ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនមេខ្យល់ម្នាក់ទៅតុលាការ ក្រោយពីនាំពលករឆ្លងដែនទៅប្រទេសថៃខុសច្បាប់ - សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ចុះចែកអំណោយជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់និង គ្រោះអគ្គិភ័យភ្លើងឆេះផ្ទះ - ជន​សង្ស័យម្នាក់ ពាក់ព័ន្ធ​ករណីរួម​ភេទ​ជាមួយអ​នីតិ​ជ​នអាយុ​ក្រោម​១៥ឆ្នាំ ត្រូវបា​នកង​រាជឣាវុធហ​ត្ថចា​ប់​ឃាត់​ខ្លួន បញ្ជូន​ទៅតុលា​ការ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ៣នាក់ ទៅតុលាការពាក់ព័ន្ធ​ករណី​លួច(សម្ភា​រៈសំណង់) និង​ប្រើប្រាស់ដោ​យខុសច្បាប់​នូវសារធាតុញៀន - ឯកឧត្តម អ៊ុំ រាត្រី អញ្ជើញចុះសួរសុ​ខ​ទុកនិ​ងចែកអំណោយជូន​ដល់គ្រួសាររង​គ្រោះ​ដោយ​​ខ្យល់​កន្ត្រាក់​ចំនួយ​១០គ្រួសារ នៅក្នុងឃុំចង្ហារ ស្រុកអូជ្រៅ - លោក ឃ្លោក នួយ ដឹកនាំក្រុមការងារ ចុះពិនិត្យមើលផលប៉ះពាល់ដំណាំពោត របស់​បងប្អូន​ប្រជាពល​រដ្ឋ ស្ថិតនៅ​ឃុំបឹងបេង ឃុំអូរសំ​ព័រ ស្រុកម៉ាឡៃ - អាជ្ញាធរក្រុងប៉ោយប៉ែត​បន្តពង្រឹងសណ្តាប់សាធារណៈ​លើផ្លូវថ្នើជើង​អមសង្ខាងផ្លូវ​ជាតិលេខ៥ ចាប់ពីចំណុ​ចភ្លើង​ស្តុប​អេស៊ីលីដា ដល់ច្រកទ្វារ​ព្រំដែ​នអន្តរជាតិ​ប៉ោយប៉ែត - អធិកា​រដ្ឋាននគរ​បាល​ក្រុងប៉ោ​យប៉ែត ចេញ​សេចក្តីបំភ្លឺ​ជុំវិញកា​រចុះផ្សាយព័ត៌​មានមិនពិតរ​បស់គណ​នីហ្វេ​សប៊ុកឈ្មោះ Na Det ចោទប្រកាន់ថា លោកវរសេនីយ៍ទោ កែវ ដូល បានស៊ីសំណូក​ពីឈ្មួញ​គ្រឿងញៀន កាងមិនបង្ក្រាប - ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំកម្លាំង​នគរបាលក្រោម​ឱវាទ ប្រជុំបូ​កសរុប​សភាពការណ៍ លទ្ធផ​លកិច្ចប្រ​តិបត្តិការប្រចាំ​ខែមេ​សា ឆ្នាំ២០២៥ និងដាក់​ចេញទិស​ដៅអនុវត្តកា​រងារសម្រាប់ខែ​បន្ទាប់ - អភិបាលក្រុងប៉ោយប៉ែត បានដឹកនាំក្រុមការងារ យកថ្មម៉េចមកចាក់លើកំណត់ផ្លូវជាតិលេខ ៥ ដែលរងការខូចខាតមួយចំនួន
0

លោកជំទាវបណ្ឌិត បាន ស្រីមុំ ពិនិត្យមើ​លការរៀប​ចំត្រៀមស​ម្រាប់សង្ក្រាន្តប៉ៃលិន នៅក្នុងឱ​កាស​បុណ្យ​ចូលឆ្នាំថ្មីប្រពៃ​ណីជាតិខ្មែរនា​ពេលខាងមុខ

លោកជំទាវបណ្ឌិត បាន ស្រីមុំ ពិនិត្យមើ​លការរៀប​ចំត្រៀមស​ម្រាប់សង្ក្រាន្តប៉ៃលិន នៅក្នុងឱ​កាស​បុណ្យ​ចូលឆ្នាំថ្មីប្រពៃ​ណីជាតិខ្មែរនា​ពេលខាងមុខ

ប៉ៃលិន៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន នាល្ងាចថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញ​ចុះពិនិត្យមើល ថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន និង​យុវជន សសយក ខេត្តប៉ៃលិន កំពុងសហការរៀប​ចំសណ្តាប់ធ្នាប់ និងតុបតែង​កែរលម្អសោ​ភ័ណ​ភាព ត្រៀមសម្រាប់សង្ក្រាន្តប៉ៃ​លិន នៅទីតាំង​សំខាន់ៗមួយចំនួនក្នុងខេត្ត ដើម្បីបង្កបរិយា​កាសស​ប្បា​យរីករា​យសម្រាប់ប្រជា​ពលរដ្ឋ និងភ្ញៀវទេ​សចរណ៍​ មកលេងកម្សាន្ត ក្នុងឱកាសបុណ្យចូល​ឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខា​ងមុខ

លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាល​ខេត្តប៉ៃលិន បានមានប្រសាសន៍លើក ឡើង​ថា៖ នៅក្នុងឱកាសពិធី​បុណ្យចូលឆ្នាំថ្មីប្រពៃណីជា​តិខ្មែរនាខាងមុននេះ រដ្ឋបាលខេត្ត បានគ្រោ​ងរៀបចំសង្ក្រាន្តប៉ៃ​លិន អោយបានអធិកអាធមសម្រាប់​បងប្អូនប្រជាពលរដ្ឋបានចូ​លរួមលេង​កម្សាន្តសប្បាយ​ដោយមានកម្មវិធីជាច្រើនរួមមាន៖ កម្មវិធីតាម បែបសាសនា ការលេងល្បែង​ប្រជាប្រិយ​ខ្មែរ ការប្រគុំតន្ត្រីខ្នាតធំ និងការដាក់តាំងពិព័រ​ណ៌ផលិតផល នៅតាមទីតាំង សំខា​ន់ៗមួយ​ចំនួនក្នុងខេ​ត្ត សំដៅធ្វើយ៉ាង ណាទាក់ទាញ ចំណាប់អារម្មណ៍ ពីមហាជនទាំងក្នុងខេត្ត និងក្រៅខេត្ត មកលេងកម្សាន្តនៅ​ខេត្តយើង អោយបានច្រើនកុះករ ។

លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍បន្តថា៖ ដើម្បីបង្កបរិយាកា​សសប្បាយរីករា​យដល់ប្រជាពលរដ្ឋ និងភ្ញៀវទេ​សចរណ៍​ មកលេងកម្សាន្ត ដូច្នេះរដ្ឋបាលខេត្ត, រដ្ឋបាលក្រុង/​ស្រុក មន្ទីរអ​ង្គភាពជុំវិញខេត្ត និងកង កម្លាំងទាំង៣ប្រភេទ នឹងសហការគ្នាជាមួ​យសហភាព​សហព័ន្ធយុវ​ជនកម្ពុជាខេត្ត ធ្វើការ​តុបតែង លម្អភ្លើងពណ៌ នៅតាម​សួនច្បារ តាម​អង្គភាព និងទីសា​ធារណៈ អោយមានសោភ័ណ្ឌ​ភាព ហើយនៅគ្រប់វត្តអារាម និងតំបន់ទេសចរណ៍ផ្សេងៗត្រូវរៀបចំកន្លែង និងទីធ្លាអោយបានស្អាត ដូចជា៖ រមណីយដ្ឋានបតិកភ័ណ្ឌវប្បធម៌ប្រវត្តិសាស្ត្រភ្នំយ៉ាត រមណី​យដ្ឋានធម្ម​ជាតិទឹ​កធ្លាក់ភ្នំខៀវអូ​រតាវ៉ៅ បរិវេណវិ​មានឯករា​ជ្យខេត្ត និងដងស្ទឹងប៉ៃលិន ។

លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍លើកឡើងថា៖ ក្រោម​ការដឹ​កនាំប្រកប​ដោយ​គតិបណ្ឌិត របស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនិងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែ​ត នាយករដ្ឋម​ន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​បានធ្វើឱ្យប្រ​ទេសកម្ពុជាមាន​សន្តិភាពពេញលេ​ញ មានស្ថិរភាពរឹ​ងមាំ កិច្ចការពារសន្តិសុខ និងសណ្តាប់ ធ្នាប់ សាធារណៈល្អ ទើបយើងមានឱកាស​រៀបចំក ម្មវិធី​បុណ្យទៀននានា ដើម្បីបង្កបរិយាកាសសប្បាយរីករាយជូនបងប្អូន ប្រជាពលរដ្ឋ និងសុខដុ​មរមនា

គួរបញ្ជាក់ថា៖ សម្រាប់បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់នេះ សង្ក្រាន្តនឹងចូលមកនៅថ្ងៃ ចន្ទ ២រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ្រិស្តសករាជ ២០២៥ វេលាម៉ោង ៤៖៤៨នាទី ពេល​នោះ ព្រះអាទិត្យចេញពីមីនរា​សី ទៅឋិតនៅឯមេសរាសី តាមផ្លូវគោវិថី គឺផ្លូវកណ្តាលទើបមា​នទេវធីតា​មួយ ព្រះអង្គជាមគ្គនាយិ​កាព្រះនាម គោរាគៈទេវី ជាបុត្រីទី២នៃកបិលមហាព្រហ្ម គង់នៅចាតុម្ម​ហារាជិកា ទ្រង់អម្ពរ ពណ៌ លឿង លម្អនៅព្រះកាណ៌ ដោយ សៀតផ្កាអង្គាបុស្ប អភរណទ្រង់ ពាក់ កែវមុតាភក្សាហារ ទ្រង់តេលំ(ប្រេង) ព្រះហស្តស្តាំ ទ្រង់ព្រះខ័ន ព្រះហស្តឆ្វេង ទ្រង់ឈើច្រត់ ទ្រង់ផ្ទំបិទព្រះនេត្រ លើខ្នងស្ដេចខ្លា ជាពាហនៈ ទើបនាំ អស់ទេវបុត្រ ទេវធីតា ទាំងមួយសែន​កោដិហោះទៅកាន់ គុហាកែវធម្ម មាលី នាទីភ្នំកៃលាស ខេត្តហិមពាន្ត ជាទីតម្កល់​ទុក នូវព្រះសិរសា កបិលមហាព្រហ្ម ដែលតម្កល់ លើពានមាស នាំមកដង្ហែប្រទក្សិណ ភ្នំព្រះសុមេរុរាជ តាមផ្លូវព្រះអាទិត្យ ចរចំនួន ៦០នាទី បន្ទាប់មកទើបនាំ យកទៅតម្កល់នៅកន្លែងដើមវិញ ហើយប្រជុំទេវបុត្រ ទេវធីតា ទាំង មួយសែនកោដិ ចូលទៅស្រង់ទឹក អនោតត្ត មហាស្រះ ដែលមាន ទឹកហូរចេញ ពីបំពង់ថ្មកែវ ជាមាត់ គោឧសភរាជ ទាំង៧ ត្រជាក់ក្សេមក្សាន្ត ព្រះរាជ​ហឫទ័យហើយ នាំគ្នាចូលទៅសមាទាន រក្សាសីល ដោយសោមនស្ស រីក រាយគ្រប់ព្រះអង្គ ក្នុងភ​គវតីសភា សាលា ដែលវិស្សកម្ម ទេវបុត្រ និមិ្មតថ្វាយ ដើម្បីបន្ទោបង់ អពមង្គល ឱ្យជ្រះស្រឡះ ហើយ ចម្រើននូវសិរីសួស្តី ជ័យមង្គល ជន្មាយុយឺនយូរដល់ទេវតា និង មនុស្ស សត្វ ផងទាំងឡាយតាំង ពីឆ្នាំថ្មី ចូលមកនេះ បានធូរទូលំទូ លាយ សុខក្សេមក្សាន្តតរៀងទៅ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !