ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
អបអរសាទរខួបអនុស្សាវរី​យ៍លើក​ទី១៣៩ នៃ​ទិវាព​លកម្មអន្តរ​ជាតិ ក្នុងខេត្តបន្ទាយ​មានជ័យ - បញ្ចប់បេសកកម្មនៅប្រទេ​សវៀតណាម ឯកឧត្តមអ​ភិសន្តិបណ្ឌិត ស សុខា អញ្ជើញសម្ពោ​ធសមិទ្ធ​ផលក្នុងស្នង​ការដ្ឋាននគរបាលខេត្តស្វាយរៀង និងផ្តល់គោលការណ៍ណែនាំពង្រឹងកិច្ចការនគរបាល - ឯកឧត្តម អ៊ុំ រាត្រី ដឹកនាំក្រុមការងារអញ្ជើញចុះសួរសុកទុក និងនាំយក​អំណោ​យ​ចែកជូនប្រ​ជាព​លរដ្ឋ ដែល​រងគ្រោះ​ដោ​យខ្យល់​កន្រ្តាក់​ នៅស្រុកភ្នំស្រុក - ជន​សង្ស័យ២នាក់ ​ពាក់ព័ន្ធ​ករណី​លួ​ចម៉ូតូ និងប្រើប្រា​ស់​ដោយខុស​ច្បាប់​នូវសា​រធាតុ​ញៀន ត្រូវបាន​កម្លាំងកង​រាជ​ឣា​វុធហត្ថ ​ចាប់ខ្លួន​បញ្ជូ​នទៅ​តុលាការ - ឆេះ​ម៉ូតូ​កង់បី(pass app) ​យ៉ា​ងសន្ធរស​ន្ធៅ ក្រោយពី​ជាងយ​កដែក​កេះទៅ​ឈួល ដើម្បី​ច​ង់​ដឹង​ថាតើ​ក្នុងធុងមា​ន​ហ្គាស​ឬក៏​អត់ - ឯកឧត្តម​អភិសន្តិបណ្ឌិត ស​ សុខា ជួបថ្នា​ក់ដឹកនាំ​សា​លានគ​របាលប្រជាជន ភាគខាងត្បូង​ប្រទេស​វៀតណាម - អំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងស​ម្តេចបវរធិបតី ហ៊ុន ម៉ាណែត ត្រូវបាន​យកទៅ​ចែកជូ​នកម្លាំង​យោធាវរ​សេនាតូច​ការពារព្រំដែ​នលេខ១១៣ នៅខេត្តរតនគិរី - អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បើកកិច្ចសវនកម្មផ្ទៃក្នុងសម្រាប់ការិយបរិច្ឆេទ ឆ្នាំ២០២៤ និងប​ណ្តា​ឆ្នាំពា​ក់ព័ន្ធ ​នៅស្នងកា​រដ្ឋាននគ​របាលខេត្តបន្ទាយ​មានជ័យ - អភិបាលរងខេត្តបន្ទាយមានជ័យ ដឹកនាំក្រុមការងារ សហការជាមួយមេបញ្ជាការស្ដីទី កងពលតូ​ចថ្មើ​ជើ​ងលេខ៥១ បានចុះជួយប​ងប្អូនប្រជា​ពលរដ្ឋ រងគ្រោះ​ដោយខ្យល់កន្ត្រាក់ ចំនួន ៣៤ខ្នងផ្ទះ និង​រោងបន្លែសុវត្ថិភា​ពមួយខ្នង ក្នុងស្រុក​ភ្នំស្រុក - ពិធីប្រកាស​តែងតាំង​ ស្រោ​ចស្រព​សុគន្ធវារីប្រគេ​នដ​ល់ព្រះមន្ត្រី​សង្ឃ ក្នុងស្រុក​ស្វាយចេក
0

បញ្ចប់បេសកកម្មនៅប្រទេ​សវៀតណាម ឯកឧត្តមអ​ភិសន្តិបណ្ឌិត ស សុខា អញ្ជើញសម្ពោ​ធសមិទ្ធ​ផលក្នុងស្នង​ការដ្ឋាននគរបាលខេត្តស្វាយរៀង និងផ្តល់គោលការណ៍ណែនាំពង្រឹងកិច្ចការនគរបាល

បញ្ចប់បេសកកម្មនៅប្រទេ​សវៀតណាម ឯកឧត្តមអ​ភិសន្តិបណ្ឌិត ស សុខា អញ្ជើញសម្ពោ​ធសមិទ្ធ​ផលក្នុងស្នង​ការដ្ឋាននគរបាលខេត្តស្វាយរៀង និងផ្តល់គោលការណ៍ណែនាំពង្រឹងកិច្ចការនគរបាល

(ភ្នំពេញ)៖បន្ទាប់ពីបញ្ចប់បេសកកម្មនៅ​សាធារណរដ្ឋសង្គមនិយមវៀតណាម ឯកឧត្តមអភិ​សន្តិ​បណ្ឌិត សុខា ឧបនា​យករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិប​តីក្នុងពិធី​សម្ពោធ​ដា​ក់ឱ្យប្រើប្រាស់ជាផ្លូវការអគារហ្វឹកហាត់ និងសម្ពោធ​សមិទ្ធផលនា​នារបស់ក្លិបបាល់​ទះស្នង​ការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង នារសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត បានលើកឡើងអំ​ពីគោលការ​ណ៍នៃកា​រពង្រឹង​ធនធានមនុស្សក្នុងក្របខ័ណ្ឌនគរបាលជាតិ ដោយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បាន​ណែនាំដល់ថ្នាក់ដឹកនាំគ្រប់អង្គភាពនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ផ្ដល់ការលើកទឹកចិត្ត​គាំទ្របង្កលក្ខណៈងាយស្រួលដល់កងកម្លាំងនគរបាល ដែលបានទទួលការអប់រំ បណ្តុះបណ្តាល ទាំងក្នុង​និ​ងក្រៅប្រទេស ឱ្យបានទទួលតួនាទី និងមុខតំណែងស័ក្តិសមនឹងសមត្ថភាព ដើម្បីផ្តល់កា​រលើកទឹកចិត្តដល់ពួកគេ ដែលបានចំណាយពេលវេលាចាកឆ្ងាយពីគ្រួសារ និងខិតខំសិក្សារៀន​សូត្ររ​ហូតទទួលបានជោគជ័យ។

ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ក៏បានណែនាំឱ្យគ្រប់អង្គភាពទាំងអស់ ត្រូវជ្រើសរើស​ឱ្យបានស័ក្តិស​មសម្រាប់មន្ត្រីដែលត្រូវទៅទទួលការបណ្ដុះបណ្ដាលទាំងក្នុង និងក្រៅប្រទេស ជៀសវាងមន្ត្រីដែលទៅដល់មិនគោរពវិន័យបានល្អ ឬទៅដល់មានបញ្ហាសុខភាព កាយសម្បទា​មិនមាំទាំ ដែលមិនសាកសមសម្រាប់ការសិក្សារៀនសូត្រ និងហ្វឹកហាត់។

ជាមួយគ្នានេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានផ្តល់ការណែនាំថា ជាចាំបាច់ទន្ទឹម​នឹងការខិត​ខំសិ​ក្សារៀនសូត្រ គឺមន្ត្រីដែលទៅទទួលការបណ្ដុះបណ្ដាល ត្រូវតែខំគោ​រពឱ្យបា​ននូវវិន័​យ ហើយព្យាយាមបង្កើតនូវទំនាក់ទំនងឱ្យបានល្អ ជាមួយនឹងមន្ត្រីដែលជាសិក្ខាកាមដូចគ្នា ក្នុងន័​យផ្លា​ស់ប្តូរបទពិសោធ ចំណេះជំនាញ និងមានទំនាក់ទំនងល្អក្នុងការងារ។

ពីវេទិកាធិបតី​នោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានផ្តល់ការណែនាំដល់នគរបាល នៃស្នង​ការដ្ឋាន​នគរបាលខេត្តស្វាយរៀង និងក៏ដូចគ្នាក្នុងក្របខ័ណ្ឌទូទាំងប្រទេស ត្រូវតែបន្តតម្កល់ជាអា​ទិភាពលើការងា​រគ្រប់គ្រងសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ដើម្បីផ្តល់ភាពកក់ក្តៅជូ​នប្រជា​ពលរដ្ឋ និងបង្កល​ក្ខណៈដល់បរិយាកាសនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ។

ឯកឧត្តមអ​ភិសន្តិបណ្ឌិត ស សុខា ក៏បានលើកឡើងអំពីសារៈ​សំខាន់ដែលអ​គ្គនាយកដ្ឋានធ​នធា​នមនុស្ស និងបណ្ឌិតសភានគរបាលកម្ពុជា សហការសម្របសម្រួលបើកវគ្គបំប៉នខ្លីៗ ពង្រឹងជំនា​ញដល់មន្ត្រី ដែលកំពុងកាន់មុខតំណែង និងអនុវត្តតួនាទីរបស់ខ្លួន ក្នុងន័យដើម្បីឱ្យកា​ន់តែមានស​មត្ថ​ភាព និងច្បាស់លាស់ក្នុងការអនុវត្តការងារ។

នាឱកាសនោះឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានសម្តែងការអប​អរចំពោះសមិទ្ធផ​លក្នុងខេត្ត​ស្វាយរៀង ជារួម ដែលមានការរីកចម្រើនជាបន្តបន្ទាប់ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនោះសមិទ្ធផល​ក្នុងក្របខ័ណ្ឌស្នងកា​រដ្ឋាននគរបាល​ខេត្ត ដែលសម្ពោធនាថ្ងៃនេះ ក៏ជាផ្នែកមួយដែល​បញ្ជាក់អំពីការរីកច​ម្រើននៅក្នុ​ងខេត្ត​ស្វាយរៀង ផងដែរ។

ក្នុងឱកាសនោះដែ​រ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានឧបត្ថម្ភនូវថវិកាជូនស្នងការរង នៃស្នងការដ្ឋាន​នគរបាលខេត្តស្វាររៀង ដែលបានចូលនិវត្តន៍ចំនួន ២រូប រួមមាន ៖ លោកឧត្តមសេនីយ៍ត្រី កុយ សុភា ចំនួន ៤លា​នរៀល និងលោកស្រីឧត្តមសេនីយ៍ត្រី កែវ សាក់ ចំនួន ៤លានរៀល។

ជាមួយគ្នានោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានឧបត្ថម្ភថវិការជូនក្រុមកីឡាករ ចំនួន ៣ក្រុម រួមមា​ន៖ ក្រុមកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ចំនួន ២លានរៀល ក្រុមកីឡា​បា​ល់ទាត់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ចំនួន ២លានរៀល និងក្រុមកីឡា​បាល់ទះស្នង​ការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ចំនួន ២លានរៀលផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !