ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនមេខ្យល់ម្នាក់ទៅតុលាការ ក្រោយពីនាំពលករឆ្លងដែនទៅប្រទេសថៃខុសច្បាប់ - សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ចុះចែកអំណោយជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់និង គ្រោះអគ្គិភ័យភ្លើងឆេះផ្ទះ - ជន​សង្ស័យម្នាក់ ពាក់ព័ន្ធ​ករណីរួម​ភេទ​ជាមួយអ​នីតិ​ជ​នអាយុ​ក្រោម​១៥ឆ្នាំ ត្រូវបា​នកង​រាជឣាវុធហ​ត្ថចា​ប់​ឃាត់​ខ្លួន បញ្ជូន​ទៅតុលា​ការ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ៣នាក់ ទៅតុលាការពាក់ព័ន្ធ​ករណី​លួច(សម្ភា​រៈសំណង់) និង​ប្រើប្រាស់ដោ​យខុសច្បាប់​នូវសារធាតុញៀន - ឯកឧត្តម អ៊ុំ រាត្រី អញ្ជើញចុះសួរសុ​ខ​ទុកនិ​ងចែកអំណោយជូន​ដល់គ្រួសាររង​គ្រោះ​ដោយ​​ខ្យល់​កន្ត្រាក់​ចំនួយ​១០គ្រួសារ នៅក្នុងឃុំចង្ហារ ស្រុកអូជ្រៅ - លោក ឃ្លោក នួយ ដឹកនាំក្រុមការងារ ចុះពិនិត្យមើលផលប៉ះពាល់ដំណាំពោត របស់​បងប្អូន​ប្រជាពល​រដ្ឋ ស្ថិតនៅ​ឃុំបឹងបេង ឃុំអូរសំ​ព័រ ស្រុកម៉ាឡៃ - អាជ្ញាធរក្រុងប៉ោយប៉ែត​បន្តពង្រឹងសណ្តាប់សាធារណៈ​លើផ្លូវថ្នើជើង​អមសង្ខាងផ្លូវ​ជាតិលេខ៥ ចាប់ពីចំណុ​ចភ្លើង​ស្តុប​អេស៊ីលីដា ដល់ច្រកទ្វារ​ព្រំដែ​នអន្តរជាតិ​ប៉ោយប៉ែត - អធិកា​រដ្ឋាននគរ​បាល​ក្រុងប៉ោ​យប៉ែត ចេញ​សេចក្តីបំភ្លឺ​ជុំវិញកា​រចុះផ្សាយព័ត៌​មានមិនពិតរ​បស់គណ​នីហ្វេ​សប៊ុកឈ្មោះ Na Det ចោទប្រកាន់ថា លោកវរសេនីយ៍ទោ កែវ ដូល បានស៊ីសំណូក​ពីឈ្មួញ​គ្រឿងញៀន កាងមិនបង្ក្រាប - ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំកម្លាំង​នគរបាលក្រោម​ឱវាទ ប្រជុំបូ​កសរុប​សភាពការណ៍ លទ្ធផ​លកិច្ចប្រ​តិបត្តិការប្រចាំ​ខែមេ​សា ឆ្នាំ២០២៥ និងដាក់​ចេញទិស​ដៅអនុវត្តកា​រងារសម្រាប់ខែ​បន្ទាប់ - អភិបាលក្រុងប៉ោយប៉ែត បានដឹកនាំក្រុមការងារ យកថ្មម៉េចមកចាក់លើកំណត់ផ្លូវជាតិលេខ ៥ ដែលរងការខូចខាតមួយចំនួន
0

ឯកឧត្តមអភិសន្តិបណ្ឌិ​ត ស សុខា ៖ រាជរដ្ឋាភិបាលនីតិកាលថ្មី សម្រេចផ្អាកការផ្ទេរ​មុខងារទៅឱ្យរ​ដ្ឋបាលថ្នាក់​ក្រោមជាតិ មួយរយៈសិន

ឯកឧត្តមអភិសន្តិបណ្ឌិ​ត ស សុខា ៖ រាជរដ្ឋាភិបាលនីតិកាលថ្មី សម្រេចផ្អាកការផ្ទេរ​មុខងារទៅឱ្យរ​ដ្ឋបាលថ្នាក់​ក្រោមជាតិ មួយរយៈសិន

ឯកឧត្តម​អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាន​គណៈក​ម្មាធិការជា​តិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេ​យ្យនៅថ្នាក់ក្រោមជាតិ (....) បានមា​នប្រសា​សន៍ថា រាជរដ្ឋាភិ​បាលកម្ពុជា នីតិកាលទី៧ ក្រោមការដឹកនាំរ​បស់សម្ដេចធិបតី ហ៊ុន ម៉ា​ណែត បានសម្រេចផ្អាកផ្ទេរមុខងារពីថ្នាក់ជាតិ ទៅថ្នាក់ក្រោម​ជាតិ មួយរយៈសិន ដោយបញ្ជា​ក់ក្នុងន័យ​ដើមថា«ជាការជាន់ហ្វ្រាំង ដើម្បីពិនិត្យ កែលម្អ និងបង្កើនគុណភាពលើកា​រអនុវត្តមុខ​ងារដែលបានផ្ទេរទៅហើយ និងធានាថាមុខងារថ្មីៗដែលត្រៀមផ្ទេរទៅបន្ថែមទៀត នឹងត្រូវ​បានអ​នុវត្តប្រកបដោយគុណភាព។ ការថ្លែងរបស់ឯកឧត្តមអ​ភិសន្តិបណ្ឌិត ស សុខា បានធ្វើឡើងក្នុងពិ​ធីបើ​កសិក្ខាសាលាពិគ្រោះយោបល់ស្ដីពីការជ្រើសរើស និងការគ្រប់គ្រង​មន្រ្តីផ្អែក​លើកិច្ចព្រមព្រៀង​ការងារ ដែលបម្រើការងារនៅក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ រៀបចំនៅខេត្តរតនគិរី នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤។

ជាន់ហ្រ្វាំងផ្អាកមួយរយៈ បើតាមឯកឧ​ត្តមអភិសន្តិបណ្ឌិត ស សុខា មិនមែនមានន័យបែបអវិជ្ជមាន ក្នុងកំ​ណែទម្រង់ការអភិវឌ្ឍតាម​បែបប្រជាធិប​តេយ្យនៅថ្នាក់ក្រោមជាតិ នោះទេ ពីព្រោះឆ្លង​កាត់ការ​អនុវត្ត រយៈពេល ១៣ឆ្នាំមកនេះ ប្រជាពលរដ្ឋអ្នកទទួល​សេវាក្ដី អង្គការជាតិ អន្តរជាតិ និងប្រទេ​សជាមិត្ត ដូចជា៖ ស្វីស អាល្លឺម៉ង់ និងអូស្ត្រាលីក្ដី បានបង្ហាញការគាំទ្រ និងពេញចិត្តជាខ្លាំង។ គាំ​ទ្រនិងពេញចិត្ត ក៏ព្រោះតែរាជរដ្ឋាភិបាល​នីតិកាលមុនៗ ក្រោមការ​ដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អ​តីតនាយករដ្ឋមន្រ្តី និង​ដោយមានសម្ដេចក្រឡា​ហោម ស ខេង អតីតឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង​មហាផ្ទៃ និងជាអតី​តប្រធាន គ..អ​.. បានផ្ទេរមុខងារជាង ៨០០ប្រភេទ ជា​បន្ត​បន្ទាប់ ទៅឱ្យរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់។ ជាក់ស្ដែងយន្តកា​រច្រកចេ​ញចេញចូលតែមួយ បាននិងកំពុងធ្វើឱ្យរដ្ឋរកចំណូលពីកម្រៃសេវាសាធារណៈរាប់លានដុល្លារ ក្នុងមួយឆ្នាំៗ ខណៈប្រជាពលរដ្ឋជាអ្នកស្នើសុំសេវា ក៏បាននិងកំពុងរីករាយសារទរលើការងារនេះ ពីព្រោះសេវានៅកៀកពួកគាត់ មានតម្លាភាពនិងគុណភាព។

ក្នុងន័យនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី បានផ្ដល់ការពន្យល់​ងាយ​ៗអំពី​ភាព​ចាំបាច់ដែលរា​ជរដ្ឋាភិបាល ត្រូវពិនិត្យ និងវាយតម្លៃឡើងវិញ​លើការងារមួយចំនួន ជាក់ស្ដែង​មានមុខងារផ្ទេរទៅខ្លះ កំពុងស្ថិតក្នុងស្ថានភា​ពខ្វះមន្រ្តីបច្ចេកទេស អនុវត្តនៅថ្នាក់ក្រោមជាតិ ដែល​តម្រូវឱ្យរាជរដ្ឋាភិ​បាល ដាក់ចេញយន្តការអាទិភាពមួយចំនួន ដើម្បីពង្រឹងគុណភាព​ធន​ធានមនុស្ស​នៅថ្នាក់​ក្រោមជាតិ ឱ្យបានសមស្រប។ ជាក់ស្ដែងសិក្ខា​សាលានៅថ្ងៃនេះ ក៏ជាផ្នែកមួយនៃ​យន្តការ​ពង្រឹងគុណភាពធនធានមនុស្សផងដែរ។

ជាមួយគ្នានេះ ឯកឧត្តម​អភិសន្តិបណ្ឌិត ស សុខា ក៏បានបន្ថែមថា គណៈកម្មាធិការជា​តិសម្រាប់ការ​អភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (....) ក៏កំពុងពិនិត្យមើល​បន្ថែមលើប្រភេ​ទសេ​វាមួយចំនួនទៀត ដែលរដ្ឋបាលថ្នាក់ក្រោមជាតិ មានតម្រូវការ ដើម្បីឈានទៅផ្ទេរ ​​បានកាន់​តែល្អប្រសើរ និងចំតម្រូវកា​រជាក់ស្ដែងរបស់ប្រជាពលរដ្ឋ និងស្ថានភាព​នៃរដ្ឋបា​លថ្នាក់​ក្រោមជា​តិនីមួយៗ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !