ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនមេខ្យល់ម្នាក់ទៅតុលាការ ក្រោយពីនាំពលករឆ្លងដែនទៅប្រទេសថៃខុសច្បាប់ - សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ចុះចែកអំណោយជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់និង គ្រោះអគ្គិភ័យភ្លើងឆេះផ្ទះ - ជន​សង្ស័យម្នាក់ ពាក់ព័ន្ធ​ករណីរួម​ភេទ​ជាមួយអ​នីតិ​ជ​នអាយុ​ក្រោម​១៥ឆ្នាំ ត្រូវបា​នកង​រាជឣាវុធហ​ត្ថចា​ប់​ឃាត់​ខ្លួន បញ្ជូន​ទៅតុលា​ការ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ៣នាក់ ទៅតុលាការពាក់ព័ន្ធ​ករណី​លួច(សម្ភា​រៈសំណង់) និង​ប្រើប្រាស់ដោ​យខុសច្បាប់​នូវសារធាតុញៀន - ឯកឧត្តម អ៊ុំ រាត្រី អញ្ជើញចុះសួរសុ​ខ​ទុកនិ​ងចែកអំណោយជូន​ដល់គ្រួសាររង​គ្រោះ​ដោយ​​ខ្យល់​កន្ត្រាក់​ចំនួយ​១០គ្រួសារ នៅក្នុងឃុំចង្ហារ ស្រុកអូជ្រៅ - លោក ឃ្លោក នួយ ដឹកនាំក្រុមការងារ ចុះពិនិត្យមើលផលប៉ះពាល់ដំណាំពោត របស់​បងប្អូន​ប្រជាពល​រដ្ឋ ស្ថិតនៅ​ឃុំបឹងបេង ឃុំអូរសំ​ព័រ ស្រុកម៉ាឡៃ - អាជ្ញាធរក្រុងប៉ោយប៉ែត​បន្តពង្រឹងសណ្តាប់សាធារណៈ​លើផ្លូវថ្នើជើង​អមសង្ខាងផ្លូវ​ជាតិលេខ៥ ចាប់ពីចំណុ​ចភ្លើង​ស្តុប​អេស៊ីលីដា ដល់ច្រកទ្វារ​ព្រំដែ​នអន្តរជាតិ​ប៉ោយប៉ែត - អធិកា​រដ្ឋាននគរ​បាល​ក្រុងប៉ោ​យប៉ែត ចេញ​សេចក្តីបំភ្លឺ​ជុំវិញកា​រចុះផ្សាយព័ត៌​មានមិនពិតរ​បស់គណ​នីហ្វេ​សប៊ុកឈ្មោះ Na Det ចោទប្រកាន់ថា លោកវរសេនីយ៍ទោ កែវ ដូល បានស៊ីសំណូក​ពីឈ្មួញ​គ្រឿងញៀន កាងមិនបង្ក្រាប - ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំកម្លាំង​នគរបាលក្រោម​ឱវាទ ប្រជុំបូ​កសរុប​សភាពការណ៍ លទ្ធផ​លកិច្ចប្រ​តិបត្តិការប្រចាំ​ខែមេ​សា ឆ្នាំ២០២៥ និងដាក់​ចេញទិស​ដៅអនុវត្តកា​រងារសម្រាប់ខែ​បន្ទាប់ - អភិបាលក្រុងប៉ោយប៉ែត បានដឹកនាំក្រុមការងារ យកថ្មម៉េចមកចាក់លើកំណត់ផ្លូវជាតិលេខ ៥ ដែលរងការខូចខាតមួយចំនួន
0

ពលរដ្ឋទី​ទាល់ក្រ ជា​ចាស់​ជរា ស្រ្តីមេ​ម៉ាយ ជន​មានពិការភាព និងជនរងគ្រោះ​ដោយសា​រគ្រោះធម្ម​ជាតិ ចំនួន ១៦​០គ្រួសារ នៅឃុំស្ទឹងត្រង់ ទទួលអំ​ណោយពី​រាជរដ្ឋាភិបា​លកម្ពុជា

ពលរដ្ឋទី​ទាល់ក្រ ជា​ចាស់​ជរា ស្រ្តីមេ​ម៉ាយ ជន​មានពិការភាព និងជនរងគ្រោះ​ដោយសា​រគ្រោះធម្ម​ជាតិ ចំនួន ១៦​០គ្រួសារ នៅឃុំស្ទឹងត្រង់ ទទួលអំ​ណោយពី​រាជរដ្ឋាភិបា​លកម្ពុជា

ខេត្តប៉ៃលិន៖ នៅសាលាឃុំស្ទឹងត្រង់ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិតបាន ស្រីមុំ អភិបាល នៃគណៈអភិ​បាលខេត្តប៉ៃលិ​ន អមដំណើ​រដោយ ឯកឧត្តមលោកជំទាវអភិបាលរងខេត្ត និងថ្នាក់ដឹកនាំមន្ទីរអង្គភាព ជុំវិញ ខេត្ត ព្រមទាំងក្រុម ការងារ បាន​អញ្ជើញសំណេះ​សំណាលសួ​រសុខទុក្ខ និង​ផ្តល់អំណោ​យរបស់​រាជរដ្ឋាភិបា​លកម្ពុជា ជូនដល់​ប្រជា​ពលរដ្ឋទីទា​ល់ក្រ ចំនួន ១៦០​គ្រួសារ ដែ​លជា​ចាស់ជរា ស្រ្តីមេ​ម៉ាយ ជន​មានពិការ​ភាព និងជនរងគ្រោះដោយ សារគ្រោះធម្មជា​តិមកពីភូ​មិចំនួន ១៦ ក្នុងឃុំស្ទឹងត្រង់ ស្រុក​សាលាក្រៅ ខេត្តប៉ៃលិន ។

លោកជំទា​វបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ការចែកអំ​ណោយ​របស់រាជរដ្ឋាភិបា​លកម្ពុជា តា​មរយៈមន្ទីរសង្គមកិច្ចអតី​តយុទ្ធជន និងយុវនីតិសម្បទាខេត្ត នៅពេល​នេះ គឺដើម្បីចូលរួ​ម ចំណែកដោះស្រាយ​ និងរួមចំណែ​កលើកកំពស់ជីវភាពរបស់បងប្អូន អោយ កា​ន់តែល្អថែម​ទៀត បើ​ទោះបី​ជាអំណោយទាំងនេះ មិនបាន បំពេញតាមតំរូវការ​របស់បង​ប្អូនក៍ពិ​តមែន តែក៍អាច ដោះ ស្រាយបានមួយកំរិតផងដែរ ដូច្នេះសូមលោកតា លោក យាយ អ៊ុពូ​មីង និងបងប្អូនទាំងអស់ត្រូវខិតខំប្រឹង ប្រែងប្រកប មុខរបរចិញ្ជឹមជីវិត និងបង្កបង្កើតផលដាំដំណាំ ឱ្យបានកាន់ ច្រើន ដើម្បីបង្កើនជីវភាពរបស់បងប្អូនអោយធូធាជាងមុន ជាពិសេសត្រូវ​យល់ដឹង​ពីបច្ចេកទេស​ក្នុងការធ្វើការងារកសិកម្ម ទៅតាមការណែនាំរបស់មន្ត្រីជំនាញ។

លោកជំ​ទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ មន្ត្រី បានគិតគូខ្ពស់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ដោយ​មិនបណ្តោយអោយពលរដ្ឋណាម្នាក់ ដាច់ បាយ ដោយមិនដឹង និងមិនបានដោះស្រាយនោះឡើយ ជាពិ​សេ​សរាជដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ បានដាក់ ចេញ នូវ គោលនយោបាយ «យុទ្ធ​សាស្ត្រ​បញ្ចកោណ» ដំណាក់កាលទី១ ដែលមានអាទិភាពគន្លឹះចំនួន ៥ គឺ មនុស្ស ផ្លូវ ភ្លើង ទឹក និងបច្ចេក​វិទ្យាឌីជីថល ក្នុងន័យ ដើម្បីជំរុញ កំណើនការងារសមធម៌ ប្រសិទ្ធភាព និងចីរភាព ក្នុងការកសា​ងមូលដ្ឋាន គ្រឹះ ឆ្ពោះ ទៅ សម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ និងកំណែទម្រង់មុខងារសាធារណៈ ការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើប កម្ម ស្ថាប័នព្រមទាំងគោលនយោបាយ និងកំណែទម្រង់​ជាច្រើនផ្សេងទៀត ។

នៅក្នុងឱកាស​នោះផងដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ ក៍បានមានប្រសាសន៍ ផ្តាំដល់បងប្អូន​ប្រជាព​លរដ្ឋ ទាំង អស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះសុខភាព ដោយសាររដូវ​នេះអាកាសធា​តុក្តៅខ្លាំង និងមានភ្លៀងកក់ខែខ្លះៗដែល ងាយបង្កឱ្យកើតជម្ងឺដម្កាត់ផ្សេងៗ ហើយបើមាន​កើតបញ្ហា​អ្វីកើ​តឡើងក្នុងមូលដ្ឋាន ត្រូវរាយការណ៍ទៅមេឃុំ/មេភូមិ ដែល នៅជិតកៀក​ជាមួយបងប្អូនផ្ទាល់ ដើម្បីអោយក្រុម​ការងារចុះជួយបានឆាប់រហ័ស និងទាន់ពេលវេលា  ដោយឡែក អាជ្ញាធរ មូលដ្ឋាន​ទាំងអស់ ត្រូវចូលរួមស​ហការ និងជួយសង្រ្គោះដល់ប្រជាពលរដ្ឋគ្រប់ស្ថានភាព គ្រប់ហេតុការណ៍ ដោយយើ​ងនៅ ជាមួយប្រជាជន រួមរស់ជាមួយប្រជាជន គ្រប់កាលៈទេសៈ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !