ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
ឯកឧត្តមបណ្ឌិតប៉ាន់ខែមប៊ុនថននដឹកនាំក្រុមការងាររង់ចាំទទួលស្វាគមន៍ពលរដ្ឋវិលត្រឡប់ពីប្រទេសថៃ - ឯកឧត្តមកែវផុងជំនួយការផ្ទាល់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននឹងលោក លីសុវណ្ណារិទ្ធអភិបាលរងខេត្តបន្ទាយមានជ័យបាននាំដំណើរអ្នកផលិតមាតិកាដ៏ល្បីល្បាញជុំវិញពិភពលោកជនជាតិអាមេរិកចំនួន ៣ រូបទៅភូមិព្រៃចាន់នឹងទីភៀសសឹកនៅវត្តចាន់សុី - ពិធីបើកការដ្ឋានស្ថាបនាផ្លូវមួយខ្សែប្រវែង ៥៨០ ម៉ែត្រក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតប៉ាន់ខែមប៊ុនថនរដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រីនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ប៉ោយប៉ែត - ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន និងលោក គាត ហ៊ុល ចុះពិនិត្យស្ថានភាពផ្លូវ១ខ្សែ - កិច្ចប្រជុំបន្ទាន់មួយដែលរៀបចំដោយឯកឧត្តមបណ្ឌិត ប៉ាន់ ខែមប៊ុនថន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ.!! ............ - សម្ថកិចចុះបង្រ្កាប មុខសញ្ញា កា ប់ ប្លន់ នៅក្នុងក្រុងប៉ោយប៉ែត ចំនួន០៣ករណី និងឃា..ត់ខ្លួនជនសង្ស័យបានចំនួន១០នាក់ ។ - ព្រះអង្គគ្រូចៅអធិការទាំង៥វត្តនៅក្រុងប៉ោយប៉ែត រួមទាំងសប្បុរសជនក្នុងនិងក្រៅប្រទេស នាំយកសម្ភារៈ និងគ្រឿងឧបភោគបរិភោគជូនកងទ័ពជួរមុខខេត្តព្រះវិហារ - ហ៊ានណាស់​ ! ហ៊ាននាំទំនិញសៀមចូលប្រទេសចម្រុះ​ មានទាំងសាច់បង្ក​ក​ អីវ៉ាន់ចាប់ហួយ​ រាប់តោន​ ត្រូវបានសមត្ថកិច្ចចម្រុះចុះបង្ក្រាប​ នៅរសៀលថ្ងៃទី22.08.2025 - អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានចេញសេចក្តីបំភ្លឺព័ត៌មាន ជុំវិញករណី លោក អ៊ុង ថាប់រាំង ចាងហ្វាងសារព័ត៌មានខ្មែរជាយដែនបានដាក់ពាក្យបណ្តឹងមន្ត្រីនគរបាលខេត្តបន្ទាយមានជ័យ៣នាក់ ក្នុងនោះស្នងការនគរបាលខេត្តម្នាក់ ស្នងការរងខេត្តម្នាក់ និងអធិការក្រុងប៉ោយប៉ែតម្នាក់ !!!!! - លោក ហង្ស ប្រុស ជា ជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញចុះពង្រឹងការងារបក្ស និងជួបសំណេះសំណាល ជាមួយសមាជិក សមាជិកា គណបក្សស្ថិតនៅភូមិ ព្រះឥន្ទ្រស្មន់ ឃុំថ្មពូនស្រុកកញ្ចៀច ខេត្តព្រៃវែង។
0

សិក្ខាសា​លាផ្សព្វផ្សាយ និងពិ​គ្រោះ​យោបល់​កម្មវិធីបណ្ដុះ​បណ្ដា​លបដិសណ្ឋា​រកិច្ច​កម្ពុជា (ហូកា)

សិក្ខាសា​លាផ្សព្វផ្សាយ និងពិ​គ្រោះ​យោបល់​កម្មវិធីបណ្ដុះ​បណ្ដា​លបដិសណ្ឋា​រកិច្ច​កម្ពុជា (ហូកា)

(បន្ទាយមានជ័យ) មន្ទីរទេ​សចរណ៍ខេត្តបន្ទាយមា​នជ័យ បានស​ហការជាមួយរដ្ឋបាលខេត្ត បើ​កវគ្គសិ​ក្ខាសា​លាផ្សព្វផ្សាយ និងពិគ្រោះ​យោបល់កម្មវិធីបណ្ដុះបណ្ដា​លបដិសណ្ឋារកិច្ចកម្ពុជា (ហូកា) ដើម្បីជ្រើស​រើសសិក្ខា​កាម និងគ្រូបង្គោ​លហូកាប្រចាំខេត្ត និងប្រគ​ល់វិញ្ញាប​នបត្រដ​ល់សិក្ខា​កាមលើជំនាញ ការិយាល័យជួរមុខ ក្រោមអ​ធិបតីភាព លោក ប្រាក់ ប៉ូលី អភិបាលរងខេត្ត លោក ជួប រតនា ប្រធាននាយកដ្ឋាន​ផែនការអភិវឌ្ឍន៍ទេ​សចរណ៍ លោក គង់ ដារ៉ា ប្រធានផ្នែកគ្រប់​គ្រង​បណ្ដុះបណ្ដាលបដិសណ្ឋារកិច្ច។សិ​ក្ខាសា​លានេះបានធ្វើឡើងនៅសាលប្រជុំ ក្រុមប្រឹក្សាខេត្តបន្ទា​យមានជ័យ នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ដោយមានការ​ចូលរួមពី លោក ឈឿន សេរីវុធ ប្រធាន​មន្ទីរទេសចរណ៍ខេត្ត ព្រមទាំង លោក លោកស្រី អភិបាល អភិបាលរងក្រុងស្រុក កងកម្លាំង មន្ទីរអង្គភា​ពពាក់ព័ន្ធ ម្ចាស់មូលដ្ឋានអាជីវកម្មសេវាកម្មទេ​សចរណ៍ សិស្សនិ​ស្សិតផងដែរ

លោក ឈឿន សេរីវុធ ប្រធានមន្ទីរទេសចរណ៍​ខេត្តបា​នមានប្រសា​សន៍រាយកា​រណ៍លើកឡើ​ងឲ្យដឹង​ថា៖ក្រសួង​ទេស​ចរណ៍ក៏បានកំណត់គោលនៅយុទ្ធសាស្រ្តចំនួន៣រួមមាន៖១ភាពប្រពួក​ប្រជែងទេ​សចរណ៍ចីរភាពទេស​ចរណ៍និងទី៣បរិយាបន្តទេសចរណ៍។ ហើយគោ​លនៅ​យុទ្ធ​សាស្ត្រ​ទាំ​ងនេះមានសសរស្ដម្ភយុទ្ធសាស្ត្រចំនួន ៥រួមមាន៖១បង្កើនប្រសិទ្ធភាព​នៃការគ្រា​ប់គ្រងកិត្តិ​នាមកម្ពុជា ដើម្បីធ្វើឲ្យទេសចរណ៍នៃទីផ្សារគោលដៅអាទិភាពកាន់តែស្គាល់ កាន់តែយល់​ឃើញជាវិជ្ជមាន និងកាន់តែទទួលស្គាល់កម្ពុជាជាគោលដៅទេសចរណ៍សាកលឈានមុខ។ ២,បង្កើនប្រសិទ្ធភាពនៃការផ្សព្វផ្សាយទាក់ទាញទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារទេសចរណ៍សំខាន់ៗដើម្បីធ្វើឲ្យទេសចរណ៍នៃទីផ្សារគោលដៅអាទិភាពនិងពិភពលោកចាប់អារម្មណ៍មកទស្សនា។៣,ប្រ​សិទ្ធភាពនៃការគ្រប់គ្រងផ្ទៃក្នុ​ងនៃការធ្វើដំណើរ​របស់ភ្ញៀវនិង​ហេដ្ឋារច​នាសម្ព័ន្ធ​ផ្ទៃក្នុងដើម្បី​សម្រួលការធ្វើដំណើរនិងជំរុញគុណភាពនៃការធ្វើដំណើរស្របតាមស្តង់ដារអន្តរជាតិ។៤,បង្កើនប្រ​សិទ្ធភាពនៃការអ​ភិវឌ្ឍន៍ផលិតផលទេសចរណ៍ប្រកបដោយនវានុវត្តន៍ ភាពច្នៃប្រឌិតនិងភាពជា​ខ្មែរដោយផ្អែកលើ​បេតិកភណ្ឌវប្បធម៌​បេតិកភ​ណ្ឌធម្មជាតិឆ្នេរសមុទ្រនិងប្រជាជនខ្មែរភាពជាខ្មែរនិងពង្រឹងសេវាទេសចរណ៍ សេវ៉ាមួយស្តង់ដាមួយ តាមរយៈ​ការដាក់ចេញ និងការអនុវត្តស្តង់ដារបៃតង សម្រាប់ផលិតផលនិ​ងសេវាទេសចរ​ណ៍ទាំងនៅ​កម្រិត​ជាតិ និងតំបន់អាស៊ាន ដើម្បីបង្កើតច្រក​របៀងទេសចរណ៍។៥,បង្កើនការ​អភិវឌ្ឍន៍ធន​ធានគោល​ដៅទេសចរ​ណ៍អភិវឌ្ឍន៍តំប​ន់ទេសចរណ៍ជំរុញ​ការវិនិយោគនៅតាម​តំបន់ទេសចរណ៍

ថ្លែងនៅក្នុងឱ​កាសនោះលោក ប្រាក់ ប៉ូលី បានមានប្រសាសន៍ឲ្យដឹងថា៖ សិក្ខាសាលាផ្សព្វផ្សាយ និងពិគ្រោះយោប​ល់បណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា(បូកា) ដើម្បីជ្រើសរើស សិក្ខាកាម និងគ្រូបង្គោលប្រ​ចាំខេត្ត លើមុខជំនាញ ការិយាល័យជួរមុខ គេហកិច្ច សេវាកម្មម្ហូបអា​ហារនិង​ភេស​ជ្ជៈ ចុងភៅ ឆុងកាហ្វេ និងមគ្គុសទ្ទេសក៍ទេសចរណ៍សហគមន៍ អមដោយពិធីប្រគល់ វិញ្ញាបនបត្រដ​ល់សិ​ក្ខាកាម ជំនាញ “ការិយាល័យជួរមុខ” ចំនួន ១៤ រូបនៅខេត្តបន្ទាយមានជ័យ នាពេលនេះ គឺជាការល្អប្រសើរណាស់ ព្រោះខេត្តបន្ទាយមានជ័យ យើងមានច្រកទ្វារព្រំដែន​អន្តរជាតិប៉ោយ​ប៉ែតមួយយ៉ា​ងសំខាន់ សម្រាប់ការធ្វើដំណើរចេញ ចូល តាមផ្លូវគោក របស់អ្នកទេសចរ មកពីគ្រប់ទ្វី​បលើពិភពលោកយើងនេះ

លោក អភិបាលរងខេត្តបានបញ្ជាក់ថា៖ សិក្ខាសាលាផ្សព្វផ្សាយនាឱកាសនេះ​គឺមាន​សារៈសំ​ខាន់ណាស់ ចំពោះយើងទាំងអស់គ្នា នឹងផ្តល់នូវចំណេះដឹងបន្ត ពិសេសដល់ អ្នកបម្រើកា​រងារក្នុងអា​ជីវកម្មដ្ឋានទេសចរណ៍ទាំងអស់ ដើម្បីសម្របខ្លួន ជាអ្នកបម្រើភ្ញៀវទេសចរណ៍បានល្អ ទាំងកាយវិការ ទឹកមុខ អាកប្បកិរិយា ពាក្យសម្តី សម្លៀកបំពាក់ សីលធម៌ និងសេវាដទៃទៀត ដែលទាក់ទង​ដោយផ្ទាល់ជាមួយភ្ញៀវ។ យើងម្នាក់ៗក៏ត្រូវចងចាំជានិច្ចថា ទេសចរណ៍ កម្ពុជា ជាទេសចរ​ណ៍ វប្បធម៌ និងធម្មជាតិ” មិនមែនជាទេសចរណ៍ផ្លូវភេទទេ ហើយយើងប្រឆាំងដាច់ខាត នូវការ ជួញដូរ និងកេងប្រវ័ញផ្លូវភេទលើស្ត្រី និងកុមារ ការជួញដូរគ្រឿងញៀន និងការជួញដូរមនុ​ស្សតាម​គ្រប់រូបភាព ដែលទាក់ទងនឹងវិស័យទេសចរណ៍៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !