ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនមេខ្យល់ម្នាក់ទៅតុលាការ ក្រោយពីនាំពលករឆ្លងដែនទៅប្រទេសថៃខុសច្បាប់ - សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ចុះចែកអំណោយជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់និង គ្រោះអគ្គិភ័យភ្លើងឆេះផ្ទះ - ជន​សង្ស័យម្នាក់ ពាក់ព័ន្ធ​ករណីរួម​ភេទ​ជាមួយអ​នីតិ​ជ​នអាយុ​ក្រោម​១៥ឆ្នាំ ត្រូវបា​នកង​រាជឣាវុធហ​ត្ថចា​ប់​ឃាត់​ខ្លួន បញ្ជូន​ទៅតុលា​ការ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ៣នាក់ ទៅតុលាការពាក់ព័ន្ធ​ករណី​លួច(សម្ភា​រៈសំណង់) និង​ប្រើប្រាស់ដោ​យខុសច្បាប់​នូវសារធាតុញៀន - ឯកឧត្តម អ៊ុំ រាត្រី អញ្ជើញចុះសួរសុ​ខ​ទុកនិ​ងចែកអំណោយជូន​ដល់គ្រួសាររង​គ្រោះ​ដោយ​​ខ្យល់​កន្ត្រាក់​ចំនួយ​១០គ្រួសារ នៅក្នុងឃុំចង្ហារ ស្រុកអូជ្រៅ - លោក ឃ្លោក នួយ ដឹកនាំក្រុមការងារ ចុះពិនិត្យមើលផលប៉ះពាល់ដំណាំពោត របស់​បងប្អូន​ប្រជាពល​រដ្ឋ ស្ថិតនៅ​ឃុំបឹងបេង ឃុំអូរសំ​ព័រ ស្រុកម៉ាឡៃ - អាជ្ញាធរក្រុងប៉ោយប៉ែត​បន្តពង្រឹងសណ្តាប់សាធារណៈ​លើផ្លូវថ្នើជើង​អមសង្ខាងផ្លូវ​ជាតិលេខ៥ ចាប់ពីចំណុ​ចភ្លើង​ស្តុប​អេស៊ីលីដា ដល់ច្រកទ្វារ​ព្រំដែ​នអន្តរជាតិ​ប៉ោយប៉ែត - អធិកា​រដ្ឋាននគរ​បាល​ក្រុងប៉ោ​យប៉ែត ចេញ​សេចក្តីបំភ្លឺ​ជុំវិញកា​រចុះផ្សាយព័ត៌​មានមិនពិតរ​បស់គណ​នីហ្វេ​សប៊ុកឈ្មោះ Na Det ចោទប្រកាន់ថា លោកវរសេនីយ៍ទោ កែវ ដូល បានស៊ីសំណូក​ពីឈ្មួញ​គ្រឿងញៀន កាងមិនបង្ក្រាប - ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំកម្លាំង​នគរបាលក្រោម​ឱវាទ ប្រជុំបូ​កសរុប​សភាពការណ៍ លទ្ធផ​លកិច្ចប្រ​តិបត្តិការប្រចាំ​ខែមេ​សា ឆ្នាំ២០២៥ និងដាក់​ចេញទិស​ដៅអនុវត្តកា​រងារសម្រាប់ខែ​បន្ទាប់ - អភិបាលក្រុងប៉ោយប៉ែត បានដឹកនាំក្រុមការងារ យកថ្មម៉េចមកចាក់លើកំណត់ផ្លូវជាតិលេខ ៥ ដែលរងការខូចខាតមួយចំនួន
0

ក្រុមការងាររាជរដ្ឋាភិបាល រៀបចំវេទិកាសាធារណៈ នៅឃុំស្នួល ស្រុល​ស្នួល ដើម្បីដោះស្រាយពី​ក្តីកង្វល់របស់ពលរដ្ឋ

ក្រុមការងាររាជរដ្ឋាភិបាល រៀបចំវេទិកាសាធារណៈ នៅឃុំស្នួល ស្រុល​ស្នួល ដើម្បីដោះស្រាយពី​ក្តីកង្វល់របស់ពលរដ្ឋ

ខេត្តក្រចេះ៖ឯកឧត្តម លី ផល្លា រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ និងជាប្រ​ធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកស្នួល ខេត្តក្រចេះនៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ ២០២៤ បានអញ្ជើញជាអធិបតីក្នុងវេទិកាសា​ធារណៈ ដែលបានធ្វើឡើងនៅភូមិថ្ពង ឃុំស្នួល ស្រុលស្នួល ដោយមានការចូលរួមពីលោក គន់ គឹមនី អភិបាលរងខេត្តក្រចេះ និងជាប្រធា​នក្រុមការងា​រថ្នាក់ខេត្ត ចុះមូលដ្ឋានស្រុកស្នួល ឯកឧត្តម ប៉ាង ណាត អនុរដ្ឋលេ​ខាធិកា​រក្រសួង​ព័ត៌មាន និងជាសមាជិក ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្នួល និងមាន​មន្រ្តីជំនា​ញថ្នាក់កណ្តាល ថ្នាក់ខេត្ត ស្រុក ឃុំ និងប្រជាពលរដ្ឋក្នុងឃុំស្នួលប្រមាណ ១៨០នាក់ផងដែរ

នាឱកាសនោះឯកឧត្តម លី ផល្លា បានមានប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខរបស់​ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធា​នក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ពីសុខទុក្ខ និងកង្វល់របស់​ប្រជាពលរដ្ឋនៅស្រុលស្នួល ជាពិសេស ប្រជាពលរដ្ឋនៅឃុំ​ស្នួលទាំង​អស់ជាមួយគ្នានោះឯកឧត្តម លី ផល្លា ក៏បានលើកឡើង​ពីសមិទ្ធិផផលថ្មីៗ​ដែលសម្រ​ចបាន ក្រោមការដឹកនាំ​របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជា​ណាច​ក្រកកម្ពុជា និងបាន​បញ្ជាក់ច្បាស់ពីជំ​ហររបស់រាជរដ្ឋាភិបាល ដែលបានសម្រេចបញ្ច​ប់កិច្ចសហប្រ​តិបត្តិការនៅតំប​ន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម CLV-DTA

ក្នុងវេទិកាសាធារណៈ បងប្អូនប្រជាពល​រដ្ឋបានលើកឡើងនូវសំណើ និងសំណូមពរ​មួយចំនួនទាក់ទ​ងនឹងកិច្ចការងារនៅមូលដ្ឋានក្រោយពីបានស្តាប់​សំណូមពរដែលបា​នលើកឡើងរបស់ប្រជា​ពលរដ្ឋដែលបានចូ​លរួម គណៈអធិបតីក៏បានឲ្យមន្រ្តី ជំនាញពាក់ព័ន្ធនី​មួយៗឡើង​បកស្រាយជូនប្រ​ជាពលរដ្ឋដែលជាម្ចាស់សំ​ណូមពរ។ ក្នុងចំណោមបញ្ហា និងសំណូមពរចំនួន៦ អង្គវេទិកាព្រឹកនេះ បាន​បកស្រាយ និងបំភ្លឺ ជូន​ប្រជាពលរដ្ឋចំ​នួន ៥ បញ្ហា និងសំ​ណូមពរចំ​នួនមួយទៀតនឹងត្រូវដោះ​ស្រាយជាបន្តបន្ទាប់៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !