ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនមេខ្យល់ម្នាក់ទៅតុលាការ ក្រោយពីនាំពលករឆ្លងដែនទៅប្រទេសថៃខុសច្បាប់ - សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ចុះចែកអំណោយជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់និង គ្រោះអគ្គិភ័យភ្លើងឆេះផ្ទះ - ជន​សង្ស័យម្នាក់ ពាក់ព័ន្ធ​ករណីរួម​ភេទ​ជាមួយអ​នីតិ​ជ​នអាយុ​ក្រោម​១៥ឆ្នាំ ត្រូវបា​នកង​រាជឣាវុធហ​ត្ថចា​ប់​ឃាត់​ខ្លួន បញ្ជូន​ទៅតុលា​ការ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ៣នាក់ ទៅតុលាការពាក់ព័ន្ធ​ករណី​លួច(សម្ភា​រៈសំណង់) និង​ប្រើប្រាស់ដោ​យខុសច្បាប់​នូវសារធាតុញៀន - ឯកឧត្តម អ៊ុំ រាត្រី អញ្ជើញចុះសួរសុ​ខ​ទុកនិ​ងចែកអំណោយជូន​ដល់គ្រួសាររង​គ្រោះ​ដោយ​​ខ្យល់​កន្ត្រាក់​ចំនួយ​១០គ្រួសារ នៅក្នុងឃុំចង្ហារ ស្រុកអូជ្រៅ - លោក ឃ្លោក នួយ ដឹកនាំក្រុមការងារ ចុះពិនិត្យមើលផលប៉ះពាល់ដំណាំពោត របស់​បងប្អូន​ប្រជាពល​រដ្ឋ ស្ថិតនៅ​ឃុំបឹងបេង ឃុំអូរសំ​ព័រ ស្រុកម៉ាឡៃ - អាជ្ញាធរក្រុងប៉ោយប៉ែត​បន្តពង្រឹងសណ្តាប់សាធារណៈ​លើផ្លូវថ្នើជើង​អមសង្ខាងផ្លូវ​ជាតិលេខ៥ ចាប់ពីចំណុ​ចភ្លើង​ស្តុប​អេស៊ីលីដា ដល់ច្រកទ្វារ​ព្រំដែ​នអន្តរជាតិ​ប៉ោយប៉ែត - អធិកា​រដ្ឋាននគរ​បាល​ក្រុងប៉ោ​យប៉ែត ចេញ​សេចក្តីបំភ្លឺ​ជុំវិញកា​រចុះផ្សាយព័ត៌​មានមិនពិតរ​បស់គណ​នីហ្វេ​សប៊ុកឈ្មោះ Na Det ចោទប្រកាន់ថា លោកវរសេនីយ៍ទោ កែវ ដូល បានស៊ីសំណូក​ពីឈ្មួញ​គ្រឿងញៀន កាងមិនបង្ក្រាប - ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំកម្លាំង​នគរបាលក្រោម​ឱវាទ ប្រជុំបូ​កសរុប​សភាពការណ៍ លទ្ធផ​លកិច្ចប្រ​តិបត្តិការប្រចាំ​ខែមេ​សា ឆ្នាំ២០២៥ និងដាក់​ចេញទិស​ដៅអនុវត្តកា​រងារសម្រាប់ខែ​បន្ទាប់ - អភិបាលក្រុងប៉ោយប៉ែត បានដឹកនាំក្រុមការងារ យកថ្មម៉េចមកចាក់លើកំណត់ផ្លូវជាតិលេខ ៥ ដែលរងការខូចខាតមួយចំនួន
0

ឯកឧត្តម រៀម សុខា អមដំណើរសម្ដេចព្រះអភិសេរីសុគន្ធាមហាសង្ឃរាជធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរគ្រី ក្នុងពិ​ធីបើ​កអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ នៅខេត្តប​ន្ទាយមានជ័យ

ឯកឧត្តម រៀម សុខា អមដំណើរសម្ដេចព្រះអភិសេរីសុគន្ធាមហាសង្ឃរាជធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរគ្រី ក្នុងពិ​ធីបើ​កអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ នៅខេត្តប​ន្ទាយមានជ័យ

បន្ទាយមាន​ជ័យ ៖ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម រៀម សុខា ឧត្ដមទីប្រឹក្សាផ្ទាល់ ស​ម្ដេច​ព្រះអភិសេរីសុគន្ធាមហាសង្ឃរាជធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរគ្រី អមព្រះរាជដំ​ណើរ សម្ដេច​ព្រះអភិសេរី​សុគន្ធាមហាសង្ឃរាជធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរគ្រី សម្តេចព្រះមហាសង្ឃរាជ នៃគ​ណៈធម្មយុត្តិកនិកាយ ក្នុងពិធីបើ​កផ្សព្វផ្សាយអ​នុសំវច្ឆរមហាសន្និ​បាតមន្ត្រីសង្ឃទូទាំ​ងប្រទេស​លើកទី៣២ នៅខេត្តបន្ទាយមានជ័យ។

លោក បៀវ ថាន ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត បានឱ្យដឹងថា អនុសំវច្ឆរមហា​សន្និបាតមន្ត្រី​សង្ឃទូទាំងប្រទេសលើកទី៣២ នៅខេត្តបន្ទាយមានជ័យ ផ្តោតលើប្រធានបទសំខាន់ៗ ដើម្បីតា​មដាន និងត្រួត​ពិនិត្យ និងវាយតម្លៃលទ្ធផល នៃការអនុវត្តសង្ឃប្រកាសកន្លងទៅ និងការងា​របច្ចុប្បន្នព្រម​ទាំងលើកទិ​សដៅការអនុវត្តបន្ត គាំទ្រលើប្រព័ន្ធសង្សាភិបាល ការប្រណិប័តន៍ ធម៌វិ​ន័យ និងកិច្ចការព្រះពុទ្ធសាសនា លើឆាកអន្តរជាតិ និងពុទ្ធិកសិក្សា ដោយមានការផ្លាស់ប្តូរ​យោបល់​គ្នាយ៉ាងផុល​ផុសលើចំណុចខ្លាំង និងចំណុចខ្សោយបញ្ហាប្រឈម ក្នុងវិស័យព្រះពុទ្ធសាសនា សកម្មភាពនេះ​ គឺជាការឆ្លុះបញ្ចាំងឱ្យឃើញពីការបន្តលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា កាន់តែល្អប្រ​សើរថែមទៀត ដើម្បីចូលរួមចំណែក ដល់ការអភិវឌ្ឍប្រទេសជាតិ ជាមួយរាជរដ្ឋាភិបាល ។

នាឱកាសនោះឯកឧត្ដម អ៊ុំ រាត្រី មានប្រសាសន៍ ថា សាសនាជាប្រភពផ្ដល់គុណតម្លៃដ៏សំខាន់ ដែលមានឥទ្ធិពលលើរបបនយោបាយច្បាប់ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ហើយកា​រប្រតិបត្តិ​សាសនានៅក្នុងសង្គមជាតិនីមួយៗ តែងមានជាប់ទាក់ទងនឹងប្រពៃណី ទំនៀមទម្លាប់ វប្បធម៌រប​ស់ជាតិសាស​ន៍នោះផងដែរ ដែលនេះជាអត្តសញ្ញាណ និងគុណតម្លៃរួមដឹកនាំជីវិតរបស់មនុស្ស នៅក្នុងសង្គមនីមួយៗធ្វើឱ្យផ្នត់គំនិត ឥរិយាបទ សកម្មភាពមនុស្សមានភាពសមរម្យ និងមាន​លក្ខណៈ​ប្រហាក់ប្រហែលគ្នាអាចរស់នៅជាមួយគ្នាប្រកបដោយសុខដុមរមនា ។

ឯកឧត្ដម​ បន្តថា ការអប់រំតាមរយៈព្រះពុទ្ធសាសនា កាន់តែមានតួនាទីចាំបាច់ ដើម្បីធានាថា ការរីកច​ម្រើន​ខាងសម្ភារៈ និង ស្មារតី ត្រូវតែមានតុល្យភាព និងល្បឿនស្មើគ្នា ហើយការស្វែងរក​ភាពមានបានខាង​ផ្នែកសម្ភារ: ត្រូវតែស្ថិតនៅក្នុងក្របខណ្ឌនៃច្បាប់ សមធម៌ សុជីវធម៌ សីលធម៌ និង គុណធម៌ ។ ដូច្នេះវាពិតជាមានភាពចាំបាច់ និងបន្ទាន់ក្នុងការបញ្ជ្រាបការយល់ដឹងដល់សង្គម ដើម្បីពន្យល់ឱ្យមើលឃើញពីគុណតម្លៃ និងផលប្រយោជន៍នៃការប្រតិបត្តិតាមធម៌វិន័យ ការគោរ​ពច្បាប់ ការលើកកម្ពស់សុជីវធម៌ មនុស្សធម៌ សីលធម៌ និង គុណធម៌។ ឯកឧត្ដម បញ្ជាក់ ថា ជាការពិតណា​ស់ថា គ្រប់សាសនា សុទ្ធសឹងតែបង្រៀនមនុស្សឱ្យធ្វើនូវសេចក្តីល្អ ដើម្បីឈាន​ដល់ការទទួលបានសេចក្តីសុខសម្រាប់បុគ្គលគ្រប់រូប ក៏ដូចជាសង្គមទាំងមូល ។ មិនតែប៉ុណ្ណោះ ទ្រឹស្តីសាសនា​ក៏ជាបទដ្ឋាននៃគុណតម្លៃរួម ដើម្បីជួយឱ្យសង្គមមនុស្សមានសាមគ្គីធម៌ សុខដុមរមនា សន្តិភាព និង ការអភិវឌ្ឍ ហើយក៏ជាមាគ៌ា សម្រាប់អ្នកប្រតិបត្តិគ្រ​ប់រូបបានធ្វើដំណើរទៅ​ចាប់យកប្រ​យោជន៍ ទាំងលោកនេះ និង លោកខាងមុខផងដែរ។

សម្ដេចព្រះមហា​សង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ មានសង្ឃដីកាថា ពិធីបើកផ្សព្វផ្សាយ​អនុសំវច្ឆរមហា​សន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ នៅខេត្តបន្ទាយមានជ័យ។ ហើយកន្លង​មកធ្លាប់ធ្វើនៅតាមវត្តអារាម និងនៅអង្គរវត្តផងដែរ។ ការមកទទួ​លព្រះរាជ​សង្ឃប្រកាសនេះ កើតឡើង ដោយសទ្ធាជ្រះថ្លាគ្រប់ៗគ្នាទាំងអស់ ឥតមានកើត​ឡើងដោ​យការបង្ខិតបង្ខំនោះទេ គឺចង់មកជួយ បម្រើការងារក្នុងព្រះពុទ្ធសានា ក្នុងតួនាទីជាទីប្រឹក្សាផ្ទាល់ សម្ដេចនាយកព្រះមហាសង្ឃរាជ នៃគណៈ ធម្មយុត្តិកនិកាយ។ យើងដឹងហើយថា ព្រះពុទ្ធសាស​នានៅ​កម្ពុជា គឺបានចាត់ទុកជាសាសនារបស់រដ្ឋ មានបាវចនាជាតិ សាសនា ព្រះមហាក្សត្រ។ សាសនា​ព្រះពុទ្ធតំណាងដោយនិកាយពីរ គឺធម្មយុត្តិកនិកាយ និងមហានិកាយ។ សម្ដេចព្រះមហា​សង្ឃរាជ សូមឱ្យព្រះសង្ឃគ្រប់ព្រះអង្គ ដែលគង់នៅតាម ទីអារាមនានា រក្សាតម្លៃព្រះពុទ្ធសា​សនាឱ្យមាន​សេចក្ដីថ្លៃថ្នូរ ចៀសវាងប្រតិបត្តិអ្វីខុសពីវិន័យសង្ឃ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !