ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
ឯកឧត្តមបណ្ឌិតប៉ាន់ខែមប៊ុនថននដឹកនាំក្រុមការងាររង់ចាំទទួលស្វាគមន៍ពលរដ្ឋវិលត្រឡប់ពីប្រទេសថៃ - ឯកឧត្តមកែវផុងជំនួយការផ្ទាល់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននឹងលោក លីសុវណ្ណារិទ្ធអភិបាលរងខេត្តបន្ទាយមានជ័យបាននាំដំណើរអ្នកផលិតមាតិកាដ៏ល្បីល្បាញជុំវិញពិភពលោកជនជាតិអាមេរិកចំនួន ៣ រូបទៅភូមិព្រៃចាន់នឹងទីភៀសសឹកនៅវត្តចាន់សុី - ពិធីបើកការដ្ឋានស្ថាបនាផ្លូវមួយខ្សែប្រវែង ៥៨០ ម៉ែត្រក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតប៉ាន់ខែមប៊ុនថនរដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រីនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ប៉ោយប៉ែត - ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន និងលោក គាត ហ៊ុល ចុះពិនិត្យស្ថានភាពផ្លូវ១ខ្សែ - កិច្ចប្រជុំបន្ទាន់មួយដែលរៀបចំដោយឯកឧត្តមបណ្ឌិត ប៉ាន់ ខែមប៊ុនថន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ.!! ............ - សម្ថកិចចុះបង្រ្កាប មុខសញ្ញា កា ប់ ប្លន់ នៅក្នុងក្រុងប៉ោយប៉ែត ចំនួន០៣ករណី និងឃា..ត់ខ្លួនជនសង្ស័យបានចំនួន១០នាក់ ។ - ព្រះអង្គគ្រូចៅអធិការទាំង៥វត្តនៅក្រុងប៉ោយប៉ែត រួមទាំងសប្បុរសជនក្នុងនិងក្រៅប្រទេស នាំយកសម្ភារៈ និងគ្រឿងឧបភោគបរិភោគជូនកងទ័ពជួរមុខខេត្តព្រះវិហារ - ហ៊ានណាស់​ ! ហ៊ាននាំទំនិញសៀមចូលប្រទេសចម្រុះ​ មានទាំងសាច់បង្ក​ក​ អីវ៉ាន់ចាប់ហួយ​ រាប់តោន​ ត្រូវបានសមត្ថកិច្ចចម្រុះចុះបង្ក្រាប​ នៅរសៀលថ្ងៃទី22.08.2025 - អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានចេញសេចក្តីបំភ្លឺព័ត៌មាន ជុំវិញករណី លោក អ៊ុង ថាប់រាំង ចាងហ្វាងសារព័ត៌មានខ្មែរជាយដែនបានដាក់ពាក្យបណ្តឹងមន្ត្រីនគរបាលខេត្តបន្ទាយមានជ័យ៣នាក់ ក្នុងនោះស្នងការនគរបាលខេត្តម្នាក់ ស្នងការរងខេត្តម្នាក់ និងអធិការក្រុងប៉ោយប៉ែតម្នាក់ !!!!! - លោក ហង្ស ប្រុស ជា ជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញចុះពង្រឹងការងារបក្ស និងជួបសំណេះសំណាល ជាមួយសមាជិក សមាជិកា គណបក្សស្ថិតនៅភូមិ ព្រះឥន្ទ្រស្មន់ ឃុំថ្មពូនស្រុកកញ្ចៀច ខេត្តព្រៃវែង។
0

ឯកឧត្តម ហ៊ុន ​ម៉ានិត អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ភោធឆ្លងសមិទ្ធផលនានា ក្នុងវត្តឥន្ទមុនីវ័ន ហៅវត្តស្រែអំពៅ ស្រុក​ស្ទឹងត្រង់

ឯកឧត្តម ហ៊ុន ​ម៉ានិត អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ភោធឆ្លងសមិទ្ធផលនានា ក្នុងវត្តឥន្ទមុនីវ័ន ហៅវត្តស្រែអំពៅ ស្រុក​ស្ទឹងត្រង់

ខេត្តកំពង់ចាម ៖ ឯកឧត្តម អ៊ុន ចា​ន់ដា អភិបាល នៃ​គណៈអភិបា​លខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត នៅថ្ងៃទី២៧ ខែមេសាឆ្នាំ ២០២៥ បានអញ្ជើញចូលរួមពិ​ធីបញ្ចុះ​ខណ្ឌសីមា និង​សម្ភោធឆ្លងសមិទ្ធផលនា​នា ក្នុងវត្តឥន្ទមុនីវ័ន ហៅវត្តស្រែអំពៅ ស្រុកស្ទឹងត្រង់ ក្រោមអធិ​បតីភាព ឯកឧត្តម ហ៊ុន ម៉ានិត អគ្គនា​យក អគ្គ​នាយកដ្ឋា​នស្រាវជ្រាវ-​ចារកិច្ច ក្រសួងកា​រពារជាតិ និងជា​មេបញ្ជការ​រងកង​ទ័ពជើង​គោក ..​. តំណាងដ៏ខ្ពង់ខ្ពស់​សម្តេចមហាបវរធិបតី ហ៊ុន ម៉ា​ណែត នាយ​ករដ្ឋមន្ត្រី នៃព្រះរាជាណា​ចក្រកម្ពុជា

ពិធីនោះ ក៏មានការអញ្ជើញចូលរួមពីសំ​ណាក់ លោកជំទាវអ្នកតំណាងរាស្ត្រ, ឯកឧត្តម រដ្ឋមន្ត្រីក្រ​សួងទេសចរណ៍, ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរអង្គភាព កងកម្លាំងទាំងបី អាជ្ញាធរក្រុងស្រុក លោក​តា លោកយាយ លោកគ្រូ អ្នកគ្រូ យុវជន សិស្សានុសិស្ស និងបងប្អូនប្រជាព​លរដ្ឋយ៉ា​ងច្រើនកុះករផងដែរ។

ក្នុងឱកាសនោះដែរ អភិ​បា​លខេត្តកំ​ពង់ចាម​ ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ថា រយៈពេ​លប៉ុន្មានឆ្នាំ​ចុងក្រោយ​នេះ បន្ទាប់ពីប្រទេ​សជាតិ ទទួលបានសុខសន្តិភាពពេញលេញ ស្រុកស្ទឹ​ងត្រង់​ទទួលបា​នការអភិវឌ្ឍ និងរីក​ចម្រើនគួរឱ្យកត់​សំគាល់ និងទទួលបាន​សមិទ្ធផលជា​ប្រវត្តិ​សាស្ត្រជាចំណ​ងដៃជូនប្រជាពលរដ្ឋស្រុក​ស្ទឹងត្រង់ រួមមានស្ពានមិត្ត​ភាពកម្ពុជាចិន(ស្ទឹងត្រង់ក្រូចឆ្មារ) ផ្លូវលេខ៧១C រួមនឹងសមិទ្ធផល​នានា និងការរីកចំរើនទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រ។ ទាំង​នេះពិ​តជាសរបញ្ជាក់យ៉ា​ងច្បាស់ថា សុខសន្តិភាព និងសុដុមនីកម្មសាសនានៅកម្ពុជា ជាមូល​ដ្ឋានគ្រឹះនៃការអភិវឌ្ឍន៍រីកចំរើន របស់សង្គមជាតិយើងទាំងមូល។

ឯកឧត្តមអភិ​បាលខេត្ត បន្តថា កត្តាសុខសន្តិភាព និងស្ថេរភាព​នយោបាយ ដែលមានស​ម្តេចតេជោ​មហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែល​ជាគឺជាស្ថា​បនិកសន្តិភាព និងការអភិវឌ្ឍ បន្តវេ​នដោ​យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រួមនឹងកិច្ចខិតខំប្រឹង​ប្រែងរបស់​អាជ្ញាធរកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ និងមាន​ការចូលរួមពីសំណាក់បងប្អូនប្រជាពលរដ្ឋក្នុងការចូលរួមថែរក្សាសុខសន្តិភាព ចូលរួមការអ​នុវត្តគោល​នយោបាយ«ភូមិឃុំសង្កាត់ មានសុវត្ថិភាព» បានធ្វើឱ្យបរិយាកាស សន្តិសុខ នៅ​តាមសហគមន៍ ភូមិឃុំសង្កាត់ កាន់តែមានភាពកក់ក្តៅ និយាយជារួមខេត្តកំពង់ចាម ប្រជាព​លរដ្ឋជាទូទៅរស់នៅប្រកបដោយភាពសុខដុមរមនា និងមានភាពជឿជាក់ព្រមទាំង បានបង្កល​ក្ខណៈសម្បត្តិគាប់ប្រសើរដល់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ចលើគ្រប់វិស័យ និងបា​នធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ មានឱកាសគ្រប់​គ្រាន់ក្នុងការ​ប្រតិបត្តិជំនឿ​សាសនានិងមា​នឱកាសចូលរួមជួបជុំក្រុមគ្រួសារ ចូលរួមកំសាន្ត និងប្រកបរប​រចិញ្ចឹមជីវិត​ដើម្បីបង្កើនសេ​ដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចខេត្តផងដែរ។

ឯកឧត្តម ហ៊ុន ម៉ានិត បានមា​នប្រសាសន៍ផងដែរថា ការរីកចម្រើនទៅលើវិស័យសាសនានេះ គឺប្រ​ជាពលរដ្ឋយើងបានទទួលផលទាំងអស់គ្នា ជាពិសេសវត្តស្រែអំពៅនេះ ទើបតែបា​នក៏កើតឡើង​រយៈពេល ៥ឆ្នាំប៉ុណ្ណោះ ប៉ុន្តែប្រសិនបើយើងមើលអំពីការរីកចម្រើន ឃើញថាមានច្រើន។

ឯកឧត្តម ហ៊ុន ម៉ានិត ក៏បានយកឱកាសនោះធ្វើការវាយតម្លៃខ្ពស់ និងកោតសរសើរដ​ល់ចៅអធិកា​រវត្ត ក៏ដូចជាគណៈកម្មការអា​ចារ្យវត្ត ដែលបានខិតខំប្រឹងប្រែងដើម្បីជំរុញការអភិវឌ្ឍ នៅក្នុងវ​ត្តស្រែអំពៅនេះ ដែលសមិទ្ធផល​ទាំងអស់នេះមិន​មែនប្រយោជន៍ស​ម្រាប់តែព្រះ​សង្ឃនៅក្នុងវត្តប៉ុ​ណ្ណោះទេ ប៉ុន្តែ​វាជាសមិទ្ធផលរបស់ប្រជាពលរដ្ឋនៅក្នុងភូមិ ឃុំទួលសំបួរនេះ​តែម្ដង ដែលជាទីតាំ​ងមួយសម្រាប់ឲ្យប្រជាពលរដ្ឋ ជាពុទ្ធបរិស័ទ ធ្វើបុណ្យដាក់ទានសន្សំកុសល និងទទួល​បានសន្តិភា​ពផ្លូវចិត្តផងដែរ

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !