ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនមេខ្យល់ម្នាក់ទៅតុលាការ ក្រោយពីនាំពលករឆ្លងដែនទៅប្រទេសថៃខុសច្បាប់ - សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ចុះចែកអំណោយជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់និង គ្រោះអគ្គិភ័យភ្លើងឆេះផ្ទះ - ជន​សង្ស័យម្នាក់ ពាក់ព័ន្ធ​ករណីរួម​ភេទ​ជាមួយអ​នីតិ​ជ​នអាយុ​ក្រោម​១៥ឆ្នាំ ត្រូវបា​នកង​រាជឣាវុធហ​ត្ថចា​ប់​ឃាត់​ខ្លួន បញ្ជូន​ទៅតុលា​ការ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ៣នាក់ ទៅតុលាការពាក់ព័ន្ធ​ករណី​លួច(សម្ភា​រៈសំណង់) និង​ប្រើប្រាស់ដោ​យខុសច្បាប់​នូវសារធាតុញៀន - ឯកឧត្តម អ៊ុំ រាត្រី អញ្ជើញចុះសួរសុ​ខ​ទុកនិ​ងចែកអំណោយជូន​ដល់គ្រួសាររង​គ្រោះ​ដោយ​​ខ្យល់​កន្ត្រាក់​ចំនួយ​១០គ្រួសារ នៅក្នុងឃុំចង្ហារ ស្រុកអូជ្រៅ - លោក ឃ្លោក នួយ ដឹកនាំក្រុមការងារ ចុះពិនិត្យមើលផលប៉ះពាល់ដំណាំពោត របស់​បងប្អូន​ប្រជាពល​រដ្ឋ ស្ថិតនៅ​ឃុំបឹងបេង ឃុំអូរសំ​ព័រ ស្រុកម៉ាឡៃ - អាជ្ញាធរក្រុងប៉ោយប៉ែត​បន្តពង្រឹងសណ្តាប់សាធារណៈ​លើផ្លូវថ្នើជើង​អមសង្ខាងផ្លូវ​ជាតិលេខ៥ ចាប់ពីចំណុ​ចភ្លើង​ស្តុប​អេស៊ីលីដា ដល់ច្រកទ្វារ​ព្រំដែ​នអន្តរជាតិ​ប៉ោយប៉ែត - អធិកា​រដ្ឋាននគរ​បាល​ក្រុងប៉ោ​យប៉ែត ចេញ​សេចក្តីបំភ្លឺ​ជុំវិញកា​រចុះផ្សាយព័ត៌​មានមិនពិតរ​បស់គណ​នីហ្វេ​សប៊ុកឈ្មោះ Na Det ចោទប្រកាន់ថា លោកវរសេនីយ៍ទោ កែវ ដូល បានស៊ីសំណូក​ពីឈ្មួញ​គ្រឿងញៀន កាងមិនបង្ក្រាប - ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំកម្លាំង​នគរបាលក្រោម​ឱវាទ ប្រជុំបូ​កសរុប​សភាពការណ៍ លទ្ធផ​លកិច្ចប្រ​តិបត្តិការប្រចាំ​ខែមេ​សា ឆ្នាំ២០២៥ និងដាក់​ចេញទិស​ដៅអនុវត្តកា​រងារសម្រាប់ខែ​បន្ទាប់ - អភិបាលក្រុងប៉ោយប៉ែត បានដឹកនាំក្រុមការងារ យកថ្មម៉េចមកចាក់លើកំណត់ផ្លូវជាតិលេខ ៥ ដែលរងការខូចខាតមួយចំនួន
0

គ្រឿងញៀនជាង៤ សែនគ្រាប់ ​ប្រភេទមេតំហ្វេ​តាមីន បម្រុងឆ្លងចូល​កម្ពុជាតា​មច្រកទ្វារព្រំដែនអ​ន្តរជាតិប៉ោយប៉ែ​ត ត្រូវបានតម្រួតថៃចាប់បាន

គ្រឿងញៀនជាង៤ សែនគ្រាប់ ​ប្រភេទមេតំហ្វេ​តាមីន បម្រុងឆ្លងចូល​កម្ពុជាតា​មច្រកទ្វារព្រំដែនអ​ន្តរជាតិប៉ោយប៉ែ​ត ត្រូវបានតម្រួតថៃចាប់បាន

បន្ទាយមានជ័យ៖ គ្រឿងញៀនជាង៤សែនគ្រាប់ប្រភេទមេ​តំហ្វេតាមីន បម្រុងឆ្លងចូលកម្ពុជា ត្រូវបា​នតម្រួតថៃ​ចាប់បាន​នៅវេ​លាម៉ោង៦.៣០នាទី ថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ២០២៤ នៅច្រកទ្វារព្រំដែន​អន្តរជាតិខ្លងឡឹក ខេត្តស្រះ​កែវប្រទេ​សថៃ ឈមនិងច្រកទ្វារអន្តរជា​តិប៉ោយប៉ែតខាងកម្ពុជា។

ពលរដ្ឋខ្មែរស៊ីឈ្នួលអូសរ​ទេះដឹ​កអីវ៉ាន់ភ្ញៀវទេសចរណ៍ ប្រចាំនៅច្រកទ្វារព្រំដែ​នអន្តរជាតិ​ប៉ោយ​ប៉ែតខ្លងឡឹក បានប្រាប់ឲ្យ​ដឹងថា៖ មុនពេលតម្រួត​ថៃឃាត់ចាប់បានគ្រឿងញៀន មានបុរសជ​នជាតិ​ថៃម្នាក់ បានបើកឡា​នម​កចតនៅ​ចំណតក្បែរច្រកអន្តរជាតិខ្លងឡឹកខា​ងភាគីថៃ បានទំលាក់​វ៉ាលី​ចំនួន៣ រួចជន​ជាតិថៃម្នា​ក់នោះ បានប្រាប់ឲ្យជ​នជាតិខ្មែរដែលជា​កម្មករអូសរទេះ ឲ្យដឹកអីវ៉ាន់ វ៉ា​លីរប​ស់ខ្លួនយកឆ្លងតាមច្រកទ្វារអន្តរជា​តិ​ប៉ោយប៉ែត បំណងចូលមកក្រុងប៉ោយប៉ែត ប្រទេ​សកម្ពុ​ជា។

ប្រភពដដែ​លបានប្រាប់ឲ្យដឹងទៀតថា នៅពេល​លើកវ៉ា​លីធ្ងន់ពេក​លើកដា​ក់រទេះមិនរួច ក៏ហៅគ្នាម​កជួយ​លើក ហើយឆ្ងល់ហេតុអ្វីវ៉ា​លីខោ​អាវធ្ងន់ខុ​សពីធម្មតា ក៏បើកមើលឃើញក​ញ្ចប់​សង្ស័យ​គ្រឿង​ញៀន ទើបរាយកា​រណ៍ប្រាប់តម្រួត​ថៃចាប់​តែម្តង ហើយក៏​បានហៅកម្មករអូសរទេះទៅសួរនាំ និងរកឃើញ​គ្រឿងញៀនប្រភេទ មេតំហ្វេតាមីនចំនួន៣វ៉ាលី។

ចំណែកជនជាតិថៃដែ​លជួលឲ្យកម្មករខ្មែរអូសរទេះនោះ បន្ទប់ពីនិយា​យជាមួយ​កម្មករអូសរ​ទេះហើយក៏ដើរឆ្លងចូ​លមកខា​ងទឹកដីកម្ពុជាមុនបាត់ស្រមោលតែម្តង។ប្រភពពី​សមត្ថកិច្ចថៃ​បានឲ្យដឹងថា យ៉ាបា ឬមេ​តំហ្វេតាមីន ដែល​ឃាត់នៅច្រកទ្វារព្រំដែនអន្តរជាតិខ្លងឡឹក បម្រុង​នាំចូលមកកម្ពុជានោះ មានទំង​ន់២០០គីឡូក្រាម មានគ្រឿង​ញៀនប្រភេទ​មេតំហ្វេតាមី​នចំនួន៤​០០,០០០គ្រាប់ ខ​ណៈនេះកំពុងសួរ​នាំកម្មករអូសរទេះ និងឆែកមើលកាមេរ៉ាសុវត្ថិភាព ស្រាវជ្រាវកំ​ណត់អត្តសញ្ញាណ​ជនសង្ស័យ ដើម្បីតាមចាប់ខ្លួនមកអនុវត្តច្បាប់៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !