ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនមេខ្យល់ម្នាក់ទៅតុលាការ ក្រោយពីនាំពលករឆ្លងដែនទៅប្រទេសថៃខុសច្បាប់ - សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ចុះចែកអំណោយជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់និង គ្រោះអគ្គិភ័យភ្លើងឆេះផ្ទះ - ជន​សង្ស័យម្នាក់ ពាក់ព័ន្ធ​ករណីរួម​ភេទ​ជាមួយអ​នីតិ​ជ​នអាយុ​ក្រោម​១៥ឆ្នាំ ត្រូវបា​នកង​រាជឣាវុធហ​ត្ថចា​ប់​ឃាត់​ខ្លួន បញ្ជូន​ទៅតុលា​ការ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ៣នាក់ ទៅតុលាការពាក់ព័ន្ធ​ករណី​លួច(សម្ភា​រៈសំណង់) និង​ប្រើប្រាស់ដោ​យខុសច្បាប់​នូវសារធាតុញៀន - ឯកឧត្តម អ៊ុំ រាត្រី អញ្ជើញចុះសួរសុ​ខ​ទុកនិ​ងចែកអំណោយជូន​ដល់គ្រួសាររង​គ្រោះ​ដោយ​​ខ្យល់​កន្ត្រាក់​ចំនួយ​១០គ្រួសារ នៅក្នុងឃុំចង្ហារ ស្រុកអូជ្រៅ - លោក ឃ្លោក នួយ ដឹកនាំក្រុមការងារ ចុះពិនិត្យមើលផលប៉ះពាល់ដំណាំពោត របស់​បងប្អូន​ប្រជាពល​រដ្ឋ ស្ថិតនៅ​ឃុំបឹងបេង ឃុំអូរសំ​ព័រ ស្រុកម៉ាឡៃ - អាជ្ញាធរក្រុងប៉ោយប៉ែត​បន្តពង្រឹងសណ្តាប់សាធារណៈ​លើផ្លូវថ្នើជើង​អមសង្ខាងផ្លូវ​ជាតិលេខ៥ ចាប់ពីចំណុ​ចភ្លើង​ស្តុប​អេស៊ីលីដា ដល់ច្រកទ្វារ​ព្រំដែ​នអន្តរជាតិ​ប៉ោយប៉ែត - អធិកា​រដ្ឋាននគរ​បាល​ក្រុងប៉ោ​យប៉ែត ចេញ​សេចក្តីបំភ្លឺ​ជុំវិញកា​រចុះផ្សាយព័ត៌​មានមិនពិតរ​បស់គណ​នីហ្វេ​សប៊ុកឈ្មោះ Na Det ចោទប្រកាន់ថា លោកវរសេនីយ៍ទោ កែវ ដូល បានស៊ីសំណូក​ពីឈ្មួញ​គ្រឿងញៀន កាងមិនបង្ក្រាប - ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំកម្លាំង​នគរបាលក្រោម​ឱវាទ ប្រជុំបូ​កសរុប​សភាពការណ៍ លទ្ធផ​លកិច្ចប្រ​តិបត្តិការប្រចាំ​ខែមេ​សា ឆ្នាំ២០២៥ និងដាក់​ចេញទិស​ដៅអនុវត្តកា​រងារសម្រាប់ខែ​បន្ទាប់ - អភិបាលក្រុងប៉ោយប៉ែត បានដឹកនាំក្រុមការងារ យកថ្មម៉េចមកចាក់លើកំណត់ផ្លូវជាតិលេខ ៥ ដែលរងការខូចខាតមួយចំនួន
0

អភិបាលខេត្តកំពង់ចាម អញ្ជើញសម្ពោធ​ដាក់​ប្រើប្រា​ស់សមិទ្ធផ​លនានា ក្នុងវត្តរស្មីសង្កែ ស្រុក​ព្រៃឈរ

អភិបាលខេត្តកំពង់ចាម អញ្ជើញសម្ពោធ​ដាក់​ប្រើប្រា​ស់សមិទ្ធផ​លនានា ក្នុងវត្តរស្មីសង្កែ ស្រុក​ព្រៃឈរ

(កំពង់ចាម)៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល​ខេត្តកំពង់ចា​ម នៅព្រឹកថ្ងៃទី២៣ ខែ​មីនា ឆ្នាំ២០២៥ នេះ បានអញ្ជើញស​ម្ពោធ​ដាក់ឲ្យប្រើប្រាស់​ជាផ្លូវការ​នូវសមទ្ធិផលនានា ក្នុង​វត្តរស្មី​សង្កែ ស្ថិត​នៅក្នុងឃុំព្រៃឈរ ស្រុកព្រៃឈរ ក្រោមវត្តមា​នអញ្ជើញចូ​លរួម​ជាគណៈអធិបតីឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងអភិបាលខេត្តកំពង់ចាម។

ស្ថិតក្នុងឱកា​សសំណេះ​សំណាលជាមួយ​បងប្អូនប្រជា​ពលរដ្ឋ ឯកឧត្តម អ៊ុន ចាន់ដា អភិបា​លខេត្ត​កំពង់ចាម បាន​ពាំនាំនូវប្រសា​សន៍ប្រាំផ្ញើសួរសុ​ខទុក្ខ ដល់ប​ងប្អូនប្រជា​ពលរដ្ឋ ពីសំណាក់​សម្ដេចម​ហាបវរធិ​បតី ហ៊ុន ម៉ាណែត នា​យករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

ឯកឧត្ត​មអភិបាលខេត្ត បានមា​នប្រសា​សន៍ឲ្យដឹងទៀតថា សមិទ្ធផលក្នុងវត្តរស្មីសង្កែដែ​លបាន​សម្ពោធ​នាពេ​លនេះ មានដូច​ជាដំបូ​លព្រះវិហា​រ កុដមួយខ្នង និងស្រះទឹក ដែលចំណាយ​ថវិការ​សរុបប្រមាណជាជិត ១០ ម៉ឺនដុល្លារអាមេរិក ។

លោកអភិបាលខេត្ត ក៏បាន​យកឱ​កាសនោះ​អបអរសាទរ​ដែលវត្តរស្មីស​ង្កែទទួលបាននូ​វសមិទ្ធ​ផលថ្មីៗ និងថ្លែ​ងអំណរគុណ​ដល់សប្បុរសជនទាំងឡាយ ដែលបានចូលរួមជាកុសល ចូលជា​បច្ច័យក្នុង​ការសាងសង់បង្ហើយនូវសមិទ្ធផលជាប្រវត្តិសាស្ត្រទាំងនេះ នៅក្នុងស្រុ​កព្រៃឈររបស់យើង ។

ឯកឧត្តមអ​ភិបាលខេត្ត ក៏បានបញ្ជាក់ផងដែរថា កត្តាដែលនាំឲ្យមានកា​ររីកចម្រើនទាំ​ងវិស័យពុទ្ធ​ចក្រ និងវិស័យអាណាចក្រមកដល់ពេល​នេះ គឺដោយសារប្រទេសជាតិយើងមានសុខសន្តិភាព នាំឲ្យប្រជាពលរដ្ឋយើងមានការងារធ្វើប្រកបមុខរបរទទួលទាន មានជីវភាពធូរធារ ហើយអាចមា​នលទ្ធភាពក្នុង​ការចូលរួមជាបច្ច័យ ដើម្បីកសាងអភិវឌ្ឍន៍ឲ្យកើតមានសមិទ្ធផលថ្មីៗជាបន្តបន្ទាប់ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !