ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនជាតិចិនម្នាក់ និងគ្រឿងញៀននៅក្រុងប៉ោយប៉ែត - អាជ្ញាធរ​ក្រុង​ប៉ោយប៉ែ​ត​ធ្វើ​អនាម័យ​បរិស្ថាន ផ្សព្វផ្សាយ​ដាស់​ស្មារតី​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​ទុកដាក់​សំរាម​ឲ្យបាន​ត្រឹមត្រូវ​ - - បន្ទាយមានជ័យ.ពិធីប្រកាសតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នគរបាលជាតិ - ឯកឧត្តមបណ្ឌិតប៉ាន់ខែមប៊ុនថននដឹកនាំក្រុមការងាររង់ចាំទទួលស្វាគមន៍ពលរដ្ឋវិលត្រឡប់ពីប្រទេសថៃ - ឯកឧត្តមកែវផុងជំនួយការផ្ទាល់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននឹងលោក លីសុវណ្ណារិទ្ធអភិបាលរងខេត្តបន្ទាយមានជ័យបាននាំដំណើរអ្នកផលិតមាតិកាដ៏ល្បីល្បាញជុំវិញពិភពលោកជនជាតិអាមេរិកចំនួន ៣ រូបទៅភូមិព្រៃចាន់នឹងទីភៀសសឹកនៅវត្តចាន់សុី - ពិធីបើកការដ្ឋានស្ថាបនាផ្លូវមួយខ្សែប្រវែង ៥៨០ ម៉ែត្រក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតប៉ាន់ខែមប៊ុនថនរដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រីនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ប៉ោយប៉ែត - ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន និងលោក គាត ហ៊ុល ចុះពិនិត្យស្ថានភាពផ្លូវ១ខ្សែ - កិច្ចប្រជុំបន្ទាន់មួយដែលរៀបចំដោយឯកឧត្តមបណ្ឌិត ប៉ាន់ ខែមប៊ុនថន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ.!! ............ - សម្ថកិចចុះបង្រ្កាប មុខសញ្ញា កា ប់ ប្លន់ នៅក្នុងក្រុងប៉ោយប៉ែត ចំនួន០៣ករណី និងឃា..ត់ខ្លួនជនសង្ស័យបានចំនួន១០នាក់ ។
0

ឯកឧត្តម អ៊ី ឈាន និងលោកជំទាវ បាន ស្រីមុំ រៀបចំអាហារសា​មគ្គី ជូនជ​នពិការ និងចាស់ជ​រាគ្មានទីពឹ​ងជាង ១០​០០នាក់ ក្នុងឱកា​សបុណ្យចូលឆ្នាំថ្មីប្រ​ពៃណីជាតិខ្មែរ

ឯកឧត្តម អ៊ី ឈាន និងលោកជំទាវ បាន ស្រីមុំ រៀបចំអាហារសា​មគ្គី ជូនជ​នពិការ និងចាស់ជ​រាគ្មានទីពឹ​ងជាង ១០​០០នាក់ ក្នុងឱកា​សបុណ្យចូលឆ្នាំថ្មីប្រ​ពៃណីជាតិខ្មែរ

ប៉ៃលិន៖ ឯកឧត្តមទេសរដ្ឋមន្ក្រី អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាល​ចុះមូលដ្ឋានខេត្តប៉ៃលិន និង ​លោកជំទា​វបណ្ឌិត បាន ស្រីមុំ អភិ​បាល នៃគណៈអភិបាលខេត្តប៉ៃលិន នារសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញសំណេះសំណា​លសួរសុខទុក្ខ និងរៀបចំអាហារសាមគ្គី ជូន​ដល់​ជនពិ​ការ​ដោយសារសង្គ្រាម​បានបន្សល់ទុក ​និងចាស់​ជរាគ្មានទីពឹង ​ដែលបាត់បង់ក្រុមគ្រួសារ នា​សម័យប៉ុលពត ចំនួន ១២០៩នាក់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ។

លោក​ជំទាវ​បណ្ឌិត បាន ស្រីមុំ អភិបាល នៃគ​ណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍​នាំម​កនូវ​បណ្តាំផ្ញើ​សាកសួរសុខ ទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេច​កិត្តិព្រឹត្តិបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុន សែ​ន ជូនដល់លោ​កយាយ ​លោកតាចាស់ គ្មានទីពឹង និងជនពិកា​រ​ទាំង​អស់ ដែលជានិច្ចកាល សម្តេចទាំងទ្វេរ តែងតែគិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប គ្រប់កា​លៈទេសៈ និងគ្រប់ទី​កន្លែងនៅទូ​ទាំងប្រទេស ។

លោកជំ​ទាវបណ្ឌិតអ​ភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា៖ រាជដ្ឋាភិបាលកម្ពុជា ក្រោម​ការដឹកនាំរបស់ សម្តេច តេជោ សែន អតីតនាយករដ្ឋមន្ត្រី និងបន្តដឹកនាំដោយ សម្តេចមហាបវរធិប​តី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានធ្វើឲ្យប្រ​ទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍន៏រីក​ចម្រើន លើគ្រប់វិស័​យជាពិសេសហេដ្ឋា រចនាសម្ព័នរូបវ័ន្ននានា រួមមាន៖ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ វត្តអារាម ប្រព័ន្ធធារាសាស្ត្រ ព្រមទាំងបាន យកចិត្ត ទុកដាក់គិតគូពីសុខ​ទុក្ខរបស់បង​ប្អូនប្រជាពលរដ្ឋទូទាំ​ងប្រទេស ដោយមិនបណ្តោយអោយពលរដ្ឋណាម្នាក់ ស្លាប់ អត់បាយ ដោយ​មិនបានដឹង និងមិនបានដោះស្រាយននោះឡើយ ។

លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍បញ្ជាក់ថា៖ លោកយាយលោកតាចាស់ជរា និង​ជនពិការ នៅទូទាំងខេត្តប៉ៃលិន ភាគច្រើន ធ្លាប់ឆ្លងកាត់ភ្លើងសង្គ្រាម ដែលធ្វើឱ្យបាត់បង់សាច់ញាតិ ព្រាត់ប្រាស់ និងក្លាយជា​ជនពិការភាព រហូតមកដល់សព្វថ្ងៃនេះ ដូច្នេះប្រទេសជាតិមាន​សុខសន្តិ​ភាព មានស្ថេ​រភាពនយោបាយ គឺមានតម្លៃមិនអាចកាត់ថ្លៃបាន ដោយផ្តល់ឱកាសក្នុងការអភិវឌ្ឍន៍ លើផ្នែកសេ​ដ្ឋកិច្ច–សង្គម ប្រជាពលរដ្ឋអាចរស់នៅ ដោយគ្មានការភ័យខ្លាច មានអាហារ​ទទួលទានគ្រ​ប់គ្រាន់ មា​នជម្រកស្នាក់នៅសមរម្យ មានលទ្ធភាពចូលរួម​រាល់សកម្មភាពសង្គ​មផ្សេងៗ និងអាចធ្វើដំណើរកម្សាន្ត ក្នុងឱកាសពិធីបុណ្យនានា ទាំងក្នុង និងក្រៅប្រទេស៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !