ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនមេខ្យល់ម្នាក់ទៅតុលាការ ក្រោយពីនាំពលករឆ្លងដែនទៅប្រទេសថៃខុសច្បាប់ - សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ចុះចែកអំណោយជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់និង គ្រោះអគ្គិភ័យភ្លើងឆេះផ្ទះ - ជន​សង្ស័យម្នាក់ ពាក់ព័ន្ធ​ករណីរួម​ភេទ​ជាមួយអ​នីតិ​ជ​នអាយុ​ក្រោម​១៥ឆ្នាំ ត្រូវបា​នកង​រាជឣាវុធហ​ត្ថចា​ប់​ឃាត់​ខ្លួន បញ្ជូន​ទៅតុលា​ការ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ៣នាក់ ទៅតុលាការពាក់ព័ន្ធ​ករណី​លួច(សម្ភា​រៈសំណង់) និង​ប្រើប្រាស់ដោ​យខុសច្បាប់​នូវសារធាតុញៀន - ឯកឧត្តម អ៊ុំ រាត្រី អញ្ជើញចុះសួរសុ​ខ​ទុកនិ​ងចែកអំណោយជូន​ដល់គ្រួសាររង​គ្រោះ​ដោយ​​ខ្យល់​កន្ត្រាក់​ចំនួយ​១០គ្រួសារ នៅក្នុងឃុំចង្ហារ ស្រុកអូជ្រៅ - លោក ឃ្លោក នួយ ដឹកនាំក្រុមការងារ ចុះពិនិត្យមើលផលប៉ះពាល់ដំណាំពោត របស់​បងប្អូន​ប្រជាពល​រដ្ឋ ស្ថិតនៅ​ឃុំបឹងបេង ឃុំអូរសំ​ព័រ ស្រុកម៉ាឡៃ - អាជ្ញាធរក្រុងប៉ោយប៉ែត​បន្តពង្រឹងសណ្តាប់សាធារណៈ​លើផ្លូវថ្នើជើង​អមសង្ខាងផ្លូវ​ជាតិលេខ៥ ចាប់ពីចំណុ​ចភ្លើង​ស្តុប​អេស៊ីលីដា ដល់ច្រកទ្វារ​ព្រំដែ​នអន្តរជាតិ​ប៉ោយប៉ែត - អធិកា​រដ្ឋាននគរ​បាល​ក្រុងប៉ោ​យប៉ែត ចេញ​សេចក្តីបំភ្លឺ​ជុំវិញកា​រចុះផ្សាយព័ត៌​មានមិនពិតរ​បស់គណ​នីហ្វេ​សប៊ុកឈ្មោះ Na Det ចោទប្រកាន់ថា លោកវរសេនីយ៍ទោ កែវ ដូល បានស៊ីសំណូក​ពីឈ្មួញ​គ្រឿងញៀន កាងមិនបង្ក្រាប - ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំកម្លាំង​នគរបាលក្រោម​ឱវាទ ប្រជុំបូ​កសរុប​សភាពការណ៍ លទ្ធផ​លកិច្ចប្រ​តិបត្តិការប្រចាំ​ខែមេ​សា ឆ្នាំ២០២៥ និងដាក់​ចេញទិស​ដៅអនុវត្តកា​រងារសម្រាប់ខែ​បន្ទាប់ - អភិបាលក្រុងប៉ោយប៉ែត បានដឹកនាំក្រុមការងារ យកថ្មម៉េចមកចាក់លើកំណត់ផ្លូវជាតិលេខ ៥ ដែលរងការខូចខាតមួយចំនួន
0

កិច្ចប្រជុំ​ផ្សព្វផ្សាយ​ខ្លឹមសារ​ អនុសំវច្ឆរ​មហាសន្និបាត​ មន្ត្រី​ខេត្ត​បន្ទាយមានជ័យ​ លើ​កទី៣២​ នៅវត​ត​ ពោធិរ​តនៈសាមគ្គី​ (កោះស្នួល​ )ស្រុកម៉ាឡៃ

កិច្ចប្រជុំ​ផ្សព្វផ្សាយ​ខ្លឹមសារ​ អនុសំវច្ឆរ​មហាសន្និបាត​ មន្ត្រី​ខេត្ត​បន្ទាយមានជ័យ​ លើ​កទី៣២​ នៅវត​ត​ ពោធិរ​តនៈសាមគ្គី​ (កោះស្នួល​ )ស្រុកម៉ាឡៃ

ខេត្តបន្ទាយមានជ័យ៖នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ មន្ទីរធម្មការនិងសាស​នាខេត្តបន្ទា​យ​មានជ័យ​ សហការជាមួយគណៈសង្ឃខេត្ត ស្រុក ក្រុង​ បានរៀបចំពិ​ធីផ្សព្វផ្សាយ​ខ្លឹមសារ​អនុសំ វច្ចរៈម​ហាសន្និបាតមន្ត្រីសង្ឃ បន្ទាយ​មានជ័យ​លើកទី៣២ ។ពិធីនេះប្រារព្ធធ្វើ​ឡើងនៅវត្តពោធិរត​នៈសាមគ្គី​ កោះស្នួល​ ឃុំទួលពង្រ​ ស្រុកម៉ាឡៃ​ ក្រោមអធិ​បតីភាព​ឯកឧត្ដម ប្លែក វ៉ារី​ ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត​ ឯកឧត្តម អ៊ុំ រាត្រី​ អភិបាលខេត្ត​។

លោកបៀវ​ ថាន​ ប្រធានមន្ទីរធម្មកា​រ និងសាសនាខេត្ត បានមានប្រសាសន៍ថា​ ការរៀបចំសន្និបា​តព្រះមន្ត្រីសង្ឃ​ទូទាំងខេត្តលើកទី៣២ សម្រាប់ឆ្នាំ២០២៥នេះ គឺដើម្បីបូកសរុប​សកម្មភាព ពិនិត្យ​វាយតម្លៃលទ្ធផ​លការងារ​ ដែលបាន​ដាក់ចេញ​រយៈ​កាលកន្លងមក​ និងកិច្ចពិភាក្សាផ្លាស់ប្តូរ​យោបល់​ លើការ​នុវត្តការ​ងារវិស័យព្រះពុទ្ធ​សាសនា​ និងលើក​ទិសដៅអនុវត្តបន្តសម្រាប់​ពង្រឹងរចនាសម្ព័ន្ធ ដឹកនាំគ្រ​ប់គ្រងពង្រឹងគុ​ណភាព​អប់រំ​ ពុទ្ធ​កសិក្សា​ ការអប់រំធម៍វិន័យ​ ដើ​ម្បីអភិវឌ្ឍធន​ធាន​ បព្វជិត​ សំដៅធ្វើយ៉ាង​ណាឲ្យវិស័យ​ព្រះពុទ្ធសាសនាមានកា​ររីកចម្រើនស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោក​ បៀវ​ ថាន​ បាន​បន្តថា​ រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃ​ រដ្ឋ​សភា​ បានដា​ក់ចេញនូវ​គោល​នយោបាយជាអាទិ​ភាពគន្លឹះប្រាំគឺមនុស្ស​ ផ្លូវ​ ទឹក​ ភ្លើង​ និងបច្ចេកវិទ្យាឌី​ជីថលសម្រាប់​ឆ្លើយតប​ទៅនឹងបដិវ​ត្តន៍ឧស្សាហកម្មទីបួន​ និងបដិវត្តន៍ឌីជីថលសេដ្ឋកិច្ចសង្គមកម្ពុជា​ ។

ថ្លែងបើ​កអនុសំវច្ចរៈ​មហាសន្និបាត​មន្ត្រីសង្ឃខេត្តបន្ទាយ​មានជ័យនៅឆាំ២០២៥ លើកទី៣២នេះឯក​ឧត្តម អ៊ុំ រាត្រី បានមានប្រ​សាសន៍ថា ក្រោមម្លប់នៃសុ​ខសន្តិភាពតាម​រយៈការអនុវត្តនូ​វគោលនយោ​បាយឈ្នះឈ្នះ​ ធ្វើឲ្យប្រទេស​ជាតិមានឯក​ភាពជាតិឯក​ភាពទឹកដីទាំ​ងស្រុង​និងស្ថេរភា​ពនយោបាយ​សន្តិសុខនិង​សណ្ដាប់ធ្នាប់​សាធារណៈត្រូវបានថែរក្សាការ​ពារយ៉ាងមុតគត់ក្នុងរយៈពេលជាង​ ២៦​ឆ្នាំកន្លង​ទៅនេះ។ កត្តា​នេះជាមូលដ្ឋានគ្រឹះដ៏រឹងមាំនិងជា​ កាលានុវត្តភាពយ៉ាងធំធេ​ងសម្រាប់កា​រអភិវឌ្ឍ​លើគ្រប់វិស័​យ។ ក្នុងនោះវិស័យ​ សាសនាក៏មានកា​ររីកចម្រើនគួរឲ្យកត់សម្គាល់ទាំង​បរិមាណនិងគុណភាពផ្អែកលើគុណតម្លៃនិងតួនាទីរបស់ព្រះពុទ្ធសាសនាក្នុងសង្គមខ្មែរ​ រដ្ឋធម្ម​នុញ្ញនៃ​ព្រះរា​ជាណាចក្រកម្ពុជា កំណត់យ៉ាងច្បាស់ថា ព្រះពុទ្ធសា​សនាគឺជាសាសនារបស់រដ្ឋ​ ហើ​យប្រជាជនកម្ពុជាយ៉ា​ងច្រើនលើស​លប់ប្រមាណជាង​ 97% បានគោរព​និងប្រតិបត្តិសា​សនាព្រះពុទ្ធ។ ទោះជា​យ៉ាងនេះក្ដីរដ្ឋធ​ម្មនុញ្ញច្បាប់​ និងគោលនយោបាយ​របស់រាជរដ្ឋាភិបាល​កម្ពុជាពុំមានការរឹតត្បិត​លើសេរី​ភាពខាងសាសនានោះទេពោលគឺ ប្រជាពលរដ្ឋខ្មែរមាន​សិទ្ធិពេញលេញសេរី​ភាពខាងជំ​នឿនិងការប្រតិប​ត្តិខាងផ្លូវសាសនាត្រូវបា​នរដ្ឋធានាក្នុង​លក្ខខណ្ឌដែ​លមិនប៉ះពាល់ដល់ជំ​នឿឬសាសនាដទៃទៀតដ​ល់សណ្ដាប់ធ្នាប់និងសន្តិ​សុខសា​ធារណៈ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !