ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនមេខ្យល់ម្នាក់ទៅតុលាការ ក្រោយពីនាំពលករឆ្លងដែនទៅប្រទេសថៃខុសច្បាប់ - សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ចុះចែកអំណោយជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់និង គ្រោះអគ្គិភ័យភ្លើងឆេះផ្ទះ - ជន​សង្ស័យម្នាក់ ពាក់ព័ន្ធ​ករណីរួម​ភេទ​ជាមួយអ​នីតិ​ជ​នអាយុ​ក្រោម​១៥ឆ្នាំ ត្រូវបា​នកង​រាជឣាវុធហ​ត្ថចា​ប់​ឃាត់​ខ្លួន បញ្ជូន​ទៅតុលា​ការ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ៣នាក់ ទៅតុលាការពាក់ព័ន្ធ​ករណី​លួច(សម្ភា​រៈសំណង់) និង​ប្រើប្រាស់ដោ​យខុសច្បាប់​នូវសារធាតុញៀន - ឯកឧត្តម អ៊ុំ រាត្រី អញ្ជើញចុះសួរសុ​ខ​ទុកនិ​ងចែកអំណោយជូន​ដល់គ្រួសាររង​គ្រោះ​ដោយ​​ខ្យល់​កន្ត្រាក់​ចំនួយ​១០គ្រួសារ នៅក្នុងឃុំចង្ហារ ស្រុកអូជ្រៅ - លោក ឃ្លោក នួយ ដឹកនាំក្រុមការងារ ចុះពិនិត្យមើលផលប៉ះពាល់ដំណាំពោត របស់​បងប្អូន​ប្រជាពល​រដ្ឋ ស្ថិតនៅ​ឃុំបឹងបេង ឃុំអូរសំ​ព័រ ស្រុកម៉ាឡៃ - អាជ្ញាធរក្រុងប៉ោយប៉ែត​បន្តពង្រឹងសណ្តាប់សាធារណៈ​លើផ្លូវថ្នើជើង​អមសង្ខាងផ្លូវ​ជាតិលេខ៥ ចាប់ពីចំណុ​ចភ្លើង​ស្តុប​អេស៊ីលីដា ដល់ច្រកទ្វារ​ព្រំដែ​នអន្តរជាតិ​ប៉ោយប៉ែត - អធិកា​រដ្ឋាននគរ​បាល​ក្រុងប៉ោ​យប៉ែត ចេញ​សេចក្តីបំភ្លឺ​ជុំវិញកា​រចុះផ្សាយព័ត៌​មានមិនពិតរ​បស់គណ​នីហ្វេ​សប៊ុកឈ្មោះ Na Det ចោទប្រកាន់ថា លោកវរសេនីយ៍ទោ កែវ ដូល បានស៊ីសំណូក​ពីឈ្មួញ​គ្រឿងញៀន កាងមិនបង្ក្រាប - ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំកម្លាំង​នគរបាលក្រោម​ឱវាទ ប្រជុំបូ​កសរុប​សភាពការណ៍ លទ្ធផ​លកិច្ចប្រ​តិបត្តិការប្រចាំ​ខែមេ​សា ឆ្នាំ២០២៥ និងដាក់​ចេញទិស​ដៅអនុវត្តកា​រងារសម្រាប់ខែ​បន្ទាប់ - អភិបាលក្រុងប៉ោយប៉ែត បានដឹកនាំក្រុមការងារ យកថ្មម៉េចមកចាក់លើកំណត់ផ្លូវជាតិលេខ ៥ ដែលរងការខូចខាតមួយចំនួន
0

គ្រោះថ្នាក់ចរាចរណ៍រវាងរ​ថយន្តនិងរថយន្ត រួចជ្រុល​ទៅបុកផាសអេប ០១គ្រឿងទៀត បណ្តា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ល​ឲ្យ​មនុ​ស្សប្រុសស្រី ៣នាក់រងរបួស ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ

គ្រោះថ្នាក់ចរាចរណ៍រវាងរ​ថយន្តនិងរថយន្ត រួចជ្រុល​ទៅបុកផាសអេប ០១គ្រឿងទៀត បណ្តា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ល​ឲ្យ​មនុ​ស្សប្រុសស្រី ៣នាក់រងរបួស ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ

(បន្ទាយមានជ័យ)៖មនុ​ស្សប្រុសស្រីចំនួន ៣នាក់បានរងរបួស ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរ​ថយន្តនិងរថយន្ត រួចជ្រុល​ទៅបុកផាសអេប ០១គ្រឿង​ទៀតវេលាម៉ោង០៤ និង២០នាទី ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅលើផ្លូវជាតិ​លេខ៥ ត្រង់ចំណុច​មុខសណ្ឋាគារ​សុងដារ៉ា ស្ថិតក្នុងភូមិបាលិ​លេយ្យ២ សង្កាត់/ក្រុងប៉ោ​យប៉ែត ខេត្តបន្ទាយមានជ័យ ។

ប្រភពព័ត៌មានបាន​ឲ្យដឹងថា មុនពេ​លកើតហេតុមា​នរថយន្តមួយគ្រឿងម៉ាកតូយូតាកាមរី ពណ៌ស ពាក់ស្លាក​លេខ ភ្នំពេញ 2BM-9100 បើកបរ​ក្នុងទិសដៅ​ពីលិច​ទៅកើតលុះ​មកដល់ចំណុច​កើតហេ​តុបា​នឡើង​ជែងរថយន្តពីមុខក្នុងស្ថានភាពគ្រោះថ្នាក់ មេឃកំពុងមានភ្លៀង ហើយ​ទៅបុករថយន្ត​ម៉ាក​ហ៊ីយ៉ានដា​យស្តារិច ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BX-8762 បើកបរពី​កើតទៅលិច(ច្រាសទិ​សគ្នា) បន្ទាប់​មករថយន្ត​កាមរីខាងលើ បានជ្រុល​ទៅ​បុកម៉ូតូកង់​បី(ផាសអេប)មួយគ្រឿងទៀតម៉ាក បាចា ពណ៌ស ពុំមានផ្លាកលេខ បើកបរពីលិច​ទៅកើត បណ្តា​ល​ឲ្យមនុស្សមានអ្នករងរបួសតែម្តង ក្រោយពីកើតហេតុអ្នកបើកបររថយន្តកាមរី ទុករថយន្ត ចុះរត់គេចខ្លួនបាត់សស្រមោល ។

សមត្ថកិច្ចបាន​ឲ្យដឹងថា ស្ត្រី ២នាក់ដែលរួមដំណើរលើម៉ូតូកង់បី(ផាសអេប) រងរបួសត្រូវបានដឹ​កបញ្ជូន​​ទៅសង្គ្រោះនៅឯ​មន្ទីរពេទ្យ ចំណែកអ្នកបើកបរ ឈ្មោះ ជៀប បញ្ញា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរ​បររត់ផាស់អេបពុំមានរងរបួសទេ។ដោយឡែកអ្នកបើកបររថយន្តស្តារិចឈ្មោះ រុង រស្មី ភេទ​ប្រុស អាយុ៤០ឆ្នាំ រស់នៅក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំ​ពេញ

(រងបួស​)ត្រូវបាន​សាច់ញាតិដឹកទៅមន្ទីរ​ពេទ្យ។

សមត្ថកិច្ចបញ្ជាក់ថា ម៉ូតូផាស់អេប (ខូចខាតស្រាល) រថយន្តកាមរី (ខូចខាតធ្ងន់) រថយន្តស្តារិច(ខូច​ខាតធ្ងន់)។ក្រោយពីវាសវែងរួច បាននាំយក​មធ្យោបាយ​ទាំងបីខាងលើទៅ​រក្សាទុកនៅអធិការដ្ឋាន​នគរបាលក្រុងប៉ោយប៉ែតរងចាំដោះស្រាយគ្នាជាក្រោយ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !