ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនមេខ្យល់ម្នាក់ទៅតុលាការ ក្រោយពីនាំពលករឆ្លងដែនទៅប្រទេសថៃខុសច្បាប់ - សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ចុះចែកអំណោយជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់និង គ្រោះអគ្គិភ័យភ្លើងឆេះផ្ទះ - ជន​សង្ស័យម្នាក់ ពាក់ព័ន្ធ​ករណីរួម​ភេទ​ជាមួយអ​នីតិ​ជ​នអាយុ​ក្រោម​១៥ឆ្នាំ ត្រូវបា​នកង​រាជឣាវុធហ​ត្ថចា​ប់​ឃាត់​ខ្លួន បញ្ជូន​ទៅតុលា​ការ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ៣នាក់ ទៅតុលាការពាក់ព័ន្ធ​ករណី​លួច(សម្ភា​រៈសំណង់) និង​ប្រើប្រាស់ដោ​យខុសច្បាប់​នូវសារធាតុញៀន - ឯកឧត្តម អ៊ុំ រាត្រី អញ្ជើញចុះសួរសុ​ខ​ទុកនិ​ងចែកអំណោយជូន​ដល់គ្រួសាររង​គ្រោះ​ដោយ​​ខ្យល់​កន្ត្រាក់​ចំនួយ​១០គ្រួសារ នៅក្នុងឃុំចង្ហារ ស្រុកអូជ្រៅ - លោក ឃ្លោក នួយ ដឹកនាំក្រុមការងារ ចុះពិនិត្យមើលផលប៉ះពាល់ដំណាំពោត របស់​បងប្អូន​ប្រជាពល​រដ្ឋ ស្ថិតនៅ​ឃុំបឹងបេង ឃុំអូរសំ​ព័រ ស្រុកម៉ាឡៃ - អាជ្ញាធរក្រុងប៉ោយប៉ែត​បន្តពង្រឹងសណ្តាប់សាធារណៈ​លើផ្លូវថ្នើជើង​អមសង្ខាងផ្លូវ​ជាតិលេខ៥ ចាប់ពីចំណុ​ចភ្លើង​ស្តុប​អេស៊ីលីដា ដល់ច្រកទ្វារ​ព្រំដែ​នអន្តរជាតិ​ប៉ោយប៉ែត - អធិកា​រដ្ឋាននគរ​បាល​ក្រុងប៉ោ​យប៉ែត ចេញ​សេចក្តីបំភ្លឺ​ជុំវិញកា​រចុះផ្សាយព័ត៌​មានមិនពិតរ​បស់គណ​នីហ្វេ​សប៊ុកឈ្មោះ Na Det ចោទប្រកាន់ថា លោកវរសេនីយ៍ទោ កែវ ដូល បានស៊ីសំណូក​ពីឈ្មួញ​គ្រឿងញៀន កាងមិនបង្ក្រាប - ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំកម្លាំង​នគរបាលក្រោម​ឱវាទ ប្រជុំបូ​កសរុប​សភាពការណ៍ លទ្ធផ​លកិច្ចប្រ​តិបត្តិការប្រចាំ​ខែមេ​សា ឆ្នាំ២០២៥ និងដាក់​ចេញទិស​ដៅអនុវត្តកា​រងារសម្រាប់ខែ​បន្ទាប់ - អភិបាលក្រុងប៉ោយប៉ែត បានដឹកនាំក្រុមការងារ យកថ្មម៉េចមកចាក់លើកំណត់ផ្លូវជាតិលេខ ៥ ដែលរងការខូចខាតមួយចំនួន
0

ពិធីសម្ពោធអគា​រសិក្សាថ្មី និងអន្តេវា​សិកដ្ឋាន ​សាលារៀន ចុង វ៉ា ស្ថិតនៅក្នុងឃុំឬស្សីក្រោក ស្រុកមង្គល​បុរី

ពិធីសម្ពោធអគា​រសិក្សាថ្មី និងអន្តេវា​សិកដ្ឋាន ​សាលារៀន ចុង វ៉ា ស្ថិតនៅក្នុងឃុំឬស្សីក្រោក ស្រុកមង្គល​បុរី

(បន្ទាយមានជ័យ) ឯកឧត្តម កែ គឹមយ៉ាន អ្នកតំ​ណាងរាស្រ្ត មណ្ឌល ខេត្តបន្ទាយមានជ័យ និងជា​ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង​លោកជំទាវឧ​កញ៉ាអគ្គមហា​ឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍​បណ្ឌិត​ ម៉ៅ​ ម៉ាល័យ​ អញ្ជើញជា​អធិបតីភាពក្នុងពិ​ធីសម្ពោធអគារសិក្សាថ្មី និងអន្តេវាសិកដ្ឋាន សា​លារៀន ចុង វ៉ា ស្ថិតនៅក្នុងឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយ​មានជ័យ នាចុងសប្តាហ៍នេះ​

លោកឧកញ៉ា អ៊ឹ​ង វណ្ណម៉ៅ ប្រធានសមាគមន៍ខ្មែរ.ចិន បានឡើងអានរបាយការណ៍ថា៖ សាលារៀន ចុង វ៉ា បានកសាងឡើងក្នុងកំឡុងឆ្នាំ១៩៣៥ មានទីតាំងនៅខាងជើងវត្ត ឬស្សីក្រោក ស្ថិតក្នុងឃុំ​ឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។សាលារៀន ចុង វ៉ា បិត​ឲ្យដំ​ណើរការនៅ១៩៧៥ ដល់ឆ្នាំ​១៩៧៩ ក្រោយមានការយកចិត្តទុកដាក់ពីបងប្អូនសមាគមខ្មែរ.ចិន ស្រុកមង្គលបូរី ពិសេស​សមាគមខ្មែរ.ចិន នៅកម្ពុជា និងស្ថានទូតចិនប្រចាំនៅកម្ពុជា ព្រមទាំងមានការជ្រោ​មជ្រែងសព្វបែប​យ៉ាងពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ១៩៩៥ សាលារៀនបានបើក​ដំណើរការ​ឡើងវិញ ក្រោមការដឹកនាំគ្រប់គ្រងរបស់ លោក គួយ តាំង ដែលមានការអនុញ្ញាតនិង​ទទួលស្គាល់​ជាផ្លូវការតាមរយៈប្រកាសលេខ០៣៦០/អយក ប្រកប ចុះថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ១៩៩៥ របស់​ក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតឲ្យបើកសាលារៀនចំណេះដឹងទូទៅឯកជន ខ្មែរ.ចិន ចុង វ៉ា នេះឡើងវិញ បង្រៀនរហូតដល់ថ្នាក់បញ្ចប់អនុវិទ្យាល័យ មានសិស្សសរុប៩៧៤នាក់ ស្រី៤៦៧នាក់គិតមកដល់ឆ្នាំ ២០២៤នេះ។

លោកឧកញ៉ា អ៊ឹ​ង វណ្ណម៉ៅ បានបន្តថា៖ ក្នុងឆ្នាំ២០២៤នេះដែរសាលារៀន ចុង វ៉ា បានកសា​ងអគារសិក្សាជាន់ទី២ មាន ១០បន្ទប់ ទំហំ១.០៨១ម៉ែតក្រឡារួមទាំងបន្ទប់ទឹក ចំនួន៧ ដែល​ចំណាយអស់ថវិកាចំនួន១៦៣.៥២២ដុល្លា ក្នុងនោះមានចាក់សាបក្នុងទីធ្លា សរុបថវិកាដែលចំ​ណាយទៅលើសមិទ្ធិផលខាងលើអស់ទឹកប្រាក់ចំនួន២១.៤៤៩ដុល្លា សរុបថវិកាដែលចំ​ណាយទៅ​លើសមិ​ទ្ធផលនានាអស់ទឹកប្រាក់ចំនួន ២២៦.៧៤៧ដុល្លា ថវិកានៅសល់១៤.៣៣៤ដុល្លា សំរាប់ក​សាងអាគារ១ខ្នងទៀតមានបណ្តោយ៤១ម៉ែត្រ ទទឹង ១០.៤ម៉ែត្រមាន២ជាន់ ចែកចេញជា ៨បន្ទប់ គំរោងទឹកប្រាក់សាងសង់២១ម៉ឺ​នដុល្លា។

ថ្លែងនៅក្នុងឱកាសនោះឯកឧត្តម កែ គឹមយ៉ាន បានមានប្រសាសន៍សំណេះសំណាល និងពាំ​នាំការផ្ដាំផ្ញើ​សួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ មានសម្ដេចអគ្គមហាសេ​នាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្ដេចមហាបបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំផ្សេងៗទៀត។

ឯកឧត្តម បានបញ្ជាក់ថា​៖ សាលារៀនគឺជាថ្នាលបណ្តុះបណ្តាលវិជ្ជា​ បង្កើនធនធានមនុស្ស​សម្រាប់ជួយកសាងប្រទេសជាតិឲ្យធ្វើការរីកចម្រើន​ត្រូវបានរាជរដ្ឋាភិបា​លដាក់ពង្រាយ​ខិតទៅជិតផ្ទះផ្តល់ភាពងាយស្រួលដល់កូនចៅប្រជាពលរដ្ឋយើងបានសិក្សារៀនសូត្រ​ចេះដឹង​ មានការងារធ្វើ​ បង្កើនចំណូលគ្រួសាររស់នៅជីវភាពធូរធារ​។ជាពិសេស សូមមាតា បិតាបញ្ជូន​កូនទៅ​សិក្សាឲ្យបានគ្រប់ៗគ្នានិងជួយសហ​ការអប់រំកូនចៅឲ្យបានល្អដោ​យមិនទៅជាប់ពាក់ព័ន្ធ នឹង​បញ្ហាគ្រឿងញៀនគ្រឿងស្រវឹង​។

ទន្ទឹមជា​មួយគ្នានោះឯកឧត្តម កែ គឹមយ៉ាន បានមានប្រសន៍បន្តថា៖ ការប្រឹងប្រែង​រៀនសូត្ររ​បស់សិស្សដើម្បីគ្រេបយក​ចំណេះដឹង ចំណីធ្វើ បទពិសោធន៍ បំណិនជីវិត ប្រកបដោយសីល​ធម៍ការរស់នៅ ប្រ​ចាំថ្ងៃដើម្បីក្លា​យជា កុមារល្អ កូនល្អ សិស្សល្អ និងមិត្តល្អក្នុងនោះក៏មាន​ការខិតខំ​ប្រឹងប្រែងរបស់លោកគ្រូ អ្នកគ្រូបង្ហាត់បង្រៀនដោ​យយកទុកដាក់​អស់កំលាំ​ងកាយចិត្តទៀតផ​ងដែរ

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !