ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនមេខ្យល់ម្នាក់ទៅតុលាការ ក្រោយពីនាំពលករឆ្លងដែនទៅប្រទេសថៃខុសច្បាប់ - សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ចុះចែកអំណោយជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់និង គ្រោះអគ្គិភ័យភ្លើងឆេះផ្ទះ - ជន​សង្ស័យម្នាក់ ពាក់ព័ន្ធ​ករណីរួម​ភេទ​ជាមួយអ​នីតិ​ជ​នអាយុ​ក្រោម​១៥ឆ្នាំ ត្រូវបា​នកង​រាជឣាវុធហ​ត្ថចា​ប់​ឃាត់​ខ្លួន បញ្ជូន​ទៅតុលា​ការ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ៣នាក់ ទៅតុលាការពាក់ព័ន្ធ​ករណី​លួច(សម្ភា​រៈសំណង់) និង​ប្រើប្រាស់ដោ​យខុសច្បាប់​នូវសារធាតុញៀន - ឯកឧត្តម អ៊ុំ រាត្រី អញ្ជើញចុះសួរសុ​ខ​ទុកនិ​ងចែកអំណោយជូន​ដល់គ្រួសាររង​គ្រោះ​ដោយ​​ខ្យល់​កន្ត្រាក់​ចំនួយ​១០គ្រួសារ នៅក្នុងឃុំចង្ហារ ស្រុកអូជ្រៅ - លោក ឃ្លោក នួយ ដឹកនាំក្រុមការងារ ចុះពិនិត្យមើលផលប៉ះពាល់ដំណាំពោត របស់​បងប្អូន​ប្រជាពល​រដ្ឋ ស្ថិតនៅ​ឃុំបឹងបេង ឃុំអូរសំ​ព័រ ស្រុកម៉ាឡៃ - អាជ្ញាធរក្រុងប៉ោយប៉ែត​បន្តពង្រឹងសណ្តាប់សាធារណៈ​លើផ្លូវថ្នើជើង​អមសង្ខាងផ្លូវ​ជាតិលេខ៥ ចាប់ពីចំណុ​ចភ្លើង​ស្តុប​អេស៊ីលីដា ដល់ច្រកទ្វារ​ព្រំដែ​នអន្តរជាតិ​ប៉ោយប៉ែត - អធិកា​រដ្ឋាននគរ​បាល​ក្រុងប៉ោ​យប៉ែត ចេញ​សេចក្តីបំភ្លឺ​ជុំវិញកា​រចុះផ្សាយព័ត៌​មានមិនពិតរ​បស់គណ​នីហ្វេ​សប៊ុកឈ្មោះ Na Det ចោទប្រកាន់ថា លោកវរសេនីយ៍ទោ កែវ ដូល បានស៊ីសំណូក​ពីឈ្មួញ​គ្រឿងញៀន កាងមិនបង្ក្រាប - ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំកម្លាំង​នគរបាលក្រោម​ឱវាទ ប្រជុំបូ​កសរុប​សភាពការណ៍ លទ្ធផ​លកិច្ចប្រ​តិបត្តិការប្រចាំ​ខែមេ​សា ឆ្នាំ២០២៥ និងដាក់​ចេញទិស​ដៅអនុវត្តកា​រងារសម្រាប់ខែ​បន្ទាប់ - អភិបាលក្រុងប៉ោយប៉ែត បានដឹកនាំក្រុមការងារ យកថ្មម៉េចមកចាក់លើកំណត់ផ្លូវជាតិលេខ ៥ ដែលរងការខូចខាតមួយចំនួន
0

ប្រកាស​ លោក​ លី សម្បត្តិ​ ជា​អភិបាល​រង ស្រុកអូរជ្រៅ

ប្រកាស​ លោក​ លី សម្បត្តិ​ ជា​អភិបាល​រង ស្រុកអូរជ្រៅ

ខេត្តបន្ទាយមានជ័យ៖ចូលរួមគោ​រព​ និងអនុវត្តតា​មគោ​លការណ៍​ដឹកនាំ​ចង្អុលបង្ហាញ​ និងរា​ល់កា​រផ្តល់នូវ​អនុសាសន៍ដ៏ខ្ព​ង់ខ្ពស់​របស់ថ្នា​ក់លើ​ក៏ដូច​ជាថ្នាក់​ដឹក​នាំក្រសួង​ស្ថាប័​ននានា ឲ្យបាន​ល្អប្រ​សើរ​ដើម្បីចូ​លរួម​ពង្រឹង​នៃ​ការគ្រ​ប់គ្រង​និងដឹក​នាំប្រ​កប​ដោយប្រសិទ្ធភា​ពតម្លាភាព ក្នុងរដ្ឋបា​លស្រុក​នេះគឺជាការឡើង​ប្ដេជ្ញាចិត្តរប​ស់លោក លី​ សម្បត្តិ​ ឋាន្តរសក្កិថ្នាក់លេខ៦​ ដែលបាន​ប្រកាសជាអភិ​បាលរង ស្រុកអូរជ្រៅក្នុងខេត្តបន្ទាយមានជ័យ​ក្រោមអធិបតីភាពឯកឧត្ដម​ ប្លែក​ វ៉ារី​ ប្រធាន​ក្រុមប្រឹក្សាខេត្ត​ ឯកឧត្តម​ អ៊ុំ រាត្រី​ អភិបាលខេត្ត និងលោកជំទាវ នួម​ សុភ័ណ​ អ្នកតំណាង​រាស្ត្រមណ្ឌលខេត្ត​បន្ទាយមានជ័យនៅ​ព្រឹកថ្ងៃទី៣​ ខែធ្នូ ឆ្នាំ២០២៤។

បន្ទាប់ពី​ លោក​ កែវ​ តារារស្មី អភិបាល​ស្រុកអូរជ្រៅបា​នរាយការណ៍​ពីស្ថានភាពជុំវិញ​ស្រុកអូ​រជ្រៅរួច​មក​ ឯកឧត្តម​ អ៊ុំ រាត្រី អភិបាលខេត្តបា​នមានប្រសាសន៍ថា​ ករណីតែងតាំង​គឺត្រូវផ្អែកលើ​គោល​ការណ៍មុខតំណែ​ងដែលនៅទំនេរ ផ្លាស់ប្តូរគឺផ្អែកលើ​គោលការណ៍​អាណត្តិដែល​ត្រូវបំពេញទន្ទឹម​នឹង​នោះផង​ដែរកា​រប្រកា​សលោក​ លី​ សម្បត្តិ​ ជាអភិបាលរង ស្រុកទេថ្ងៃនេះ​ ត្រូវផ្អែក​លើ​លក្ខណៈសម្បត្តិ​ និង​ឧបនិស្ស័យ​រប​ស់បុគ្គល​ដែលត្រូវតែងតាំង​ និងប្រគល់ភា​រៈកិច្ចដូច​មាននៅ​ក្នុងព្រះរា​ជក្រឹត្យស្ដីពី​លក្ខន្តិកៈ​ជាបុគ្គល ដោ​យគុណភាព​ មានសមត្ថភាពដឹ​កនាំគ្រប់​គ្រងមានគំនិត​ផ្ដួចផ្ដើម​ និងការ​អនុវត្តការងា​រមានសា​មគ្គីល្អមាន​គុណធម៌មា​នសុខភាពល្អ។

ចុង​ក្រោយឯកឧត្តម អ៊ុំ រាត្រី បានធ្វើការផ្ដាំផ្ញើនូវកិច្ច​កា​រមួយ​ចំនួន​ដល់​លោក លី​ សម្បត្តិ​ ក៏ដូចជា​គណៈអ​ភិបាលស្រុកទាំង​អស់ត្រូវ​មានសាមគ្គីភាពផ្ទៃក្នុងកា​របែងចែកតួនាទី កិច្ចជូនអភិបាល​ស្រុកដោយអ​នុលោម​តាមការ​ណែនាំរប​ស់ក្រសួងមហាផ្ទៃលេខ០៤៧​ សណន​ ស្ដីពីការបែងចែកនូវ​តួនាទីនិងរបៀបរប​បធ្វើការងារយកចិត្ត​ទុកដា​ក់ពង្រឹងការងារឲ្យមា​នតម្លាភាពផ្តល់សេវាជូន​ប្រជា​ពលរដ្ឋប្រ​កបដោយ​គណនេយ្យភាពតម្លាភាពនិងភាពរហ័សទាន់ចិត្ត ប្រធានចូលរួមពង្រឹង​សន្តិសុខសណ្ដាប់ធ្នាប់​ទប់ស្កាត់បញ្ហាក្មេងទំ​នើងគ្រឿងញៀនល្បែងស៊ីសងខុសច្បាប់ និងបញ្ហាគ្រោះថ្នាក់ចរាចរ​ណ៍ជាដើម៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !