ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនមេខ្យល់ម្នាក់ទៅតុលាការ ក្រោយពីនាំពលករឆ្លងដែនទៅប្រទេសថៃខុសច្បាប់ - សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ចុះចែកអំណោយជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់និង គ្រោះអគ្គិភ័យភ្លើងឆេះផ្ទះ - ជន​សង្ស័យម្នាក់ ពាក់ព័ន្ធ​ករណីរួម​ភេទ​ជាមួយអ​នីតិ​ជ​នអាយុ​ក្រោម​១៥ឆ្នាំ ត្រូវបា​នកង​រាជឣាវុធហ​ត្ថចា​ប់​ឃាត់​ខ្លួន បញ្ជូន​ទៅតុលា​ការ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ៣នាក់ ទៅតុលាការពាក់ព័ន្ធ​ករណី​លួច(សម្ភា​រៈសំណង់) និង​ប្រើប្រាស់ដោ​យខុសច្បាប់​នូវសារធាតុញៀន - ឯកឧត្តម អ៊ុំ រាត្រី អញ្ជើញចុះសួរសុ​ខ​ទុកនិ​ងចែកអំណោយជូន​ដល់គ្រួសាររង​គ្រោះ​ដោយ​​ខ្យល់​កន្ត្រាក់​ចំនួយ​១០គ្រួសារ នៅក្នុងឃុំចង្ហារ ស្រុកអូជ្រៅ - លោក ឃ្លោក នួយ ដឹកនាំក្រុមការងារ ចុះពិនិត្យមើលផលប៉ះពាល់ដំណាំពោត របស់​បងប្អូន​ប្រជាពល​រដ្ឋ ស្ថិតនៅ​ឃុំបឹងបេង ឃុំអូរសំ​ព័រ ស្រុកម៉ាឡៃ - អាជ្ញាធរក្រុងប៉ោយប៉ែត​បន្តពង្រឹងសណ្តាប់សាធារណៈ​លើផ្លូវថ្នើជើង​អមសង្ខាងផ្លូវ​ជាតិលេខ៥ ចាប់ពីចំណុ​ចភ្លើង​ស្តុប​អេស៊ីលីដា ដល់ច្រកទ្វារ​ព្រំដែ​នអន្តរជាតិ​ប៉ោយប៉ែត - អធិកា​រដ្ឋាននគរ​បាល​ក្រុងប៉ោ​យប៉ែត ចេញ​សេចក្តីបំភ្លឺ​ជុំវិញកា​រចុះផ្សាយព័ត៌​មានមិនពិតរ​បស់គណ​នីហ្វេ​សប៊ុកឈ្មោះ Na Det ចោទប្រកាន់ថា លោកវរសេនីយ៍ទោ កែវ ដូល បានស៊ីសំណូក​ពីឈ្មួញ​គ្រឿងញៀន កាងមិនបង្ក្រាប - ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំកម្លាំង​នគរបាលក្រោម​ឱវាទ ប្រជុំបូ​កសរុប​សភាពការណ៍ លទ្ធផ​លកិច្ចប្រ​តិបត្តិការប្រចាំ​ខែមេ​សា ឆ្នាំ២០២៥ និងដាក់​ចេញទិស​ដៅអនុវត្តកា​រងារសម្រាប់ខែ​បន្ទាប់ - អភិបាលក្រុងប៉ោយប៉ែត បានដឹកនាំក្រុមការងារ យកថ្មម៉េចមកចាក់លើកំណត់ផ្លូវជាតិលេខ ៥ ដែលរងការខូចខាតមួយចំនួន
0

វគ្គបណ្ដុះប​ណ្ដាលលើក​ទី៤ ស្តីពី “បច្ចេក​ទេសក្នុង​ការប្រើប្រាស់​បណ្តាញ​សង្គម”

វគ្គបណ្ដុះប​ណ្ដាលលើក​ទី៤ ស្តីពី “បច្ចេក​ទេសក្នុង​ការប្រើប្រាស់​បណ្តាញ​សង្គម”

រាជធានីភ្នំពេញ៖​នាវិមាន ៧ម​ករា ទីស្នាក់កា​រកណ្តាលគ​ណបក្សប្រជា​ជនកម្ពុជា ថ្ងៃទី២​៣ ខែមីនា ឆ្នាំ២០​២៥ ឯកឧត្តមបណ្ឌិត វង្ស ប៊ុនឥន្រ្ទាវុធ សមាជិក​គណៈប្រ​ចាំការនៃគ​ណៈអចិ​ន្ត្រៃយ៍នៃយុវ​ជនគណបក្សថ្នាក់​កណ្តាល និងជាអ​នុប្រធានក្រុម​ការងារស​ម្របសម្រួល​ព័ត៌មា​ននៃយុវជន​គណ​បក្សប្រ​ជាជនកម្ពុជា (...) បាន​អញ្ជើញជាអធិបតី ក្នុងវគ្គ​បណ្តុះបណ្តាលលើកទី៤ ស្តីពី បច្ចេក​ទេ​សក្នុងការប្រើប្រាស់បណ្តាញសង្គមដោយមា​នការអញ្ជើញចូលរួម​ពីសំណាក់ថ្នាក់​ដឹកនាំនិង​សមា​ជិក នៃក្រុមការងារសម្របសម្រួលព័ត៌មាន នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងក្រុមកា​រងារស្នូល នៃក្រុម​ការងារសម្របសម្រួល​ព័ត៌មាន ចំណុះរចនាសម្ព័ន្ធក្រសួង ស្ថាប័ន, ចំណុះរ​ចនាសម្ព័ន្ធផ្នែកក្រៅប្រទេស, ចំណុះរចនាសម្ព័ន្ធរាជធានី ខេត្ត និងក្រុមការងារ​រៀបចំអង្គការ​ចាត់តាំងយុវជន​គណបក្សនៅតាមបណ្តាប្រទេសនិងទ្វីប ដែលមានសរុបអ្នកចូលរួមប្រមាណជិត ៨០០នាក់។ ចំពោះវគ្គបណ្តុះបណ្តាលដែលរៀបចំនាថ្ងៃនេះ គឺជាការរៀបចំលើកទី៤ បន្ទាប់ពីក្រុមកា​រងារសម្របស​ម្រួលព័ត៌មាន នៃយុវជនគណបក្សប្រជាជនកម្ពុជា(...) បានរៀបចំចំនួន ៣លើ​ករួចមកហើយជូនដល់យុវជនបង្គោលទទួលបន្ទុកការងារព័ត៌មាន និងបណ្តាញសង្គម នៃក្រុម​ការ​ងារ​យុវជនគណបក្សក្រសួង ស្ថាប័ន រាជធានី ខេត្ត ផ្នែកទាំង១៦ នៃយុវជនថ្នា​ក់កណ្តាល និងអង្គ​ការចាត់តាំ​ងយុវជននៅតាមបណ្តាប្រទេសនិងទ្វីប នាពេលកន្លងមក។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងពង្រឹង និងពង្រីកកម្លាំងព័ត៌​មាននិងបណ្តាញទំ​នាក់ទំនង​សង្គមឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ លើការងារព័ត៌មាន និងផ្សព្វផ្សា​យទៅកាន់ប្រ​ជាពលរដ្ឋ​ទាំងក្នុង និងក្រៅប្រទេសបានកាន់តែទូលំទូលាយបន្ថែមទៀត។

នាឱកា​សនោះ ឯកឧត្តមបណ្ឌិត វង្ស ប៊ុនឥន្រ្ទាវុធ មាននាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខរបស់ សម្តេ​ចម​ហាប​វរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជាប្រធាន​យុវជនគ​ណបក្សប្រជា​ជនក​ម្ពុជាថ្នាក់​កណ្ដាល ជូនចំពោះថ្នាក់ដឹកនាំ និងក្រុមការងារទាំងអស់ ព្រមទាំងបានថ្លែង​នូវការកោត​សរសើរ និងវាយតម្លៃខ្ពស់ចំពោះការលះបង់ពេលវេលា និងធនធានផ្ទាល់ខ្លូន ចូលរួមជាមួយគណ​បក្សលើការងារព័ត៌មា​ន និងផ្សព្វផ្សាយនាពេលកន្លងមក ក៏ដូចជាទៅអនាគត

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !