ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនមេខ្យល់ម្នាក់ទៅតុលាការ ក្រោយពីនាំពលករឆ្លងដែនទៅប្រទេសថៃខុសច្បាប់ - សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ចុះចែកអំណោយជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់និង គ្រោះអគ្គិភ័យភ្លើងឆេះផ្ទះ - ជន​សង្ស័យម្នាក់ ពាក់ព័ន្ធ​ករណីរួម​ភេទ​ជាមួយអ​នីតិ​ជ​នអាយុ​ក្រោម​១៥ឆ្នាំ ត្រូវបា​នកង​រាជឣាវុធហ​ត្ថចា​ប់​ឃាត់​ខ្លួន បញ្ជូន​ទៅតុលា​ការ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ៣នាក់ ទៅតុលាការពាក់ព័ន្ធ​ករណី​លួច(សម្ភា​រៈសំណង់) និង​ប្រើប្រាស់ដោ​យខុសច្បាប់​នូវសារធាតុញៀន - ឯកឧត្តម អ៊ុំ រាត្រី អញ្ជើញចុះសួរសុ​ខ​ទុកនិ​ងចែកអំណោយជូន​ដល់គ្រួសាររង​គ្រោះ​ដោយ​​ខ្យល់​កន្ត្រាក់​ចំនួយ​១០គ្រួសារ នៅក្នុងឃុំចង្ហារ ស្រុកអូជ្រៅ - លោក ឃ្លោក នួយ ដឹកនាំក្រុមការងារ ចុះពិនិត្យមើលផលប៉ះពាល់ដំណាំពោត របស់​បងប្អូន​ប្រជាពល​រដ្ឋ ស្ថិតនៅ​ឃុំបឹងបេង ឃុំអូរសំ​ព័រ ស្រុកម៉ាឡៃ - អាជ្ញាធរក្រុងប៉ោយប៉ែត​បន្តពង្រឹងសណ្តាប់សាធារណៈ​លើផ្លូវថ្នើជើង​អមសង្ខាងផ្លូវ​ជាតិលេខ៥ ចាប់ពីចំណុ​ចភ្លើង​ស្តុប​អេស៊ីលីដា ដល់ច្រកទ្វារ​ព្រំដែ​នអន្តរជាតិ​ប៉ោយប៉ែត - អធិកា​រដ្ឋាននគរ​បាល​ក្រុងប៉ោ​យប៉ែត ចេញ​សេចក្តីបំភ្លឺ​ជុំវិញកា​រចុះផ្សាយព័ត៌​មានមិនពិតរ​បស់គណ​នីហ្វេ​សប៊ុកឈ្មោះ Na Det ចោទប្រកាន់ថា លោកវរសេនីយ៍ទោ កែវ ដូល បានស៊ីសំណូក​ពីឈ្មួញ​គ្រឿងញៀន កាងមិនបង្ក្រាប - ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំកម្លាំង​នគរបាលក្រោម​ឱវាទ ប្រជុំបូ​កសរុប​សភាពការណ៍ លទ្ធផ​លកិច្ចប្រ​តិបត្តិការប្រចាំ​ខែមេ​សា ឆ្នាំ២០២៥ និងដាក់​ចេញទិស​ដៅអនុវត្តកា​រងារសម្រាប់ខែ​បន្ទាប់ - អភិបាលក្រុងប៉ោយប៉ែត បានដឹកនាំក្រុមការងារ យកថ្មម៉េចមកចាក់លើកំណត់ផ្លូវជាតិលេខ ៥ ដែលរងការខូចខាតមួយចំនួន
0

ពិធីអប​អរសាទរខួបលើកទី២៦ ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្ស​ចាស់ អន្តរជាតិ ១តុលា ក្រោមប្រធា​នបទ “មនុស្សចាស់ក្នុងបរិវត្តកម្មឌីជីថល”

ពិធីអប​អរសាទរខួបលើកទី២៦ ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្ស​ចាស់ អន្តរជាតិ ១តុលា ក្រោមប្រធា​នបទ “មនុស្សចាស់ក្នុងបរិវត្តកម្មឌីជីថល”

(បន្ទាយមានជ័យ) លោកស្រី រស់ សុផានី អភិបាលរង ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៣ ខែតុលា ឆ្នាំ​២០២៤ អញ្ជើញជាធិបតី​ភាពក្នុងពិធីអប​អរសាទរខួបលើកទី២៦ ទិវាមនុស្សចាស់កម្ពុជា និងទិវា​មនុស្ស​ចាស់ អន្តរជាតិ ១តុលា ក្រោមប្រធានបទ មនុស្សចាស់ក្នុងបរិវត្តកម្មឌីជីថលដែលបាន​រៀបចំ​ឡើង​ ដោយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនី​តិសម្បទាខេត្ត​បន្ទាយមានជ័យ​។ពិធីនេះបាន​ធ្វើឡើង​នៅបរិវេណសាលាឃុំ សិង្ហ ស្រុកអូរជ្រៅ​ ដោយមានការ​ចូលរួមពី អភិបាល​រងស្រុកអូរជ្រៅ​ មន្ទីរជុំវិញខេត្ត និងជនវ័យ​ចាស់ប្រមាណជា២០០នាក់។

លោក ឃុន វុទ្ធី ប្រធានមន្ទីរ​សង្គមកិច្ច​អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត​បន្ទាយមានជ័យ បាន​លើកឡើងថា​ មនុស្សចាស់ដែលមានអាយុចាប់ពី ៦០ឆ្នាំឡើង សរុបចំនួន ៧៤,១៨៣ នាក់ ស្រី៤១,៩៥៣​នាក់ ក្នុងនោះមនុស្សចាស់ ចំនួន ១៨,៨៩៧នាក់ ស្រី ១០,២១២នាក់ បានទទួលប្រា​ក់ឧត្ថម្ភពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈកម្មវិធី កញ្ចប់គ្រួសារ។លោកប​ន្តថា​៖សមាគម​មនុស្ស​ចាស់មា​នចំនួន ៦៧ឃុំ/សង្កាត់ ដំណើរការបាន ៤១ឃុំ សង្កាត់ មានចំនួន ៤៤ សមាគម (ដំណើរ​ការល្អ ២១,ដំណើរការមធ្យម ១៥, ដំណើរការ ខ្សោយ ៨) សមាជិកសរុប ចំនួន ១៥,៤៤៨នាក់ ស្រី

,៦២០នាក់ ថវិកាសរុប ២៥៤,២៧៣,៧០០រៀល។​

ក្នុងនោះ​សមាគមមនុស្សចាស់ក្នុងស្រុកអូរជ្រៅ​មានចំនួន ៧សមាគម ដំណើរការបាន ២ឃុំ មាន​ចំនួន ៣សមាគម រួមមានៈ ឃុំសិង្ហចំនួន ២ស​មាគម ឃុំកូបចំនួន ១សមាគម សមាជិកសរុប ៥៩៩​នាក់ ស្រី ៣៥២នាក់ ស្មើនឹងទឹកប្រាក់ ២៥,៩៣០,០០០រៀល។

ទន្ទឹមនឹង​នេះក៏មានសមាគមមូលនិ​ធិមនុស្សវ័យ​ចាស់ខេត្តបន្ទាយ​មានជ័យ ដឹកនាំដោយ ឯកឧត្តម កែ គឹម​យ៉ាន តំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយ​មានជ័យ និងជាឧត្តមប្រឹក្សា ព្រះមហាក្សត្រនៃព្រះ​រាជាណាចក្រកម្ពុជា មានការយក​ចិត្តទុក្ខដាក់ខ្ពស់​ចំពោះមនុស្សវ័យចា​ស់ដោយមិនទុកឲ្យន​រណាម្នាក់ឯកោ​នោះទេ។ កន្លងមកសមាគ​មបានចុះសួរសុខទុក្ខ និងចែក អំណោយដល់ជន​ចាស់ជរាក្រីក្រចាប់​ពីអាយុ ៧០ឆ្នាំឡើង ចំនួន ២៤២២នាក់, ក្នុងម្នាក់ៗទទួល បានឃីត០១កញ្ចប់ និងថវិកាមួយចំនួន។

ក្នុង​ឱកាសនោះ លោកស្រី រស់ សុផានី អភិបាលរងខេត្ត បានថ្លែងថា ការបង្កើតសមាគ​មមនុ​ស្សចាស់ឃុំ ស​ង្កាត់ មានគោលបំ​ណងលើកកម្ពស់ជីវភាព និងបណ្តាញសុវត្ថិភាព តាម​រយៈកា​រគាំទ្រពីសហគមន៍ខ្លួន​​ឯង សប្បុរសជន អង្គការសង្គមស៊ីវិល ម្ចាស់ជំនួយ អាជ្ញាធរមូលដ្ឋាន វិស័យឯក​ជន និងរាជរដ្ឋាភិបាល ជំរុញការថែទាំសុខុមាលភាព និងសេចក្តីថ្លៃថ្នូររ​បស់មនុ​ស្សចាស់ក្នុង​សហគមន៍ តាមរយៈសកម្មភាពសង្គមកិច្ច មនុស្សធម៌ និងការចូលរួមរបស់ក្រុមគ្រួសារ សហគមន៍ និងម​ណ្ឌលសុខភាព។ ហើយមនុស្សចាស់ក៏ត្រូវទទួល បានការពិនិត្យ និងព្យាបាល​ដោយ​ឥតគិតថ្លៃពីសេ​វាសុខុមាលភាពរបស់រដ្ឋ តាមរយៈការផ្តល់ប័ណ្ណ សមធម៌ ពីរាជរដ្ឋាភិបាល​និងកំពុង​ផ្តោតការយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់ជីវភាព​រស់នៅ និងសុខុមាល​ភាពរបស់​មនុស្សវ័យចាស់ផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !