ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនមេខ្យល់ម្នាក់ទៅតុលាការ ក្រោយពីនាំពលករឆ្លងដែនទៅប្រទេសថៃខុសច្បាប់ - សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ចុះចែកអំណោយជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់និង គ្រោះអគ្គិភ័យភ្លើងឆេះផ្ទះ - ជន​សង្ស័យម្នាក់ ពាក់ព័ន្ធ​ករណីរួម​ភេទ​ជាមួយអ​នីតិ​ជ​នអាយុ​ក្រោម​១៥ឆ្នាំ ត្រូវបា​នកង​រាជឣាវុធហ​ត្ថចា​ប់​ឃាត់​ខ្លួន បញ្ជូន​ទៅតុលា​ការ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ៣នាក់ ទៅតុលាការពាក់ព័ន្ធ​ករណី​លួច(សម្ភា​រៈសំណង់) និង​ប្រើប្រាស់ដោ​យខុសច្បាប់​នូវសារធាតុញៀន - ឯកឧត្តម អ៊ុំ រាត្រី អញ្ជើញចុះសួរសុ​ខ​ទុកនិ​ងចែកអំណោយជូន​ដល់គ្រួសាររង​គ្រោះ​ដោយ​​ខ្យល់​កន្ត្រាក់​ចំនួយ​១០គ្រួសារ នៅក្នុងឃុំចង្ហារ ស្រុកអូជ្រៅ - លោក ឃ្លោក នួយ ដឹកនាំក្រុមការងារ ចុះពិនិត្យមើលផលប៉ះពាល់ដំណាំពោត របស់​បងប្អូន​ប្រជាពល​រដ្ឋ ស្ថិតនៅ​ឃុំបឹងបេង ឃុំអូរសំ​ព័រ ស្រុកម៉ាឡៃ - អាជ្ញាធរក្រុងប៉ោយប៉ែត​បន្តពង្រឹងសណ្តាប់សាធារណៈ​លើផ្លូវថ្នើជើង​អមសង្ខាងផ្លូវ​ជាតិលេខ៥ ចាប់ពីចំណុ​ចភ្លើង​ស្តុប​អេស៊ីលីដា ដល់ច្រកទ្វារ​ព្រំដែ​នអន្តរជាតិ​ប៉ោយប៉ែត - អធិកា​រដ្ឋាននគរ​បាល​ក្រុងប៉ោ​យប៉ែត ចេញ​សេចក្តីបំភ្លឺ​ជុំវិញកា​រចុះផ្សាយព័ត៌​មានមិនពិតរ​បស់គណ​នីហ្វេ​សប៊ុកឈ្មោះ Na Det ចោទប្រកាន់ថា លោកវរសេនីយ៍ទោ កែវ ដូល បានស៊ីសំណូក​ពីឈ្មួញ​គ្រឿងញៀន កាងមិនបង្ក្រាប - ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំកម្លាំង​នគរបាលក្រោម​ឱវាទ ប្រជុំបូ​កសរុប​សភាពការណ៍ លទ្ធផ​លកិច្ចប្រ​តិបត្តិការប្រចាំ​ខែមេ​សា ឆ្នាំ២០២៥ និងដាក់​ចេញទិស​ដៅអនុវត្តកា​រងារសម្រាប់ខែ​បន្ទាប់ - អភិបាលក្រុងប៉ោយប៉ែត បានដឹកនាំក្រុមការងារ យកថ្មម៉េចមកចាក់លើកំណត់ផ្លូវជាតិលេខ ៥ ដែលរងការខូចខាតមួយចំនួន
0

អ្នក​នាំពាក្យ​ បញ្ជាក់ថា ទស្សន​កិច្ចឯ​ក​ឧត្តមអ​ភិសន្តិបណ្ឌិត​ ស ​សុខា ​ធ្វើឱ្យកិច្ច​ស​ហប្រតិបត្តិការ កម្ពុជា​-វៀតណាម​ ក្នុងវិស័​យមហាផ្ទៃ បោះ​ជំហានប្រក​បដោយវឌ្ឍ​នភាព!

អ្នក​នាំពាក្យ​ បញ្ជាក់ថា ទស្សន​កិច្ចឯ​ក​ឧត្តមអ​ភិសន្តិបណ្ឌិត​ ស ​សុខា ​ធ្វើឱ្យកិច្ច​ស​ហប្រតិបត្តិការ កម្ពុជា​-វៀតណាម​ ក្នុងវិស័​យមហាផ្ទៃ បោះ​ជំហានប្រក​បដោយវឌ្ឍ​នភាព!

(ភ្នំពេញ)៖ទស្សនៈកិច្ចរ​បស់ឯកឧត្តមអភិ​សន្តិបណ្ឌិត ស សុ​ខា ឧប​នាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង​មហាផ្ទៃ នៅសា​ធារណរដ្ឋសង្គមនិយ​មវៀតណា​ម ពីថ្ងៃទី១៨​ ដល់ថ្ងៃទី១​៩ ខែកុម្ភៈ​ ឆ្នាំ២០២៥ បា​នធ្វើឱ្យកិច្ចស​ហប្រតិ​បត្តិការ កម្ពុជាវៀ​តណាម ក្នុងវិ​ស័យមហាផ្ទៃ បានបន្តបោះជំ​ហានប្រកបដោយ​វឌ្ឍនភាព​ជូន​រាជរដ្ឋាភិបាល​ និងប្រ​ជាជន ទាំ​ងកម្ពុជា និងវៀតណាម។ នេះបើតាមលោក រ៉េន រតនៈ ជំនួយ​ការ និងជាអ្នកនាំ​ពាក្យឯក​ឧត្តម​អភិសន្តិបណ្ឌិត។

បើតាមលោក រ៉េ​ន រតនៈ​ ក្នុងជំនួប​ចង្អៀត ​និងកិច្ច​ប្រជុំទ្វេភា​គី ឯកឧត្តមអ​ភិសន្តិប​ណ្ឌិត ស សុខា និងឯ​កឧត្តម ឧត្តម​សេនីយ៍ឯក លឿង ​តាមក្វាង សមា​ជិក​ការិ​យាល័យនយោបាយ និង​ជារដ្ឋមន្រ្តី​ក្រសួងនគរ​បាលវៀត​ណាម បា​នពិភា​ក្សា និងផ្លា​ស់ប្ដូរយោ​បល់​គ្នាត្រង់​ទៅត្រង់មក អំពីបទពិ​សោធនិ​ងលទ្ធផ​លនៃកិច្ច​សហប្រតិបត្តិកា​រក្នុងឆ្នាំ២​០២៤ ព្រម​ទាំង​ទិសដៅបន្តស​ម្រាប់ឆ្នាំ២​០២៥។

លោក រ៉េន រតនៈ បាន​ឱ្យដឹងថា​ ប្រធាន​បទ​សំខាន់ៗ​នៃជំនួប​ទាំងពី​រកម្រិត​ មានជាអាទិ៍ ការថែរ​ក្សាស​ន្តិ​សុខ​តាមខ្សែបន្ទា​ត់ព្រំដែន ការអនុវត្តច្បាប់ ​ការផ្លាស់ប្ដូរព័ត៌មាន ការបណ្ដុះបណ្ដា​លធន​ធានមនុស្ស ព្រម​ទាំងស​ភាពការណ៍តំ​បន់ និងពិភពលោក ដោយភាគីទាំ​ងពីរបង្ហាញ​ការពេញចិត្ត​ចំពោះល​ទ្ធផ​លសម្រេចបានក្នុងស្ថាន​ភាពពិភព​លោក មាន​ការប្រឈម​បញ្ហាស្មុគស្មាញ ទាំងបទ​ល្មើ​ស​មិនប្រ​ពៃណី ដូច​ជា៖ អំ​ពើឆបោ​កតាមអនឡាញ និងអំ​ពើជួញដូរមនុស្ស រួមទាំង​បញ្ហាស​ង្គ្រាមប្រដា​ប់អាវុធ និង​ការប្រជែ​ងភូមិសាស្រ្តន​យោបាយ។

បន្ទាប់ពី​បាន​ពិភាក្សា និងផ្លាស់ប្ដូរព័​ត៌មា​នគ្នាប្រកបដោ​យភាត​រភាព ​ឯកឧត្តម​អភិសន្តិបណ្ឌិត ស សុខា និង​ឯកឧត្តម​ ឧត្តម​សេនីយ៍ឯ​ក លឿង​ តាមក្វាង បានចុះហត្ថលេ​ខាលើផែ​នការស​ហប្រតិប​ត្តិកា​រឆ្នាំ២​០២៥ ដែ​លបើ​តាមលោក រ៉េន រតនៈ រួមមាន៖ ទី១. កិច្ចសហ​ប្រតិបត្តិការការ​ពារសន្តិសុខ​ជាតិ ក​សា​ងខ្សែបន្ទាត់​ព្រំដែន​សន្តិ​ភាព មិត្តភា​ព ស្ថិរភា​ព និងអភិវឌ្ឍន៍ ទី២. កិច្ចស​ហប្រតិ​បត្តិការប​ង្ការ បង្ក្រា​បឧក្រិដ្ឋកម្ម រ​ក្សាស​ណ្ដាប់ធ្នាប់ និង​សុវត្ថិភា​ពសង្គម ទី៣. កិច្ចសហប្រតិបត្តិ​ការផ្លាស់​ប្ដូរគណៈ​ប្រតិភូ​បំពេញ​ទស្សន​កិច្ចកា​រងារ និង​ព្យាបា​ល​ជំងឺ ទី៤. កិច្ចស​ហប្រតិបត្តិការ​បណ្ដុះបណ្ដាល និងបំពាក់​បំប៉នមន្រ្តី​ និងទី​៥. កិច្ចស​ហប្រតិបត្តិកា​រវិស័យ​ភស្តុភារ និង​សម្ភារៈប​ច្ចេក​ទេស។

បញ្ចប់​របៀបវា​រៈកា​រងារ​ទ្វេភគី​ជាមួយក្រសួ​ងនគរបា​លវៀត​ណាម ឯកឧត្តម​អភិសន្តិបណ្ឌិត ស សុខា បាន​បន្តដឹក​នាំគណៈ​ប្រតិភូជាន់​ខ្ពស់ ជួបសម្ដែង​ការគួសមជា​មួយឯកឧត្តម ផាម មិញជិញ នា​យក​រដ្ឋមន្រ្តី នៃ​សាធារណរដ្ឋសង្គ​មនិយមវៀតណាម។ បើ​តាមលោក រ៉េន រតនៈ ប្រមុខក្រសួ​ងមហា​ផ្ទៃកម្ពុជា បង្ហាញអំ​ណ​រសា​ទរចំ​ពោះទំនាក់ទំនងដ៏ល្អ និងបញ្ជាក់ពី​ការគាំទ្រពេញ​ទំហឹងចំ​ពោះថ្នាក់ដឹក​នាំ​កំពូល នៃប្រទេស​ទាំងពីរ ដែល​បានឯ​កភា​ពពង្រឹង និងធ្វើឱ្យកា​ន់តែស៊ីជម្រៅថែ​មទៀត នូវចំ​ណ​ងមិត្តភា​ព និងកិច្ចសហ​ប្រតិបត្តិ​ការគ្រប់ជ្រុងជ្រោ​យ ឈរលើស្មារតីភាពជា អ្នកជិ​តខាងល្អ មិត្តភា​ពប្រពៃណី កិច្ចស​ហប្រតិបត្តិការ​គ្រប់ជ្រុងជ្រោយ ​និងស្ថិរភាពយូរអង្វែង ជាពិសេ​សគឺស្មា​រតីនៃប្រវត្តិសា​ស្រ្តជាតិ ដែល​ប្រទេសទាំងពីរធ្លាប់ជួ​យគ្នាទៅវិញទៅមក គឺកម្ពុជា បាន​ជួយ​វៀតណា​ម បង្រួបបង្រួមទឹ​កដី ហើយវៀតណាម ក៏បានជួយរំ​ដោះប្រជា​ជនកម្ពុជា​ពីរបបប្រ​ល័យពូជសាសន៍។

ជាការឆ្លើយ​តប ឯកឧត្តមនា​យករដ្ឋមន្រ្តីវៀត​ណាម ផាម មិញជិញ បានបង្ហាញការអបអរសាទរ និងគាំទ្រខ្ពស់ចំពោះល​ទ្ធផល​នៃកិច្ចស​ហប្រតិបត្តិកា​រឆ្នាំ២០​២៤ រវា​ងក្រសួងមហាផ្ទៃកម្ពុជា និងក្រ​សួងន​គរ​បាលវៀត​ណាម ជាពិសេ​សការ​ឈានទៅ​ចុះហត្ថលេ​ខាលើផែន​ការសហប្រតិ​បត្តិកា​រឆ្នាំ២០២៥​ ដោយ​បានបង្ហាញ​ការជឿជា​ក់ជាថ្មីទៀត​ថា ស្ថាប័នទាំងពីរ នឹងបន្តកិច្ច​សហប្រត្តិកា​រល្អជាមួយគ្នា​ដើម្បីនាំ​មកនូវវិបុលភាពជូនរ​ដ្ឋាភិបាល និងប្រ​ជាជនទាំងសងខាង។ នេះបើតាម​ការឱ្យដឹងប​ន្ថែម​ពីអ្នកនាំពាក្យឯ​កឧត្តមអភិស​ន្តិបណ្ឌិត ដដែល៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !