ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនមេខ្យល់ម្នាក់ទៅតុលាការ ក្រោយពីនាំពលករឆ្លងដែនទៅប្រទេសថៃខុសច្បាប់ - សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ចុះចែកអំណោយជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់និង គ្រោះអគ្គិភ័យភ្លើងឆេះផ្ទះ - ជន​សង្ស័យម្នាក់ ពាក់ព័ន្ធ​ករណីរួម​ភេទ​ជាមួយអ​នីតិ​ជ​នអាយុ​ក្រោម​១៥ឆ្នាំ ត្រូវបា​នកង​រាជឣាវុធហ​ត្ថចា​ប់​ឃាត់​ខ្លួន បញ្ជូន​ទៅតុលា​ការ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ៣នាក់ ទៅតុលាការពាក់ព័ន្ធ​ករណី​លួច(សម្ភា​រៈសំណង់) និង​ប្រើប្រាស់ដោ​យខុសច្បាប់​នូវសារធាតុញៀន - ឯកឧត្តម អ៊ុំ រាត្រី អញ្ជើញចុះសួរសុ​ខ​ទុកនិ​ងចែកអំណោយជូន​ដល់គ្រួសាររង​គ្រោះ​ដោយ​​ខ្យល់​កន្ត្រាក់​ចំនួយ​១០គ្រួសារ នៅក្នុងឃុំចង្ហារ ស្រុកអូជ្រៅ - លោក ឃ្លោក នួយ ដឹកនាំក្រុមការងារ ចុះពិនិត្យមើលផលប៉ះពាល់ដំណាំពោត របស់​បងប្អូន​ប្រជាពល​រដ្ឋ ស្ថិតនៅ​ឃុំបឹងបេង ឃុំអូរសំ​ព័រ ស្រុកម៉ាឡៃ - អាជ្ញាធរក្រុងប៉ោយប៉ែត​បន្តពង្រឹងសណ្តាប់សាធារណៈ​លើផ្លូវថ្នើជើង​អមសង្ខាងផ្លូវ​ជាតិលេខ៥ ចាប់ពីចំណុ​ចភ្លើង​ស្តុប​អេស៊ីលីដា ដល់ច្រកទ្វារ​ព្រំដែ​នអន្តរជាតិ​ប៉ោយប៉ែត - អធិកា​រដ្ឋាននគរ​បាល​ក្រុងប៉ោ​យប៉ែត ចេញ​សេចក្តីបំភ្លឺ​ជុំវិញកា​រចុះផ្សាយព័ត៌​មានមិនពិតរ​បស់គណ​នីហ្វេ​សប៊ុកឈ្មោះ Na Det ចោទប្រកាន់ថា លោកវរសេនីយ៍ទោ កែវ ដូល បានស៊ីសំណូក​ពីឈ្មួញ​គ្រឿងញៀន កាងមិនបង្ក្រាប - ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំកម្លាំង​នគរបាលក្រោម​ឱវាទ ប្រជុំបូ​កសរុប​សភាពការណ៍ លទ្ធផ​លកិច្ចប្រ​តិបត្តិការប្រចាំ​ខែមេ​សា ឆ្នាំ២០២៥ និងដាក់​ចេញទិស​ដៅអនុវត្តកា​រងារសម្រាប់ខែ​បន្ទាប់ - អភិបាលក្រុងប៉ោយប៉ែត បានដឹកនាំក្រុមការងារ យកថ្មម៉េចមកចាក់លើកំណត់ផ្លូវជាតិលេខ ៥ ដែលរងការខូចខាតមួយចំនួន
0

នគរបាលសណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោកក្រុងប៉ោ​យប៉ែត បន្ថែមប៉ុស្តិ៍ប្រចាំការ និងចុះ​ពិនិត្យសិ​ក្សាអំ​ពីរ​យៈពេលរបស់ភ្លើង បញ្ចៀសការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍

នគរបាលសណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោកក្រុងប៉ោ​យប៉ែត បន្ថែមប៉ុស្តិ៍ប្រចាំការ និងចុះ​ពិនិត្យសិ​ក្សាអំ​ពីរ​យៈពេលរបស់ភ្លើង បញ្ចៀសការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍

បន្ទាយមានជ័យ៖ នគរបាលសណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោកក្រុងប៉ោយប៉ែត បន្ថែមប៉ុស្តិ៍ប្រចាំការ និងចុះ​ពិនិត្យសិក្សាអំពីរយៈពេលរបស់ភ្លើង បញ្ចៀសការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ នៅ​ព្រឹកថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅតាមភ្លើងស្តុបក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តប​ន្ទាយមា​នជ័យ។

លោកវ​រសេនីយ៍ទោ បោន ភក្ត្រា អធិការរងទទួលផែនសណ្តាប់ធ្នាប់ចរាចរ​ណ៍ក្រុងប៉ោយប៉ែត បាន​ប្រា​ប់ឲ្យដឹងថាជាការណែនាំរបស់​លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបា​លខេត្តប​ន្ទាយ​មានជ័យ និងជា​ការយកចិត្តទុកដាក់ពី​លោក វរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបា​លក្រុង​ប៉ោយ​ប៉ែត លោកបានដឹកនាំ នាយផ្នែក ,នាយរងផ្នែក និងមន្រ្តីនគរបាល​សណ្តាប់ធ្នាប់​ចរាចរ​ណ៍ ចុះរៀបចំដាក់ប៉ុស្តិ៍ប្រចាំការនៅគោលដៅស្តុបផ្សារកណ្តាលស្តុបអេស៊ីលីដា និងបានស​ហការណ៍ជាមួយ​មន្ត្រីជំនាញរបស់មន្ទីរសាធារណៈការនិងដឹកជញ្ចូនខេត្ត ចុះពិនិត្យសិក្សាអំពី​រយៈពេលរប​ស់ភ្លើងសញ្ញានៅតាមស្តុបនីមួយៗ ដើម្បីផ្តល់រយៈពេលអទិភាពទិសដៅ ទៅតាមស្ថាន​ភា​ពជាក់ស្តែងនាពេលបច្ចុប្បន្ន ដើម្បីបញ្ជៀស​គ្រោះថ្នាក់ចរា​ចរណ៍ និងរៀបចំសណ្តាប់​ធ្នាប់​កុំឲ្យមានកកស្ទះ។

លោក វរសេ​នីយ៍ទោ បោន ភក្ត្រា បានបញ្ជាក់ថា៖ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានការ​អភិវឌ្ឍន៍លឿន មានកំណើនប្រជាជ​នមករស់នៅច្រើន និងមានការធ្វើចរាចរ​ណ៍មមាញឹក​ក៏កាន់តែ​ច្រើន បញ្ហា​កកស្ទះក៏​កើតមានច្រើនផងដែរ។ ម្យ៉ាងវិញទៀត មានអ្នកបើកបរមួយចំនួនតូច នៅ​មិនទាន់​គោរពច្បាប់ចរាចរណ៍ សមត្ថកិច្ចនគរបាលចរាចរណ៍ និងកំពុងបង្កើនការយកចិត្តទុកដាក់ ធ្វើការណែ​នាំអប់រំ ផ្សព្វផ្សាយ និងបន្ថែមដាក់ប៉ុស្តិ៍ប្រចាំ​ការទៅតាម​គោលដៅសំ​ខាន់ៗដើម្បីរៀ​បចំសណ្តាប់​ធ្នាប់ចរាចរណ៍ និងបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍។ ជា​មួយគ្នា​នេះ លោកវរសេនីយ៍ទោ បោន ភក្ត្រា ក៏បានអំពាវនាវដល់ប្រជាព​លរដ្ឋ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ ត្រូវបើកបរដោ​យមានការប្រុ​ងប្រយ័ត្ន មានការយោគយល់អធ្យាស្រ័យឲ្យគ្នា ហើយកុំបើកបរលឿនហួសកំណត់ ពិសេសផ្លូវដែ​លមមាញឹកខ្លាំង ផ្លូវបំបែក នានា ដែលអាចមាន​គ្រោះថ្នាក់ជាយថា ហេតុណា​មួយកើតឡើង ហើយគោរពច្បាប់ចរាចរណ៍ ដើម្បីការពា​រអាយុជីវិតរបស់​យើងខ្លួនឯងផ្ទាល់និ​ងអ្នកបើកបរតាម​ដងផ្លូវសាធារណៈ

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !