ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានចេញសេចក្តីបំភ្លឺព័ត៌មាន ជុំវិញករណី លោក អ៊ុង ថាប់រាំង ចាងហ្វាងសារព័ត៌មានខ្មែរជាយដែនបានដាក់ពាក្យបណ្តឹងមន្ត្រីនគរបាលខេត្តបន្ទាយមានជ័យ៣នាក់ ក្នុងនោះស្នងការនគរបាលខេត្តម្នាក់ ស្នងការរងខេត្តម្នាក់ និងអធិការក្រុងប៉ោយប៉ែតម្នាក់ !!!!! - លោក ហង្ស ប្រុស ជា ជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញចុះពង្រឹងការងារបក្ស និងជួបសំណេះសំណាល ជាមួយសមាជិក សមាជិកា គណបក្សស្ថិតនៅភូមិ ព្រះឥន្ទ្រស្មន់ ឃុំថ្មពូនស្រុកកញ្ចៀច ខេត្តព្រៃវែង។ - បន្ទាយមានជ័យ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥៖ ប្រតិបត្តិការបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដោយគណៈបញ្ជាការ​ឯកភាពខេត្ត - កងរាជឣាវុធហត្ថខេត្តប​ន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ​ពាក់ព័ន្ធ ករណីលួ​ងលោមរួមភេ​ទ ផលិតរូ​បអា​សអា​ភាស និងគំ​រាមបង្ហោះ​រូបអា​ក្រាតក្នុង​បណ្ដាញសង្គម - ព្រះមន្រ្តីស​ង្ឃស្រុក​មង្គលបូរី​ ផ្តល់អំ​ណោយ​ដល់ប្រ​ជាពលរដ្ឋ ដែល​រងគ្រោះ​ដោយខ្យល់កន្រ្តាក់​ នៅឃុំស្រះ​រាំង​ចំនួន​ ៣២​គ្រួសារ - ក្រសួងសាធារណការ និងរដ្ឋបាលខេត្តកំ​ពង់ចាម​ បើកកិច្ចប្រជុំពិនិត្យ​វឌ្ឍនៈភា​ពការងា​រស្ថាបនាផ្លូវ​ជាតិលេខ​ ៧​ និង​រៀប​ចំប្រព័ន្ធ​សុវត្ថិភាព​ និងសោ​ភ័ណភា​ព​ទ្រូងផ្លូវ​ ស្គន់-កំពង់ចាម - លោកឧត្តមសេនីយ៍ទោ ​សិទ្ធិ ឡោះ ដា​ក់បទបញ្ជា​ដល់កម្លាំង​នគរបា​លទូទាំងខេត្ត ចាត់វិធាន​ការក្តៅបង្ក្រា​បមុខ​សញ្ញាក្មេងទំ​នើង និងទី​តាំងល​ក់បា​រីអេឡិច​ត្រូនិច - ឆេះតូបលក់ខោអាវទាហ៊ានថ្មីៗអស់១តូប នៅផ្សាររ៉ូងក្លឿប្រទេសថៃ អាជ្ញាធរខ្មែរ.ថៃ នាំរថយន្តពន្លត់អគ្គីភ័យ អន្តរាគមន៍ពន្លត់ - អបអរសាទរខួបអនុស្សាវរី​យ៍លើក​ទី១៣៩ នៃ​ទិវាព​លកម្មអន្តរ​ជាតិ ក្នុងខេត្តបន្ទាយ​មានជ័យ - បញ្ចប់បេសកកម្មនៅប្រទេ​សវៀតណាម ឯកឧត្តមអ​ភិសន្តិបណ្ឌិត ស សុខា អញ្ជើញសម្ពោ​ធសមិទ្ធ​ផលក្នុងស្នង​ការដ្ឋាននគរបាលខេត្តស្វាយរៀង និងផ្តល់គោលការណ៍ណែនាំពង្រឹងកិច្ចការនគរបាល
0

អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានចេញសេចក្តីបំភ្លឺព័ត៌មាន ជុំវិញករណី លោក អ៊ុង ថាប់រាំង ចាងហ្វាងសារព័ត៌មានខ្មែរជាយដែនបានដាក់ពាក្យបណ្តឹងមន្ត្រីនគរបាលខេត្តបន្ទាយមានជ័យ៣នាក់ ក្នុងនោះស្នងការនគរបាលខេត្តម្នាក់ ស្នងការរងខេត្តម្នាក់ និងអធិការក្រុងប៉ោយប៉ែតម្នាក់ !!!!!

អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានចេញសេចក្តីបំភ្លឺព័ត៌មាន ជុំវិញករណី លោក អ៊ុង ថាប់រាំង ចាងហ្វាងសារព័ត៌មានខ្មែរជាយដែនបានដាក់ពាក្យបណ្តឹងមន្ត្រីនគរបាលខេត្តបន្ទាយមានជ័យ៣នាក់ ក្នុងនោះស្នងការនគរបាលខេត្តម្នាក់ ស្នងការរងខេត្តម្នាក់ និងអធិការក្រុងប៉ោយប៉ែតម្នាក់ !!!!!

អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានចេញសេចក្តីបំភ្លឺព័ត៌មាន ជុំវិញករណី លោក អ៊ុង ថាប់រាំង ចាងហ្វាងសារព័ត៌មានខ្មែរជាយដែនបានដាក់ពាក្យបណ្តឹងមន្ត្រីនគរបាលខេត្តបន្ទាយមានជ័យ៣នាក់ ក្នុងនោះស្នងការនគរបាលខេត្តម្នាក់ ស្នងការរងខេត្តម្នាក់ និងអធិការក្រុងប៉ោយប៉ែតម្នាក់ !!!!!

ក្រុងប៉ោយប៉ែត

អ្នកនាំពាក្យ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត សូមជម្រាបជូនដល់សាធារណជន អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមជ្រាបថាៈ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ Cambodia Express News បានចុះផ្សាយថាលោក អ៊ុង ថាប់រាំង ចាងហ្វាងសារព័ត៌មានខ្មែរជាយដែន បានដាក់ពាក្យបណ្តឹងមន្ត្រីនគរបាលខេត្តបន្ទាយមានជ័យ៣នាក់ ក្នុងនោះស្នងការនគរបាលខេត្តម្នាក់ ស្នងការរងខេត្តម្នាក់ និងអធិការក្រុងប៉ោយប៉ែតម្នាក់ គោរពជូន ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីមេត្តាពិនិត្យ និងផ្តល់យុត្តិធម៌ដល់រូបលោក ចំពោះករណីចាប់ឃុំខ្លួនលោកក្នុងទ្រុងដែក ដោយភ្ជាប់ខ្លឹមសារនៃពាក្យបណ្តឹងមកជាមួយ។

ក្រោយពីទទួលព័ត៌មានការចុះផ្សាយនេះ អ្នកនាំពាក្យនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត សូមជម្រាបជូនថា ពាក្យបណ្តឹងរបស់លោក ព្រហ្ម ពិសិដ្ឋ ភេទប្រុស ដែលដាក់នៅអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ និងពាក្យបណ្តឹងរបស់លោក ស៊ូ វណ្ណា ភេទប្រុស ដែលដាក់នៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដែលប្តឹងទៅលើលោក អ៊ុង ថាប់រាំង ជាចាងហ្វាងសារព័ត៌មានខ្មែរជាយដែន ពីបទបរិហារកេរ្តិ៍ និងបទញុះញង់អោយមានការរើសអើង តាមប្រព័ន្ធបណ្តាញសង្គម រួចជំនាញខេត្តបានកោះហៅលោក អ៊ុង ថាប់រាំង ចំនួន០២លើក លើកទី១មិនចូលខ្លួន(សុំពន្យារពេល) លើកទី២បានចូលខ្លួនមកបំភ្លឺនៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥  នៅជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ក្រោយពីសាកសួរបំភ្លឺរួចមក ឯកឧត្តម ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានអនុញ្ញាតឲធ្វើការឃាត់ខ្លួន រួចកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តបន្តថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥ ដោយធ្វើការសាកសួរមិនទាន់ចប់ ព្រះរាជអាជ្ញារង បានផ្ញើ លោក អ៊ុង ថាប់រាំង មកស្នងការដ្ឋាននគរបាលខេត្តវិញដោយឃាត់ទុកក្នុងបន្ទប់ឃាត់ខ្លួនបណ្តោះអាសន្ន។ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ព្រះរាជអាជ្ញារងបានធ្វើការសាកសួរបន្តរហូតដល់ចប់ រួចបានសម្រចអនុញ្ញាតឲលោក អ៊ុង ថាប់រាំងត្រឡប់ទៅលំនៅដ្ឋានជាបណ្តោះអាសន្ន ដោយបានស្ម័គ្រចិត្តទទួលនូវកំហុស និងធ្វើកិច្ចសន្យាបញ្ឈប់នូវសកម្មភាពប៉ះពាល់ដល់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ជាពិសេសអធិការនគរបាលក្រុងប៉ោយប៉ែត ធ្វើលិខិតសុំទោស និងកែតម្រូវ។ តែក្រោយពីបានត្រឡប់ទៅលំនៅដ្ឋានវិញ លោក អ៊ុង ថាប់រាំង នូវតែបន្តប្រើពាក្យពេចន៍វាយប្រហារតាមបណ្តាញសង្គមមកលើអង្គភាព និងថ្នាក់ដឹកនាំរបស់ស្នងការដ្ឋានដដែល ទាំងដែលសំណុំរឿងលោក អ៊ុង ថាប់រាំង ស្ថាប័នតុលាការកំពុងមានចំណាត់ការនៅឡើយ។ 

អ្នកនាំពាក្យនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត សូមបដិសេធទាំងស្រុងចំពោះការចោទប្រកាន់ដោយពុំបានយល់ច្បាស់ពីនីតិវិធីមកលើថ្នាក់ដឹកនាំរបស់ស្នងការដ្ឋាន និងសំដែងការសោកស្តាយយ៉ាងខ្លាំងចំពោះពាក្យ   បណ្តឹងរបស់លោក អ៊ុង ថាប់រាំង ដែលធ្វើឡើងបណ្តាល

អោយមានការភាន់ច្រឡំដល់សាធារណជន ប៉ះពាល់ដល់កិត្តិយសសេចក្តីថ្លៃថ្នូររបស់បុគ្គល និងអង្គភាពស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យទាំងមូល ជាពិសេសអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ។អាស្រ័យហេតុនេះ សូមសាធារណជន អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម មេត្តាទទួលជ្រាបជាព័ត៌មាន៕

Filed in: សន្តិសុខសង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !