ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនមេខ្យល់ម្នាក់ទៅតុលាការ ក្រោយពីនាំពលករឆ្លងដែនទៅប្រទេសថៃខុសច្បាប់ - សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ចុះចែកអំណោយជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់និង គ្រោះអគ្គិភ័យភ្លើងឆេះផ្ទះ - ជន​សង្ស័យម្នាក់ ពាក់ព័ន្ធ​ករណីរួម​ភេទ​ជាមួយអ​នីតិ​ជ​នអាយុ​ក្រោម​១៥ឆ្នាំ ត្រូវបា​នកង​រាជឣាវុធហ​ត្ថចា​ប់​ឃាត់​ខ្លួន បញ្ជូន​ទៅតុលា​ការ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ៣នាក់ ទៅតុលាការពាក់ព័ន្ធ​ករណី​លួច(សម្ភា​រៈសំណង់) និង​ប្រើប្រាស់ដោ​យខុសច្បាប់​នូវសារធាតុញៀន - ឯកឧត្តម អ៊ុំ រាត្រី អញ្ជើញចុះសួរសុ​ខ​ទុកនិ​ងចែកអំណោយជូន​ដល់គ្រួសាររង​គ្រោះ​ដោយ​​ខ្យល់​កន្ត្រាក់​ចំនួយ​១០គ្រួសារ នៅក្នុងឃុំចង្ហារ ស្រុកអូជ្រៅ - លោក ឃ្លោក នួយ ដឹកនាំក្រុមការងារ ចុះពិនិត្យមើលផលប៉ះពាល់ដំណាំពោត របស់​បងប្អូន​ប្រជាពល​រដ្ឋ ស្ថិតនៅ​ឃុំបឹងបេង ឃុំអូរសំ​ព័រ ស្រុកម៉ាឡៃ - អាជ្ញាធរក្រុងប៉ោយប៉ែត​បន្តពង្រឹងសណ្តាប់សាធារណៈ​លើផ្លូវថ្នើជើង​អមសង្ខាងផ្លូវ​ជាតិលេខ៥ ចាប់ពីចំណុ​ចភ្លើង​ស្តុប​អេស៊ីលីដា ដល់ច្រកទ្វារ​ព្រំដែ​នអន្តរជាតិ​ប៉ោយប៉ែត - អធិកា​រដ្ឋាននគរ​បាល​ក្រុងប៉ោ​យប៉ែត ចេញ​សេចក្តីបំភ្លឺ​ជុំវិញកា​រចុះផ្សាយព័ត៌​មានមិនពិតរ​បស់គណ​នីហ្វេ​សប៊ុកឈ្មោះ Na Det ចោទប្រកាន់ថា លោកវរសេនីយ៍ទោ កែវ ដូល បានស៊ីសំណូក​ពីឈ្មួញ​គ្រឿងញៀន កាងមិនបង្ក្រាប - ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំកម្លាំង​នគរបាលក្រោម​ឱវាទ ប្រជុំបូ​កសរុប​សភាពការណ៍ លទ្ធផ​លកិច្ចប្រ​តិបត្តិការប្រចាំ​ខែមេ​សា ឆ្នាំ២០២៥ និងដាក់​ចេញទិស​ដៅអនុវត្តកា​រងារសម្រាប់ខែ​បន្ទាប់ - អភិបាលក្រុងប៉ោយប៉ែត បានដឹកនាំក្រុមការងារ យកថ្មម៉េចមកចាក់លើកំណត់ផ្លូវជាតិលេខ ៥ ដែលរងការខូចខាតមួយចំនួន
0

កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យម្នាក់ទៅតុលាការ ពាក់ព័ន្ធករណី ឃាតកម្ម នៅក្នុងក្រុងសិរីសោភ័ណ

កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យម្នាក់ទៅតុលាការ ពាក់ព័ន្ធករណី ឃាតកម្ម នៅក្នុងក្រុងសិរីសោភ័ណ

(បន្ទាយមានជ័យ )៖ យោងតាមពាក្យបណ្ដឹងលេខ៖១១ចុះថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ របស់ដើមបណ្ដឹងឈ្មោះ ជឿម ស្រីអូន (យ៉ា) ភេទស្រី អាយុ៣១ឆ្នាំ បច្ចុប្បន្នស្នាក់នៅភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ស្ដីពីករណីឃាតកម្ម ដែលប្រព្រឹត្តកាលពីវេលាម៉ោង១៩និង២០នាទី ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ នៅចំណុចភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ បង្កឡើងដោយឈ្មោះ ស្រង់ សុវណ្ណ ភេទប្រុស អាយុ៣១ឆ្នាំ បានធ្វើសកម្មភាពយកចបជីក វ៉ៃទៅលើក្បាលប្អូនបង្កើតរបស់ខ្លួនឈ្មោះ ស្រង់ នុត្រា (ឡុង) ភេទប្រុស អាយុ២៩ឆ្នាំ រងរបួសចំនួន០៣កន្លែង បណ្ដាលឱ្យស្លាប់នៅកន្លែងកើតហេតុភ្លាមៗ។ ក្រោយពីទទួលបានពាក្យបណ្តឹង និងទទួលបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ ស្នងការ ស្នងការដ្ឋានស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ការិយាល័យជំនាញបានពន្លាតដែនសមត្ថកិច្ច សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប ធ្វើការស្រាវជ្រាវរហូតដល់វេលាម៉ោង១០និង០៥នាទី ថ្ងៃទី១៣ ខែតុលា ទើបឃាត់ខ្លួនបានជនសង្ស័យឈ្មោះ ស្រង់ សុវណ្ណ នៅចំណុច ផ្សារដំរីឆ្លង ស្ថិតក្នុងភូមិដំរីឆ្លង ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប និងធ្វើការប្រគល់-ទទួលយកមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដើម្បីអនុវត្តតាមនីតិវិធី។ លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីសបានឱ្យដឹងថា តាមចម្លេីយសារភាពរបស់ជនសង្ស័យឆ្លើយថា រូបគេមានបងប្អូនបង្កើតចំនួន០៧នាក់ រូបគេជាកូនទី៦ ចំណែកប្អូនពៅឈ្មោះ ស្រង់ នុត្រា (ហៅ ឡុង ជនរងគ្រោះ)។ ហើយរូបគេតែងតែឈ្លោះគ្នាជាមួយនឹងប្អូនពៅរបស់គេអស់រយៈពេលប្រហែល៦ឆ្នាំមកហើយ។ ហើយការឈ្លោះរវាងរូបគេ និងប្អូនពៅ គឺបណ្តាលមកពីប្អូនពៅតែងតែច្រណែនជាមួយរូបគេដែលស្នាក់នៅជាមួយម្តាយបង្កើតមិនបែកផ្ទះ ហើយខ្លាចរូបគេទទួលបានទ្រព្យសម្បត្តិរបស់ម្តាយទៀតផង។ ហើយជម្លោះនេះក៏ត្រូវបានសមត្ថកិច្ចធ្លាប់ហៅទៅធ្វើការអប់រំណែនាំម្តងរួចមកហើយដែរ។ ដោយឡែកនៅថ្ងៃកេីតហេតុ រូបគេ(ជនសង្ស័យ)បានទាស់ពាក្យសម្តីជាមួយប្អូនពៅ (ជនរងគ្រោះ) ហេីយរូបគេក៏បានចាប់ទាញយកចបជីកដែលមានប្រវែងប្រហែលជាងមួយម៉ែត្រនៅក្បែរគេហើយវាយទៅលើក្បាលប្អូនពៅរបស់គេត្រូវចំពីខាងក្រោយក្បាល ហេីយបានបន្តវាយបន្ថែមមួយចបជីកទៀតត្រូវចំកញ្ចឹងកខាងក្រោយបណ្តាលឱ្យដួលទៅលើដីផ្ងាក្រោយ ហើយបានវាយថែមមួយចបជីកទៀតបណ្តាលឱ្យស្លាប់ភ្លាមៗតែម្តង។    លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ បានបន្តទៀតថា ដោយផ្អែកលើបទល្មើសជាក់ស្ដែង និងចម្លើយសារភាពបច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅតុលាការហើយ នៅព្រឹកថ្ងៃអង្គារ ទី១៥ ខែតុលា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !