ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនមេខ្យល់ម្នាក់ទៅតុលាការ ក្រោយពីនាំពលករឆ្លងដែនទៅប្រទេសថៃខុសច្បាប់ - សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ចុះចែកអំណោយជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់និង គ្រោះអគ្គិភ័យភ្លើងឆេះផ្ទះ - ជន​សង្ស័យម្នាក់ ពាក់ព័ន្ធ​ករណីរួម​ភេទ​ជាមួយអ​នីតិ​ជ​នអាយុ​ក្រោម​១៥ឆ្នាំ ត្រូវបា​នកង​រាជឣាវុធហ​ត្ថចា​ប់​ឃាត់​ខ្លួន បញ្ជូន​ទៅតុលា​ការ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ៣នាក់ ទៅតុលាការពាក់ព័ន្ធ​ករណី​លួច(សម្ភា​រៈសំណង់) និង​ប្រើប្រាស់ដោ​យខុសច្បាប់​នូវសារធាតុញៀន - ឯកឧត្តម អ៊ុំ រាត្រី អញ្ជើញចុះសួរសុ​ខ​ទុកនិ​ងចែកអំណោយជូន​ដល់គ្រួសាររង​គ្រោះ​ដោយ​​ខ្យល់​កន្ត្រាក់​ចំនួយ​១០គ្រួសារ នៅក្នុងឃុំចង្ហារ ស្រុកអូជ្រៅ - លោក ឃ្លោក នួយ ដឹកនាំក្រុមការងារ ចុះពិនិត្យមើលផលប៉ះពាល់ដំណាំពោត របស់​បងប្អូន​ប្រជាពល​រដ្ឋ ស្ថិតនៅ​ឃុំបឹងបេង ឃុំអូរសំ​ព័រ ស្រុកម៉ាឡៃ - អាជ្ញាធរក្រុងប៉ោយប៉ែត​បន្តពង្រឹងសណ្តាប់សាធារណៈ​លើផ្លូវថ្នើជើង​អមសង្ខាងផ្លូវ​ជាតិលេខ៥ ចាប់ពីចំណុ​ចភ្លើង​ស្តុប​អេស៊ីលីដា ដល់ច្រកទ្វារ​ព្រំដែ​នអន្តរជាតិ​ប៉ោយប៉ែត - អធិកា​រដ្ឋាននគរ​បាល​ក្រុងប៉ោ​យប៉ែត ចេញ​សេចក្តីបំភ្លឺ​ជុំវិញកា​រចុះផ្សាយព័ត៌​មានមិនពិតរ​បស់គណ​នីហ្វេ​សប៊ុកឈ្មោះ Na Det ចោទប្រកាន់ថា លោកវរសេនីយ៍ទោ កែវ ដូល បានស៊ីសំណូក​ពីឈ្មួញ​គ្រឿងញៀន កាងមិនបង្ក្រាប - ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំកម្លាំង​នគរបាលក្រោម​ឱវាទ ប្រជុំបូ​កសរុប​សភាពការណ៍ លទ្ធផ​លកិច្ចប្រ​តិបត្តិការប្រចាំ​ខែមេ​សា ឆ្នាំ២០២៥ និងដាក់​ចេញទិស​ដៅអនុវត្តកា​រងារសម្រាប់ខែ​បន្ទាប់ - អភិបាលក្រុងប៉ោយប៉ែត បានដឹកនាំក្រុមការងារ យកថ្មម៉េចមកចាក់លើកំណត់ផ្លូវជាតិលេខ ៥ ដែលរងការខូចខាតមួយចំនួន
0

ឯកឧត្តម ជា សុមេធី រួមនឹងគណៈប្រតិភូអមដំណើរ ថ្នាក់ដឹកនាំខេត្ត អញ្ជើញចុះពិនិត្យ និងសួរសុខទុក្ខ ជនរងគ្រោះដែលកំពុងបន្សាបគ្រឿងញៀនរៀនចំណេះជំនាញនៅមជ្ឈមណ្ឌលជីវិតថ្មីភ្នំបាក់

ឯកឧត្តម ជា សុមេធី រួមនឹងគណៈប្រតិភូអមដំណើរ ថ្នាក់ដឹកនាំខេត្ត អញ្ជើញចុះពិនិត្យ និងសួរសុខទុក្ខ ជនរងគ្រោះដែលកំពុងបន្សាបគ្រឿងញៀនរៀនចំណេះជំនាញនៅមជ្ឈមណ្ឌលជីវិតថ្មីភ្នំបាក់

(បន្ទាយមានជ័យ) ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រួមនឹងគណៈប្រតិភូ អមដំណើរដោយឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណ:អភិបាលខេត្ត លោក លោកស្រីថ្នាក់ដឹកនាំនៃមន្ទីរ ស.អ.យ ខេត្ត ព្រមទាំងអភិបាលក្រុង ស្រុក តំណាងមន្ទីរជំនាញពាក់ព័ន្ធជុំវិញខេត្ត ផងនោះ នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញចុះសួរសុខទុក្ខសំណេះសំណាលជាមួយជនរងគ្រោះដែលកំពុងបន្សាបគ្រឿងញៀននិងរៀនមុខវិជ្ជាចំណេះជំនាញផ្សេងៗ នៅមជ្ឈមណ្ឌលជីវិតថ្មីភ្នំបាក់ ខេត្តបន្ទាយមានជ័យ ។

នាឱកាសនោះឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ សំណេះសំណាលនឹងធ្វើការផ្ដាំផ្ញើដល់ប្អូនៗក្មួយៗទាំងអស់ ត្រូវព្យាយាមខំប្រឹងបន្សាបគ្រឿងញៀន និងចាប់ឱកាសរៀនសូត្រនូវចំណេះជំនាញ នៅក្នុងមណ្ឌលនេះឲ្យបាន នៅពេលចេញទៅវិញនឹងមានចំណេះជំនាញទៅប្រកបរបររកទទួលទានដើម្បីជីវភាពគ្រួសារនាពេលថ្ងៃអនាគត ហើយដាច់ខាតជៀសឆ្ងាយពីគ្រឿងញៀន មិនត្រូវចេញទៅហើយត្រឡប់មកវិញជាដាច់ខាត។

ជាមួយគ្នានោះប្អូនៗក្មួយៗទាំងអស់បានប្ដេជ្ញាចិត្តយ៉ាងមោះមុត មិនឱ្យឯកឧត្តមរដ្ឋមន្ត្រី ក៏ដូចជាថ្នាក់ដឹកនាំខេត្ត ដែលជាឪពុកម្ដាយអស់សង្ឃឹមឡើយ ។ដោយប្ដេជ្ញាមិនប្រើប្រាស់គ្រឿងញៀនជាដាច់ខាត, ប្ដេជ្ញាគោរពតាមទូន្មានអាណាព្យាបាលមាតាបិតា ,ប្ដេជ្ញាធ្វើជាកូនល្អចាប់ពីពេលនេះតទៅ ,ប្តេជ្ញាមិនសេពគប់មិត្តភក្កិមិនល្អ ,ប្ដេជ្ញាឆ្លើយថាទេចំពោះគ្រឿងញៀន ,ប្ដេជ្ញាធ្វើជាទំពាំងស្នងឬស្សីសម្រាប់សង្គមជាតិនាពេលថ្ងៃអនាគត ។

ក្នុងនោះឯកឧត្តមរដ្ឋមន្ត្រីក៏បាន ពាំនាំនូវអំណោយមួយចំនួនធំមានដូចជា អង្ក ទឹកត្រី ទឹកស៊ីអុីវ កន្ទេល មុង ទឹកក្រូច មី និងត្រីខ ប្រគល់ជូនមជ្ឈមណ្ឌលជីវិតថ្មីភ្នំបាក់ ទុកសម្រាប់ផ្គត់ផ្គង់ផងដែរ។ទន្ទឹមនោះប្រធានគ្រប់គ្រង , បុគ្គលិក និងជនរងគ្រោះដែលកំពុងបន្សាបគ្រឿងញៀនក៏ដូចជាសិក្សាចំណេះជំនាញនៅក្នុងមជ្ឈមណ្ឌលជីវិតថ្មីភ្នំបាក់ទាំងមូលបានថ្លែងអំណរអរគុណយ៉ាងជ្រាវជ្រៅបំផុតចំពោះឯកឧត្តមរដ្ឋមន្ត្រីដែលបានយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខរបស់ពួកគាត់ និងគោរពជូនពរឯកឧត្តម មានសុខភាពល្អបរិបូណ៌ ជន្មាយុយឺនយូរ និងសូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លានឃ្លាតឡើយ។

បន្ទាប់ពីនេះឯកឧត្តម និងគណៈប្រតិភូអមដំណ បានអញ្ជើញចុះពិនិត្យមើលនៅតាមអាគារនិងបន្ទប់នីមួយៗ ដែលអ្នកបន្សាបគ្រឿងញៀនទាំងនោះកំពុងតែអនុវត្តផ្ទាល់មានដូចជា កាត់ដេរ ,តអគ្គិសនី ,ធ្វើម៉ាស៊ីនត្រជាក់ ,ជួសជុលម៉ាស៊ីនរថយន្ត ,រៀនសាឡន ,រៀនមុខជំនាញផ្នែកកុំព្យូទ័រ និងភាសាបរទេសជាដើម។ រួចបន្តចុះត្រួតពិនិត្យ សាខាមូលនិធិជាតិជំនួយសង្គម ខេត្តបន្ទាយមានជ័យ ដែលកំពុងរៀបចំផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !