ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនមេខ្យល់ម្នាក់ទៅតុលាការ ក្រោយពីនាំពលករឆ្លងដែនទៅប្រទេសថៃខុសច្បាប់ - សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ចុះចែកអំណោយជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់និង គ្រោះអគ្គិភ័យភ្លើងឆេះផ្ទះ - ជន​សង្ស័យម្នាក់ ពាក់ព័ន្ធ​ករណីរួម​ភេទ​ជាមួយអ​នីតិ​ជ​នអាយុ​ក្រោម​១៥ឆ្នាំ ត្រូវបា​នកង​រាជឣាវុធហ​ត្ថចា​ប់​ឃាត់​ខ្លួន បញ្ជូន​ទៅតុលា​ការ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ៣នាក់ ទៅតុលាការពាក់ព័ន្ធ​ករណី​លួច(សម្ភា​រៈសំណង់) និង​ប្រើប្រាស់ដោ​យខុសច្បាប់​នូវសារធាតុញៀន - ឯកឧត្តម អ៊ុំ រាត្រី អញ្ជើញចុះសួរសុ​ខ​ទុកនិ​ងចែកអំណោយជូន​ដល់គ្រួសាររង​គ្រោះ​ដោយ​​ខ្យល់​កន្ត្រាក់​ចំនួយ​១០គ្រួសារ នៅក្នុងឃុំចង្ហារ ស្រុកអូជ្រៅ - លោក ឃ្លោក នួយ ដឹកនាំក្រុមការងារ ចុះពិនិត្យមើលផលប៉ះពាល់ដំណាំពោត របស់​បងប្អូន​ប្រជាពល​រដ្ឋ ស្ថិតនៅ​ឃុំបឹងបេង ឃុំអូរសំ​ព័រ ស្រុកម៉ាឡៃ - អាជ្ញាធរក្រុងប៉ោយប៉ែត​បន្តពង្រឹងសណ្តាប់សាធារណៈ​លើផ្លូវថ្នើជើង​អមសង្ខាងផ្លូវ​ជាតិលេខ៥ ចាប់ពីចំណុ​ចភ្លើង​ស្តុប​អេស៊ីលីដា ដល់ច្រកទ្វារ​ព្រំដែ​នអន្តរជាតិ​ប៉ោយប៉ែត - អធិកា​រដ្ឋាននគរ​បាល​ក្រុងប៉ោ​យប៉ែត ចេញ​សេចក្តីបំភ្លឺ​ជុំវិញកា​រចុះផ្សាយព័ត៌​មានមិនពិតរ​បស់គណ​នីហ្វេ​សប៊ុកឈ្មោះ Na Det ចោទប្រកាន់ថា លោកវរសេនីយ៍ទោ កែវ ដូល បានស៊ីសំណូក​ពីឈ្មួញ​គ្រឿងញៀន កាងមិនបង្ក្រាប - ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំកម្លាំង​នគរបាលក្រោម​ឱវាទ ប្រជុំបូ​កសរុប​សភាពការណ៍ លទ្ធផ​លកិច្ចប្រ​តិបត្តិការប្រចាំ​ខែមេ​សា ឆ្នាំ២០២៥ និងដាក់​ចេញទិស​ដៅអនុវត្តកា​រងារសម្រាប់ខែ​បន្ទាប់ - អភិបាលក្រុងប៉ោយប៉ែត បានដឹកនាំក្រុមការងារ យកថ្មម៉េចមកចាក់លើកំណត់ផ្លូវជាតិលេខ ៥ ដែលរងការខូចខាតមួយចំនួន
0

រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធពិធីក្រុងពលីបួង​សួងសុំសេចក្តី​សុខ ត្រៀមរៀប​ចំព្រឹត្តិការ​ណ៍សង្ក្រាន្តប៉ៃ​លិន ដើម្បីបង្កឱកាសឱ្យពលរដ្ឋ និងភ្ញៀវទេ​សចរ មកក​ម្សាន្តសប្បាយ

រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធពិធីក្រុងពលីបួង​សួងសុំសេចក្តី​សុខ ត្រៀមរៀប​ចំព្រឹត្តិការ​ណ៍សង្ក្រាន្តប៉ៃ​លិន ដើម្បីបង្កឱកាសឱ្យពលរដ្ឋ និងភ្ញៀវទេ​សចរ មកក​ម្សាន្តសប្បាយ

ប៉ៃលិន៖ រដ្ឋបាលខេត្តប៉ៃលិន នឹងបើកព្រឹត្តិការណ៍សង្រ្កាន្តឆ្នាំថ្មី ដើម្បីបង្កឱកាស និងផ្តល់ឱ​កាស​ដល់​ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលកំពុងស្នាក់នៅក្នុងខេត្តបាត់ដំបង និង​ក្រៅ​ខេត្ត បានមកចូលរួ​មកម្សាន្ត សប្បាយរីករា​យក្នុងពិធីបុណ្យចូ​លឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែល​នឹងឈានចូលមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ ។

សម្រាប់ថ្ងៃទី២៣ ខែមីនា ​ឆ្នាំ២០២៥នេះ​ ពិធីក្រុងពលី បួងសួងសុំសេចក្តីសុ​ខក្នុងការរៀបចំសា​ងសង់សំ​ណង់ ផ្សេងៗ ត្រៀមរៀបចំព្រឹត្តិការណ៍សង្ក្រាន្តប៉ៃលិនឆ្នាំ២០២៥ ដែលបានធ្វើឡើង​នៅមាត់ស្ទឹងប៉ៃ​លិន ស្ថិតក្រោម អធិបតី ភាព លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈ​អភិ​បាលខេត្តប៉ៃលិន និងឯកឧត្តម ជា ចាន់ឌិនប្រធានក្រុម ប្រឹក្សា ខេត្ត ព្រមទាំងមាន​ការអញ្ជើញ​ចូល​រួមពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មន្ទីរ អង្គភាពនានា ជុំវិញខេត្ត និង​ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តផងដែរ ។

សូមបញ្ជាក់ថា៖ នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាខាងមុននេះ រដ្ឋបាលខេត្ត បានគ្រោងរៀប ចំសង្ក្រាន្តប៉ៃលិន អោយបានអធិកអាធម សម្រាប់បងប្អូនប្រ​ជាពលរដ្ឋបាន​ចូលរួមលេងកម្សាន្តសប្បាយ ដោយមានកម្ម វិធី ជាច្រើនរួមមាន៖ កម្មវិធីតាមបែបសាសនា ការលេងល្បែង​ប្រជាប្រិយខ្មែរ ការប្រគុំតន្ត្រីខ្នាតធំនិងការដាក់តាំងពិព័រណ៌ ផលិតផល នៅតាមទី​តាំងសំខាន់ៗមួយចំនួនក្នុងខេត្តសំដៅធ្វើយ៉ាងណាទាក់ទាញចំណាប់អារម្មណ៍ ពីមហាជនទាំង ក្នុង ខេត្ត និងក្រៅខេត្តមកលេងកម្សាន្តនៅខេត្តយើង អោយបានច្រើនកុះករ ។

ក្រៅពីនោះ ការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តប៉ៃលិនឆ្នាំ២០២៥ នេះ បានធ្វើឡើងដើ​ម្បីទទួលទេវ​តាឆ្នាំថ្មី ឆ្នាំម្សាញ់ និងដើម្បីបណ្តុះយុវជនបង្ហាញពីទេពកោសល្យសក្តានុពល ឆន្ទៈ ការខិតខំប្រឹង​ប្រែង​តាមរយៈការចូលរួមរៀបចំ នូវពិធី បុណ្យ ប្រពៃណីជាតិខ្មែរ ឬព្រឹត្តិការណ៍នានា ដើម្បីផ្តល់ឱកា​សឱ្យយុវជន​ចូលរួមដោយស្ម័គ្រចិត្ត នឹងបានធ្វើការផ្លាស់ប្តូរ នូវ បទពិសោធន៍គ្នាទៅវិញទៅមក ព្រមទាំងបានបង្ហាញពីវប្បធម៌ អរិយធម៌ និងទំនៀមទម្លាប់ ប្រពៃណី សាសនា ការរស់នៅ របស់ ប្រជាព​លរដ្ឋ ជូនដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានឈ្វេងយល់ ដើម្បីធ្វើការផ្សព្វ​ផ្សាយបន្តទៀតផងដែរ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !