ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនមេខ្យល់ម្នាក់ទៅតុលាការ ក្រោយពីនាំពលករឆ្លងដែនទៅប្រទេសថៃខុសច្បាប់ - សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ចុះចែកអំណោយជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់និង គ្រោះអគ្គិភ័យភ្លើងឆេះផ្ទះ - ជន​សង្ស័យម្នាក់ ពាក់ព័ន្ធ​ករណីរួម​ភេទ​ជាមួយអ​នីតិ​ជ​នអាយុ​ក្រោម​១៥ឆ្នាំ ត្រូវបា​នកង​រាជឣាវុធហ​ត្ថចា​ប់​ឃាត់​ខ្លួន បញ្ជូន​ទៅតុលា​ការ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ៣នាក់ ទៅតុលាការពាក់ព័ន្ធ​ករណី​លួច(សម្ភា​រៈសំណង់) និង​ប្រើប្រាស់ដោ​យខុសច្បាប់​នូវសារធាតុញៀន - ឯកឧត្តម អ៊ុំ រាត្រី អញ្ជើញចុះសួរសុ​ខ​ទុកនិ​ងចែកអំណោយជូន​ដល់គ្រួសាររង​គ្រោះ​ដោយ​​ខ្យល់​កន្ត្រាក់​ចំនួយ​១០គ្រួសារ នៅក្នុងឃុំចង្ហារ ស្រុកអូជ្រៅ - លោក ឃ្លោក នួយ ដឹកនាំក្រុមការងារ ចុះពិនិត្យមើលផលប៉ះពាល់ដំណាំពោត របស់​បងប្អូន​ប្រជាពល​រដ្ឋ ស្ថិតនៅ​ឃុំបឹងបេង ឃុំអូរសំ​ព័រ ស្រុកម៉ាឡៃ - អាជ្ញាធរក្រុងប៉ោយប៉ែត​បន្តពង្រឹងសណ្តាប់សាធារណៈ​លើផ្លូវថ្នើជើង​អមសង្ខាងផ្លូវ​ជាតិលេខ៥ ចាប់ពីចំណុ​ចភ្លើង​ស្តុប​អេស៊ីលីដា ដល់ច្រកទ្វារ​ព្រំដែ​នអន្តរជាតិ​ប៉ោយប៉ែត - អធិកា​រដ្ឋាននគរ​បាល​ក្រុងប៉ោ​យប៉ែត ចេញ​សេចក្តីបំភ្លឺ​ជុំវិញកា​រចុះផ្សាយព័ត៌​មានមិនពិតរ​បស់គណ​នីហ្វេ​សប៊ុកឈ្មោះ Na Det ចោទប្រកាន់ថា លោកវរសេនីយ៍ទោ កែវ ដូល បានស៊ីសំណូក​ពីឈ្មួញ​គ្រឿងញៀន កាងមិនបង្ក្រាប - ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំកម្លាំង​នគរបាលក្រោម​ឱវាទ ប្រជុំបូ​កសរុប​សភាពការណ៍ លទ្ធផ​លកិច្ចប្រ​តិបត្តិការប្រចាំ​ខែមេ​សា ឆ្នាំ២០២៥ និងដាក់​ចេញទិស​ដៅអនុវត្តកា​រងារសម្រាប់ខែ​បន្ទាប់ - អភិបាលក្រុងប៉ោយប៉ែត បានដឹកនាំក្រុមការងារ យកថ្មម៉េចមកចាក់លើកំណត់ផ្លូវជាតិលេខ ៥ ដែលរងការខូចខាតមួយចំនួន
0

ពិធីសំណេះ​សំណាល​ ជាមួយ​ព្រះមន្ត្រីសង្ឃ​ ព្រះចៅអធិការ​ អាចារ្យ​ គណៈកម្មការ​ ទូរទាំងខេត្ត​បន្ទាយមា​នជ័យ​

ពិធីសំណេះ​សំណាល​ ជាមួយ​ព្រះមន្ត្រីសង្ឃ​ ព្រះចៅអធិការ​ អាចារ្យ​ គណៈកម្មការ​ ទូរទាំងខេត្ត​បន្ទាយមា​នជ័យ​

ខេត្ត​បន្ទាយមា​នជ័យ​ ៖សម្តេច​ព្រះ​ព្រហ្មរ​តនមុនី​ ពិន​ សែម​ សមាជិក​ ថេររដ្ឋស​ភា​ ព្រះពុទ្ធសាសនា​ ឧត្ដម​ទីប្រឹក្សាគណៈសង្ឃគ​ណះមហា​និ​កាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា​ បាននិមន្ត​ ជាធិប​តីភាព​ដ៏ខ្ពង់​ខ្ពស់​ ក្នុងពិធី​សំណេះសំ​ណាលជា​មួយព្រះមន្ត្រីសង្ឃ​ និងព្រះចៅ​អធិការគណៈកម្មការ​ ទូទាំង​ខេត្តប​ន្ទាយមានជ័យ​ សរុបចំនួន៦០៧អង្គនាក់ នៅវត្ត​ គិរីជុំចម្ការខ្នុរ​ សង្កាត់អូរអំបិល ក្រុងសិរីសោ​ភ័ណ ខេត្តបន្ទាយមានជ័យ​ នារសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤។

ព្រះសម​ណ​ញ្ញាន​ ណាប់​ មុឺន​ ព្រះ​បាឡាត់​គណ​ខេត្ត​ បា​នមាន​ សង្ឃដីកា​ថា​ ដើម្បីចូ​លរួមអភិវឌ្ឍធ​នធានព្រះសង្ឃ​ តាមគោល​នយោបាយរបស់រាជរដ្ឋាភិ​បាលឌីជី​ថល​ និង​សាលាគណ​ មន្ទីរ​ និង គណៈ​គ្រប់គ្រង​ពុទ្ធិកវិទ្យា​ល័យសម្ដេចជាស៊ីម​ បានសហ​ការជាមួ​យអង្គកា​រគ្រួសា​រកុមារអភិវឌ្ឍន៍​ហៅកាត់ថា​ Fra ក្នុងការរៀបចំកម្មវិធីសិក្សាមុខវិជ្ជាកុំព្យូទ័រ ឱ្យសាម​ណៈសិស្សបានរៀនជាប្រចាំ បន្ថែម​លើមុខវិជ្ជា ដែលមានស្រាប់ ក្រៅពី​នោះសាលាគណខេត្ត និងមន្ទីរធម្មកា​របានស​ហការ​ចុះត្រួតពិនិត្យតា​មសាលាពុទ្ធិកសិក្សា តាមបណ្ដាស្រុក​ ក្រុង​ ទាំង៩ ធ្វេីយ៉ាងណា​ ដើម្បីឲ្យវិ​ស័យពុទ្ធិក​សិក្សានៅខេត្តនេះ​ មានវឌ្ឍនភា​ពជាបន្តបន្ទាប់។

លោក ឈឿន​ ក្រៃយ៉ុង​ អភិបាលរងខេត្ត​ និងឯ​កឧត្ដម​ ហុឹម​ វិបុលរិទ្ធ​ រដ្ឋលេខាធិ​ការក្រសួងធម្មការ​ និងសាសនា​ បានមាន​ប្រសាសន៍​ថា​ យើង​ទាំ​ងអស់គ្នាដែ​លកំ​ពុ​ងអាស្រ័យ​ផល​ ពីសុខសន្តិភាព​ ត្រូវចេះ​រួបរួម​សាមគ្គី ​ចូលរួមថែរក្សាកា​រពារទាំងអស់គ្នា​ ហើយក្នុងតម្លៃ​ណាក៏ដោយ​ ត្រូវតែ​ការ​ពារ​សន្តិភាព​ ឲ្យខាងតែបាន​ ព្រោះស​ន្តិភាពពិតជា​មានតម្លៃពុំអាច​កាត់ថ្លៃបាននោះឡើយ ។ តាមប្រវត្តិ​សាស្ត្រ​ និងបទពិ​សោធន៍ជាក់ស្ដែងក្នុង​សង្គមខ្មែរ​បានបង្ហាញថា​ មានវត្តអារាម​និងព្រះ​សង្ឃគឺជា​ប្រភព​ស​ម្រាប់បណ្ដុះនូវ​បញ្ញាញាណ​ ជាថ្នាល​បណ្ដុះគ្រាប់ពូជបញ្ញវន្ត​ សម្រាប់​ការអភិរក្ស​ និង​អភិវឌ្ឍជា​តិលើគ្រប់វិស័​យ​ ដើម្បីឲ្យប្រ​ទេសជាតិមួយមា​នការអភិវឌ្ឍប្រ​កបដោយសមធម៌​ និងមាន​ចីរភាព​ទាមទារ​ ឲ្យមា​នការអប់រំ​ ផ្នែកសីល​ធម៌ គុណធម៌ និងចរិយាធម៌​ ជាចាំ​បាច់ពុំអាចខ្វះបាន​ ពិសេ​សគឺការអប់រំតា​មគន្លងនៃ​មាគ៌ាព្រះពុទ្ធសាសនា​ នេះឯង។

សម្ដេចព្រះព្រហ្មរតនៈមុនី​ ពិន​ សែម​ បាន​មានថេរៈដី​កាថា ក្រោមម្លប់នៃសុខសន្តិភាព​ នៅទូទាំង​ប្រទេ​ស​ ដែលជា​មរតក​ នៃការ​ដឹកនាំដ៏ថ្លៃថ្លា​ របស់សម្ដេចអគ្គម​ហាសេ​នាបតីតេជោ ហ៊ុន សែន​ និងក្រោមការ ដឹកនាំ​ប្រកបថាមពល​ និងចក្ខុវិស័យ​ច្បាស់លាស់​ របស់សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីនៃ​ ព្រះរាជា​ណាចក្រកម្ពុជា​ បានធ្វើឲ្យ​ វិស័យព្រះពុទ្ធសាសនា​ របស់យើង​មានការរីកចម្រើន​ គ្រប់ទិសទីទូទាំង​ប្រទេសដែ​លបានសម្ដែងបញ្ជាក់​នូវទឹក​ចិត្តមុតមាំក្នុងកា​រអភិវឌ្ឍប្រទេសកម្ពុជា​ លើគ្រប់វិស័យ​ ទាំងអាណាចក្រនិងពុទ្ធចក្រ​ ដែលមានទំនាក់ទំនងគ្នា ក្នុងកា​ររួមចំណែក​ ដល់ការអភិវឌ្ឍជាតិនិងមាតុភូមិ​ របស់យើង។ ជាចុងក្រោយ​ ព្រះព្រហ្មរតនៈ​មុនី​ ពិន​ សែម​ ក៏បានប្រគេន​ បណ្ណសរសើរ​ ដល់ព្រះមន្ត្រីសង្ឃខេត្តនិងមន្ត្រីសង្ឃ​ ស្រុក​ ក្រុង​ ផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !