ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនជាតិចិនម្នាក់ និងគ្រឿងញៀននៅក្រុងប៉ោយប៉ែត - អាជ្ញាធរ​ក្រុង​ប៉ោយប៉ែ​ត​ធ្វើ​អនាម័យ​បរិស្ថាន ផ្សព្វផ្សាយ​ដាស់​ស្មារតី​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​ទុកដាក់​សំរាម​ឲ្យបាន​ត្រឹមត្រូវ​ - - បន្ទាយមានជ័យ.ពិធីប្រកាសតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នគរបាលជាតិ - ឯកឧត្តមបណ្ឌិតប៉ាន់ខែមប៊ុនថននដឹកនាំក្រុមការងាររង់ចាំទទួលស្វាគមន៍ពលរដ្ឋវិលត្រឡប់ពីប្រទេសថៃ - ឯកឧត្តមកែវផុងជំនួយការផ្ទាល់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននឹងលោក លីសុវណ្ណារិទ្ធអភិបាលរងខេត្តបន្ទាយមានជ័យបាននាំដំណើរអ្នកផលិតមាតិកាដ៏ល្បីល្បាញជុំវិញពិភពលោកជនជាតិអាមេរិកចំនួន ៣ រូបទៅភូមិព្រៃចាន់នឹងទីភៀសសឹកនៅវត្តចាន់សុី - ពិធីបើកការដ្ឋានស្ថាបនាផ្លូវមួយខ្សែប្រវែង ៥៨០ ម៉ែត្រក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតប៉ាន់ខែមប៊ុនថនរដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រីនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ប៉ោយប៉ែត - ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន និងលោក គាត ហ៊ុល ចុះពិនិត្យស្ថានភាពផ្លូវ១ខ្សែ - កិច្ចប្រជុំបន្ទាន់មួយដែលរៀបចំដោយឯកឧត្តមបណ្ឌិត ប៉ាន់ ខែមប៊ុនថន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ.!! ............ - សម្ថកិចចុះបង្រ្កាប មុខសញ្ញា កា ប់ ប្លន់ នៅក្នុងក្រុងប៉ោយប៉ែត ចំនួន០៣ករណី និងឃា..ត់ខ្លួនជនសង្ស័យបានចំនួន១០នាក់ ។
0

អភិបាលខេត្តកំព​ង់ចាម អញ្ជើញបើ​កវគ្គប​ណ្តុះប​ណ្តាល អ​ន្តរាគម​ន៍អ​ភិវឌ្ឍន៍ស​មត្ថភាព សម្រា​ប់ក្រុម​គោល​ដៅ​ជាមន្ត្រីរាជ​ការ ស៊ីវិល​ នៃរដ្ឋបាល​ខេត្តកំពង់ចាម

អភិបាលខេត្តកំព​ង់ចាម អញ្ជើញបើ​កវគ្គប​ណ្តុះប​ណ្តាល អ​ន្តរាគម​ន៍អ​ភិវឌ្ឍន៍ស​មត្ថភាព សម្រា​ប់ក្រុម​គោល​ដៅ​ជាមន្ត្រីរាជ​ការ ស៊ីវិល​ នៃរដ្ឋបាល​ខេត្តកំពង់ចាម

ខេត្តកំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃ​គណៈអភិបា​លខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញ​បើកវគ្គបណ្តុះប​ណ្តាល អន្តរាគ​មន៍អភិវឌ្ឍន៍សមត្ថភាព សម្រាប់ក្រុម​គោលដៅ​ជាមន្ត្រីរាជការ ​ស៊ីវិល នៃរដ្ឋបាល​ខេត្តកំពង់ចាម ។ពិធីនេះបានធ្វើឡើង​នៅសាលា​ខេត្តកំ​ពង់​ចាមដោយ​មាន​ការអញ្ជើញចូ​លរួម​ជាគណៈ​អធិបតី ពីឯកឧត្តម​ ឯកឧត្តម សូ មុនីរក្សា នាយក​សាលា​ជាតិរដ្ឋបា​លមូ​លដ្ឋាន​ក្រសួង​មហាផ្ទៃ ។

 

ថ្លែងក្នុងឱកា​សនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានក្រើនរំ​លឹកដល់​មន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវពង្រឹងស​មត្ថភាពដឹ​កនាំរបស់ខ្លួនជាប្រចាំ តាមរយៈការសិក្សា និងម​ធ្យោបា​យនានា ពោល​គឺត្រូវបណ្តុះ​អ្នកដឹកនាំប​ន្តវេន ឱ្យបានកាន់តែច្រើន ដោយណែនាំ​មន្ត្រីឱ្យគោ​រព​ពេលវេលា​ធ្វើការ ត្រូវបង្កើនសម​ត្ថភាពផ្ទាល់ខ្លួន និងត្រូវពង្រឹងប្រ​សិទ្ធភាពការងារប្រ​កបដោយ​ភាពទទួ​លខុសត្រូវខ្ពស់​ ។

ជាមួយគ្នានោះ​ ឯកឧត្តមអភិបាលខេត្ត បានសង្កត់ធ្ងន់ថា ភាពជាថ្នាក់ដឹក​នាំ ត្រូវដឹកនាំតាមបែប សិ​ល្បៈ ធ្វើយ៉ា​ងណាត្រូវជំរុញមន្ត្រីក្រោម​ឱវាទឱ្យចេះធ្វើការ ឱ្យមា​នធនធានសម្រាប់ធ្វើការងារ និង​ឱ្យមន្ត្រីចេះសម្រេចចិត្ត​អារកាត់ប្រកបដោយប្រសិទ្ធផល និងប្រសិទ្ធភាព នៃការងារ ក្រៅពី​នោះ​ត្រូវដឹកនាំមន្ត្រី ឱ្យខិ​តខំរួមគ្នាបម្រើសេ​វាសាធារណៈ ជូនប្រជាពលរដ្ឋឱ្យបានល្អ ប្រសើរផងដែរ ។

ក្នុងឱកាសនោះដែរ ឯកឧត្តម សូ មុនីរក្សា នាយក​សាលាជាតិរដ្ឋបាលមូលដ្ឋានក្រសួងមហាផ្ទៃ បាន​ថ្លែងថា វគ្គបណ្តុះ​បណ្តាលនេះ គឺមានរយៈ​ពេល ៥ថ្ងៃ លើប្រធា​នបទចំនួន ៤គឺ៖ ទី១. ការ តាក់​តែងអត្ថបទ ការរៀបចំ​សុន្ទរកថា បទអន្តរា​គមន៍ និងជំនួយ ស្មារតី ទី២. ការរៀបចំ របាយការណ៍ ទី៣. ការងារពិធី​ការ និងទី៤. ការឆ្លុះបញ្ចាំ​ងកិច្ចការសិក្ខាកាម ​។ ដូចនេះ​សូមឱ្យសិក្ខាកាមទាំងអស់ ត្រូវខិតខំ​យកចិត្តទុកដាក់​សិក្សា និងកត់ត្រាទុក ជាពិសេ​សត្រូវចេះ​ធ្វើការដេញដោ​លឱ្យបានផល​ផុសផងដែរ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !