ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនមេខ្យល់ម្នាក់ទៅតុលាការ ក្រោយពីនាំពលករឆ្លងដែនទៅប្រទេសថៃខុសច្បាប់ - សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ចុះចែកអំណោយជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់និង គ្រោះអគ្គិភ័យភ្លើងឆេះផ្ទះ - ជន​សង្ស័យម្នាក់ ពាក់ព័ន្ធ​ករណីរួម​ភេទ​ជាមួយអ​នីតិ​ជ​នអាយុ​ក្រោម​១៥ឆ្នាំ ត្រូវបា​នកង​រាជឣាវុធហ​ត្ថចា​ប់​ឃាត់​ខ្លួន បញ្ជូន​ទៅតុលា​ការ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ៣នាក់ ទៅតុលាការពាក់ព័ន្ធ​ករណី​លួច(សម្ភា​រៈសំណង់) និង​ប្រើប្រាស់ដោ​យខុសច្បាប់​នូវសារធាតុញៀន - ឯកឧត្តម អ៊ុំ រាត្រី អញ្ជើញចុះសួរសុ​ខ​ទុកនិ​ងចែកអំណោយជូន​ដល់គ្រួសាររង​គ្រោះ​ដោយ​​ខ្យល់​កន្ត្រាក់​ចំនួយ​១០គ្រួសារ នៅក្នុងឃុំចង្ហារ ស្រុកអូជ្រៅ - លោក ឃ្លោក នួយ ដឹកនាំក្រុមការងារ ចុះពិនិត្យមើលផលប៉ះពាល់ដំណាំពោត របស់​បងប្អូន​ប្រជាពល​រដ្ឋ ស្ថិតនៅ​ឃុំបឹងបេង ឃុំអូរសំ​ព័រ ស្រុកម៉ាឡៃ - អាជ្ញាធរក្រុងប៉ោយប៉ែត​បន្តពង្រឹងសណ្តាប់សាធារណៈ​លើផ្លូវថ្នើជើង​អមសង្ខាងផ្លូវ​ជាតិលេខ៥ ចាប់ពីចំណុ​ចភ្លើង​ស្តុប​អេស៊ីលីដា ដល់ច្រកទ្វារ​ព្រំដែ​នអន្តរជាតិ​ប៉ោយប៉ែត - អធិកា​រដ្ឋាននគរ​បាល​ក្រុងប៉ោ​យប៉ែត ចេញ​សេចក្តីបំភ្លឺ​ជុំវិញកា​រចុះផ្សាយព័ត៌​មានមិនពិតរ​បស់គណ​នីហ្វេ​សប៊ុកឈ្មោះ Na Det ចោទប្រកាន់ថា លោកវរសេនីយ៍ទោ កែវ ដូល បានស៊ីសំណូក​ពីឈ្មួញ​គ្រឿងញៀន កាងមិនបង្ក្រាប - ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំកម្លាំង​នគរបាលក្រោម​ឱវាទ ប្រជុំបូ​កសរុប​សភាពការណ៍ លទ្ធផ​លកិច្ចប្រ​តិបត្តិការប្រចាំ​ខែមេ​សា ឆ្នាំ២០២៥ និងដាក់​ចេញទិស​ដៅអនុវត្តកា​រងារសម្រាប់ខែ​បន្ទាប់ - អភិបាលក្រុងប៉ោយប៉ែត បានដឹកនាំក្រុមការងារ យកថ្មម៉េចមកចាក់លើកំណត់ផ្លូវជាតិលេខ ៥ ដែលរងការខូចខាតមួយចំនួន
0

អភិបាលខេត្តប៉ៃលិន ជំរុញដ​ល់មន្ត្រីមូលដ្ឋាន ​អង្គភា​ពជំនាញពា​ក់ព័ន្ធជុំវិញខេត្ត ត្រូវអនុវត្តន៍នូវ​គោលនយោបា​យភូមិ ឃុំមាន​សុវត្ថិភាព ពិសេស​ករណីក្មេងទំនើង ​មិនអោយ​មាននៅក្នុងមូ​លដ្ឋាន​រប​ស់ខ្លួន

អភិបាលខេត្តប៉ៃលិន ជំរុញដ​ល់មន្ត្រីមូលដ្ឋាន ​អង្គភា​ពជំនាញពា​ក់ព័ន្ធជុំវិញខេត្ត ត្រូវអនុវត្តន៍នូវ​គោលនយោបា​យភូមិ ឃុំមាន​សុវត្ថិភាព ពិសេស​ករណីក្មេងទំនើង ​មិនអោយ​មាននៅក្នុងមូ​លដ្ឋាន​រប​ស់ខ្លួន

ប៉ៃលិន៖ រដ្ឋបា​លខេត្តប៉ៃលិន ដឹកនាំដោយ​លោកជំទាវ បាន ស្រីមុំ នា​ព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០​២៥ បានអញ្ជើញចូ​លរួមកិច្ចប្រជុំ​សាមញ្ញលើ​កទី៨ ក្រុមប្រឹក្សាខេ​ត្ត អាណត្តិទី៤ ក្រោមអធិប​តីភាពឯ​កឧត្តម ជា ចា​ន់ឌិន ប្រធានក្រុ​មប្រឹក្សាខេត្តប៉ៃលិន ។

នាឱកាសនោះ​លោកជំទាវអភិ​បាល​ខេត្ត បា​នមា​​នប្រសា​សន៍ក្រើនរំលឹកដ​ល់អាជ្ញាធរ​មូលដ្ឋាន ក្រុងស្រុក, ឃុំសង្កាត់ និងមន្ទីរអង្គភា​ព​ជំនាញ​ពា​ក់ព័ន្ធជុំវិញខេត្ត ត្រូវមើលឡើងវិ​ញនូវរាល់បញ្ហានា​ពេលកន្លងមក មិនត្រូវទុកចោលនោះទេ គឺត្រូវដោះស្រាយជូនពលរដ្ឋឱ្យបានទាន់ពេលវេលា ដោយមិ​នត្រូវរើសអើង ប្រកាន់បក្សពួកនិយម និងគ្រួសារនិយម គឺត្រូវមានទំនួល​ខុសត្រូវខ្ពស់លើ​តួនាទី ភារកិច្ច និងជំនាញការងាររបស់ខ្លួន ហើយបើ បញ្ហាណាមិនអាចដោះ​ស្រាយ​បានសូម​ប្រញាប់​រាយការណ៍មករដ្ឋបាលខេត្ត ដើម្បីធ្វើការដោះស្រាយបានទាន់ពេលវេលា ពង្រឹងការអនុវត្ត​គោលនយោបាយភូមិឃុំមានសុវត្ថិភាពពិសេសបង្ក្រាបអោយអស់ក្រុមក្មេងទំនើងដែលបង្កអសន្តិសុខដល់​សង្គម ។

មានប្រសា​សន៍បូកសរុបក្នុងកិច្ចប្រជុំ ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន បានកោ​ត​សរសើរដល់រដ្ឋបាលខេត្តប៉ៃលិន ដែលមានលោកជំទាវ បាន ស្រីមុំ ជាអភិបាលខេត្ត បានខិតខំ​ប្រឹងប្រែងធ្វើការដោះស្រា​យនូវរាល់បញ្ហានានាជូនដល់ប្រជាពលរដ្ឋ និងការអនុវត្តនូវគោលន​យោបាយភូមិ/ឃុំ​មានសុវត្តិភាព នៅតាមមូលដ្ឋានប្រកបដោយប្រសិទ្ធិភាពខ្ពស់ និងបានធ្វើការអភិ​វឌ្ឍខេត្ត ឱ្យមានការរីកចំរើនជាបន្តបន្ទាប់គួរជាទីមោទន ជាក់ស្តែងការ​រៀបចំសោភ័ណ្ឌ​ភាព​ខេត្តយ៉ាង​ស្រស់ស្អាត គួរអោយទាក់ទាញ ដែលធ្វើអោយភ្ញៀវជាតិ និងអន្តរជាតិមក​កំសាន្តមានការ​ស្ងើចសសើរមិនដាច់ពីមាត់ ចំពោះការកែប្រែមុខមាត់ថ្មីរបស់ខេត្តប៉ៃលិន ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !