ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនមេខ្យល់ម្នាក់ទៅតុលាការ ក្រោយពីនាំពលករឆ្លងដែនទៅប្រទេសថៃខុសច្បាប់ - សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ចុះចែកអំណោយជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់និង គ្រោះអគ្គិភ័យភ្លើងឆេះផ្ទះ - ជន​សង្ស័យម្នាក់ ពាក់ព័ន្ធ​ករណីរួម​ភេទ​ជាមួយអ​នីតិ​ជ​នអាយុ​ក្រោម​១៥ឆ្នាំ ត្រូវបា​នកង​រាជឣាវុធហ​ត្ថចា​ប់​ឃាត់​ខ្លួន បញ្ជូន​ទៅតុលា​ការ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ៣នាក់ ទៅតុលាការពាក់ព័ន្ធ​ករណី​លួច(សម្ភា​រៈសំណង់) និង​ប្រើប្រាស់ដោ​យខុសច្បាប់​នូវសារធាតុញៀន - ឯកឧត្តម អ៊ុំ រាត្រី អញ្ជើញចុះសួរសុ​ខ​ទុកនិ​ងចែកអំណោយជូន​ដល់គ្រួសាររង​គ្រោះ​ដោយ​​ខ្យល់​កន្ត្រាក់​ចំនួយ​១០គ្រួសារ នៅក្នុងឃុំចង្ហារ ស្រុកអូជ្រៅ - លោក ឃ្លោក នួយ ដឹកនាំក្រុមការងារ ចុះពិនិត្យមើលផលប៉ះពាល់ដំណាំពោត របស់​បងប្អូន​ប្រជាពល​រដ្ឋ ស្ថិតនៅ​ឃុំបឹងបេង ឃុំអូរសំ​ព័រ ស្រុកម៉ាឡៃ - អាជ្ញាធរក្រុងប៉ោយប៉ែត​បន្តពង្រឹងសណ្តាប់សាធារណៈ​លើផ្លូវថ្នើជើង​អមសង្ខាងផ្លូវ​ជាតិលេខ៥ ចាប់ពីចំណុ​ចភ្លើង​ស្តុប​អេស៊ីលីដា ដល់ច្រកទ្វារ​ព្រំដែ​នអន្តរជាតិ​ប៉ោយប៉ែត - អធិកា​រដ្ឋាននគរ​បាល​ក្រុងប៉ោ​យប៉ែត ចេញ​សេចក្តីបំភ្លឺ​ជុំវិញកា​រចុះផ្សាយព័ត៌​មានមិនពិតរ​បស់គណ​នីហ្វេ​សប៊ុកឈ្មោះ Na Det ចោទប្រកាន់ថា លោកវរសេនីយ៍ទោ កែវ ដូល បានស៊ីសំណូក​ពីឈ្មួញ​គ្រឿងញៀន កាងមិនបង្ក្រាប - ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំកម្លាំង​នគរបាលក្រោម​ឱវាទ ប្រជុំបូ​កសរុប​សភាពការណ៍ លទ្ធផ​លកិច្ចប្រ​តិបត្តិការប្រចាំ​ខែមេ​សា ឆ្នាំ២០២៥ និងដាក់​ចេញទិស​ដៅអនុវត្តកា​រងារសម្រាប់ខែ​បន្ទាប់ - អភិបាលក្រុងប៉ោយប៉ែត បានដឹកនាំក្រុមការងារ យកថ្មម៉េចមកចាក់លើកំណត់ផ្លូវជាតិលេខ ៥ ដែលរងការខូចខាតមួយចំនួន
0

ជនសង្ស័យចំនួន៦​នាក់ ពាក់ព័ន្ធករ​ណីលួចស្ថាន​ទម្ងន់ទោស ដោយ​សារកា​រប្រព្រឹត្តអំ​ពើហិង្សា និងប្រើប្រាស់​ដោយ​ខុសច្បា​ប់នូវសារ​ធាតុញៀន ត្រូវអាវុធហត្ថចាប់ឃាត់ខ្លួនបញ្ជូនទៅតុលាការ

ជនសង្ស័យចំនួន៦​នាក់ ពាក់ព័ន្ធករ​ណីលួចស្ថាន​ទម្ងន់ទោស ដោយ​សារកា​រប្រព្រឹត្តអំ​ពើហិង្សា និងប្រើប្រាស់​ដោយ​ខុសច្បា​ប់នូវសារ​ធាតុញៀន ត្រូវអាវុធហត្ថចាប់ឃាត់ខ្លួនបញ្ជូនទៅតុលាការ

(បន្ទាយមានជ័យ)៖ជនសង្ស័យចំនួន៦​នាក់ ដែលបានធ្វើស​កម្មភាព​ធាក់ផ្ដួល​ដើម្បីយ​កម៉ូតូ របស់ជ​ន​រគ្រោះ បណ្តាលឱ្យដួល​ម៉ូតូ នៅ​វេ​លា​ម៉ោង១៧និង​០០នាទី ថ្ងៃទី២​១ ខែមីនា ឆ្នាំ២០២៥ នៅ​ចំណុច​ភូមិបារាយណ៍​ ឃុំតាផូ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ រួចហើ​យក្រុ​មជន​សង្ស័យ​បាន​យក​ម៉ូតូរ​បស់​ជនរង​គ្រោះជិះគេចខ្លួន យ​កម៉ូតូទៅ​ដា​ក់បញ្ចាំ​នៅក្រុង​ប៉ោយ​ប៉ែត ត្រូវបាន​កម្លាំង​ការិយា​ល័យជំ​នាញព្រហ្មទណ្ឌ សហការជាមួយ​កម្លាំងជំនាញ​មូលដ្ឋានកងរា​ជអាវុធហត្ថក្រុង​ប៉ោយ​ប៉ែត ចាប់ឃាត់ខ្លួននៅវេលាម៉ោង០០ និង៣​០នាទី ថ្ងៃទី២២ ខែមីនា នៅចំណុចភូមិក្បាល​ស្ពាន​១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត​ ក្រោយ​ពីទទួលបាន​ពាក់បណ្តឹង ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកង​រាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា ជន​សង្ស័យដែលត្រូវឃាត់ខ្លួនរួមមាន៖ ១.ឈ្មោះ សែន ស៊ឺ ភេទប្រុស  អាយុ ១៥ឆ្នាំ, .ឈ្មោះ ឆៃ បញ្ញា ភេទប្រុស អាយុ១៦ឆ្នាំ, .ឈ្មោះ ព្រឿយ ដារុង ភេទប្រុស អាយុ១៥ឆ្នាំ, .ឈ្មោះ យឿម តាវ៉ាន់ ភេទប្រុស អាយុ១៥ឆ្នាំ, .ឈ្មោះ វង់ សិលា(យក្ស ភេទប្រុស អាយុ ១៩ឆ្នាំ, .​ឈ្មោះ ឡង់ សុធា ភេទប្រុស អាយុ ២០ឆ្នាំ ព្រមទាំ​ងដកហូតវត្ថុតាង ១.ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌​ខ្មៅ ផលិតឆ្នាំ២០១៩ ពាក់ផ្លាកលេខសៀមរាប 1AF-1067 ចំនួន០១គ្រឿង (ប្រគល់ជូនជនរងគ្រោះ), .ម៉ូតូម៉ា​កហុងដាឌ្រីម ពណ៌ខ្មៅ ផ​លិតឆ្នាំ២០២៥ ចំនួន០១គ្រឿង, .ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌​ខ្មៅ ផលិតឆ្នាំ២០១៦ ឡើងតែមឆ្នាំ២០១៨ ចំនួន០១គ្រឿង។ និង​បានធ្វើតេស្ត​ទឹកនោមមាន​សារធាតុ​ញៀនចំ​នួន​០៥នាក់ ហើយ​នាំមកមូលដ្ឋានកង​រាជអាវុធហត្ថក្រុង ដើម្បីសួរនាំតាមនីតិវិធី។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងទៀតថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យ​បានឆ្លើយសារ​ភាពថា ក្រុមខ្លួនពិត​ជាបានពាក់ព័ន្ធលើករណី លួចស្ថានទម្ងន់ទោស​ដោយ​សារប្រ​ព្រឹត្តអំ​ពើហិង្សា និងប្រើប្រាស់​ដោយខុសច្បាប់នូវ​សារធាតុញៀនពិតប្រាកដមែន។ ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាង​ជាក់ស្តែងកម្លាំ​ងមូលដ្ឋានកងរា​ជអាវុធហត្ថក្រុង​កសាងសំ​ណុំរឿ​ងបញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅសៀលថ្ងៃសៅរ៍ ទី២២ ខែមីនា ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !