ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
អាជ្ញាធរ​ក្រុង​ប៉ោយប៉ែ​ត​ធ្វើ​អនាម័យ​បរិស្ថាន ផ្សព្វផ្សាយ​ដាស់​ស្មារតី​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​ទុកដាក់​សំរាម​ឲ្យបាន​ត្រឹមត្រូវ​ - - បន្ទាយមានជ័យ.ពិធីប្រកាសតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នគរបាលជាតិ - ឯកឧត្តមបណ្ឌិតប៉ាន់ខែមប៊ុនថននដឹកនាំក្រុមការងាររង់ចាំទទួលស្វាគមន៍ពលរដ្ឋវិលត្រឡប់ពីប្រទេសថៃ - ឯកឧត្តមកែវផុងជំនួយការផ្ទាល់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននឹងលោក លីសុវណ្ណារិទ្ធអភិបាលរងខេត្តបន្ទាយមានជ័យបាននាំដំណើរអ្នកផលិតមាតិកាដ៏ល្បីល្បាញជុំវិញពិភពលោកជនជាតិអាមេរិកចំនួន ៣ រូបទៅភូមិព្រៃចាន់នឹងទីភៀសសឹកនៅវត្តចាន់សុី - ពិធីបើកការដ្ឋានស្ថាបនាផ្លូវមួយខ្សែប្រវែង ៥៨០ ម៉ែត្រក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតប៉ាន់ខែមប៊ុនថនរដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រីនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ប៉ោយប៉ែត - ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន និងលោក គាត ហ៊ុល ចុះពិនិត្យស្ថានភាពផ្លូវ១ខ្សែ - កិច្ចប្រជុំបន្ទាន់មួយដែលរៀបចំដោយឯកឧត្តមបណ្ឌិត ប៉ាន់ ខែមប៊ុនថន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ.!! ............ - សម្ថកិចចុះបង្រ្កាប មុខសញ្ញា កា ប់ ប្លន់ នៅក្នុងក្រុងប៉ោយប៉ែត ចំនួន០៣ករណី និងឃា..ត់ខ្លួនជនសង្ស័យបានចំនួន១០នាក់ ។ - ព្រះអង្គគ្រូចៅអធិការទាំង៥វត្តនៅក្រុងប៉ោយប៉ែត រួមទាំងសប្បុរសជនក្នុងនិងក្រៅប្រទេស នាំយកសម្ភារៈ និងគ្រឿងឧបភោគបរិភោគជូនកងទ័ពជួរមុខខេត្តព្រះវិហារ
0

កិច្ចប្រជុំបន្ទាន់មួយដែលរៀបចំដោយឯកឧត្តមបណ្ឌិត ប៉ាន់ ខែមប៊ុនថន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ.!! …………

កិច្ចប្រជុំបន្ទាន់មួយដែលរៀបចំដោយឯកឧត្តមបណ្ឌិត ប៉ាន់ ខែមប៊ុនថន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ.!! …………

ក្រុងប៉ោយប៉ែត នៅព្រឹកថ្ងៃពុធ ទី២៩ ខែតុលា ឆ្នាំ២០២៥.ឯកឧត្តមបណ្ឌិត ប៉ាន់ ខែមប៊ុនថន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានដឹកនាំកិច្ចប្រជុំបន្ទាន់មួយ ក្រោមប្រធានបទ ពាក់ព័ន្ធទៅនឹងផ្លូវដែលរងការខូចខាតនៅក្នុងមូលដ្ឋានក្រុងប៉ោយប៉ែត ដោយសាររថយន្តធំៗដឹកទំនិញលើសទម្ងន់និងរថយន្តដែលដឹកស៊ីម៉ង់លាយស្រេចរបស់ក្រុមហ៊ុនក្រឡុកស៊ីម៉ង់មួយចំនួនដែលកំពុងធ្វើចរាចរណ៍និងបើកអាជីវកម្មយ៉ាងសកម្មនៅក្នុងក្រុងប៉ោយប៉ែត ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោ គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត អភិបាលរងក្រុង មន្ត្រីអនុវត្តការងាររបស់សាលាក្រុង លោក ព្រហ្ម ពិសិដ្ឋ អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត លោកចៅសង្កាត់ទាំង៥សង្កាត់ ម្ចាស់ក្រុមហ៊ុន តំណាងក្រុមហ៊ុនក្រឡុកស៊ីម៉ង់ តំណាងក្រុមហ៊ុនរថយន្តដឹកទំនិញធំៗ និងតំណាងក្រុមហ៊ុនពាក់ព័ន្ធនានាទៀតដែលមានចំនួនសរុប ១០ ក្រុមហ៊ុន ត្រូវបានទទួលការអញ្ជើញពីសំណាក់ឯកឧត្តមបណ្ឌិត ឲ្យបានចូលរួមក្នុងអង្គពិធីប្រជុំទាំងមូល ដើម្បីឲ្យម្ចាស់ក្រុមហ៊ុននិងតំណាងក្រុមហ៊ុនទាំងអស់ បានធ្វើកិច្ចសន្យាជាមួយនឹងអាជ្ញាធរ ។

លទ្ធផលសម្រេចបាននៅក្នុងអង្គពិធីប្រជុំមានបួនចំណុចសំខាន់ៗគឺ.!

១.ឡានដឹកស៊ីម៉ង់លាយស្រេចដែលត្រូវចុះធ្វើការជ្រេងជើងដើម្បីបាញ់ស៊ីម៉ង់ឲ្យអតិថិជននៅតាមទីសាធារណៈត្រូវជូនដំណឹងដល់អាជ្ញាធរជាមុនដើម្បីឲ្យអាជ្ញាធរបញ្ជូនកម្លាំងក្រុមការងាររៀបចំអនុវត្តទៅលើសណ្ដាប់ធ្នាប់និងចរាចរណ៍.

២.រាល់រថយន្តដឹកទំនិញធំៗត្រូវបញ្ឈប់សកម្មភាពដឹកលើសចំណុះ បើពុំដូច្នោះទេនឹងត្រូវទទួលការផាកពិន័យទៅតាមច្បាប់ដែលបានកំណត់ដាក់ជូន.

៣.គ្រប់ស្ថាប័នក្រុមហ៊ុនពាក់ព័ន្ធទាំងអស់ត្រូវហ៊ានទទួលស្គាល់កំហុសខ្លួនឯងដែលបានធ្វើនិងព្រមជួយចេញសំណងទៅលើផ្លូវដែលបានខូចខាត.

 

៤.ស្នើដល់ស្ថាប័នក្រុមហ៊ុនពាក់ព័ន្ធនិងបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានជួយថែរក្សាផ្លូវថ្នល់និងហេដ្ឋារចនាសម្ព័ន្ធទាំងអស់ដែលអាជ្ញាធរក៏ដូចជាសប្បុរសជនបានបានស្ថាបនាកសាងរួចហើយដើម្បីទុកប្រើប្រាស់ជាសម្បត្តិសាធារណៈរួមទាំងអស់គ្នា.

ជាចុងបញ្ចប់ឯកឧត្តមបណ្ឌិត ប៉ាន់ ខែមប៊ុនថន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ លោកបានដាក់បទបញ្ជានៅក្នុងកិច្ចប្រជុំយ៉ាងម៉ឺងម៉ាត់ដល់មន្ត្រីអនុវត្តច្បាប់និងអាជ្ញាធរឱ្យកត់ត្រាទុកនិងអនុវត្តទៅលើវិធានការទាំងអស់ដូចបានរៀបចំនៅក្នុងកិច្ចប្រជុំខាងលើ.៕

Filed in: សន្តិសុខសង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !