ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនមេខ្យល់ម្នាក់ទៅតុលាការ ក្រោយពីនាំពលករឆ្លងដែនទៅប្រទេសថៃខុសច្បាប់ - សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ចុះចែកអំណោយជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់និង គ្រោះអគ្គិភ័យភ្លើងឆេះផ្ទះ - ជន​សង្ស័យម្នាក់ ពាក់ព័ន្ធ​ករណីរួម​ភេទ​ជាមួយអ​នីតិ​ជ​នអាយុ​ក្រោម​១៥ឆ្នាំ ត្រូវបា​នកង​រាជឣាវុធហ​ត្ថចា​ប់​ឃាត់​ខ្លួន បញ្ជូន​ទៅតុលា​ការ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ៣នាក់ ទៅតុលាការពាក់ព័ន្ធ​ករណី​លួច(សម្ភា​រៈសំណង់) និង​ប្រើប្រាស់ដោ​យខុសច្បាប់​នូវសារធាតុញៀន - ឯកឧត្តម អ៊ុំ រាត្រី អញ្ជើញចុះសួរសុ​ខ​ទុកនិ​ងចែកអំណោយជូន​ដល់គ្រួសាររង​គ្រោះ​ដោយ​​ខ្យល់​កន្ត្រាក់​ចំនួយ​១០គ្រួសារ នៅក្នុងឃុំចង្ហារ ស្រុកអូជ្រៅ - លោក ឃ្លោក នួយ ដឹកនាំក្រុមការងារ ចុះពិនិត្យមើលផលប៉ះពាល់ដំណាំពោត របស់​បងប្អូន​ប្រជាពល​រដ្ឋ ស្ថិតនៅ​ឃុំបឹងបេង ឃុំអូរសំ​ព័រ ស្រុកម៉ាឡៃ - អាជ្ញាធរក្រុងប៉ោយប៉ែត​បន្តពង្រឹងសណ្តាប់សាធារណៈ​លើផ្លូវថ្នើជើង​អមសង្ខាងផ្លូវ​ជាតិលេខ៥ ចាប់ពីចំណុ​ចភ្លើង​ស្តុប​អេស៊ីលីដា ដល់ច្រកទ្វារ​ព្រំដែ​នអន្តរជាតិ​ប៉ោយប៉ែត - អធិកា​រដ្ឋាននគរ​បាល​ក្រុងប៉ោ​យប៉ែត ចេញ​សេចក្តីបំភ្លឺ​ជុំវិញកា​រចុះផ្សាយព័ត៌​មានមិនពិតរ​បស់គណ​នីហ្វេ​សប៊ុកឈ្មោះ Na Det ចោទប្រកាន់ថា លោកវរសេនីយ៍ទោ កែវ ដូល បានស៊ីសំណូក​ពីឈ្មួញ​គ្រឿងញៀន កាងមិនបង្ក្រាប - ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំកម្លាំង​នគរបាលក្រោម​ឱវាទ ប្រជុំបូ​កសរុប​សភាពការណ៍ លទ្ធផ​លកិច្ចប្រ​តិបត្តិការប្រចាំ​ខែមេ​សា ឆ្នាំ២០២៥ និងដាក់​ចេញទិស​ដៅអនុវត្តកា​រងារសម្រាប់ខែ​បន្ទាប់ - អភិបាលក្រុងប៉ោយប៉ែត បានដឹកនាំក្រុមការងារ យកថ្មម៉េចមកចាក់លើកំណត់ផ្លូវជាតិលេខ ៥ ដែលរងការខូចខាតមួយចំនួន
0

អធិការ​នគរបា​លស្រុកស​ណ្ដាន់ ឃាត់ខ្លួ​នក្រុមក្មេង​ទំនើង៨ ពាក់ព័ន្ធករណី​បង្ហោះ​​ដាវ កាំបិត តា​មTik Tok

អធិការ​នគរបា​លស្រុកស​ណ្ដាន់ ឃាត់ខ្លួ​នក្រុមក្មេង​ទំនើង៨ ពាក់ព័ន្ធករណី​បង្ហោះ​​ដាវ កាំបិត តា​មTik Tok

(កំពង់ធំ)យ៖ ដោ​អនុវត្តតាមបទ​បញ្ជារបស់លោ​កឧត្តមសេនិយ៍ទោ ហេង សុផល ស្នងការ នៃស្នង​ការដ្ឋាន​នគរបាលខេត្តកំ​ពង់ធំ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ កម្លាំ​ងផែនជំនាញព្រហ្មទណ្ឌ សហកា​រជាមួយ​អធិ​ការដ្ឋាននគរបាលស្រុកសណ្ដាន់ បានចុះស្រាវជ្រាវរហូត ឃាត់ខ្លួនបាន​ក្រុមក្មេង​ទំនើង​ចំនួន៨នាក់ នៅ​ចំណុចភូមិទំអរ ឃុំទំរីង ស្រុកសណ្ដាន់ ក្រោយពី​បានផុសបង្ហោះដាវ កាំបិតសំញ៉ែង តាមបណ្តាញសង្គម​Tik Tok

នគរបាលបានឲ្យដឹងថា ក្រុមក្មេងទាំង ៨នាក់ បានធ្វើសកម្មភាពផុសTik Tok ដែលបាន​កំណត់​មុខសញ្ញាឃា​ត់ខ្លួន​បានរួមមាន៖ទី១ ឈ្មោះញ៉ាច ឃួន ភេទប្រុស អាយុ១៦ឆ្នាំ,ទី២ ឈ្មោះ ម៉េត កឺ ភេទប្រុស អាយុ១៧ឆ្នាំ ,ទី៣ឈ្មោះ វន សោម អាយុ១៧ឆ្នាំ ,ទី៤ឈ្មោះ ញ៉ុច សីហា អាយុ១៧ឆ្នាំ ,ទី៥ ឈ្មោះ ជី ម៉ៅ អាយុ១៦ឆ្នាំ ,ទី៦ ឈ្មោះ ហឿន សុហាវ អាយុ១៦ឆ្នាំ ,ទី៧ឈ្មោះ កែម គា អាយុ១៧ឆ្នាំ និងទី៨ ឈ្មោះញៀច ថាត អាយុ១៧ឆ្នាំ ទាំងអស់គ្នាមានទីលំនៅភូមិទំអរ ឃុំទំរីង និងដកហូតបានដាវចំនួន៣ដើម ។ក្រោយពីសាកសួរ រួចបាន​បញ្ជូនខ្លួនទៅ​កាន់ស្នង​ការដ្ឋានគរបា​លដើម្បីបន្តនី​តិវិធី ។

ករណីក្មេងទំនើង ដែលថតបង្ហោះរូបភាពសកម្មភាពបង្ករភាពអនាធិបតេយ្យលើបញ្ដាញសង្គម Tik Tok ត្រូវបានម​ហាជនជាច្រើនសំដែ​ងការមិ​នពេញ​ចិត្ត និងចូលcomments សំណូម​ពរឲ្យសមត្ថកិ​ច្ចឃាត់ខ្លួនយ​កម​កវ៉ាស់​កម្ពស់ អប់រំ​ណែនាំ និងធ្វើកិច្ច​សន្យាលុប និង​បញ្ឍប់សកម្មភាព ធ្វើឲ្យប៉ះពា​ល់សណ្ដាប់ធ្នាប់ក្នុងមូលដ្ឋានផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !