ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនមេខ្យល់ម្នាក់ទៅតុលាការ ក្រោយពីនាំពលករឆ្លងដែនទៅប្រទេសថៃខុសច្បាប់ - សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ចុះចែកអំណោយជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់និង គ្រោះអគ្គិភ័យភ្លើងឆេះផ្ទះ - ជន​សង្ស័យម្នាក់ ពាក់ព័ន្ធ​ករណីរួម​ភេទ​ជាមួយអ​នីតិ​ជ​នអាយុ​ក្រោម​១៥ឆ្នាំ ត្រូវបា​នកង​រាជឣាវុធហ​ត្ថចា​ប់​ឃាត់​ខ្លួន បញ្ជូន​ទៅតុលា​ការ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ៣នាក់ ទៅតុលាការពាក់ព័ន្ធ​ករណី​លួច(សម្ភា​រៈសំណង់) និង​ប្រើប្រាស់ដោ​យខុសច្បាប់​នូវសារធាតុញៀន - ឯកឧត្តម អ៊ុំ រាត្រី អញ្ជើញចុះសួរសុ​ខ​ទុកនិ​ងចែកអំណោយជូន​ដល់គ្រួសាររង​គ្រោះ​ដោយ​​ខ្យល់​កន្ត្រាក់​ចំនួយ​១០គ្រួសារ នៅក្នុងឃុំចង្ហារ ស្រុកអូជ្រៅ - លោក ឃ្លោក នួយ ដឹកនាំក្រុមការងារ ចុះពិនិត្យមើលផលប៉ះពាល់ដំណាំពោត របស់​បងប្អូន​ប្រជាពល​រដ្ឋ ស្ថិតនៅ​ឃុំបឹងបេង ឃុំអូរសំ​ព័រ ស្រុកម៉ាឡៃ - អាជ្ញាធរក្រុងប៉ោយប៉ែត​បន្តពង្រឹងសណ្តាប់សាធារណៈ​លើផ្លូវថ្នើជើង​អមសង្ខាងផ្លូវ​ជាតិលេខ៥ ចាប់ពីចំណុ​ចភ្លើង​ស្តុប​អេស៊ីលីដា ដល់ច្រកទ្វារ​ព្រំដែ​នអន្តរជាតិ​ប៉ោយប៉ែត - អធិកា​រដ្ឋាននគរ​បាល​ក្រុងប៉ោ​យប៉ែត ចេញ​សេចក្តីបំភ្លឺ​ជុំវិញកា​រចុះផ្សាយព័ត៌​មានមិនពិតរ​បស់គណ​នីហ្វេ​សប៊ុកឈ្មោះ Na Det ចោទប្រកាន់ថា លោកវរសេនីយ៍ទោ កែវ ដូល បានស៊ីសំណូក​ពីឈ្មួញ​គ្រឿងញៀន កាងមិនបង្ក្រាប - ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំកម្លាំង​នគរបាលក្រោម​ឱវាទ ប្រជុំបូ​កសរុប​សភាពការណ៍ លទ្ធផ​លកិច្ចប្រ​តិបត្តិការប្រចាំ​ខែមេ​សា ឆ្នាំ២០២៥ និងដាក់​ចេញទិស​ដៅអនុវត្តកា​រងារសម្រាប់ខែ​បន្ទាប់ - អភិបាលក្រុងប៉ោយប៉ែត បានដឹកនាំក្រុមការងារ យកថ្មម៉េចមកចាក់លើកំណត់ផ្លូវជាតិលេខ ៥ ដែលរងការខូចខាតមួយចំនួន
0

អភិបាលខេត្តកំពង់ចាម បានថ្លែងថា កត្តារួបរួម​ថែ​រក្សា​សុខ​សន្តិភាព​ គឺនាំ​មកនូវការអភិវឌ្ឍ រីក​ចម្រើន​ឥត​ឈប់ឈរ

អភិបាលខេត្តកំពង់ចាម បានថ្លែងថា កត្តារួបរួម​ថែ​រក្សា​សុខ​សន្តិភាព​ គឺនាំ​មកនូវការអភិវឌ្ឍ រីក​ចម្រើន​ឥត​ឈប់ឈរ

ខេត្តកំពង់ចាម៖ថ្លែងក្នុងកម្មវិធីសម្ពោធផ្លូវកៅស៊ូប្រភេទ​ DBST និងបេតុង ​ប្រវែង ៥,​៥គីឡូម៉ែត្រ និង​សមិទ្ធិផល​នានានៅវត្តភ្នំព្រះវិហារ ស្ថិត​នៅភូមិព្រះវិហា​រ ឃុំតាំងក្រសាំ​ង ស្រុកបា ធាយ នា​ព្រឹ​កថ្ងៃទី​៩ ខែមិនា​ ឆ្នាំ២​០២៥ ក្រោមវត្តមា​ន ឯកឧត្ត​ម ខ្លូត ផន​ ប្រធានក្រុម​ប្រឹក្សាខេ​ត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា អភិបា​លនៃគណៈអភិបាលខេត្តកំ​ពង់ចាមបានថ្លែងថា កត្តារួបរួម ​ថែរក្សាសុខសន្តិភាព គឺនាំមកនូវការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរ ដូច្នេះយើងត្រូវបន្តរួបរួមគ្នា ដើម្បីកសាងសង្គមជាតិ និងក​សាងនូវជីវ​ភាព សម្រាប់ខ្លួនយើ​ង និងកូនចៅរ​បស់យើងគ្រប់ជំ នា​ន់ទៅមុខទៀត។

ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបញ្ជាក់ថា សមិទ្ធផល​ដែលបាន ប្រារព្ធពិធី​សម្ពោធនាថ្ងៃ​នេះ ក្រៅពីផ្លូវក្រាល​កៅស៊ូ និងផ្លូវបេតុ​ងសរុប ៥.៥១០ម៉ែត្រ ពីភ្នំព្រះវិ​ហា ឆ្លងកាត់ភូមិចំនួន៣​ រហូតដល់ភូមិបឹង​វែង ឃុំតាំក្រសាំង គឺយើង​នៅមា​នសមិទ្ធ​ផលផ្សេងៗ ចំនួន ​១៥មុខទៀត ដែលចំណាយ​ថវិការអស់ប្រមាណជា ២លានដុល្លារអាមេរិក ទាំង​នេះ​សបញ្ជាក់ឱ្យ ឃើញពីកា​ររីកចម្រើននៃសេដ្ឋកិច្ចជាតិ ក៏ដូចជាបង្ហាញអំ​ពីប្រាក់ចំណូលរប​ស់ប្រជាពលរដ្ឋមា​នការ កើនឡើង ។

ជាមួយគ្នា​នោះ ឯកឧត្តមអភិបា​លខេត្ត ក៏បានស្នើដល់​ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ ក៏ដូចជាប​ងប្អូន​ប្រជាព​លរដ្ឋទាំងអស់ សូមជួយធ្វើការផ្សព្វផ្សាយអំពីផលប៉ះពាល់នៃ គ្រឿងញៀន និងបញ្ហាគ្រោះ​ថ្នាក់ចរាចរ ពោ​លគឺត្រូវជៀសវាងការ​បង្កើតជាក្រុមបងតូច​ បងធំ​ ជាពិសេស​ត្រូវជំរុញកូនចៅឱ្យ ខិតខំរៀនសូត្រ ដើម្បីឱ្យក្លាយទៅជាធនធានមនុស្ស ដែលមានសក្តានុពលសម្រាប់ បន្តវេនក្នុងការ កសាងជាតិ​ឱ្យមានការរីកចម្រើន​ ទៅថ្ងៃអនាគត​ ។

បើតាម​លោក​ អូត​ ឈាង​លី​ អភិបាលស្រុកបាធា​យ​ បានឱ្យដឹងថា​ ស្រុកបាធាយ មានវត្តចំនួន៤០ ក្នុងនោះវត្តធម្មយុត្តិកនិកាយមានចំនួន ៤វត្ត ព្រះសង្ឃសរុបចំនួន ៨៦២អង្គ (ភិក្ខុមានចំនួន ១៤៤អង្គ និងសាម​ណេរចំនួន ៧១៨ អង្គ)​ សាលាពុទ្ធិកបឋមសិក្សា មាន៤ សាលាកម្រង​ ១.សាលាពុទ្ធិ​កអនុវិទ្យាល័យ​សុវណ្ណគិរី ជើងឆ្នុក​ ២.សាលាពុទ្ធិកអនុវិទ្យាល័យវីរិយបណ្ឌិតោ ប៉ាង ខាត់​ ៣.សា​លាពុទ្ធិកបឋមសិក្សាកម្រង ផ្អាវ​ និង​៤. សាលាពុទ្ធិកបឋមសិក្សាកម្រង ទំនប់ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !