ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនមេខ្យល់ម្នាក់ទៅតុលាការ ក្រោយពីនាំពលករឆ្លងដែនទៅប្រទេសថៃខុសច្បាប់ - សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ចុះចែកអំណោយជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់និង គ្រោះអគ្គិភ័យភ្លើងឆេះផ្ទះ - ជន​សង្ស័យម្នាក់ ពាក់ព័ន្ធ​ករណីរួម​ភេទ​ជាមួយអ​នីតិ​ជ​នអាយុ​ក្រោម​១៥ឆ្នាំ ត្រូវបា​នកង​រាជឣាវុធហ​ត្ថចា​ប់​ឃាត់​ខ្លួន បញ្ជូន​ទៅតុលា​ការ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ៣នាក់ ទៅតុលាការពាក់ព័ន្ធ​ករណី​លួច(សម្ភា​រៈសំណង់) និង​ប្រើប្រាស់ដោ​យខុសច្បាប់​នូវសារធាតុញៀន - ឯកឧត្តម អ៊ុំ រាត្រី អញ្ជើញចុះសួរសុ​ខ​ទុកនិ​ងចែកអំណោយជូន​ដល់គ្រួសាររង​គ្រោះ​ដោយ​​ខ្យល់​កន្ត្រាក់​ចំនួយ​១០គ្រួសារ នៅក្នុងឃុំចង្ហារ ស្រុកអូជ្រៅ - លោក ឃ្លោក នួយ ដឹកនាំក្រុមការងារ ចុះពិនិត្យមើលផលប៉ះពាល់ដំណាំពោត របស់​បងប្អូន​ប្រជាពល​រដ្ឋ ស្ថិតនៅ​ឃុំបឹងបេង ឃុំអូរសំ​ព័រ ស្រុកម៉ាឡៃ - អាជ្ញាធរក្រុងប៉ោយប៉ែត​បន្តពង្រឹងសណ្តាប់សាធារណៈ​លើផ្លូវថ្នើជើង​អមសង្ខាងផ្លូវ​ជាតិលេខ៥ ចាប់ពីចំណុ​ចភ្លើង​ស្តុប​អេស៊ីលីដា ដល់ច្រកទ្វារ​ព្រំដែ​នអន្តរជាតិ​ប៉ោយប៉ែត - អធិកា​រដ្ឋាននគរ​បាល​ក្រុងប៉ោ​យប៉ែត ចេញ​សេចក្តីបំភ្លឺ​ជុំវិញកា​រចុះផ្សាយព័ត៌​មានមិនពិតរ​បស់គណ​នីហ្វេ​សប៊ុកឈ្មោះ Na Det ចោទប្រកាន់ថា លោកវរសេនីយ៍ទោ កែវ ដូល បានស៊ីសំណូក​ពីឈ្មួញ​គ្រឿងញៀន កាងមិនបង្ក្រាប - ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំកម្លាំង​នគរបាលក្រោម​ឱវាទ ប្រជុំបូ​កសរុប​សភាពការណ៍ លទ្ធផ​លកិច្ចប្រ​តិបត្តិការប្រចាំ​ខែមេ​សា ឆ្នាំ២០២៥ និងដាក់​ចេញទិស​ដៅអនុវត្តកា​រងារសម្រាប់ខែ​បន្ទាប់ - អភិបាលក្រុងប៉ោយប៉ែត បានដឹកនាំក្រុមការងារ យកថ្មម៉េចមកចាក់លើកំណត់ផ្លូវជាតិលេខ ៥ ដែលរងការខូចខាតមួយចំនួន
0

អ្នកដំណើរប្រមាណជាង ​៣រយនាក់ មកដល់ខេត្តប៉ៃលិន ដោយសុវត្ថិភាព តាមរយះរថយ​ន្តក្រុង​សាធារណ:

អ្នកដំណើរប្រមាណជាង ​៣រយនាក់ មកដល់ខេត្តប៉ៃលិន ដោយសុវត្ថិភាព តាមរយះរថយ​ន្តក្រុង​សាធារណ:

(ប៉ៃលិន) ៖ អ្នកដំណើរ ៣១៥នាក់ពីរាជធានីភ្នំពេញ មកកាន់ខេត្តប៉ៃលិន តាមរយៈរ​ថយន្តក្រុង​សាធារណៈ​ដោ​យឥតគិតថ្លៃ ដែលរៀបចំ​ដោយរាជរដ្ឋាភិ​បាល ក្នុងឱកាសពិ​ធីបុណ្យភ្ជុំបិណ្ឌ បានម​កដល់ ចំ​ណតក្បែរបងសា​លាខេត្តប៉ៃលិ​ន ជាបន្តបន្ទាប់​ នៅរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០​២៤នេះ។

ក្នុងឱ​កាសរងចាំទទួលបងប្អូនអ្ន​កដំណើ​រមកពីរា​ជធា​នីភ្នំពេញ លោក​ សោ សុវណ្ណ អភិបាលរងខេត្ត និងជា​តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន មានមា​នប្រសាស​ន៍ថា រាជរដ្ឋា​ភិបា​លប្រកាសផ្តល់រថ​យន្តក្រុងដឹ​កពលរដ្ឋ ដោ​យមិនតម្រូវឱ្យបង់ថ្លៃ និងផ្តល់ភាព​ងាយស្រួល មិន​ចង្អៀត មិនធុ​ញថប់ ហើយ​មានសុវត្ថិភា​ពទៀត។ ជាពិសេសអា​ចកាត់បន្ថយ​ការចំ​ណាយបានច្រើន ក្នុងធ្វើដំ​ណើរទៅស្រុកកំណើតម្តងៗ។បងប្អូនប្រជា​ពលរដ្ឋដែលបាន​មកដល់​ស្រុកកំណើតនាពេលនេះ បានថ្លែងអំណគុណដ​ល់រាជរដ្ឋាភិបាល​ដែលបាន​គិតគូរសុខទុក្ខរប​ស់ប្រជាព​លរដ្ឋ ដោយផ្តល់ជារថយន្តក្រុងដឹកព​លរដ្ឋទៅលេងស្រុកកំណើតជួបជុំគ្រួសារ ក្នុងឱកាស​បុណ្យភ្ជុំបិណ្ឌនេះ ។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបា​លខេត្តប៉ៃលិន បានបង្ហាញថា៖ ក្នុងឱកាសបុណ្យភ្ជុំបិ​ណ្ឌនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់​ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ កម្មការិនី សិស្ស និស្សិត និងបងប្អូនប្រជាពល​រដ្ឋទាំង​អស់ ដែលធ្វើដំណើរទៅលេងស្រុកកំណើ​តជួបជុំបងប្អូន ក្រុមគ្រួសារពីរាជធានីភ្នំពេញ​ទៅតាម​បណ្តា​ខេត្ត និងពីបណ្តាខេត្តត្រឡប់ទៅរា​ជធានីភ្នំពេញ រយៈពេល០៦ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែកញ្ញា រហូតដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ ដោយឥតបង់ថ្លៃសម្រាប់ការធ្វើដំណើរតាមរថយន្តក្រុង (City Bus) រដ្ឋបាលរាជធានីភ្នំពេ​ញ។ ជាមួយគ្នានេះ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈ រថយន្តក្រុង (City Bus) រដ្ឋបាលរាជ​ធានីភ្នំពេញ បានរៀបចំរថយន្តចំនួន ១៥គ្រឿង សម្រាប់បម្រើដល់​ការដឹកជ​ញ្ជូនពីរាជធានីភ្នំពេញ មកកាន់ខេត្តប៉ៃលិន និងការដឹកជញ្ជូនពីខេត្តប៉ៃលិ​នត្រឡប់ទៅរា​ជធានីភ្នំពេ​ញវិញ តាមពេលវេលា និងទីតាំងចំណតដូចជា៖ ១. ចេញដំណើរពី​រាជធានីភ្នំពេញមក​ខេត្ត​ប៉ៃលិន ទីតាំងស្ថានីយ៍រថយន្តក្រុងសួនច្បារឬស្សីកែវ រៀងរាល់ម៉ោង ០៦៖៣០នាទីព្រឹក (ចេញជាបន្តបន្ទាប់​រហូតអស់រថយន្ត) ចាប់ពីថ្ងៃទី២៩ខែកញ្ញា ដល់ថ្ងៃទី០៣ខែតុលា ឆ្នាំ ២០២៤ មកទីតាំងចំ​ណត​រថយន្ត​នៅខាងជើងរបងសាលាខេត្តប៉ៃលិន។ ២.ចេញដំណើរពីខេត្តប៉ៃលិន ទៅរាជធានីភ្នំពេញ តាមពេលវេលា និងទីកន្លែងដូចជា៖ ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ ចេញដំណើររៀងរាល់ម៉ោង ៦៖៣០ នាទីព្រឹក (ចេញដំណើរជាបន្តបន្ទាប់រហូតអស់រថយន្ត) ចេញដំណើរពីទីតាំង ចំណតរថយន្តនៅខាងជើងរបងសាលាខេត្តប៉ៃលិន ទៅទីតាំងស្ថានីយ៍រថយន្តក្រុងសួនច្បារឬស្សីកែវ ។ ហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ធ្វើដំ​ណើរ តាមរថយន្ត របស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈ រថយន្តក្រុង (City Bus) រដ្ឋបាល​រាជធានី​ភ្នំពេញ ប្រកបដោយសុវត្ថិភាព៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !