បន្ទាយមានជ័យ៖កម្មករសំណង់២ក្រុមបើកឆាកប្រយុទ្ធគ្នាមានដំបងដុំឥតនិងថ្មមានអ្នករបួសត្រូវសមត្តកិច្ចក្របួចបានជាង១០នាក់នៅវេលាម៉ោង១០យប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ចំណុចចំការស្វាយភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។
ប្រជាពលរដ្ឋនៅកន្លែងកើតហេតុប្រាប់ថា៖នៅពេលកម្មករសំណង់២ក្រុមប្រមាណជាង១០នាក់បានផឹកស៊ីតំនងស្រវឹងរាងខ្លួនហើយទាស់សំដីគ្នាហើយជេរបញ្ចរគ្នាទៅវិញទៅមកស្រាប់បើកឆាកប្រយុទ្ធគ្នាមានដំបងនិងដុំឥត ដុំថ្ម គប់គ្នាទៅវិញទៅមកហើយអ្នកស្រុកបានតេប្តឹងសមត្តកិច្ចចុះបង្ក្រាបឃាត់ខ្លួនបានជាង១០នាក់ត្រូវបានបញ្ជូនទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់អូរជ្រៅទាំងកណ្តាលយប់។
នាយប៉ុស្តិ៍នគរបាលសង្កាត់អូរជ្រៅបានប្រាប់ថា៖ក្រោយទទួលព័ត៌មានដឹងមានកម្មករសំណង់២ក្រុមប្រើហឹង្សាទៅវិញទៅមកកម្លាំងនគរបាលប៉ុស្តិ៍ចុះអន្តរាគមន៍ឃាត់ខ្លួនបានប្រមាណជាង១០នាក់ត្រូវបានបញ្ជូនមកប៉ុស្តិ៍នគរបាលសង្កាត់អូរជ្រៅ ដើម្បីមានវិធានការតាមច្បាប់ដែលបង្កហឹង្សាប៉ៈពាល់សណ្តាប់ធ្នាប់និងអសន្តិសុខក្នុងមូលដ្ឋាន។
នាយប៉ុស្តិ៍នគរបាលបានបញ្ជាក់ថា៖ក្រោយនាំកម្មករ២ក្រុមជាង១០នាក់មកកាន់ប៉ុស្តិ៍នគរបាលដើម្បីសាកសួរគឺមូលហេតុប្រើហឹង្សាដាក់គ្នាវ៉ៃគប់គ្នាទៅវិញទៅមកព្រោះតែផឹកស៊ីជាមួយគ្នាហើយទាស់សំដីទើបមានហឹង្សាកើតឡើងក្រោយសាកសួរហើយនិងមានចំណាត់ការបន្ត៕