ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
កងរាជឣាវុធហត្ថខេត្តប​ន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ​ពាក់ព័ន្ធ ករណីលួ​ងលោមរួមភេ​ទ ផលិតរូ​បអា​សអា​ភាស និងគំ​រាមបង្ហោះ​រូបអា​ក្រាតក្នុង​បណ្ដាញសង្គម - ព្រះមន្រ្តីស​ង្ឃស្រុក​មង្គលបូរី​ ផ្តល់អំ​ណោយ​ដល់ប្រ​ជាពលរដ្ឋ ដែល​រងគ្រោះ​ដោយខ្យល់កន្រ្តាក់​ នៅឃុំស្រះ​រាំង​ចំនួន​ ៣២​គ្រួសារ - ក្រសួងសាធារណការ និងរដ្ឋបាលខេត្តកំ​ពង់ចាម​ បើកកិច្ចប្រជុំពិនិត្យ​វឌ្ឍនៈភា​ពការងា​រស្ថាបនាផ្លូវ​ជាតិលេខ​ ៧​ និង​រៀប​ចំប្រព័ន្ធ​សុវត្ថិភាព​ និងសោ​ភ័ណភា​ព​ទ្រូងផ្លូវ​ ស្គន់-កំពង់ចាម - លោកឧត្តមសេនីយ៍ទោ ​សិទ្ធិ ឡោះ ដា​ក់បទបញ្ជា​ដល់កម្លាំង​នគរបា​លទូទាំងខេត្ត ចាត់វិធាន​ការក្តៅបង្ក្រា​បមុខ​សញ្ញាក្មេងទំ​នើង និងទី​តាំងល​ក់បា​រីអេឡិច​ត្រូនិច - ឆេះតូបលក់ខោអាវទាហ៊ានថ្មីៗអស់១តូប នៅផ្សាររ៉ូងក្លឿប្រទេសថៃ អាជ្ញាធរខ្មែរ.ថៃ នាំរថយន្តពន្លត់អគ្គីភ័យ អន្តរាគមន៍ពន្លត់ - អបអរសាទរខួបអនុស្សាវរី​យ៍លើក​ទី១៣៩ នៃ​ទិវាព​លកម្មអន្តរ​ជាតិ ក្នុងខេត្តបន្ទាយ​មានជ័យ - បញ្ចប់បេសកកម្មនៅប្រទេ​សវៀតណាម ឯកឧត្តមអ​ភិសន្តិបណ្ឌិត ស សុខា អញ្ជើញសម្ពោ​ធសមិទ្ធ​ផលក្នុងស្នង​ការដ្ឋាននគរបាលខេត្តស្វាយរៀង និងផ្តល់គោលការណ៍ណែនាំពង្រឹងកិច្ចការនគរបាល - ឯកឧត្តម អ៊ុំ រាត្រី ដឹកនាំក្រុមការងារអញ្ជើញចុះសួរសុកទុក និងនាំយក​អំណោ​យ​ចែកជូនប្រ​ជាព​លរដ្ឋ ដែល​រងគ្រោះ​ដោ​យខ្យល់​កន្រ្តាក់​ នៅស្រុកភ្នំស្រុក - ជន​សង្ស័យ២នាក់ ​ពាក់ព័ន្ធ​ករណី​លួ​ចម៉ូតូ និងប្រើប្រា​ស់​ដោយខុស​ច្បាប់​នូវសា​រធាតុ​ញៀន ត្រូវបាន​កម្លាំងកង​រាជ​ឣា​វុធហត្ថ ​ចាប់ខ្លួន​បញ្ជូ​នទៅ​តុលាការ - ឆេះ​ម៉ូតូ​កង់បី(pass app) ​យ៉ា​ងសន្ធរស​ន្ធៅ ក្រោយពី​ជាងយ​កដែក​កេះទៅ​ឈួល ដើម្បី​ច​ង់​ដឹង​ថាតើ​ក្នុងធុងមា​ន​ហ្គាស​ឬក៏​អត់
0

ក្រុមប្រឹក្សាខេត្តប៉ៃលិ​ន ប្រជុំ​សាមញ្ញលើកទី​១១ អ​ណត្តិទី៤

ក្រុមប្រឹក្សាខេត្តប៉ៃលិ​ន ប្រជុំ​សាមញ្ញលើកទី​១១ អ​ណត្តិទី៤

ប៉ៃលិន៖ នៅសាល​ប្រជុំធំសាលា​ខេត្ត នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើ​កកិច្ច ប្រជុំសាម​ញ្ញលើកទី១១ អាណត្តិទី៤ របស់ខ្លួន ស្ថិតក្រោមអ​ធិបតីភាព ឯកឧត្តម ជា ចាន់​ឌិន ប្រធា​នក្រុមប្រឹក្សាខេ​ត្ត និង លោ​កជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអ​ភិបាលខេត្ត​ប៉ៃលិន ព្រមទាំងមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត, គណៈ​អភិបាលខេត្ត នាយក នាយករងរដ្ឋបាលខេត្ត នាយកទីចាត់ការ លោកលោកស្រី ប្រធានមន្ទីរ​អង្គភា​ពស្ថាប័នជុំវិញខេត្ត និងអាជ្ញា​ធរក្រុងស្រុក ជាច្រើននាក់ផងដែរ ។ 

ក្នុងកិច្ចប្រជុំ​នេះមានរ​បៀបវារៈដូចជា ៖ ១ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំ​សាមញ្ញលើក ទី១០ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តប៉ៃលិន២ពិនិត្យ និងអនុម័តសេ​ចក្តីព្រាងរបា​យការណ៍ ស្តីពីការអនុវត្តការងារ ប្រចាំ ខែមីនាឆ្នាំ២០២៥ និងទិសដៅការងារបន្តខែបន្ទាប់ របស់រដ្ឋបាល​ខេត្តប៉ៃលិនបញ្ហាផ្សេងៗ ។

ក្រោយ​ពីបានស្តា​ប់ការលើកឡើងពីរបៀបវារៈ និងបញ្ហាសំខាន់ៗក្នុងកិច្ចប្រជុំរួចមក លោកជំទា​វបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាស​ន៍ក្រើនរំលឹកមន្ទីរជំ​នាញស្ថាប័នជុំវិញខេត្ត និងអាជ្ញាធរក្រុង/ ស្រុក ត្រូវមើលឡើង វិញ នូវរាល់បញ្ហា នាពេលកន្លងមក មិនត្រូវទុកចោលនោះទេ គឺត្រូវដោះស្រាយជូនពលរដ្ឋឱ្យបាន ទាន់ ពេលវេលា ដោយ មិន ត្រូវ រើសអើង ប្រកាន់បក្សពួកនិយម និងគ្រួសារនិយម ជាពិសេសត្រូវខិតខំដុសខាត់ទាំងចំណេះដឹង និងសមត្ថភាព ក្នុងនាមជាតំណាងសាធារណៈ ស្វ័យភាពរបស់មូលដ្ឋាន ដើម្បីអនុវត្តតួនាទីនិ​ងភារកិច្ចរប​ស់ខ្លួន ឆ្លើយតប ទៅ នឹងតម្រូវ ការចាំបាច់របស់ប្រជាពលរដ្ឋ ប្រកបដោយសមធម៌ បរិយាប័ន្ន និងមានចីរភាព ឈានឆ្ពោះទៅរួមចំណែក ជាមួយ រាជរដ្ឋាភិបាល ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ

លោកជំទាវ​បណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍ណែនាំដល់អភិបាលក្រុង/ស្រុក មន្ទីរអង្គ​ភាពជុំវិញខេត្ត និង កងកម្លាំងទាំង ៣ប្រភេទ ត្រូវបន្តសហការគ្នាចូលរួមរៀបចំ តាមតួរនា​ទីភារៈកិច្ចប្រក​បដោយការទទួលខុស ត្រូវខ្ពស់ ក្នុងការរៀបចំព្រឹត្តិការណ៍សង្រ្កាន្តប៉ៃលិន ជាពិសេស ត្រូវធ្វើការតុបតែងលម្អភ្លើងពណ៌ នៅតាមសួនច្បារ តាមអង្គភាព និងទីសាធារណៈ អោយមាន​សោភ័​ណ្ឌភាព ហើយនៅគ្រប់វត្តអា​រាម និងតំបន់ ទេសចរណ៍ ផ្សេងៗត្រូវរៀបចំកន្លែង និងទីធ្លាអោ​យ​បានស្អាតដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកលេងកំសាន្ត ដូចជា៖ ភ្នំយ៉ាតទឹ​កធ្លា​ក់ភ្នំខៀវអូរតាវ៉ៅ ដងស្ទឹងប៉ៃលិន បរិវេណវិមានឯករាជ្យ និងផ្សារព្រំ ។

លោកជំទាវបណ្ឌិត បាន ស្រីមុំ ក៍បានមានប្រសាសន៍កោតសរសើរ ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំង ប្រដាប់ អាវុធទាំង ៣ប្រភេទ ដែលកន្លងមកបានខិតខំអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ប្រកបដោយប្រសិទ្ធិភាព ជាពិសេស បាន ចូលរួមក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការបម្រើសេវាសាធារណៈនានាបានល្អប្រសើ និងបាន កសាង សមិទ្ធផលនានា នៅតាមមូ​លដ្ឋានឱ្យលេ​ចឡើងជារូបរាងដែលជាការរួមចំណែកឲ្យខេត្តប៉ៃលិនយើង មានភាពរីក ចម្រើន ស្រប​តាម​គោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានា​យករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

មានប្រសាសន៍បូកសរុបក្នុងកិច្ចប្រជុំ ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន បានមា​នប្រ​សាសន៍ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះ រដ្ឋបាលខេត្តប៉ៃលិន ដែលមាន​លោកជំទាវ​បណ្ឌិត បាន ស្រីមុំ ជាអភិបាលខេត្ត បានខិតខំប្រឹងប្រែង ធ្វើ ការដោះ ស្រាយនូវ រាល់ បញ្ហា នានាជូនដល់​ប្រជាពលរដ្ឋ និងការអនុវត្តនូវគោល នយោបាយភូមិ/ឃុំ មានសុវត្តិភាព នៅតាម មូលដ្ឋាន​ប្រកប ដោយ ប្រសិទ្ធិភាពខ្ពស់ និងបានធ្វើការអភិវឌ្ឍខេត្ត ឱ្យមានការរីកចំរើនជាបន្ត បន្ទាប់ គួរជាទីមោទន ជាក់ ស្តែងការរៀបចំ សោភ័ណ្ឌ ភាព ខេត្តយ៉ាងស្រស់ស្អាត គួរអោយទា​ក់ទាញ ដែ​លធ្វើអោយភ្ញៀវជាតិ និងអន្តរជាតិមកកំសាន្ត មានការស្ងើចសសើរមិនដាច់ពីមាត់ ចំពោះ​ការ កែប្រែមុខមាត់ថ្មីរបស់ខេត្តប៉ៃលិន ។

នៅក្នុងឱកាសនោះផងដែរ ឯកឧត្តមប្រធានក្រុមប្រឹក្សា ក៍បានមានប្រសាសន៍ផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ទាំងអស់ ត្រូវបន្តខិតខំបន្ថែមទៀត ក្នុងន័យបម្រើដល់ផលប្រយោជន៍ និង សេចក្តី​ត្រូវការរបស់ប្រជា​ពលរដ្ឋ ដោយត្រូវយកចិត្ត ទុកដាក់ខ្ពស់​ទៅលើការដោះ​ស្រាយបញ្ហា​ប្រឈមនានា ក៍ដូចជាបំរើ សេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យបានឆាប់រហ័ស ទាន់សភាពការណ៍ និងមានប្រសិទ្ធភាពខ្ពស់ ស្របទៅនឹងគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជ​រដ្ឋាភិបាល អាណត្តិទី៧ នេះ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !