ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធករណីលួចម៉ូតូ និងប្រើ​ប្រាស់​ដោយខុ​សច្បា​ប់នូ​វសា​រធាតុញៀន - ឯកឧត្តមអភិ​សន្តិបណ្ឌិត ស សុខា រំ​លេចកិច្ចកា​រអាទិ​ភាព ៣ ឱ្យអង្គ​សន្និបាតក្រសួ​ងមហាផ្ទៃ រិះរ​កវិធី​សាស្រ្តព​ង្រឹងគុណ​ភាពបន្ថែម​លើភារកិ​ច្ចស្នូល! - រដ្ឋបាលខេត្តប៉ៃ​លិន ប្រកាសបិទផ្សា​យជាសា​ធារណៈនូវឯក​សារនៃការវិនិច្ឆ័យ ការចុះ​បញ្ជីដីធ្លី​ដែ​លមា​នល​ក្ខណៈជាប្រព័ន្ធនៅ​ស្រុកសា​លាក្រៅ​ខេត្តប៉ៃលិន - ឯកឧត្តម​អភិសន្តិបណ្ឌិត ស សុខា ៖ ប្រាសា​ទបុរាណបន្ទាយឆ្មារ គឺជាសម្បត្តិដ៏​មានតម្លៃស​ម្រាប់ប្រទេ​សជាតិ - លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំ​កម្លាំង​នគ​របាល​ក្រោ​មឱវាទ ចុះ​ការពារសន្តិសុខ សុវត្ថិ​ភាព សណ្តាប់ធ្នាប់ជូន​ថ្នាក់​ដឹកនាំ ក្នុងពិធីស​ម្ភោធការជួស​ជុលថែវ​ប្រាសាទបន្ទាយឆ្មារ - រដ្ឋបាលខេត្តប៉ៃលិន ត្រៀម​ទីតាំ​ងសម្រាប់​រៀបចំសង្ក្រាន្តប៉ៃលិន នៅក្នុងឱកាស​បុណ្យចូ​លឆ្នាំថ្មីប្រ​ពៃណីជាតិ​ខ្មែរ នាពេ​លខាងមុខ - មន្ទីរ​ភិវឌ្ឍន៍ជ​នបទ​ខេត្តបន្ទាយមាន​ជ័យ ​បើកកិច្ចប្រជុំស្តីពីការ​អនុវត្ត​គោល​ការណ៍​ណែនាំ ​ស្តីពីកា​រផ្ទៀង​ផ្ទាត់​ស្ថាន​ភាព​បញ្ចប់​កា​របន្ទោប​ង់ពាសវា​លពាសកាល - ឯកឧត្តម អ៊ី ឈាន អញ្ជើញសំណេះសំណាល ជាមួយប្រជាការពារភូមិនៅទូទាំងខេត្តប៉ៃលិន - ឯកឧត្តម អ៊ី ឈាន ផ្សព្វផ្សាយ​ពីលទ្ធផ​ល​នៃសន្និបាតគ​ណៈកម្មាធិការកណ្តាលលើកទី៤៥ របស់គ​ណបក្សប្រជា​ជនកម្ពុជា ​នៅខេត្តប៉ៃលិន - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួន​ជនស​ង្ស័យ​៣នាក់ ទៅតុលាការ​ពាក់ព័ន្ធករ​ណី​កាន់​កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត និងប្រើប្រាស់​ដោយខុស​ច្បាប់នូវសា​រធាតុញៀន
0

អភិបាលខេត្តប៉ៃលិន ចុះពិ​និត្យមើ​លស្រូវប្រាំងដែ​លកំពុង​ខ្វះខា​តទឹក ជិត៩០០​ហិចតា នៅឃុំសា​លាក្រៅ ដើម្បីធ្វើការ​អន្តរាគមន៍ជួយសង្គ្រោះឱ្យបា​នទាន់ពេលវេលា

អភិបាលខេត្តប៉ៃលិន ចុះពិ​និត្យមើ​លស្រូវប្រាំងដែ​លកំពុង​ខ្វះខា​តទឹក ជិត៩០០​ហិចតា នៅឃុំសា​លាក្រៅ ដើម្បីធ្វើការ​អន្តរាគមន៍ជួយសង្គ្រោះឱ្យបា​នទាន់ពេលវេលា

ប៉ៃលិន៖ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន អមដំណើរដោយមន្ទីរ​អង្គភា​ពជំនា​ញពាក់ព័ន្ធ ព្រម​ទាំងក្រុមការងារ នា​ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញចុះ​ពិនិត្យមើល​ស្ថាន​ភាពស្រូវប្រាំងរប​ស់ប្រជា​កសិករ ជាង ៨១៧ហិចតា នៅភូមិដីស ឃុំស្ទឹងត្រង់ និ​ងភូមិស្រែអន្ទាក់ ស្រុកសា​លាក្រៅ ដើម្បីអោយ​មន្ទីរធនធានទឹក​ និងឧត្តុនិយមខេត្ត រកដំណោះ​ស្រាយ ធ្វើការ​បូមទឹកសង្គ្រោះ បានទា​ន់ពេលវេលា ។

លោកជំទាវ បា​ន ស្រីមុំ អភិបាលខេត្តប៉ៃលិ​ន បានមានប្រ​សាសន៍ជំរុញ​ដល់មន្ត្រី​ជំនាញពាក់ព័ន្ធ ជាពិសេ​សមន្ទីរធនធានទឹក និងឧត្តុនិយមខេត្ត ព្រមទាំងអាជ្ញាធរមូល​ដ្ឋាន ត្រូវយក​ចិត្តទុកដា​ក់ចុះសិក្សា​ស្វែងយ​ល់ដល់មូលដ្ឋាន ដោ​យពិនិត្យមើលស្ថានភាព លទ្ធភាពជាក់ស្ដែង នូវរាល់​ប្រភពទឹក ដើម្បីធ្វើយ៉ា​ងណាជួយអន្តរាគម​ន៍ បូម ឬ បញ្ជូនទឹកបញ្ចូលស្រែ ជួយសង្គ្រោះ​ស្រូវរប​ស់ប្រ​ជាពលរដ្ឋ ដែលប្រឈម និងការខូចខាត ដោយសារខ្វះទឹក គឺមិនត្រូវទុកឲ្យមានការខូចខាត ដោយយើងមិនបានជួយពួកគាត់ឲ្យអស់លទ្ធភាពដែលមាននោះឡើយ ។

លោកជំទា​វអភិបាល​ខេត្ត បានមានប្រសាសន៍លើ​កឡើងថា៖ ចំពោះបញ្ហាប្រឈម សំណូមពរ និងកា​រលំបាក របស់ប្រជាព​លរដ្ឋនៅក្នុងមូល​ដ្ឋាន គឺសម្ដេចតេ​ជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និង​សម្តេចធិបតី ហ៊ុន ម៉ាណែ​ត នាយករដ្ឋមន្ត្រី តែងតែ​មានការគិតគូរ​យកចិត្តទុកដាក់ខ្ពស់​គ្រប់​កាលៈទេសៈ និង​ដោះស្រាយ បានទាន់ពេល​វេលា បើទោះបីស្ថិតក្នុងស្ថានភាពណាក៏ដោយ ជាពិ​សេសស​ម្ដេចទាំងទ្វេរ តែង​តែបានណែនាំ និងជំរុញដល់​ ស្ថាប័នជំនាញ និងអាជ្ញាធរ ពាក់ព័ន្ធគ្រ​ប់លំដា​ប់ថ្នាក់ ត្រូវតែយកចិត្តទុកដាក់​ឲ្យបានជាប្រចាំ ដើម្បីចុះជួយអន្តរាគមន៍ដោះស្រាយ ជូនប្រជា​ពលរដ្ឋឲ្យបានទាន់ពេលវេលា។

នៅក្នុង​ឱកាសនោះផងដែរ ​លោកជំទាវ បាន ស្រីមុំ ក៍បានមានប្រសាស​ន៍សំនូមពរដល់បង​ប្អូន​ប្រជាកសិករ ត្រូវចូល​រួមស​ហការជាមួយមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ដើម្បីឱ្យកា​រងារជួ​យអន្តរា​គមន៍​សង្គ្រោះស្រូវ តាមរយៈការ បូម ឬបញ្ជូនទឹកបញ្ចូលស្រែ បានដោយរលូន ទាន់ពេល​វេលា ប្រកបដោយសមធម៌ និងតម្លាភាព ដែលជាការរួមចំណែកលើកស្ទួយជីវភាពពលរដ្ឋ តាមរ​យៈវិស័យកសិកម្ម។

ប្រជាកសិ​ករបានសំដែ​ងនូវភាពរីករាយ និង​ថ្លែងអំណរគុណ ​ដល់ថ្នាក់ដឹកនាំខេត្ត ដែលបានយក​ចិត្តទុកដាក់ក្នុងការជួយអន្តរាគ​មន៍រកដំណោះស្រាយ បញ្ហាស្រូវប្រាំងរបស់ពួកគាត់ ដែលកំពុងខ្វះ​ខាតទឹក ព្រោះថាស្រូវរបស់ពួកគាត់ទើបតែចាប់ផ្តើមផើម បើដាក់ទឹកមិនទាន់ពេលវេលានោះទេ គឺអាចប្រឈ​មនឹងការខូចខាតទាំងស្រុង ។

បើតាម​ការបញ្ជាក់រ​បស់លោក ង៉ា លីហុង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានធ្វើ​អោយដឹងថា៖ ដោយសារប្រជាពលរដ្ឋ គាត់បានធ្វើស្រូ​វប្រាំងហួសពីលទ្ធ​ភាពរបស់ប្រព័ន្ធធារា​សាស្ត្រផ្គ​ត់ផ្គង់ទឹក ទើបធ្វើអោយស្រូវរបស់ពួកគាត់មួយចំនួនខ្វះខាតទឹក ហើយកន្លងម​ក ក្រោមកា​រយកចិត្តទុកដាក់ខ្ពស់ពីសំណាក់លោកជំទាវបណ្ឌិតអភិបាលខេត្ត មន្ទីរធនធានទឹក និងឧត្តុនិយ​មខេត្ត បានយកគ្រឿងចក្រទៅទប់​ទឹកទុកនៅ​តាមអូរ សម្រាប់ឱ្យប្រជាកសិករដាំបន្លែ ក្នុងឃុំស្ទឹង​ត្រង់ មានទឹកសម្រាប់​ស្រោចស្រពដំ​ណាំបន្លែរបស់ពួកគាត់ឡើងវិញ ចំណែកស្រូ​វប្រាំងដែ​លកំពុ​ងខ្វះ​ខាតទឹកនាពេលនេះ​ មន្ទីរកំពុងរកដំណោះស្រាយ ធ្វើការបូម​ទឹកជួយសង្គ្រោះ​អោយ​បានទាន់វេលា៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !