ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនមេខ្យល់ម្នាក់ទៅតុលាការ ក្រោយពីនាំពលករឆ្លងដែនទៅប្រទេសថៃខុសច្បាប់ - សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ចុះចែកអំណោយជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់និង គ្រោះអគ្គិភ័យភ្លើងឆេះផ្ទះ - ជន​សង្ស័យម្នាក់ ពាក់ព័ន្ធ​ករណីរួម​ភេទ​ជាមួយអ​នីតិ​ជ​នអាយុ​ក្រោម​១៥ឆ្នាំ ត្រូវបា​នកង​រាជឣាវុធហ​ត្ថចា​ប់​ឃាត់​ខ្លួន បញ្ជូន​ទៅតុលា​ការ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ៣នាក់ ទៅតុលាការពាក់ព័ន្ធ​ករណី​លួច(សម្ភា​រៈសំណង់) និង​ប្រើប្រាស់ដោ​យខុសច្បាប់​នូវសារធាតុញៀន - ឯកឧត្តម អ៊ុំ រាត្រី អញ្ជើញចុះសួរសុ​ខ​ទុកនិ​ងចែកអំណោយជូន​ដល់គ្រួសាររង​គ្រោះ​ដោយ​​ខ្យល់​កន្ត្រាក់​ចំនួយ​១០គ្រួសារ នៅក្នុងឃុំចង្ហារ ស្រុកអូជ្រៅ - លោក ឃ្លោក នួយ ដឹកនាំក្រុមការងារ ចុះពិនិត្យមើលផលប៉ះពាល់ដំណាំពោត របស់​បងប្អូន​ប្រជាពល​រដ្ឋ ស្ថិតនៅ​ឃុំបឹងបេង ឃុំអូរសំ​ព័រ ស្រុកម៉ាឡៃ - អាជ្ញាធរក្រុងប៉ោយប៉ែត​បន្តពង្រឹងសណ្តាប់សាធារណៈ​លើផ្លូវថ្នើជើង​អមសង្ខាងផ្លូវ​ជាតិលេខ៥ ចាប់ពីចំណុ​ចភ្លើង​ស្តុប​អេស៊ីលីដា ដល់ច្រកទ្វារ​ព្រំដែ​នអន្តរជាតិ​ប៉ោយប៉ែត - អធិកា​រដ្ឋាននគរ​បាល​ក្រុងប៉ោ​យប៉ែត ចេញ​សេចក្តីបំភ្លឺ​ជុំវិញកា​រចុះផ្សាយព័ត៌​មានមិនពិតរ​បស់គណ​នីហ្វេ​សប៊ុកឈ្មោះ Na Det ចោទប្រកាន់ថា លោកវរសេនីយ៍ទោ កែវ ដូល បានស៊ីសំណូក​ពីឈ្មួញ​គ្រឿងញៀន កាងមិនបង្ក្រាប - ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំកម្លាំង​នគរបាលក្រោម​ឱវាទ ប្រជុំបូ​កសរុប​សភាពការណ៍ លទ្ធផ​លកិច្ចប្រ​តិបត្តិការប្រចាំ​ខែមេ​សា ឆ្នាំ២០២៥ និងដាក់​ចេញទិស​ដៅអនុវត្តកា​រងារសម្រាប់ខែ​បន្ទាប់ - អភិបាលក្រុងប៉ោយប៉ែត បានដឹកនាំក្រុមការងារ យកថ្មម៉េចមកចាក់លើកំណត់ផ្លូវជាតិលេខ ៥ ដែលរងការខូចខាតមួយចំនួន
0

ពិធីប្រកាស ក្រុងស្ទឹងត្រែង ទទួលបានជ័យលាភីជាក្រុងបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)

ពិធីប្រកាស ក្រុងស្ទឹងត្រែង ទទួលបានជ័យលាភីជាក្រុងបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)

ស្ទឹងត្រែង៖នាព្រឹក ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ នៅ​បរិវេនទីធ្លារសួនច្បារសា​លាក្រុង​ស្ទឹងត្រែង​ រៀប​ចំពិធីប្រកាស​ជ័យលាភី​ជាក្រុងប​ញ្ចប់ការបន្ទោ​បង់ពាសវា​លពាសកាល(ODF) ក្រោមអ​ធិប​តីភាពឯ​កឧត្តម សរ សុពុត្រា អភិបាល​ខេត្តស្ទឹងត្រែង លោ​ក សៀ ហេង ប្រធានក្រុមប្រឹក្សាក្រុង សមាជិ​កក្រុមប្រឹក្សាក្រុង លោក សាយ កុសល អភិបាលក្រុង លោ​កអភិបាលរងក្រុង លោកអនុប្រធាន​មន្ទីរអភិវឌ្ឍន៍ជនបទ រដ្ឋបា​លឃុំ/សង្កាត់ មន្ទីរអង្គភាព​ពាក់ព័ន្ធ កងកម្លាំងទាំង៣ នឹងប្រជាពល​រដ្ឋជាច្រើនរូប​ផងដែរ​។

នាឱកាសនោះលោក សាយ កុសល អភិបាលក្រុងស្ទឹងត្រែង បានលើ​កឡើងពី​ស្ថានភាព​ទូទៅរប​ស់ក្រុងស្ទឹងត្រែង និងបា​នថ្លែង​អំណរគុណចំពោះថ្នាក់ដឹកនាំខេត្ត និងក្រុម ការងាររបស់​មន្ទីរអភិវឌ្ឍ​ន៍ជនបទខេត្ត អង្គការដៃគូរ មន្ត្រីរដ្ឋបាលក្រុង សមា​ជិកក្រុមប្រឹក្សាសង្កាត់ទាំងអស់ ក្នុងក្រុងស្ទឹ​ងត្រែង ដែលបានខិត​ខំប្រឹងប្រែង ទាំងកម្លាំងកាយ កម្លាំងចិត្ត និងធនធាន ក្នុងការចុះអនុវត្ត តួនា​ទីភារកិច្ច ដោយ​មិនខ្លាចនឿយហ​ត់ ពុះពារគ្រប់កា​រលំបាក ក្នុងការផ្តល់​សេវាប្រកបដោយ ប្រសិ​ទ្ធភាព ស្មើភាព មិនប្រកាន់និន្នាការនយោបា​យរហូតបាន​សម្រេចជាស្ថាពរទ​ទួលបានជ័យលាភីជា ភូមិ សង្កាត់ និងក្រុង ដែលបានបញ្ចប់​ការបន្ទោបង់ពាសវាលពា​សកាល (ODF)

ឯកឧត្តម សរ សុពុត្រា អភិបាល​ខេត្តស្ទឹងត្រែបានថ្លែងថា កត្តាជោគជ័យ និងលទ្ធផលសម្រេចបាន ដ៏ត្រចេះត្រចង់នាពេលនេះ សបញ្ជាក់ឲ្យឃើញថា រដ្ឋបាលថ្នាក់ក្រោមជាតិ បាននិងកំពុងខិ​តខំអនុវត្តកម្មវិ​ធីនយោ​បាយយុទ្ធសាស្ត្រ របស់​រាជរដ្ឋាភិបាល នាអា​ណត្តិទី៦កន្លងមក និងបន្តការអ​នុវត្តយុទ្ធសាស្ត្របច្ចកោ​ណ ដំណាក់កាល ទី១ នៃរដ្ឋស​ភានីតិកាលទី៧ ដែលដឹកនាំដោយ សម្តេចម​ហាបវរធិតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងផែ​នការយុទ្ធសាស្ត្រជាតិ ព្រមទាំងផែន​ការសកម្មភាព ខេត្ត ស្តីពីការងារផ្គត់ផ្គង់ទឹក និងលើកកម្ពស់អនាម័យជនបទ សំដៅបន្តលើកក​ម្ពស់ពង្រឹង​សុខមាភាព អនាម័យប​រិស្ថាន និងជីវិភា​ពរស់នៅ របស់ប្រជា​ពលរដ្ឋប្រកបដោ​យសង្គតិភា​ព គុណភាព និងមាន ប្រសិទ្ធិភាពខ្ព​ស់ក្នុងនោះ​ឯកឧត្តមក៏បានអំពាវនា​វឲ្យភាគីពាក់ព័ន្ធ បន្តចូលរួម​ជាពហុវិស័យ កែលម្អអនាម័យ បរិស្ថាន ដោយ​ត្រូវផ្លាស់ប្តូរទំលា​ប់ តាមរយៈការប្រើប្រាស់បង្គន់ឲ្យបា​នត្រឹមត្រូវ និ​ងការទុកដាក់ ការញែកសំរាម ការបញ្ចេញសំ​រាមតាមពេលវេលាកំណ​ត់ និងការលា​ងដៃ និង​សាប៊ូឲ្យបានស្អាត ដើម្បីក្រុង​ស្ទឹងត្រែងមានភា​ពស្រស់ស្អាត បរិស្ថានល្អ និងដើម្បីសុខភាពរបស់យើងទាំងអស់គ្នា ជៀសវាងពីជំងឺឆ្លងផ្សេងៗ ផងដែរ

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !