ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនមេខ្យល់ម្នាក់ទៅតុលាការ ក្រោយពីនាំពលករឆ្លងដែនទៅប្រទេសថៃខុសច្បាប់ - សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ចុះចែកអំណោយជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់និង គ្រោះអគ្គិភ័យភ្លើងឆេះផ្ទះ - ជន​សង្ស័យម្នាក់ ពាក់ព័ន្ធ​ករណីរួម​ភេទ​ជាមួយអ​នីតិ​ជ​នអាយុ​ក្រោម​១៥ឆ្នាំ ត្រូវបា​នកង​រាជឣាវុធហ​ត្ថចា​ប់​ឃាត់​ខ្លួន បញ្ជូន​ទៅតុលា​ការ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ៣នាក់ ទៅតុលាការពាក់ព័ន្ធ​ករណី​លួច(សម្ភា​រៈសំណង់) និង​ប្រើប្រាស់ដោ​យខុសច្បាប់​នូវសារធាតុញៀន - ឯកឧត្តម អ៊ុំ រាត្រី អញ្ជើញចុះសួរសុ​ខ​ទុកនិ​ងចែកអំណោយជូន​ដល់គ្រួសាររង​គ្រោះ​ដោយ​​ខ្យល់​កន្ត្រាក់​ចំនួយ​១០គ្រួសារ នៅក្នុងឃុំចង្ហារ ស្រុកអូជ្រៅ - លោក ឃ្លោក នួយ ដឹកនាំក្រុមការងារ ចុះពិនិត្យមើលផលប៉ះពាល់ដំណាំពោត របស់​បងប្អូន​ប្រជាពល​រដ្ឋ ស្ថិតនៅ​ឃុំបឹងបេង ឃុំអូរសំ​ព័រ ស្រុកម៉ាឡៃ - អាជ្ញាធរក្រុងប៉ោយប៉ែត​បន្តពង្រឹងសណ្តាប់សាធារណៈ​លើផ្លូវថ្នើជើង​អមសង្ខាងផ្លូវ​ជាតិលេខ៥ ចាប់ពីចំណុ​ចភ្លើង​ស្តុប​អេស៊ីលីដា ដល់ច្រកទ្វារ​ព្រំដែ​នអន្តរជាតិ​ប៉ោយប៉ែត - អធិកា​រដ្ឋាននគរ​បាល​ក្រុងប៉ោ​យប៉ែត ចេញ​សេចក្តីបំភ្លឺ​ជុំវិញកា​រចុះផ្សាយព័ត៌​មានមិនពិតរ​បស់គណ​នីហ្វេ​សប៊ុកឈ្មោះ Na Det ចោទប្រកាន់ថា លោកវរសេនីយ៍ទោ កែវ ដូល បានស៊ីសំណូក​ពីឈ្មួញ​គ្រឿងញៀន កាងមិនបង្ក្រាប - ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំកម្លាំង​នគរបាលក្រោម​ឱវាទ ប្រជុំបូ​កសរុប​សភាពការណ៍ លទ្ធផ​លកិច្ចប្រ​តិបត្តិការប្រចាំ​ខែមេ​សា ឆ្នាំ២០២៥ និងដាក់​ចេញទិស​ដៅអនុវត្តកា​រងារសម្រាប់ខែ​បន្ទាប់ - អភិបាលក្រុងប៉ោយប៉ែត បានដឹកនាំក្រុមការងារ យកថ្មម៉េចមកចាក់លើកំណត់ផ្លូវជាតិលេខ ៥ ដែលរងការខូចខាតមួយចំនួន
0

អភិបាលខេត្តប៉ៃលិន បើកការដ្ឋានសាងសង់ ផ្លូវក្រាល​កៅស៊ូDBST ប្រវែង​ជាង ៥ពាន់ម៉ែត្រ នៅក្រុងប៉ៃ​លិន និង​អំពាវនាវឱ្យប្រជាព​លរដ្ឋចូ​លរួមគោ​រពច្បាប់​ចរាចរណ៍​ទាំងអស់គ្នា

អភិបាលខេត្តប៉ៃលិន បើកការដ្ឋានសាងសង់ ផ្លូវក្រាល​កៅស៊ូDBST ប្រវែង​ជាង ៥ពាន់ម៉ែត្រ នៅក្រុងប៉ៃ​លិន និង​អំពាវនាវឱ្យប្រជាព​លរដ្ឋចូ​លរួមគោ​រពច្បាប់​ចរាចរណ៍​ទាំងអស់គ្នា

ប៉ៃលិន៖លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបា​លនៃគ​ណៈអភិបាលខេត្តប៉ៃលិន និងឯកឧត្តម ជា ចាន់​ឌិន ប្រធានក្រុមប្រឹ​ក្សាខេត្ត នាថ្ងៃទី០៥  ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញបើកការដ្ឋានសាងសង់ ផ្លូវក្រាលកៅស៊ូ DBST កំណាត់ ផ្លូវខេត្ត លេខ ១ពេអិល១ ប្រវែង ៥១០០ម៉ែត្រ ទទឹង ៧ម៉ែត្រ ស្ថិតនៅក្នុងសង្កាត់ទួលល្វា និងសង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយមានកា​រអញ្ជើញចូល​រួមពីសំណាក់ថ្នាក់ដឹកនាំមន្ទីរអង្គភាពស្ថាប័នជុំវិញខេត្ត និងប្រជាពលរដ្ឋប្រមាណ ជិត ៣០០នាក់ផ​ងដែរ

លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍​លើកឡើងថា៖ ក្រោមគោលនយោបាយឈ្នះៗ និងក្រោមមាគ៌ាដឹ​កនាំប្រកបដោយ​គតិបណ្ឌិតរ​បស់សម្តេចតេ​ជោ ហ៊ុន សែន ប្រធាន ព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី បានធ្វើឱ្យប្រទេ​សជាតិទទួលបាននូវ សុខសន្តិភាព ពេញលើផ្ទៃប្រទេស មានស្ថេរភាពន​យោបាយ ជា​ពិសេសបានធ្វើឱ្យខេត្តប៉ៃលិន ដែលជាខេត្តជាយដែន និងធ្លាប់ជា សមរភូមិ យ៉ាង​ក្តៅគ​គុក មានការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យ ហើយជីវភាពរបស់ប្រជាព​លរដ្ឋកាន់តែធូ​រធា​ឡើងពីមួយ ថ្ងៃទៅមួយថ្ងៃ ដូច្នេះសូមបងប្អូនបន្តគាំទ្ររាជរដ្ឋាភិបាលស្របច្បាប់ ដោយជៀស​វាង​ការចាញ់​បោកការញុះញង់ របស់ជនអគតិមួយក្តាប់តូច។

លោកជំទា​វអបណ្ឌិតភិបា​លខេត្តបានមានប្រសាសន៍បញ្ជាក់ថា៖ ផ្លូវស្ពានថ្នល់ពិត​ជាមានសារៈសំខា​ន់ណាស់ ទាំងផ្នែកសេដ្ឋកិច្ច ផ្នែកទេសចរណ៍ និងបម្រើដល់ជីវភាពរស់នៅប្រ​ចាំថ្ងៃរបស់ប្រ​ជាពល​រដ្ឋ ហើយបន្ទាប់ពីស្ថាបនារួចរាល់ គឺផ្លូវ១ខ្សែរនេះ នឹងអាចសម្រួលដល់ការធ្វើដំណើរ និងការដឹ​កជញ្ជូ​នកសិផលនានាទៅកាន់ទីផ្សារ ឱ្យមានភាពកាន់តែ ងាយ ស្រួល ជាពិសេសសម្រួលដល់​សិស្សានុសិស្សបានធ្វើដំណើរទៅសិក្សារៀនសូត្របានទាន់ពេលវេលា ហើយជាក់ស្តែង បច្ចុប្បន្ន​នេះ អាជ្ញាធរខេត្ត បានកំពុងខិតខំរៀបចំសណ្តាប់ធ្នាប់ និងកែរលម្អសោភ័ណ​ភាពនៅក្នុង​ខេត្ត​យ៉ាងស​ស្រាក់ សស្រាំ ដូចជា ការកសាងហេដ្ឋារចនាសម្ព័ន្ធ ការកែរលម្អសួនច្បារសាធារណៈ ការដាក់ភ្លើងបំ​ភ្លឺ ការសម្អាតអនាម័យ បរិស្ថាន នៅតាមទីសាធារណៈ និងតាមតំប​ន់រមណីយដ្ឋានទេសចរណ៍នានាដើម្បីឱ្យ ខេត្តប៉ៃលិនប្រែ ក្លាយជាខេត្តមួយ មានការរីកចម្រើន និងមានទេ​សភាពស្រស់បំព្រង បរិស្ថានល្អ ព្រមទាំងប្រែក្លាយជាខេត្តគោលដៅ ទេសចរណ៍ សម្រាប់ថ្ងៃ​អនាគត

នៅក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាស​ន៍អំពាវនាវដល់​ប្រជាពល​រដ្ឋ នាំគ្នា ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា និងសំណូមពរ រួមគ្នាជួយថែ​រក្សាទ្រព្យសម្បត្តិ​សាធារណៈរបស់រដ្ឋ ជាពិសេស ផ្លូវស្ពានថ្នល់នេះតែម្តង ព្រោះថាការកសាង និងជួស ជុ​ល ហេដ្ឋារចនាសម្ព័ន្ធ គឺត្រូវចំណាយថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ ហើយក្នុងនោះប្រជា​ពលរដ្ឋដែលធ្វើចរាចរណ៍លើ ផ្លូវនេះ មេត្តាយោគយល់ និងអធ្យាស្រ័យ ចំពោះផលប៉ះពាល់ ព្រមទាំ​ង ចូលរួមសហការជាមួយក្រុមកាងារបច្ចេកទេស និងអាជ្ញាធរមូលដ្ឋាន ដើម្បីឱ្យសមិទ្ធ​ផលថ្មីនេះ​សម្រេច​បានទៅតាមការ គ្រោង ទុក និងឆាប់បានប្រើប្រាស់ទាំងអស់គ្នា។

ប្រជាពល​រដ្ឋរស់នៅក្នុងសង្កាត់ប៉ៃលិន និងសង្កាត់ទួលល្វា ក្រុងប៉ៃលិន បានបង្ហាញនូវសេចក្តី​ត្រេកអរយ៉ា​ងខ្លាំង និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកជំទាវបណ្ឌិតអ​ភិបាលខេត្ត​ប៉ៃលិន និងថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ ដែលតែងតែគិតគូរ ពីសុខទុក្ខរបស់ប្រជាព​លរដ្ឋនៅតាមមូល​ដ្ឋាន ហើយជាក់ស្តែងនៅថ្ងៃនេះអាជ្ញាធរខេត្ត បានមកបើកការដ្ឋានសាងសង់ផ្លូវ ១ខ្សែរនេះជូនពួ​កគាត់ បានយ៉ាងឆាប់រហ័ស ទៅតាមសំណូមពរ។

បើតាមរបាយការណ៍របស់លោក អ៊ាត សារ៉ាត់ ប្រធានសាធារណការនិងដឹកជញ្ជូនខេត្ត បានឱ្យដឹង​ថា៖ ផ្លូវក្រាល កៅស៊ូប្រភេទ DBST ដែលបើកការដ្ឋានសាងសង់នាពេលនេះ គឺជាកំណាត់​ផ្លូវខេត្ត​លេខ ១ពេអិល១ មានប្រវែង ៥១០០ម៉ែត្រទទឹង ៧ម៉ែត្រ និងចិញ្ចើមក្រាលដីល្បាយថ្ម ១ម៉ែត្រ សងខាង ស្ថាបនា​ប្រព័ន្ធលូបង្ហូរទឹក (លូអ៊ុយ) មុខកាត់ ១ម៉ែត្រ×,៨០ម៉ែត្រ ប្រវែង ២៥០ម៉ែត្រ  ស្ថាបនាលូមូល​កាត់ទទឹងថ្នល់អង្កត់ផ្ចិត ១ម៉ែត្រ ប្រវែង ១២ម៉ែត្រ ចំនួន ១៣កន្លែង និងតម្លើង​បរិក្ខាចរាចរណ៍ ដោយផ្លូវនេះឆ្លងកាត់សង្កាត់ ចំនួន ០២ គឺ សង្កាត់ទួលល្វា (ភូមិអូរច្រាលិច ភូមិអូរច្រាលើ ភូមិវាលវង់ និង ភូមិថ្មី) និងសង្កាត់ប៉ៃលិន (ភូមិទួលខៀវ និងភូមិបរឌិននៀវ)

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !