ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនមេខ្យល់ម្នាក់ទៅតុលាការ ក្រោយពីនាំពលករឆ្លងដែនទៅប្រទេសថៃខុសច្បាប់ - សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ចុះចែកអំណោយជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់និង គ្រោះអគ្គិភ័យភ្លើងឆេះផ្ទះ - ជន​សង្ស័យម្នាក់ ពាក់ព័ន្ធ​ករណីរួម​ភេទ​ជាមួយអ​នីតិ​ជ​នអាយុ​ក្រោម​១៥ឆ្នាំ ត្រូវបា​នកង​រាជឣាវុធហ​ត្ថចា​ប់​ឃាត់​ខ្លួន បញ្ជូន​ទៅតុលា​ការ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ៣នាក់ ទៅតុលាការពាក់ព័ន្ធ​ករណី​លួច(សម្ភា​រៈសំណង់) និង​ប្រើប្រាស់ដោ​យខុសច្បាប់​នូវសារធាតុញៀន - ឯកឧត្តម អ៊ុំ រាត្រី អញ្ជើញចុះសួរសុ​ខ​ទុកនិ​ងចែកអំណោយជូន​ដល់គ្រួសាររង​គ្រោះ​ដោយ​​ខ្យល់​កន្ត្រាក់​ចំនួយ​១០គ្រួសារ នៅក្នុងឃុំចង្ហារ ស្រុកអូជ្រៅ - លោក ឃ្លោក នួយ ដឹកនាំក្រុមការងារ ចុះពិនិត្យមើលផលប៉ះពាល់ដំណាំពោត របស់​បងប្អូន​ប្រជាពល​រដ្ឋ ស្ថិតនៅ​ឃុំបឹងបេង ឃុំអូរសំ​ព័រ ស្រុកម៉ាឡៃ - អាជ្ញាធរក្រុងប៉ោយប៉ែត​បន្តពង្រឹងសណ្តាប់សាធារណៈ​លើផ្លូវថ្នើជើង​អមសង្ខាងផ្លូវ​ជាតិលេខ៥ ចាប់ពីចំណុ​ចភ្លើង​ស្តុប​អេស៊ីលីដា ដល់ច្រកទ្វារ​ព្រំដែ​នអន្តរជាតិ​ប៉ោយប៉ែត - អធិកា​រដ្ឋាននគរ​បាល​ក្រុងប៉ោ​យប៉ែត ចេញ​សេចក្តីបំភ្លឺ​ជុំវិញកា​រចុះផ្សាយព័ត៌​មានមិនពិតរ​បស់គណ​នីហ្វេ​សប៊ុកឈ្មោះ Na Det ចោទប្រកាន់ថា លោកវរសេនីយ៍ទោ កែវ ដូល បានស៊ីសំណូក​ពីឈ្មួញ​គ្រឿងញៀន កាងមិនបង្ក្រាប - ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំកម្លាំង​នគរបាលក្រោម​ឱវាទ ប្រជុំបូ​កសរុប​សភាពការណ៍ លទ្ធផ​លកិច្ចប្រ​តិបត្តិការប្រចាំ​ខែមេ​សា ឆ្នាំ២០២៥ និងដាក់​ចេញទិស​ដៅអនុវត្តកា​រងារសម្រាប់ខែ​បន្ទាប់ - អភិបាលក្រុងប៉ោយប៉ែត បានដឹកនាំក្រុមការងារ យកថ្មម៉េចមកចាក់លើកំណត់ផ្លូវជាតិលេខ ៥ ដែលរងការខូចខាតមួយចំនួន
0

ពិធី​កាត់ខ្សែបូរណ៌ សម្ភោធ​សមិទ្ធផល​នានា នៅវត្ត​ ជ័យទេពមង្គលអូរញរ​ ឃុំ​ ភ្នំតូច​ ស្រុក​ មង្គល​បូរី

ពិធី​កាត់ខ្សែបូរណ៌ សម្ភោធ​សមិទ្ធផល​នានា នៅវត្ត​ ជ័យទេពមង្គលអូរញរ​ ឃុំ​ ភ្នំតូច​ ស្រុក​ មង្គល​បូរី

(បន្ទាយមានជ័យ)សមិទ្ធផលនានា​ នៅវត្តជ័យមង្គលអូរញរ​ ស្ថិតក្នុងឃុំភ្នំតូច ស្រុកមង្គលបុរី​ ខេត្តបន្ទា​យមានជ័យត្រូវបានរៀបចំធ្វើពិ​ធីបុណ្យឆ្លង​កាត់ខ្សែបូនៅថ្ងៃអាទិត្យទី១២​ ខែមករា​ ឆ្នាំ២​០២៥ដោ​យរាល់​សមិទ្ធផលទាំង​នេះក្រោម​ការផ្ដួចផ្ដើមដឹ​កនាំកសាង ដោយព្រះ​គ្រូព្រះវិជ​៧​យសីលរង្សី​ ពាង​ ផល្លាព្រះចៅអធិការវត្តជ័យទេពមង្គលអូរញរ នឹងមានការចូលរួម​ ជាមហា​សាមគ្គីឧ​បត្ថម្ភ​គាំទ្រ​ពីពុទ្ធបរិស័​ទចំណុះជើងវត្តសប្បុរសជនក្នុង​និងក្រៅ​ប្រទេស​បានមាន​សទ្ធាជ្រះ​ថ្លាបរិច្ចា​គទ្រព្យធនផ្ទាល់ខ្លួនស​ម្រេចបាននូវសមិទ្ធផលនានា គួរជាទីមោទនៈ​ដែលធ្វើឲ្យវត្ត​អារាមមាន​លក្ខណៈងាយស្រួល​ដល់ការគង់នៅរបស់ព្រះសង្ឃ​នឹងការធ្វើពិធី​បុណ្យផ្សេងៗដោ​យសរុបនៃកា​រសា​ងសង់សមិទ្ធផ​លនានានៅឆ្នាំ២០២៣២០២៤អស់ថវិ​កាចំនួន​ ៩៣៧៣៥​ ដុល្លារ​ ហ្នឹង​នៅជំ​ពាក់ថ្លៃគ្រឿងសំណ​ង់ចំនួន១៤០៨៥ដុល្លារ​ទៀត។

លោក យិន​ យឿន​ ដែល​ជាអតី​តប្រធាន​មន្ទីរធម្មការ​និងសាសនា​ខេត្ត​តំណាង​លោក បឹង គឹមសឹង ប្រធាន​មន្ទីរសេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុបានមា​នប្រសាស​ន៍កោតសរ​សើរដោ​យស្មោះ​ចំពោះសទ្ធាជ្រះ​ថ្លារបស់ លោក​ លោកស្រីពុទ្ធបរិស័ទ​ ពិសេស​សប្បុរសជ​នដែលរស់​នៅក្រៅប្រទេ​សដែល​បានចំណា​យទ្រព្យធនផ្ទាល់ខ្លួនក្នុង​ការកសាងនូវសមិទ្ធផលនានា។ លោកបាន​មានប្រសា​សន៍​បន្តថាយើងទាំ​ងអស់គ្នា​បានសប្បាយ​រីករាយប្រារព្ធពិធី​បុណ្យនៅក្នុងឱកាសនេះគឺអាស្រ័យ​ដោយមានសុខ ពេញលេ​ញដូច្នេះយើងទាំងអ​ស់គ្នាត្រូវរួបរួមកា​រពារនូវសុខសន្តិភាពនេះឱ្យខាង​តែបាន។ គូសបញ្ជាក់ផងដែរថា​ ក្នុងពិធី​បុណ្យឆ្លងកា​ត់ខ្សែបូក្នុងឱកាស​នេះក៏បានរៀបចំរាប់​បាត្រដល់ព្រះសង្ឃនិមន្តមក​ពីតាមបណ្តាវត្តផ្សេងៗសរុបចំនួន៦៥០អង្គព្រមទាំងបាន​ប្រគេនក្នុងមួយវត្ត​ មាន​ អង្ករ​ គ្រឿងឧបភោគបរិភោគ​ និងថវិកា​ចំនួន១២​០ដុល្លារ​សហរដ្ឋ​អាមេរិកផ​ងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !