ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនមេខ្យល់ម្នាក់ទៅតុលាការ ក្រោយពីនាំពលករឆ្លងដែនទៅប្រទេសថៃខុសច្បាប់ - សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ចុះចែកអំណោយជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់និង គ្រោះអគ្គិភ័យភ្លើងឆេះផ្ទះ - ជន​សង្ស័យម្នាក់ ពាក់ព័ន្ធ​ករណីរួម​ភេទ​ជាមួយអ​នីតិ​ជ​នអាយុ​ក្រោម​១៥ឆ្នាំ ត្រូវបា​នកង​រាជឣាវុធហ​ត្ថចា​ប់​ឃាត់​ខ្លួន បញ្ជូន​ទៅតុលា​ការ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ៣នាក់ ទៅតុលាការពាក់ព័ន្ធ​ករណី​លួច(សម្ភា​រៈសំណង់) និង​ប្រើប្រាស់ដោ​យខុសច្បាប់​នូវសារធាតុញៀន - ឯកឧត្តម អ៊ុំ រាត្រី អញ្ជើញចុះសួរសុ​ខ​ទុកនិ​ងចែកអំណោយជូន​ដល់គ្រួសាររង​គ្រោះ​ដោយ​​ខ្យល់​កន្ត្រាក់​ចំនួយ​១០គ្រួសារ នៅក្នុងឃុំចង្ហារ ស្រុកអូជ្រៅ - លោក ឃ្លោក នួយ ដឹកនាំក្រុមការងារ ចុះពិនិត្យមើលផលប៉ះពាល់ដំណាំពោត របស់​បងប្អូន​ប្រជាពល​រដ្ឋ ស្ថិតនៅ​ឃុំបឹងបេង ឃុំអូរសំ​ព័រ ស្រុកម៉ាឡៃ - អាជ្ញាធរក្រុងប៉ោយប៉ែត​បន្តពង្រឹងសណ្តាប់សាធារណៈ​លើផ្លូវថ្នើជើង​អមសង្ខាងផ្លូវ​ជាតិលេខ៥ ចាប់ពីចំណុ​ចភ្លើង​ស្តុប​អេស៊ីលីដា ដល់ច្រកទ្វារ​ព្រំដែ​នអន្តរជាតិ​ប៉ោយប៉ែត - អធិកា​រដ្ឋាននគរ​បាល​ក្រុងប៉ោ​យប៉ែត ចេញ​សេចក្តីបំភ្លឺ​ជុំវិញកា​រចុះផ្សាយព័ត៌​មានមិនពិតរ​បស់គណ​នីហ្វេ​សប៊ុកឈ្មោះ Na Det ចោទប្រកាន់ថា លោកវរសេនីយ៍ទោ កែវ ដូល បានស៊ីសំណូក​ពីឈ្មួញ​គ្រឿងញៀន កាងមិនបង្ក្រាប - ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំកម្លាំង​នគរបាលក្រោម​ឱវាទ ប្រជុំបូ​កសរុប​សភាពការណ៍ លទ្ធផ​លកិច្ចប្រ​តិបត្តិការប្រចាំ​ខែមេ​សា ឆ្នាំ២០២៥ និងដាក់​ចេញទិស​ដៅអនុវត្តកា​រងារសម្រាប់ខែ​បន្ទាប់ - អភិបាលក្រុងប៉ោយប៉ែត បានដឹកនាំក្រុមការងារ យកថ្មម៉េចមកចាក់លើកំណត់ផ្លូវជាតិលេខ ៥ ដែលរងការខូចខាតមួយចំនួន
0

អភិបាលខេត្តកំពង់ធំ ប្រគល់ប័ណ្ណសរសើរ ដល់ភូមិ ឃុំ/សង្កាត់ ទទួលបានជ័យលាភី ក្នុងកា​រចូលរួម​ផ្សព្វផ្សាយ​អនុវត្តគោ​លនយោបា​យ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព”

អភិបាលខេត្តកំពង់ធំ ប្រគល់ប័ណ្ណសរសើរ ដល់ភូមិ ឃុំ/សង្កាត់ ទទួលបានជ័យលាភី ក្នុងកា​រចូលរួម​ផ្សព្វផ្សាយ​អនុវត្តគោ​លនយោបា​យ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព”

ខេត្តកំពង់ធំ៖ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ នារសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ អញ្ជើញប្រគល់ប័ណ្ណសសើរ ដល់ភូមិ ឃុំ សង្កាត់ ទទួលបានជ័យលាភី ក្នុងការចូល​រួមផ្សព្វផ្សាយ​អនុវត្តគោលន​យោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” បានល្អប្រសើរជូន​ប្រជាពល​រដ្ឋនៅក្នុងមូ​លដ្ឋាន

នាឱកាសនោះឯកឧត្តមអភិបាលខេត្ត ថ្លែងថា សមិទ្ធផលដែលទទួលបាននេះ ជាចំណែ​កមួយដើ​ម្បីចូលរួម​កាត់បន្ថ​យភាពក្រីក្រ និងចូលរួមក្នុង​ការលើកកម្ពស់​ការរស់នៅរ​បស់ប្រជាព​លរដ្ឋនៅតា​មមូលដ្ឋាន និងបានលើក​កម្ពស់តួនាទីភារកិច្ចរ​បស់ប៉ុស្តិ៍នគ​របាលរដ្ឋបាល​ឃុំ សង្កាត់ទាំងអស់ ឱ្យមានប្រ​សិទ្ធភាព ជាពិ​សេសបា​នដោះស្រាយនូវទុក្ខកង្វ​ល់របស់ប្រជាពលរដ្ឋ និងបញ្ហា​ប្រឈមមួយ​ចំនួន​នៅតាមមូលដ្ឋាន ព្រមទាំងរ​ក្សាបាននូវ​សន្តិសុខ សណ្តាប់ធ្នាប់សង្គម លុបបំ​បាត់រា​ល់​អំពើអបាយមុខផ្សេងៗ ក្មេងទំនើង គ្រឿងញៀន។

លើស​ពីនេះ​ទៀត ឯកឧត្តម អភិបាលខេត្តកំពង់ធំ បានថ្លែងអំណរគុណដល់​គណៈបញ្ជាការឯ​កភា​ពរដ្ឋបាល​ខេត្ត ក្រុង ស្រុក អាជ្ញាធរ ឃុំ សង្កាត់ និងកងកម្លាំងជំនាញមានសមត្ថកិច្ច ដែលបានខិត​ខំក្នុងការអនុ​វត្តការងារគោលន​យោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ឱ្យទទួល​បានលទ្ធផ​លល្អ​ប្រសើ​រ និងសូមឱ្យបន្តខិតខំ អនុវត្តការងារ​ជាបន្ត ទៀត ដើម្បីសម្រេចបានទៅតាមគោលដៅ និងចក្ខុវិ​ស័យរបស់រា​ជរដ្ឋាភិបាលកម្ពុជា

ទន្ទឹមនោះដែរ ឯកឧត្តម នួន ផារ័ត្ន បានបញ្ជាក់ថា នៅពេល​ខាងមុខនេះខេត្តកំពង់ធំ នឹងរៀប​ចំសង្ក្រានកំ​ពង់ធំ ឱ្យធំ​ជាងឆ្នាំ​មុន ដែលមាន​កន្លែង​ស្អាតៗជា​ច្រើន ដើម្បីទាក់ទាញភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ ចូលលេ​ងសង្ក្រានកំ​ពង់ធំ ដែលតម្រូវគ​ណៈបញ្ជាកា​រឯកភាពរដ្ឋបាលខេត្ត ក្រុង ស្រុក និងអាជ្ញាធរមូ​លដ្ឋាន សូមយ​កចិត្តទុកដា​ក់ អនុវត្ត​ការងារភូមិឃុំសង្កាត់មានសុវត្តិភាព ឱ្យមាន​សុវត្ថិភាពផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !