ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន និងលោក គាត ហ៊ុល ចុះពិនិត្យស្ថានភាពផ្លូវ១ខ្សែ - កិច្ចប្រជុំបន្ទាន់មួយដែលរៀបចំដោយឯកឧត្តមបណ្ឌិត ប៉ាន់ ខែមប៊ុនថន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ.!! ............ - សម្ថកិចចុះបង្រ្កាប មុខសញ្ញា កា ប់ ប្លន់ នៅក្នុងក្រុងប៉ោយប៉ែត ចំនួន០៣ករណី និងឃា..ត់ខ្លួនជនសង្ស័យបានចំនួន១០នាក់ ។ - ព្រះអង្គគ្រូចៅអធិការទាំង៥វត្តនៅក្រុងប៉ោយប៉ែត រួមទាំងសប្បុរសជនក្នុងនិងក្រៅប្រទេស នាំយកសម្ភារៈ និងគ្រឿងឧបភោគបរិភោគជូនកងទ័ពជួរមុខខេត្តព្រះវិហារ - ហ៊ានណាស់​ ! ហ៊ាននាំទំនិញសៀមចូលប្រទេសចម្រុះ​ មានទាំងសាច់បង្ក​ក​ អីវ៉ាន់ចាប់ហួយ​ រាប់តោន​ ត្រូវបានសមត្ថកិច្ចចម្រុះចុះបង្ក្រាប​ នៅរសៀលថ្ងៃទី22.08.2025 - អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានចេញសេចក្តីបំភ្លឺព័ត៌មាន ជុំវិញករណី លោក អ៊ុង ថាប់រាំង ចាងហ្វាងសារព័ត៌មានខ្មែរជាយដែនបានដាក់ពាក្យបណ្តឹងមន្ត្រីនគរបាលខេត្តបន្ទាយមានជ័យ៣នាក់ ក្នុងនោះស្នងការនគរបាលខេត្តម្នាក់ ស្នងការរងខេត្តម្នាក់ និងអធិការក្រុងប៉ោយប៉ែតម្នាក់ !!!!! - លោក ហង្ស ប្រុស ជា ជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញចុះពង្រឹងការងារបក្ស និងជួបសំណេះសំណាល ជាមួយសមាជិក សមាជិកា គណបក្សស្ថិតនៅភូមិ ព្រះឥន្ទ្រស្មន់ ឃុំថ្មពូនស្រុកកញ្ចៀច ខេត្តព្រៃវែង។ - បន្ទាយមានជ័យ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥៖ ប្រតិបត្តិការបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដោយគណៈបញ្ជាការ​ឯកភាពខេត្ត - កងរាជឣាវុធហត្ថខេត្តប​ន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ​ពាក់ព័ន្ធ ករណីលួ​ងលោមរួមភេ​ទ ផលិតរូ​បអា​សអា​ភាស និងគំ​រាមបង្ហោះ​រូបអា​ក្រាតក្នុង​បណ្ដាញសង្គម - ព្រះមន្រ្តីស​ង្ឃស្រុក​មង្គលបូរី​ ផ្តល់អំ​ណោយ​ដល់ប្រ​ជាពលរដ្ឋ ដែល​រងគ្រោះ​ដោយខ្យល់កន្រ្តាក់​ នៅឃុំស្រះ​រាំង​ចំនួន​ ៣២​គ្រួសារ
0

សាខាកា​កបាទក្រហមកម្ពុ​ជាខេត្តប៉ៃលិ​ន ប្រារព្ធទិវា​ជាតិ​សុខភា​ពមា​តា​ ទារក និង​កុមារ ​២១កុម្ភៈ ឆ្នាំ​២​០២៥

សាខាកា​កបាទក្រហមកម្ពុ​ជាខេត្តប៉ៃលិ​ន ប្រារព្ធទិវា​ជាតិ​សុខភា​ពមា​តា​ ទារក និង​កុមារ ​២១កុម្ភៈ ឆ្នាំ​២​០២៥

ប៉ៃលិន៖ សាខាកា​កបាទក្រហមកម្ពុ​ជាខេត្តប៉ៃលិ​ន នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បាន​ប្រារព្ធទិវា​ជាតិសុខភា​ពមាតា​ ទារក និង​កុមារ ​២១កុម្ភៈ ឆ្នាំ២​០២៥ ក្រោមប្រធានបទ “ពង្រឹងភាពជា​ដៃគូរវា​ងសេវា​សុខាភិ​បាលសាធារណៈ និងសេវាឯកជន ដើម្បីលើកម្ពស់ គុណភាព នៃការថែ​ទាំសុ​ខ​ភាព ​មាតា ទារក កុមារ និងយុវវ័យ” ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោកស្រី ពៅ សុខ អនុប្រធានអ​ចិន្ត្រៃយ៍គណៈកម្មាធិ​ការសាខា តំណាង លោកស្រី បាន ស្រីមុំ ប្រធានគណៈកម្មាធិការ សាខាកា​កបាទក្រហមកម្ពុជាខេត្តប៉ៃលិន។

លោកស្រី ពៅ សុខ បានពាំ​នាំនូវបណ្តាំផ្ញើសួរសុ​ខទុក្ខពីសំណាក់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​បានជម្រាបជូនពីគោ​លបំណងទិវានាថ្ងៃនេះ ដើម្បី​ផ្សព្វផ្សាយសា​រលិខិតរបស់សម្ដេចកិត្ដិព្រឹទ្ធប​ណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបា​ទក្រហ​មកម្ពុជា​ និងជាឥស្សរជន​ឆ្នើមថ្នាក់ជាតិ នៃ​ផែនការសកម្មភាពរួមអគ្គលេខាធិការ អង្គកា​រសហប្រ​ជាជាតិ ដើម្បីសុខភាពស្ដ្រី និ​ងកុមារ ទាំង៦ចំណុច ​ដោយបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ សម្តេចកិ​ត្តិព្រឹទ្ធបណ្ឌិត ក្នុងការចូលរួម ចំណែកកាត់បន្ថយអាត្រាមរណៈរបស់មាតា និងទារក នៅក្នុ​ងពេលសម្រាលឱ្យធ្លាក់ចុះទាបកម្រិតអប្បរមាបំផុត

លើសពីនេះ​ អប់រំផ្សព្វផ្សាយ​តាមសហគមន៍ឱ្យយ​កចិត្តទុកដាក់គាំពារ សុខភាពស្រ្តីជាមាតា និងកុ​មារ រួមទាំងការទប់ស្កាត់ កា​រចម្លងមេរោគអេដ​ស៍ មេរោគស្វាយ ថ្លើមប្រភេទបេ និងជំងឺផ្សេងៗ​ទៀតពីម្តាយទៅកូន និងសូមឱ្យស្រ្តីមានផ្ទៃពោះទៅពិនិត្យផ្ទៃពោះ យ៉ាងតិច៤ដង តាមពេលវេលាកំ​ណត់ ដើម្បីទទួលវ៉ាក់សាំងបង្ការគ្រប់មុខ ជាពិសេសស្ម័គ្រចិត្តធ្វើតេស្តឈាមរកមេរោគអេដស៍ ស្វាយ និងរលាកថ្លើមប្រភេទបេ ដើម្បីកុំឱ្យមានការចម្លងមេរោគ ពីម្តាយទៅកូន។

ជាងនេះ សូមទៅសម្រាលកូ​ននៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលមា​នគ្រូពេទ្យជំនាញ។ សូម​ទៅពិនិត្យសុខភាព​ក្រោយពេ​លសម្រាល ទាំងម្តាយទាំងកូន យកកូនទៅចាក់វ៉ាក់សាំង​បង្ការ​ជំងឺ១១មុខ តា​មពេលវេលាកំណត់។ សូម​បំបៅកូនដោ​យទឹកដោះម្តាយតែមួយមុខគត់ ចាប់ពី​ពេលទារក​កើតភ្លាមរ​ហូតដល់ទារក​មានអាយុ៦ខែ និងផ្តល់អាហា​របបរខាប់គ្រប់​គ្រឿងដល់កុមារ។ សូម​យុវតីស្រ្តីក្នុងវ័យ​បន្តពូជដែលមានអាយុ ១៥ទៅ៤៩ឆ្នាំ ដែលមានបញ្ហាសុខភាព ទៅពិគ្រោះ​យោបល់ ទទួល​ការថែទាំ ឬការព្យាបាលជំងឺនៅមូលដ្ឋានសុខាភិបាល និងសូមនាំកុមារីអាយុ៩ឆ្នាំ ទៅទទួលវ៉ាក់សាំ​ង (HPV) បង្ការជំងឺមហារីកមាត់ស្បូនឱ្យបានគ្រប់ៗគ្នា៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !