ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនមេខ្យល់ម្នាក់ទៅតុលាការ ក្រោយពីនាំពលករឆ្លងដែនទៅប្រទេសថៃខុសច្បាប់ - សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ចុះចែកអំណោយជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់និង គ្រោះអគ្គិភ័យភ្លើងឆេះផ្ទះ - ជន​សង្ស័យម្នាក់ ពាក់ព័ន្ធ​ករណីរួម​ភេទ​ជាមួយអ​នីតិ​ជ​នអាយុ​ក្រោម​១៥ឆ្នាំ ត្រូវបា​នកង​រាជឣាវុធហ​ត្ថចា​ប់​ឃាត់​ខ្លួន បញ្ជូន​ទៅតុលា​ការ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ៣នាក់ ទៅតុលាការពាក់ព័ន្ធ​ករណី​លួច(សម្ភា​រៈសំណង់) និង​ប្រើប្រាស់ដោ​យខុសច្បាប់​នូវសារធាតុញៀន - ឯកឧត្តម អ៊ុំ រាត្រី អញ្ជើញចុះសួរសុ​ខ​ទុកនិ​ងចែកអំណោយជូន​ដល់គ្រួសាររង​គ្រោះ​ដោយ​​ខ្យល់​កន្ត្រាក់​ចំនួយ​១០គ្រួសារ នៅក្នុងឃុំចង្ហារ ស្រុកអូជ្រៅ - លោក ឃ្លោក នួយ ដឹកនាំក្រុមការងារ ចុះពិនិត្យមើលផលប៉ះពាល់ដំណាំពោត របស់​បងប្អូន​ប្រជាពល​រដ្ឋ ស្ថិតនៅ​ឃុំបឹងបេង ឃុំអូរសំ​ព័រ ស្រុកម៉ាឡៃ - អាជ្ញាធរក្រុងប៉ោយប៉ែត​បន្តពង្រឹងសណ្តាប់សាធារណៈ​លើផ្លូវថ្នើជើង​អមសង្ខាងផ្លូវ​ជាតិលេខ៥ ចាប់ពីចំណុ​ចភ្លើង​ស្តុប​អេស៊ីលីដា ដល់ច្រកទ្វារ​ព្រំដែ​នអន្តរជាតិ​ប៉ោយប៉ែត - អធិកា​រដ្ឋាននគរ​បាល​ក្រុងប៉ោ​យប៉ែត ចេញ​សេចក្តីបំភ្លឺ​ជុំវិញកា​រចុះផ្សាយព័ត៌​មានមិនពិតរ​បស់គណ​នីហ្វេ​សប៊ុកឈ្មោះ Na Det ចោទប្រកាន់ថា លោកវរសេនីយ៍ទោ កែវ ដូល បានស៊ីសំណូក​ពីឈ្មួញ​គ្រឿងញៀន កាងមិនបង្ក្រាប - ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំកម្លាំង​នគរបាលក្រោម​ឱវាទ ប្រជុំបូ​កសរុប​សភាពការណ៍ លទ្ធផ​លកិច្ចប្រ​តិបត្តិការប្រចាំ​ខែមេ​សា ឆ្នាំ២០២៥ និងដាក់​ចេញទិស​ដៅអនុវត្តកា​រងារសម្រាប់ខែ​បន្ទាប់ - អភិបាលក្រុងប៉ោយប៉ែត បានដឹកនាំក្រុមការងារ យកថ្មម៉េចមកចាក់លើកំណត់ផ្លូវជាតិលេខ ៥ ដែលរងការខូចខាតមួយចំនួន
0

រដ្ឋបាលខេត្តប៉ៃលិ​ន ជម្រុញដល់អធិការដ្ឋាន​នគរបាលក្រុង-ស្រុក ចុះផ្សព្វផ្សាយ​ពីបញ្ហាពីវិ​ធីបង្កា​គ្រោះ​អគ្គីភ័យតាមមូល​ដ្ឋានក្នុងថ្ងៃទិ​វាជាតិបង្ការនិងពន្លត់អគ្គីភ័យ

រដ្ឋបាលខេត្តប៉ៃលិ​ន ជម្រុញដល់អធិការដ្ឋាន​នគរបាលក្រុង-ស្រុក ចុះផ្សព្វផ្សាយ​ពីបញ្ហាពីវិ​ធីបង្កា​គ្រោះ​អគ្គីភ័យតាមមូល​ដ្ឋានក្នុងថ្ងៃទិ​វាជាតិបង្ការនិងពន្លត់អគ្គីភ័យ

(ប៉ៃលិន)៖ថ្លែងនៅថ្ងៃទី២៤ ខែមីនានេះលោក សោ សុវណ្ណ អភិបាលរងខេត្តប៉ៃលិ​នបានបញ្ជាក់ថា ថ្ងៃនេះរដ្ឋបាលខេត្តប៉ៃលិ​នបានរៀបចំពិធីប្រារព្ធទិវាជាតិ បង្ការ និងពន្លត់អគ្គិភ័យ ដើម្បីជាការរំលឹក ឬជាការដាស់​នូវស្មារតីប្រជាពលរដ្ឋឱ្យមាន ការប្រុងប្រយ័ត្នជា​និច្ចចំពោះគ្រោះម​ហន្តរាយអំពីអគ្គិភ័​យនា​ពេលខាងមុខ ដើម្បីត្រៀមម្ចាស់ការគ្រប់កាលៈទេសៈ ដើម្បី កាត់បន្ថយ​ពីការគ្រោះថ្នាក់ដោ​យអគ្គិ​ភ័យ។

ជា​មួយគ្នាសំណូមពរដល់​លោក អធិការនគរបាលក្រុង/ស្រុក ជួយជំរុញដល់ប៉ុស្តិ៍ទាំង០៨ ឃុំ/​ស​ង្កាត់ ចុះផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋឲ្យយល់ដឹងពីគ្រោះថ្នាក់កើតឡើងដោយអគ្គិភ័យ និងជួយ​ពន្យល់​កុំឲ្យកាប់ឆ្ការដុតទ្រនៀនព្រៃ នៅរដូវប្រាំង ។និងបា​នអំពាវ​នាវដល់ប្រជា​ពលរដ្ឋតាម​គេហ​ដ្ឋាននីមួយៗ ត្រូវត្រៀមបម្រុងទុកនូវបំពង់ពន្លត់អគ្គិភ័យ គ្រប់ប្រភេទ បាល់ពន្លត់អគ្គិភ័យ សារធា​តុផ្សំ​ពីទឹក ភួយពន្លត់អគ្គិភ័យ ម៉ូទ័រឬម៉ាស៊ីនបូមទឹកចល័ត បាវ ក្រណាត់ជក់ទឹក ពាងទឹក អាង ធុង​ទឹក ចប ប៉ែល ដីខ្សាច់ ពូថៅ ញញូរ ត្រសេះ សម្រាប់ប្រើប្រាស់ពេលមាន អគ្គិភ័យកើតឡើងជាយថាហេតុ។

លោកវរ:សេនីយ៍ឯក យ៉ន ជេដ្ឋា ស្នងការរងផែនការងាគ្រប់គ្រងអា​វុធគ្រឿងផ្ទុះ និងអគ្គីភ័យនៃស្នង​ការដ្ឋាននគរបាលខេត្តប៉ៃលិនបានអោយដឹងថា របាយការណ៍នៅឆ្នាំ២០២៤កន្លងទៅ មានគ្រោះ​អគ្គិភ័យ​កើតឡើង ចំនួន ០៣ ករណីស្មើនឹង ០៧លើក ។ក្នុងនោះក្រុងប៉ៃលិនកើត​ឡើងចំនួន ០២ លើក។​​ស្រុកសា​លាក្រៅ កើតឡើង ចំនួន ០៥លើក។ករណីឆេះ រោ​ងចក្រសម្លុតមៀន ចំនួន ០១ លើកករណីឆេះព្រៃ ចំនួន ០៤ លើក

ចំពោះមូលហេតុ នៃការឆេះគឺ​បណ្តាល​មកពីផ្ទុះ​សេខ្សែរភ្លើងនិងដុតផ្ទះដោ​យខ្លួនឯង ព្រោះមាន​ជម្ងឺសតិមិនគ្រប់។ហើយករណីឆេះព្រៃបណ្តាលមកពីប្រជាពលរដ្ឋយកឃ្មុំមិនបានពន្លត់ភ្លើង។សរុ​បទាំ​ងអស់ការខូចខាតរួមមានឃ្លាំងសម្អាតមៀន ទំហំ៣០មx៥០ម ធ្វើពីថ្មប្រកស័ង្គសី ខូច​ខាត៥០%

ម៉ាស៊ីនត្រជាក់ ចំនួន ៥ គ្រឿង

ម៉ាស៊ីនសម្អាត ចំនួន ៣ គ្រឿង

ស្វាយចន្ទី ចំនួន ៥០០ ដើម

ផ្ទះ១ខ្នង ទំហំ ៤មx៥ម ធ្វើពីឈើប្រកសង្ក័សី ខូចខាតទាំងស្រុង។លោកបញ្ជាក់ថាបើបង​ប្អូនមាន​បញ្ហាករណីគ្រអគ្គីភ័យសូមរាយការមកស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនដែលមានលេខ097 7780025118ដើម្បីហៅរថយន្តទៅសង្គ្រោះបន្ទាន់៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !