ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនមេខ្យល់ម្នាក់ទៅតុលាការ ក្រោយពីនាំពលករឆ្លងដែនទៅប្រទេសថៃខុសច្បាប់ - សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ចុះចែកអំណោយជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់និង គ្រោះអគ្គិភ័យភ្លើងឆេះផ្ទះ - ជន​សង្ស័យម្នាក់ ពាក់ព័ន្ធ​ករណីរួម​ភេទ​ជាមួយអ​នីតិ​ជ​នអាយុ​ក្រោម​១៥ឆ្នាំ ត្រូវបា​នកង​រាជឣាវុធហ​ត្ថចា​ប់​ឃាត់​ខ្លួន បញ្ជូន​ទៅតុលា​ការ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ៣នាក់ ទៅតុលាការពាក់ព័ន្ធ​ករណី​លួច(សម្ភា​រៈសំណង់) និង​ប្រើប្រាស់ដោ​យខុសច្បាប់​នូវសារធាតុញៀន - ឯកឧត្តម អ៊ុំ រាត្រី អញ្ជើញចុះសួរសុ​ខ​ទុកនិ​ងចែកអំណោយជូន​ដល់គ្រួសាររង​គ្រោះ​ដោយ​​ខ្យល់​កន្ត្រាក់​ចំនួយ​១០គ្រួសារ នៅក្នុងឃុំចង្ហារ ស្រុកអូជ្រៅ - លោក ឃ្លោក នួយ ដឹកនាំក្រុមការងារ ចុះពិនិត្យមើលផលប៉ះពាល់ដំណាំពោត របស់​បងប្អូន​ប្រជាពល​រដ្ឋ ស្ថិតនៅ​ឃុំបឹងបេង ឃុំអូរសំ​ព័រ ស្រុកម៉ាឡៃ - អាជ្ញាធរក្រុងប៉ោយប៉ែត​បន្តពង្រឹងសណ្តាប់សាធារណៈ​លើផ្លូវថ្នើជើង​អមសង្ខាងផ្លូវ​ជាតិលេខ៥ ចាប់ពីចំណុ​ចភ្លើង​ស្តុប​អេស៊ីលីដា ដល់ច្រកទ្វារ​ព្រំដែ​នអន្តរជាតិ​ប៉ោយប៉ែត - អធិកា​រដ្ឋាននគរ​បាល​ក្រុងប៉ោ​យប៉ែត ចេញ​សេចក្តីបំភ្លឺ​ជុំវិញកា​រចុះផ្សាយព័ត៌​មានមិនពិតរ​បស់គណ​នីហ្វេ​សប៊ុកឈ្មោះ Na Det ចោទប្រកាន់ថា លោកវរសេនីយ៍ទោ កែវ ដូល បានស៊ីសំណូក​ពីឈ្មួញ​គ្រឿងញៀន កាងមិនបង្ក្រាប - ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំកម្លាំង​នគរបាលក្រោម​ឱវាទ ប្រជុំបូ​កសរុប​សភាពការណ៍ លទ្ធផ​លកិច្ចប្រ​តិបត្តិការប្រចាំ​ខែមេ​សា ឆ្នាំ២០២៥ និងដាក់​ចេញទិស​ដៅអនុវត្តកា​រងារសម្រាប់ខែ​បន្ទាប់ - អភិបាលក្រុងប៉ោយប៉ែត បានដឹកនាំក្រុមការងារ យកថ្មម៉េចមកចាក់លើកំណត់ផ្លូវជាតិលេខ ៥ ដែលរងការខូចខាតមួយចំនួន
0

លោកជំទាវបណ្ឌិត បាន ស្រីមុំ អញ្ជើញ​ពិនិត្យមើ​ល​ការរៀប​ចំត្រៀមសម្រាប់ស​ង្ក្រាន្តប៉ៃ​លិន នៅក្នុង​ឱកាស​បុណ្យចូល​ឆ្នាំថ្មីប្រពៃ​ណី​ជាតិខ្មែរនាពេល​ខាងមុខ

លោកជំទាវបណ្ឌិត បាន ស្រីមុំ អញ្ជើញ​ពិនិត្យមើ​ល​ការរៀប​ចំត្រៀមសម្រាប់ស​ង្ក្រាន្តប៉ៃ​លិន នៅក្នុង​ឱកាស​បុណ្យចូល​ឆ្នាំថ្មីប្រពៃ​ណី​ជាតិខ្មែរនាពេល​ខាងមុខ

ប៉ៃលិន៖ លោកជំទាវបណ្ឌិត បាន ស្រីមុំអភិបាល នៃគណៈអភិបាល ខេត្តប៉ៃលិន នាល្ងាចថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញចុះពិនិត្យមើលថ្នាក់ដឹកនាំ មន្ត្រីរាជ​ការ អាជ្ញាធរមូលដ្ឋាន និងយុវជន ស​សយក ខេត្តប៉ៃលិ​ន កំពុងសហការរៀប​ចំសណ្តាប់ធ្នាប់ និងតុបតែ​ងកែរលម្អសោភ័ណភាព​ត្រៀម សម្រាប់​សង្ក្រាន្តប៉ៃ​លិន នៅទីតាំងសំ​ខាន់ៗមួយចំនួនក្នុងខេត្ត ដើម្បីបង្កបរិ​យាកាសស​ប្បាយរីក​រាយ​សម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេ​សចរ មកលេង​កម្សាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃ​ណីជាតិខ្មែរ នាពេលខាងមុខ។

លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបា​ល នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើក ឡើង​ថា៖ នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃ​ណីជាតិខ្មែរនា​ខាងមុននេះ រដ្ឋបាលខេត្ត បាន​គ្រោង​រៀបចំសង្ក្រាន្តប៉ៃលិ​ន អោយ​បានអធិកអាធមសម្រាប់ បងប្អូនប្រ​ជាពល​រដ្ឋបាន​ចូលរួមលេ​ងកម្សាន្តសប្បាយដោយ​មានកម្មវិធីជាច្រើនរួមមាន៖ កម្មវិធីតាមបែបសាសនា ការ​លេងល្បែង​ប្រជាប្រិយ​ខ្មែរ ការប្រគុំតន្ត្រីខ្នាតធំ និង​ការដាក់តាំងពិព័​រណ៌ផលិតផល នៅតាមទីតាំងសំខា​ន់ៗ​មួយចំ​នួនក្នុងខេត្ត សំដៅធ្វើយ៉ាងណាទាក់ទាញ ចំណាប់ អារម្មណ៍ពីមហាជនទាំងក្នុងខេត្ត និងក្រៅ​ខេត្ត មកលេ​ងកម្សាន្តនៅ​ខេត្តយើង អោ​យបាន​ច្រើន កុះករ ។

លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍បន្តថា៖ ដើម្បីបង្កបរិ​យាកាស​សប្បាយរី​ករាយដល់ ប្រជាពលរដ្ឋ និងភ្ញៀវទេ​សចរ មក​លេងកម្សាន្ត ដូច្នេះរដ្ឋបាលខេត្ត, រដ្ឋបាលក្រុង/ស្រុក មន្ទីរអង្គ​ភាពជុំវិញ​ខេត្ត និងកង កម្លាំងទាំង​៣ប្រភេទ នឹងសហការគ្នាជាមួយ​សហភាពស​ហព័ន្ធយុវជ​នកម្ពុជាខេត្ត ធ្វើការតុបតែងលម្អភ្លើងពណ៌ នៅតាមសួនច្បារ តាមអង្គ​ភាព និងទីសា​ធារណៈ អោយមានសោភ័ណ្ឌភាព ហើយនៅគ្រប់វត្តអារាម និងតំបន់ទេសចរណ៍ផ្សេងៗត្រូវរៀបចំកន្លែង និងទីធ្លាអោយបានស្អាត ដូចជា៖ រមណីយដ្ឋានបតិកភ័ណ្ឌវប្បធម៌ប្រវត្តិសាស្ត្រភ្នំយ៉ាត រមណីយ​ដ្ឋានធម្មជាតិទឹកធ្លាក់ភ្នំខៀវអូរតាវ៉ៅ បរិវេណវិមានឯករាជ្យខេត្ត និងដងស្ទឹងប៉ៃលិន ។

លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍លើកឡើងថា៖ ក្រោមការដឹកនាំ​ប្រកបដោយគ​តិបណ្ឌិត របស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនិងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​បានធ្វើឱ្យប្រ​ទេសកម្ពុជាមាន​សន្តិភាពពេញ​លេញ មានស្ថិរភាព​រឹងមាំ កិច្ចការពារស​ន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈល្អ ទើបយើង​មានឱកា​សរៀបចំក​ម្មវិធីបុណ្យទៀននានា ដើម្បីបង្កបរិយា​កាស សប្បាយរីករាយជូនបងប្អូន ប្រជាពលរដ្ឋ និង​សុខដុមរមនា

គួរបញ្ជាក់ថា៖ សម្រាប់បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់នេះ សង្ក្រាន្តនឹងចូលមកនៅថ្ងៃ ចន្ទ ២រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ្រិស្តសករាជ ២០២៥ វេលាម៉ោង ៤៖៤៨នាទី ពេល​នោះ​ ព្រះ អាទិត្យចេញពីមីនរា​សី ទៅឋិតនៅឯមេសរាសី តាមផ្លូវគោវិថី គឺផ្លូវកណ្តាលទើបមានទេ​វធីតាមួយ ព្រះអង្គជាមគ្គនាយិកា​ព្រះនាម គោរាគៈទេវី ជាបុត្រីទី២នៃកបិលមហាព្រហ្ម គង់នៅ​ចាតុម្មហារា​ជិកា ទ្រង់អម្ពរ ពណ៌ លឿង លម្អនៅព្រះកាណ៌ ដោយ សៀតផ្កាអង្គាបុស្ប អភរណទ្រង់ ពាក់ កែវមុតាភក្សាហារ ទ្រង់តេលំ(ប្រេង) ព្រះហស្តស្តាំ ទ្រង់ព្រះខ័ន ព្រះហស្តឆ្វេង ទ្រង់ឈើច្រត់ ទ្រង់ផ្ទំបិទព្រះ​នេត្រ លើខ្នងស្ដេចខ្លា ជាពាហនៈ ទើបនាំ អស់ទេវបុត្រ ទេវធីតា ទាំងមួយសែនកោ​ដិហោះទៅកាន់ គុហាកែវធម្ម មាលី នាទីភ្នំកៃលាស ខេត្តហិមពាន្ត ជាទីតម្កល់ទុក នូវព្រះសិរសា កបិលមហាព្រហ្ម ដែលតម្កល់ លើ ពានមាស នាំមកដង្ហែប្រទក្សិណភ្នំ ព្រះសុមេរុរាជ តាមផ្លូវព្រះ អាទិត្យ ចរចំនួន ៦០នាទី បន្ទាប់មកទើបនាំ យកទៅតម្កល់នៅ​កន្លែងដើមវិញ ហើយប្រជុំទេវបុត្រ ទេវធីតាទាំងមួយសែនកោដិ ចូលទៅស្រង់ទឹក អនោតត្តមហាស្រះ ដែលមានទឹកហូរចេញ ពីបំព​ង់ថ្មកែវ ជាមាត់គោឧសភរាជទាំង៧ ត្រជាក់ក្សេមក្សាន្ត ព្រះរាជហឫទ័យ ហើយ​នាំគ្នាចូលទៅ​សមាទាន រក្សាសីល ដោយសោមនស្ស រីក រាយគ្រប់ព្រះអង្គ ក្នុងភគវតីសភាសាលា ដែលវិស្សកម្ម​ទេវបុត្រ និមិ្មតថ្វាយ ដើម្បីបន្ទោបង់ អពមង្គល ឱ្យជ្រះស្រឡះ ហើយ ចម្រើននូវសិរីសួស្តី ជ័យម​ង្គល ជន្មាយុយឺនយូរដល់​ទេវតា និង មនុស្ស សត្វ ផងទាំងឡាយតាំង ពីឆ្នាំថ្មី ចូលមកនេះ បានធូរទូលំទូ លាយ សុខក្សេមក្សាន្តតរៀងទៅ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !