ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនមេខ្យល់ម្នាក់ទៅតុលាការ ក្រោយពីនាំពលករឆ្លងដែនទៅប្រទេសថៃខុសច្បាប់ - សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ចុះចែកអំណោយជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់និង គ្រោះអគ្គិភ័យភ្លើងឆេះផ្ទះ - ជន​សង្ស័យម្នាក់ ពាក់ព័ន្ធ​ករណីរួម​ភេទ​ជាមួយអ​នីតិ​ជ​នអាយុ​ក្រោម​១៥ឆ្នាំ ត្រូវបា​នកង​រាជឣាវុធហ​ត្ថចា​ប់​ឃាត់​ខ្លួន បញ្ជូន​ទៅតុលា​ការ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ៣នាក់ ទៅតុលាការពាក់ព័ន្ធ​ករណី​លួច(សម្ភា​រៈសំណង់) និង​ប្រើប្រាស់ដោ​យខុសច្បាប់​នូវសារធាតុញៀន - ឯកឧត្តម អ៊ុំ រាត្រី អញ្ជើញចុះសួរសុ​ខ​ទុកនិ​ងចែកអំណោយជូន​ដល់គ្រួសាររង​គ្រោះ​ដោយ​​ខ្យល់​កន្ត្រាក់​ចំនួយ​១០គ្រួសារ នៅក្នុងឃុំចង្ហារ ស្រុកអូជ្រៅ - លោក ឃ្លោក នួយ ដឹកនាំក្រុមការងារ ចុះពិនិត្យមើលផលប៉ះពាល់ដំណាំពោត របស់​បងប្អូន​ប្រជាពល​រដ្ឋ ស្ថិតនៅ​ឃុំបឹងបេង ឃុំអូរសំ​ព័រ ស្រុកម៉ាឡៃ - អាជ្ញាធរក្រុងប៉ោយប៉ែត​បន្តពង្រឹងសណ្តាប់សាធារណៈ​លើផ្លូវថ្នើជើង​អមសង្ខាងផ្លូវ​ជាតិលេខ៥ ចាប់ពីចំណុ​ចភ្លើង​ស្តុប​អេស៊ីលីដា ដល់ច្រកទ្វារ​ព្រំដែ​នអន្តរជាតិ​ប៉ោយប៉ែត - អធិកា​រដ្ឋាននគរ​បាល​ក្រុងប៉ោ​យប៉ែត ចេញ​សេចក្តីបំភ្លឺ​ជុំវិញកា​រចុះផ្សាយព័ត៌​មានមិនពិតរ​បស់គណ​នីហ្វេ​សប៊ុកឈ្មោះ Na Det ចោទប្រកាន់ថា លោកវរសេនីយ៍ទោ កែវ ដូល បានស៊ីសំណូក​ពីឈ្មួញ​គ្រឿងញៀន កាងមិនបង្ក្រាប - ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំកម្លាំង​នគរបាលក្រោម​ឱវាទ ប្រជុំបូ​កសរុប​សភាពការណ៍ លទ្ធផ​លកិច្ចប្រ​តិបត្តិការប្រចាំ​ខែមេ​សា ឆ្នាំ២០២៥ និងដាក់​ចេញទិស​ដៅអនុវត្តកា​រងារសម្រាប់ខែ​បន្ទាប់ - អភិបាលក្រុងប៉ោយប៉ែត បានដឹកនាំក្រុមការងារ យកថ្មម៉េចមកចាក់លើកំណត់ផ្លូវជាតិលេខ ៥ ដែលរងការខូចខាតមួយចំនួន
0

លោក យឹម សំណាង អញ្ជើញកាត់វិញ្ញាសារ​ ​ការប្រឡង​ចូលរៀន​ពុទ្ធិកម​ធ្យម​សិក្សាបឋមភូមិ ​២០​២៥-​២០២៦ របស់​សមណៈ​សិស្សនិ​មន្តម​ក​ពី​សាលា​ផ្សេងៗ​ក្នុង​ខេត្តបន្ទាយមានជ័យ

លោក យឹម សំណាង អញ្ជើញកាត់វិញ្ញាសារ​ ​ការប្រឡង​ចូលរៀន​ពុទ្ធិកម​ធ្យម​សិក្សាបឋមភូមិ ​២០​២៥-​២០២៦ របស់​សមណៈ​សិស្សនិ​មន្តម​ក​ពី​សាលា​ផ្សេងៗ​ក្នុង​ខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖នៅសាលាពុទ្ធិកវិទ្យាល័យសម្ដេចជាស៊ីម ​ស្ថិតនៅ​បរិ​វេណវត្តចម សុទ្ធាវា​ស(​ហៅវត្ត​ស្វាយចាស់) ក្នុងសិរី​សោភ័ណ​ ខេត្តបន្ទាយមានជ័យ រដ្ឋបាលខេត្ត សហ​ការ​ជាមួ​យ​មន្ទីរ​ធម្ម​ការនិងសា​សនា​ខេត្ត បានរៀប​ចំកាត់វិញ្ញា​ណសា​រប្រឡងចូល​រៀនពុទ្ធិ​កមធ្យមសិក្សាបឋមភូមិ ២០២៥២​០២៦ ដោយ​មាន​សមណៈសិស្សនិមន្តម​កប្រល​ងសរុបចំនួន១​៨០អង្គ នឹង​ត្រូវ​បែង​ចែកជា ៨ បន្ទប់ ​នាព្រឹក​ថ្ងៃទី១៨ ខែ​មីនា ឆ្នាំ២០២​៥ ក្រោម​អធិបតីភាព​លោក យឹម សំណាង អភិ​បា​លរង ខេត្ត

លោ​ក បៀវថាន ប្រធា​នមន្ទីរធ​ម្មកា​រនិង​សាស​នាខេត្តបាន​ឱ្យដឹងថា វិញ្ញាសា​ប្រឡង​ចូលរៀនរ​បស់ស​មណៈ​សិស្ស​នាពេ​លនេះ​គឺមានចំ​នួន៤ មុខវិជ្ជា វិញ្ញាសាទី១ ភាសា​បាលីវិញ្ញាសា ទី២ សរសេ​រតាមអាន វិញ្ញាសាទី ពុទ្ធវិន័យ និងវិញ្ញាសាទី គណិតវិទ្យា ដោយ​​ការប្រឡងគឺ​ពេ​ញមួយថ្ងៃ ហើ​យកា​រប្រឡង​នេះ​ទៀតផងដែរ​ក៏មានការយក​ចិត្តទុកដាក់ខ្ពស់​មានន័យថា សមណៈសិស្សប្រ​លង​ដោយសម​ត្ថភាព​ចំណេះដឹ​ងដែល​បានរៀនក​ន្លង​មកធ្វើ យ៉ាងណា​ដើម្បីបា​នបន្តដល់​ថ្នាក់ឧត្តម។

លោក យឹម សំណាង បានមានប្រសា​សន៍ថា នៅក្នុងមា​ត្រា ទី៦៥  នៃរដ្ឋធម្មនុញ្ញបានចែ​ងថា រដ្ឋត្រូវការ​ពារនិងលើក​ស្ទួយសិទ្ធិប្រជា​ពលរដ្ឋក្នុងការ​ទទួលការអប់រំប្រ​កបដោយគុណ​ភាពនៅ​គ្រប់កម្រិតនិ​ងត្រូវចាត់វិធាន​ការគ្រប់បែបយ៉ា​ងជាជំហា​នៗដើម្បីឲ្យមា​នការអប់រំនេះ​បាន​ទៅដល់ប្រ​ជាពលរដ្ឋ​គ្រប់រូប

រាជរដ្ឋាភិបាលបា​ននឹងកំពុងយ​កចិត្តទុកដាក់យ៉ាង​ខ្លាំង​ក្នុង​ខែ​ជំរុញ​ឲ្យ​ប្រជា​ពលរដ្ឋគ្រប់រូប​ទាំងគ្រ​ហស្ថ ទាំងបព្វជិតត្រូវទទួល​បានការអប់រំ​ប្រកបដោយគុ​ណភាពជាពិ​សេសនៅក្នុង​យុទ្ធសាស្ត្រប​ញ្ញាកោណដំណា​ក់កាល​ទីមួយសម្រាប់នីតិកាលទី ៧ នៃរដ្ឋភា

បានដាក់ចេ​ញគោល​នយោ​បាយអប់រំជាតិគឺ​ការពង្រឹងគុណភា​ពវិស័យអប់រំពោល​គឺលើកកម្ពស់​ចំណេះដឹងសម​ត្ថភាព គុណធម៌ សីលធម៌ មនសិកាស្នេហា​ជាតិនិងស្មារតីទទួលខុសត្រូវ។

ចំណែកវិស័​យពុទ្ធិកសិក្សាវិញក៏ដូ​ចជាវិស័យអប់រំដែររាជរដ្ឋាភិ​បាលដែលបានដែលដឹកនាំ​ដោយស​ម្ដេចប​វរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីក៏​បានដាក់ចេញនូវ​កម្មវិធីនយោបាយ​កំណែទម្រង់​ជាតិនៅក្នុង​នោះក៏មានការ​កែទម្រង់វិស័យពុ​ទ្ធិសិក្សាផងដែរដើ​ម្បីឲ្យវិស័យនេះ​ក្លាយជាវិស័យ​មួយ​ដ៏សំខា​ន់ក្នុងការអភិវឌ្ឍន៍ធន​ធានព្រះសង្ឃដែល​ជាគ្រឹះដ៏រឹងមាំក្នុង​ការពារអក្សរសាស្ត្រវប្បធ​ម៌អ​រិយធ​ម៌និង​ព្រះពុទ្ធសាសនាហើយគង់វង្ស។

ជាក់ស្ដែង​នៅថ្ងៃនេះមន្ទីរធម្ម​ការស​ហការជាមួយសាលាគណៈ​ខេត្តទាំងពីរ​គណៈបានរៀបចំប្រឡង ជ្រើសរើសស​មណៈសិស្សចូលរៀនពុទ្ធិអនុវិទ្យា​ល័យគោលបំណង​ ដើម្បីជំរុញឲ្យព្រះសង្ឃបន្តកា​រអប់រំ​បា​នខ្ពស់មួយ​ក​ម្រិត​ទៀត​ដើម្បីក្លាយខ្លួនជាអ្ន​កបន្ត​វេនប្រកប​ដោយចំ​ណេះដឹងផ្នែក​ព្រះពុទ្ធ​សាសនា៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !