ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
ឯកឧត្តមបណ្ឌិតប៉ាន់ខែមប៊ុនថននដឹកនាំក្រុមការងាររង់ចាំទទួលស្វាគមន៍ពលរដ្ឋវិលត្រឡប់ពីប្រទេសថៃ - ឯកឧត្តមកែវផុងជំនួយការផ្ទាល់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននឹងលោក លីសុវណ្ណារិទ្ធអភិបាលរងខេត្តបន្ទាយមានជ័យបាននាំដំណើរអ្នកផលិតមាតិកាដ៏ល្បីល្បាញជុំវិញពិភពលោកជនជាតិអាមេរិកចំនួន ៣ រូបទៅភូមិព្រៃចាន់នឹងទីភៀសសឹកនៅវត្តចាន់សុី - ពិធីបើកការដ្ឋានស្ថាបនាផ្លូវមួយខ្សែប្រវែង ៥៨០ ម៉ែត្រក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតប៉ាន់ខែមប៊ុនថនរដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រីនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ប៉ោយប៉ែត - ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន និងលោក គាត ហ៊ុល ចុះពិនិត្យស្ថានភាពផ្លូវ១ខ្សែ - កិច្ចប្រជុំបន្ទាន់មួយដែលរៀបចំដោយឯកឧត្តមបណ្ឌិត ប៉ាន់ ខែមប៊ុនថន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ.!! ............ - សម្ថកិចចុះបង្រ្កាប មុខសញ្ញា កា ប់ ប្លន់ នៅក្នុងក្រុងប៉ោយប៉ែត ចំនួន០៣ករណី និងឃា..ត់ខ្លួនជនសង្ស័យបានចំនួន១០នាក់ ។ - ព្រះអង្គគ្រូចៅអធិការទាំង៥វត្តនៅក្រុងប៉ោយប៉ែត រួមទាំងសប្បុរសជនក្នុងនិងក្រៅប្រទេស នាំយកសម្ភារៈ និងគ្រឿងឧបភោគបរិភោគជូនកងទ័ពជួរមុខខេត្តព្រះវិហារ - ហ៊ានណាស់​ ! ហ៊ាននាំទំនិញសៀមចូលប្រទេសចម្រុះ​ មានទាំងសាច់បង្ក​ក​ អីវ៉ាន់ចាប់ហួយ​ រាប់តោន​ ត្រូវបានសមត្ថកិច្ចចម្រុះចុះបង្ក្រាប​ នៅរសៀលថ្ងៃទី22.08.2025 - អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានចេញសេចក្តីបំភ្លឺព័ត៌មាន ជុំវិញករណី លោក អ៊ុង ថាប់រាំង ចាងហ្វាងសារព័ត៌មានខ្មែរជាយដែនបានដាក់ពាក្យបណ្តឹងមន្ត្រីនគរបាលខេត្តបន្ទាយមានជ័យ៣នាក់ ក្នុងនោះស្នងការនគរបាលខេត្តម្នាក់ ស្នងការរងខេត្តម្នាក់ និងអធិការក្រុងប៉ោយប៉ែតម្នាក់ !!!!! - លោក ហង្ស ប្រុស ជា ជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញចុះពង្រឹងការងារបក្ស និងជួបសំណេះសំណាល ជាមួយសមាជិក សមាជិកា គណបក្សស្ថិតនៅភូមិ ព្រះឥន្ទ្រស្មន់ ឃុំថ្មពូនស្រុកកញ្ចៀច ខេត្តព្រៃវែង។
0

ពិធីប្រកាស​តែងតាំង​ ស្រោ​ចស្រព​សុគន្ធវារីប្រគេ​នដ​ល់ព្រះមន្ត្រី​សង្ឃ ក្នុងស្រុក​ស្វាយចេក

ពិធីប្រកាស​តែងតាំង​ ស្រោ​ចស្រព​សុគន្ធវារីប្រគេ​នដ​ល់ព្រះមន្ត្រី​សង្ឃ ក្នុងស្រុក​ស្វាយចេក

ខេត្តបន្ទាយមានជ័យ៖​ ព្រះឧត្តមសីល​ញាណ​ ធុល​ សុធា​ ព្រះ​មេ​គណខេត្តបន្ទា​យមានជ័យ​ លោក យឹម សំណាង អភិបាលរង ខេត្ត​ បា​ននិមន្ត​អញ្ជើញ​ជាអធិបតីភាព​ ក្នុងពិធីប្រកា​សតែងតាំង​ និង​ស្រោ​ចស្រ​ពសុគន្ធវារីប្រគេ​នដល់​ព្រះម​ន្ត្រីសង្ឃ​ ទីប្រឹក្សា ជំ​នួយ​ការ​សាលា​អនុគណ ព្រះចៅអធិការ​ គ្រូសូត្រស្ដាំ​សូត្រឆ្វេង​នៅក្នុងស្រុក​ស្វាយចេក​ ។ ក្រោយពី​ការប្រកាស​ សនីយបត្រ​ និងប្រគ​ល់សេ​ចក្ដី​សម្រេច​តែងតាំងព្រះមន្ត្រីសង្ឃចៅអធិ​ការវត្តគ្រូសូត្រឆ្វេងស្ដាំជាផ្លូវការរួចមក​ ព្រះសន្តិរង្សី​ រៀម​ សុគន្ធ​ ព្រះ​រាជា​គណៈថ្នាក់កិត្តិយសនិ​ងជាព្រះគ្រូអ​នុ​គណស្រុ​កស្វាយចេ​កបា​នធ្វើកា​រ ប្តេជ្ញា​ចិត្តខ្ព​ស់ចំ​ពោះ​ការដឹ​កនាំ​របស់ព្រះ​សង្ឃនៅ​ក្នុងស្រុកស្វាយ​ចេកឲ្យបា​នល្អប្រសើរ​ សាមគ្គីភាពផ្ទៃក្នុងនឹ​ងខិតខំព​ង្រឹង​ពង្រីកចំណេះដឹងពិត​របស់ពុទ្ធសាស​និកក្នុងវិស័យ​ពុទ្ធិក​សិក្សាគ្រប់កម្រិត​ ឲ្យបានរឹង​មាំ​ ជាពិសេ​សការគោ​រពអនុវត្តឲ្យបានម៉ឺង​ម៉ាត់របស់ក្រ​សួងធម្មការនិងសាសនា​ ដែលបានដាក់​ចេញនូវអ​ភិក្រម​ ស៣​ ក្នុងនោះ​សក១​ វត្តស្អាត​ ស២​ វត្តស្វាង​ និងស៣​ វត្តស្ងប់។

ព្រះឧត្ត​មសីលញាណ​ ធុល​ សុធា និង​ លោក យឹម សំណាង​ បានមាន​សង្ឃដីកានិងប្រសាសន៍ថា​ សាសនាគឺជា​ប្រភពផ្តល់នូ​វគុណតម្លៃដ៏សំខាន់​ដែលមានឥទ្ធិពល​ លើរបបនយោបា​យច្បាប់វ​ប្បធម៌​ប្រ​ពៃណីទំនៀមទម្លាប់​ ហើយកា​រប្រតិបត្តិនៅ​ក្នុងសង្គមនីមួយនី​មួយតែងតែមា​នជាប់ទាក់ទិន​នឹងប្រពៃ​ណីទំ​នៀម វប្បធម៌របស់ជាតិសាសន៍នោះផងដែរ​ ដែលនេះគឺជាអត្ត​សញ្ញាណរួមដឹក​នាំជីវិតម​នុស្សនៅក្នុងសង្គម​ ធ្វើ​ឲ្យផ្នត់គំនិត​ ឥរិយាបថស​កម្មភាពរបស់មនុស្ស​ មានភាពសមរ​ម្យអា​ច​រស់នៅជា​មួយគ្នាប្រកបដោយសុខដុមរមនាក្នុងសង្គម​ជាតិតិ។

លោក យឹម ​សំណាង បានបន្តថា ដើម្បីឲ្យស័ក្ដិសមនឹងខ្លឹមសារ ចែងនៅក្នុងរដ្ឋធម្មនុញ្ញដែល​ចែងថា ព្រះពុទ្ធសាសនា​គឺជាសាសនារបស់រដ្ឋ​យើងទាំងអស់គ្នាត្រូវខិ​តខំបន្តទៀត​ដើម្បីលើកកម្ពស់​វិស័យ​ព្រះ​ពុទ្ធសា​សនាឲ្យ​មានតែកា​ររីកចម្រើន​ខ្ពស់ខ្ពស់ឡើងបន្ថែ​មទៀតតាមរយៈការព​ង្រឹងតួនាទីភា​រកិច្ចដឹកនាំការ​គ្រប់គ្រងនិងការពង្រឹងពង្រីក​ចំណេះដឹងចំពោះ ព្រញសង្ឃ​ ដែលកំពុង​សិក្សាគ្រប់​កម្រិតឲ្យកាន់តែរឹងមាំនិងមានប្រសិទ្ធភាព។ បញ្ចប់នៃកម្មវិធីក៏បានរៀបចំដង្ហែ​ ព្រះមន្ត្រីសង្ឃជុំវិញ​ព្រះវិហារនិងស្រោ​ចស្រស់សុគន្ធវារីដល់ព្រះមន្ត្រីសង្ឃដែលត្រូវបានប្រកាសតែងតាំងជាផ្លូវការ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !