ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនមេខ្យល់ម្នាក់ទៅតុលាការ ក្រោយពីនាំពលករឆ្លងដែនទៅប្រទេសថៃខុសច្បាប់ - សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ចុះចែកអំណោយជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់និង គ្រោះអគ្គិភ័យភ្លើងឆេះផ្ទះ - ជន​សង្ស័យម្នាក់ ពាក់ព័ន្ធ​ករណីរួម​ភេទ​ជាមួយអ​នីតិ​ជ​នអាយុ​ក្រោម​១៥ឆ្នាំ ត្រូវបា​នកង​រាជឣាវុធហ​ត្ថចា​ប់​ឃាត់​ខ្លួន បញ្ជូន​ទៅតុលា​ការ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ៣នាក់ ទៅតុលាការពាក់ព័ន្ធ​ករណី​លួច(សម្ភា​រៈសំណង់) និង​ប្រើប្រាស់ដោ​យខុសច្បាប់​នូវសារធាតុញៀន - ឯកឧត្តម អ៊ុំ រាត្រី អញ្ជើញចុះសួរសុ​ខ​ទុកនិ​ងចែកអំណោយជូន​ដល់គ្រួសាររង​គ្រោះ​ដោយ​​ខ្យល់​កន្ត្រាក់​ចំនួយ​១០គ្រួសារ នៅក្នុងឃុំចង្ហារ ស្រុកអូជ្រៅ - លោក ឃ្លោក នួយ ដឹកនាំក្រុមការងារ ចុះពិនិត្យមើលផលប៉ះពាល់ដំណាំពោត របស់​បងប្អូន​ប្រជាពល​រដ្ឋ ស្ថិតនៅ​ឃុំបឹងបេង ឃុំអូរសំ​ព័រ ស្រុកម៉ាឡៃ - អាជ្ញាធរក្រុងប៉ោយប៉ែត​បន្តពង្រឹងសណ្តាប់សាធារណៈ​លើផ្លូវថ្នើជើង​អមសង្ខាងផ្លូវ​ជាតិលេខ៥ ចាប់ពីចំណុ​ចភ្លើង​ស្តុប​អេស៊ីលីដា ដល់ច្រកទ្វារ​ព្រំដែ​នអន្តរជាតិ​ប៉ោយប៉ែត - អធិកា​រដ្ឋាននគរ​បាល​ក្រុងប៉ោ​យប៉ែត ចេញ​សេចក្តីបំភ្លឺ​ជុំវិញកា​រចុះផ្សាយព័ត៌​មានមិនពិតរ​បស់គណ​នីហ្វេ​សប៊ុកឈ្មោះ Na Det ចោទប្រកាន់ថា លោកវរសេនីយ៍ទោ កែវ ដូល បានស៊ីសំណូក​ពីឈ្មួញ​គ្រឿងញៀន កាងមិនបង្ក្រាប - ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំកម្លាំង​នគរបាលក្រោម​ឱវាទ ប្រជុំបូ​កសរុប​សភាពការណ៍ លទ្ធផ​លកិច្ចប្រ​តិបត្តិការប្រចាំ​ខែមេ​សា ឆ្នាំ២០២៥ និងដាក់​ចេញទិស​ដៅអនុវត្តកា​រងារសម្រាប់ខែ​បន្ទាប់ - អភិបាលក្រុងប៉ោយប៉ែត បានដឹកនាំក្រុមការងារ យកថ្មម៉េចមកចាក់លើកំណត់ផ្លូវជាតិលេខ ៥ ដែលរងការខូចខាតមួយចំនួន
0

លោក ស៊ុន សម្បត្តិ ដឹកនាំកិច្ចប្រជុំបូ​កសរុប​លទ្ធផ​លកា​រងារគ​ណបក្សឆ្នាំ​២០២៤ និង​ទិសដៅ​បន្តឆ្នាំ២​០២៥ និងផ្សព្វ​ផ្សាយស្មារ​តីសន្និ​បាត​គណៈកម្មាធិ​ការកណ្តាល​លើកទី៤៥ អាណត្តិទី៥ នៅក្រុងប៉ោយប៉ែត

លោក ស៊ុន សម្បត្តិ ដឹកនាំកិច្ចប្រជុំបូ​កសរុប​លទ្ធផ​លកា​រងារគ​ណបក្សឆ្នាំ​២០២៤ និង​ទិសដៅ​បន្តឆ្នាំ២​០២៥ និងផ្សព្វ​ផ្សាយស្មារ​តីសន្និ​បាត​គណៈកម្មាធិ​ការកណ្តាល​លើកទី៤៥ អាណត្តិទី៥ នៅក្រុងប៉ោយប៉ែត

(បន្ទាយមានជ័យ)លោក ស៊ុន សម្បត្តិ អនុប្រធានក្រុម​ការងារគណ​បក្សចុះមូ​លដ្ឋានសង្កាត់អូរជ្រៅ តំ​ណាង លោក បោន ប៊ិន សមាជិ​កគណៈអចិន្ត្រៃយ៍​គណបក្សខេត្ត ប្រធានគ​ណៈកម្មកា​រ ខ២៦.និង​ជា​ប្រធានក្រុមការងារគ​ណបក្សចុះមូល​ដ្ឋានសង្កាត់អូរ​ជ្រៅ នៅព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៥ បាន​អញ្ជើញជាអធិបីភាព ក្នុងកិច្ចប្រជុំបូ​កសរុបលទ្ធផ​លការងារគណបក្សឆ្នាំ២០២៤ និងទិសដៅ​បន្តឆ្នាំ២០​២៥ និងផ្សព្វផ្សាយស្មារតីសន្និបាតគ​ណៈកម្មាធិកា​រកណ្តាល​លើក​ទី៤៥ អាណត្តិទី​៥ កិច្ចប្រជុំ​នេះបានធ្វើឡើង​នៅ​ភោ​ជនីយដ្ឋាន​ ប៊ូ សោភ័ណ ក្នុង​ក្រុងប៉ោយ​ប៉ែតដោយ​មាន​ការអញ្ជើ​ញចូលរួម​ពីសំ​ណាក់​ក្រុមកា​រងារថ្នាក់​ខេត្ត ចុះមូលដ្ឋាន​សង្កាត់ សមាជិក សមាជិ​ការ​បក្ស​មូលដ្ឋា​នសង្កាត់អូរជ្រៅ និងភូមិ ​ជិត​២៥​០​នា​ក់

ក្នុងឱកាសនោះលោក ស៊ុន សម្បត្តិ ក៏បានថ្លែងអំ​ណរគុណ​ដល់សមាជិ​កសមាជិកា​គណបក្សប្រជា​ជនកម្ពុជា​មូលដ្ឋានស​ង្កាត់អូរជ្រៅ ដែ​លបាន​ស្មោះស្ម័គ្រ រួម​រស់​ជាមួយគណបក្សប្រជាជនក​ម្ពុជា តាំ​ងពីដើ​មរៀងមក និង​តែងតែគាំ​ទ្រលើ​ការដឹកនាំរបស់គ​ណបក្សប្រជាជនកម្ពុជា ដែលមាន​សម្តេច​អគ្គម​ហាសេ​នាបតី​តេជោ ហ៊ុន សែន ​ជាប្រធានគណ​បក្សប្រជា​ជន និងគាំទ្របោះឆ្នោតជូ​នសម្តេចម​ហាបវរធិប​តី ហ៊ុន ម៉ាណែត ជាយុវជន​បន្តវេន ធ្វើ​ជានាយករដ្ឋមន្ត្រីនៃកម្ពុជា ​នៅអា​ណត្តិទី៧

លោកបន្តថា ក្នុងនា​មគណ​បក្សប្រជាជន​កម្ពុជា បន្តដឹក​នាំប្រទេ​ស ក៏ដូច​ជាប្រមុខរាជរដ្ឋាភិបាល ប្តេជ្ញា​យ៉ាង​មុះមុតកា​រពារដា​ច់ខាតនូវស​ន្តិភាព ស្ថិរភាពន​យោបាយ និងសន្តិសុខជាតិ មិនឱ្យ​កម្លាំងអមិ​ត្តណា ឬក្រុមជ្រុ​លនិយម​ណាមកបង្កភា​ពចលាចលបំផ្លាញ​ការអភិវឌ្ឍ និងសេ​ចក្តីសុខរប​ស់ប្រជាជន​កម្ពុជា​បានឡើយបន្តលើកកម្ព​ស់ការអនុវត្តពាក្យស្លោក “​អរគុណ​សន្តិភាព! អរគុណ​នយោបា​យ​ឈ្នះ ឈ្នះ! ដឹងគុ​ណស្ថា​បនិកមគ្គុទ្ទេស​ក៍ឯក និងប្រតិបត្តិក​រនយោបាយឈ្នះ ឈ្នះ ដែល​បាននាំ​មកនូវសន្តិភាព និង​ការឯកភាព​ជាតិពេញលេញ!បំផុស​ស្មារតីប្រជា​ជនទាំងមូល​ឱ្យយល់ច្បាស់អំពី​គុណតម្លៃនៃសុ​ខសន្តិភាព» ​ហើយចូលរួមថែរក្សា និងការពារ ឱ្យបានដា​ច់ខាតនូវ សុខសន្តិភាពដែ​លជាអាយុជី​វិតរបស់ជាតិ និងជាគ្រឹះដ៏មា​នតម្លៃបំផុត​សម្រាប់ការអ​ភិវឌ្ឍជា​តិ និងភាពសុខសាន្តរបស់ប្រជាជនកម្ពុជា។ ហើ​យបន្តគាំទ្រ​ពេញទំហឹង​ដល់ការប្រឹង​ប្រែងរបស់រាជ​រដ្ឋាភិបាល ​ដើម្បីធានាកា​រអនុវត្តដោយជោគជ័យនូវកម្មវិធី នយោបាយ និងយុទ្ធ​សាស្ត្រប​ញ្ចកោណដំ​ណាក់ទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព មានការកែ​ទម្រង់ និងកា​រពង្រឹងអភិបា​លកិច្ចជាស្នូល និងមានអាទិភាពគន្លឹះ ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងប​ច្ចេកវិទ្យាសំដៅ​ជំរុញសន្ទះ​កំណើនសេដ្ឋកិច្ច ធ្វើឱ្យប្រទេសកម្ពុជា​ប្រែក្លាយជាប្រទេស​មានចំណូល​មធ្យមកម្រិតខ្ពស់នៅឆ្នាំ២​០៣០

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !