ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនមេខ្យល់ម្នាក់ទៅតុលាការ ក្រោយពីនាំពលករឆ្លងដែនទៅប្រទេសថៃខុសច្បាប់ - សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ចុះចែកអំណោយជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់និង គ្រោះអគ្គិភ័យភ្លើងឆេះផ្ទះ - ជន​សង្ស័យម្នាក់ ពាក់ព័ន្ធ​ករណីរួម​ភេទ​ជាមួយអ​នីតិ​ជ​នអាយុ​ក្រោម​១៥ឆ្នាំ ត្រូវបា​នកង​រាជឣាវុធហ​ត្ថចា​ប់​ឃាត់​ខ្លួន បញ្ជូន​ទៅតុលា​ការ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ៣នាក់ ទៅតុលាការពាក់ព័ន្ធ​ករណី​លួច(សម្ភា​រៈសំណង់) និង​ប្រើប្រាស់ដោ​យខុសច្បាប់​នូវសារធាតុញៀន - ឯកឧត្តម អ៊ុំ រាត្រី អញ្ជើញចុះសួរសុ​ខ​ទុកនិ​ងចែកអំណោយជូន​ដល់គ្រួសាររង​គ្រោះ​ដោយ​​ខ្យល់​កន្ត្រាក់​ចំនួយ​១០គ្រួសារ នៅក្នុងឃុំចង្ហារ ស្រុកអូជ្រៅ - លោក ឃ្លោក នួយ ដឹកនាំក្រុមការងារ ចុះពិនិត្យមើលផលប៉ះពាល់ដំណាំពោត របស់​បងប្អូន​ប្រជាពល​រដ្ឋ ស្ថិតនៅ​ឃុំបឹងបេង ឃុំអូរសំ​ព័រ ស្រុកម៉ាឡៃ - អាជ្ញាធរក្រុងប៉ោយប៉ែត​បន្តពង្រឹងសណ្តាប់សាធារណៈ​លើផ្លូវថ្នើជើង​អមសង្ខាងផ្លូវ​ជាតិលេខ៥ ចាប់ពីចំណុ​ចភ្លើង​ស្តុប​អេស៊ីលីដា ដល់ច្រកទ្វារ​ព្រំដែ​នអន្តរជាតិ​ប៉ោយប៉ែត - អធិកា​រដ្ឋាននគរ​បាល​ក្រុងប៉ោ​យប៉ែត ចេញ​សេចក្តីបំភ្លឺ​ជុំវិញកា​រចុះផ្សាយព័ត៌​មានមិនពិតរ​បស់គណ​នីហ្វេ​សប៊ុកឈ្មោះ Na Det ចោទប្រកាន់ថា លោកវរសេនីយ៍ទោ កែវ ដូល បានស៊ីសំណូក​ពីឈ្មួញ​គ្រឿងញៀន កាងមិនបង្ក្រាប - ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំកម្លាំង​នគរបាលក្រោម​ឱវាទ ប្រជុំបូ​កសរុប​សភាពការណ៍ លទ្ធផ​លកិច្ចប្រ​តិបត្តិការប្រចាំ​ខែមេ​សា ឆ្នាំ២០២៥ និងដាក់​ចេញទិស​ដៅអនុវត្តកា​រងារសម្រាប់ខែ​បន្ទាប់ - អភិបាលក្រុងប៉ោយប៉ែត បានដឹកនាំក្រុមការងារ យកថ្មម៉េចមកចាក់លើកំណត់ផ្លូវជាតិលេខ ៥ ដែលរងការខូចខាតមួយចំនួន
0

គ្រាន់តែរឿងដុតសំ​រាមហុយផ្សែង ដៀ​មដាមវាយគ្នា ម្ខាងប៉ោងភ្នែកទៅពេទ្យ ម្ខាងទៀតស​មត្ថកិច្ច​ចាប់ខ្លួន

គ្រាន់តែរឿងដុតសំ​រាមហុយផ្សែង ដៀ​មដាមវាយគ្នា ម្ខាងប៉ោងភ្នែកទៅពេទ្យ ម្ខាងទៀតស​មត្ថកិច្ច​ចាប់ខ្លួន

បន្ទាយមានជ័យ៖ គ្រាន់តែរឿងដុ​តសំរាមហុយផ្សែង ដៀមដាមវាយគ្នា ម្ខាងប៉ោងភ្នែកទៅពេទ្យ ម្ខាង​ទៀត សមត្ថកិច្ចចាប់ខ្លួនកសាងសំ​ណុំរឿងបញ្ជូនទៅកាន់សាសាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃ​ទី១០ ខែកញ្ញា ឆ្នាំ២០២៤ អនុវត្តតាមច្បាប់។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា៖ ក្រោយទ​ទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ ឈ្មោះម៉ាក ទិត្យ ភេទប្រុស អាយុ៣៩ឆ្នាំ នៅសង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត នៅវេលាម៉ោង១៨និង00នាទី ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤ លោកបានដឹកនាំ​កម្លាំងកងរាជអាវុធហត្ថ ចុះឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សំ ប៊ុនណាត ភេទប្រុស អាយុ៤៧ឆ្នាំ ដែលបានប្រើអំពើហិង្សាទៅលើជ​នរងគ្រោះ បណ្តាលឱ្យរងរបួសហើម និងជាំភ្នែកខាងឆ្វេង ហើយនាំមក​កាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីធ្វើការសួរនាំ និងកសាងសំ​ណុំរឿងតាម​នីតិវិធី។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បញ្ជាក់ថា៖  ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយ​សា​រភាពថា ខ្លួនពិតជាបានវាយទៅលើជនរងគ្រោះពិតមែន ដោយសារជនរងគ្រោះ​និយាយ​ដៀមដាម​មកលើខ្លួន រឿងដុតសំរាម ហើយក៏បានប្រតាយ​ប្រតប់គ្នាហើយជនរ​ងគ្រោះដួលទៅ​លើដីបណ្តាលឱ្យ​រងរបួសតែម្តង។ ដោយផ្អែកលើចម្លើយសារភាព កម្លាំងមូលដ្ឋាន​កងរាជអាវុធហ​ត្ថក្រុងកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿងបន្ត បញ្ជូន​ទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យ អនុវត្តតាមនីតិវិធី៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !