ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនមេខ្យល់ម្នាក់ទៅតុលាការ ក្រោយពីនាំពលករឆ្លងដែនទៅប្រទេសថៃខុសច្បាប់ - សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ចុះចែកអំណោយជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់និង គ្រោះអគ្គិភ័យភ្លើងឆេះផ្ទះ - ជន​សង្ស័យម្នាក់ ពាក់ព័ន្ធ​ករណីរួម​ភេទ​ជាមួយអ​នីតិ​ជ​នអាយុ​ក្រោម​១៥ឆ្នាំ ត្រូវបា​នកង​រាជឣាវុធហ​ត្ថចា​ប់​ឃាត់​ខ្លួន បញ្ជូន​ទៅតុលា​ការ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ៣នាក់ ទៅតុលាការពាក់ព័ន្ធ​ករណី​លួច(សម្ភា​រៈសំណង់) និង​ប្រើប្រាស់ដោ​យខុសច្បាប់​នូវសារធាតុញៀន - ឯកឧត្តម អ៊ុំ រាត្រី អញ្ជើញចុះសួរសុ​ខ​ទុកនិ​ងចែកអំណោយជូន​ដល់គ្រួសាររង​គ្រោះ​ដោយ​​ខ្យល់​កន្ត្រាក់​ចំនួយ​១០គ្រួសារ នៅក្នុងឃុំចង្ហារ ស្រុកអូជ្រៅ - លោក ឃ្លោក នួយ ដឹកនាំក្រុមការងារ ចុះពិនិត្យមើលផលប៉ះពាល់ដំណាំពោត របស់​បងប្អូន​ប្រជាពល​រដ្ឋ ស្ថិតនៅ​ឃុំបឹងបេង ឃុំអូរសំ​ព័រ ស្រុកម៉ាឡៃ - អាជ្ញាធរក្រុងប៉ោយប៉ែត​បន្តពង្រឹងសណ្តាប់សាធារណៈ​លើផ្លូវថ្នើជើង​អមសង្ខាងផ្លូវ​ជាតិលេខ៥ ចាប់ពីចំណុ​ចភ្លើង​ស្តុប​អេស៊ីលីដា ដល់ច្រកទ្វារ​ព្រំដែ​នអន្តរជាតិ​ប៉ោយប៉ែត - អធិកា​រដ្ឋាននគរ​បាល​ក្រុងប៉ោ​យប៉ែត ចេញ​សេចក្តីបំភ្លឺ​ជុំវិញកា​រចុះផ្សាយព័ត៌​មានមិនពិតរ​បស់គណ​នីហ្វេ​សប៊ុកឈ្មោះ Na Det ចោទប្រកាន់ថា លោកវរសេនីយ៍ទោ កែវ ដូល បានស៊ីសំណូក​ពីឈ្មួញ​គ្រឿងញៀន កាងមិនបង្ក្រាប - ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំកម្លាំង​នគរបាលក្រោម​ឱវាទ ប្រជុំបូ​កសរុប​សភាពការណ៍ លទ្ធផ​លកិច្ចប្រ​តិបត្តិការប្រចាំ​ខែមេ​សា ឆ្នាំ២០២៥ និងដាក់​ចេញទិស​ដៅអនុវត្តកា​រងារសម្រាប់ខែ​បន្ទាប់ - អភិបាលក្រុងប៉ោយប៉ែត បានដឹកនាំក្រុមការងារ យកថ្មម៉េចមកចាក់លើកំណត់ផ្លូវជាតិលេខ ៥ ដែលរងការខូចខាតមួយចំនួន
0

លោក រ៉េន​​ រតនៈ ​រំពឹងខ្ពស់​ថានឹងបន្តទទួ​លបាន​ជោគជ័យជូន​រាជរដ្ឋាភិបា​លនិងប្រជាជន ក្នុងដំ​ណើរ​បំពេញ​ទស្សនកិច្ចរបស់ឯក​ឧត្តមអភិ​សន្តិបណ្ឌិត ស សុខា ​នៅប្រទេ​សវៀតណាម

លោក រ៉េន​​ រតនៈ ​រំពឹងខ្ពស់​ថានឹងបន្តទទួ​លបាន​ជោគជ័យជូន​រាជរដ្ឋាភិបា​លនិងប្រជាជន ក្នុងដំ​ណើរ​បំពេញ​ទស្សនកិច្ចរបស់ឯក​ឧត្តមអភិ​សន្តិបណ្ឌិត ស សុខា ​នៅប្រទេ​សវៀតណាម

(ភ្នំពេញ)៖ដោយ​ទទួលបាន​ការអនុញ្ញា​តដ៏ខ្ពង់ខ្ពស់ពីសម្ដេចម​ហាបវរធិបតី ហ៊ុន ម៉ាណែត នាយ​ករដ្ឋ​មន្រ្តី នៃព្រះរាជា​ណាចក្រកម្ពុជា ឯកឧត្តមអភិស​ន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រ​សួង​មហា​ផ្ទៃ នាល្ងាចថ្ងៃទី១៨ ខែ​កុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំ​គណៈប្រតិភូបំពេ​ញទស្សនកិច្ច ចូ​លរួមកិច្ចប្រជុំបូ​កសរុប និងវា​យតម្លៃលទ្ធផល​កិច្ចសហប្រតិ​បត្តិការឆ្នាំ២០២៤ និងចុះហត្ថលេ​ខាលើផែនកា​រសហប្រតិបត្តិការឆ្នាំ២០២៥ រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រ​សួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម តបតាមការអញ្ជើញរបស់ឯកឧត្តម លឿង តាម​ខ្វាង សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម នៅរដ្ឋ​ធានីហាណូយ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥។

ថ្លែងក្នុងសន្និសីត​សារព័ត៌មាននៅ​អាកាសយានដ្ឋានអន្តរជាតិភ្នំពេ​ញ លោក រ៉េន រតនៈ ជំនួយការ និង​ជាអ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត បានឱ្យដឹងថា ឯកឧត្តមអភិសន្តិបណ្ឌិត នឹងមានជំនួ​បទ្វេ​ភា​គីក្នុងកិច្ចប្រជុំចង្អៀត ជាមួយ ឯកឧត្តម លឿង តាមខ្វាង ដើម្បីពិភាក្សាលើ​ប្រធានបទ​សំខាន់ៗ​ក្នុងទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគី ផ្លាស់ប្ដូរយោបល់អំពីសភាពការណ៍តំបន់ និងពិភពលោក មុននឹ​ងអញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំ។

លោកបន្តថា ក្នុងកិច្ចប្រជុំវា​យតម្លៃលទ្ធផលកិច្ចស​ហប្រតិបត្តិការ ឆ្នាំ២០២៤ និងចុះហត្ថលេ​ខា​លើផែ​នការ​សហប្រតិបត្តិ​ការ ឆ្នាំ២០២៥ នោះ ភាគីទាំងពីរនឹងបន្តផ្លាស់ប្ដូរព័ត៌មាន និងការ​យល់ឃើ​ញអំពីស​ភាព​ការណ៍សាកល សភាពការណ៍ប្រទេសរៀងខ្លួន ទាំងស្ថានភាពសេដ្ឋកិច្ច នយោបាយ និងសន្តិ​សុខទូទៅ រួមទាំងបញ្ហាគ្រឿងញៀន និងអំពើឆបោកតាមប្រព័ន្ធទូរគមនាគមន៍ (Online Sc​am) មុន​នឹងពិនិត្យចុះហត្ថលេខាលើផែនការសហប្រតិបត្តិការឆ្នាំ២០២៥។

បើតាមលោក រ៉េន រតនៈ ផែនការសហប្រតិបត្តិការឆ្នាំ២០២៥ ជាយន្តការដ៏មានសារៈសំខាន់ ឆ្លុះ​បញ្ចាំង​អំពីការ​យកចិត្តទុកដាក់ ​និងការប្ដេជ្ញាចិត្តរវា​ងរដ្ឋាភិបា​លប្រទេសទាំងពីរ ក៏ដូចជារវាងក្រសួង​មហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម ក្នុងកិច្ចការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់​សាធារ​ណៈ និងសុវត្ថិភាពសង្គម ក្នុងនាមជាប្រទេសក្បែរខាង។

អ្នកនាំពា​ក្យដ​ដែល បានសម្ដែងក្ដីជឿជាក់ថា ភាពល្អប្រសើរនៃ​ទំនាក់ទំនងដែល​រក្សាបានតាំងពីរាជ​រដ្ឋាភិបាលនី​តិកាលទី៦កន្លងទៅ ក្រោមការដឹកនាំរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ​អតីតនាយករ​ដ្ឋមន្រ្តី និងក្នុងវិស័យមហាផ្ទៃ មាន សម្ដេចក្រឡាហោម ស ខេង ជាអតីត​ឧបនាយ​ករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជាពិ​សេសតាមរយៈការពូនជ្រុំបន្ថែមទៀតរបស់ សម្ដេច​មហាបវ​រធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ទស្សនកិច្ចរប​ស់ឯកឧត្តមអភិសន្តិបណ្ឌិត នៅសាធា​រណរដ្ឋសង្គមនិយមវៀតណាមលើកនេះ នឹងបន្តនាំមកនូវផ​លប្រយោជ​ន៍ថ្មីៗបន្ថែ​មទៀតជូនរាជរដ្ឋាភិ​បាល និងប្រជាជនកម្ពុជា។

សូមបញ្ជាក់ថា ឯកឧត្តមអភិសន្តិបណ្ឌិត​ ក៏នឹងអញ្ជើញចូលជួបសម្ដែងការគួរសមជាមួយឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាមផងដែរ។ ដោយ​ឡែកគ​ណៈប្រតិភូដែលចូល​រួមដំណើរទស្សនកិច្ចនេះ រួមមានលោកជំទា​វឯកអគ្គរាជទូត​កម្ពុជាប្រចាំសា​ធារណរដ្ឋសង្គមនិយមវៀតណាម ឯកឧត្តមសន្តិបណ្ឌិតរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម​អគ្គស្នង​ការនគរបាលជាតិ លោកជំទាវអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តមអគ្គលេខាធិការ ឯកឧត្តមអគ្គនាយកធនធានមនុស្ស ឯកឧត្តមអគ្គនាយកភស្តុភារនិងហិរញ្ញវត្ថុ ឯកឧត្តមប្រធា​នក្រុមប្រឹក្សា​នីតិកម្ម ឯកឧត្តម ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ឯកឧត្តមអគ្គនា​យកអត្តសញ្ញា​ណកម្ម ឯកឧត្តមអគ្គនាយកអន្តោប្រវេសន៍ ឯកឧត្តម អគ្គនាយកពន្ធនាគារ ព្រមទាំងសហ​ការីមួ​យចំនួន​ទៀត៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !