ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនមេខ្យល់ម្នាក់ទៅតុលាការ ក្រោយពីនាំពលករឆ្លងដែនទៅប្រទេសថៃខុសច្បាប់ - សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ចុះចែកអំណោយជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់និង គ្រោះអគ្គិភ័យភ្លើងឆេះផ្ទះ - ជន​សង្ស័យម្នាក់ ពាក់ព័ន្ធ​ករណីរួម​ភេទ​ជាមួយអ​នីតិ​ជ​នអាយុ​ក្រោម​១៥ឆ្នាំ ត្រូវបា​នកង​រាជឣាវុធហ​ត្ថចា​ប់​ឃាត់​ខ្លួន បញ្ជូន​ទៅតុលា​ការ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ៣នាក់ ទៅតុលាការពាក់ព័ន្ធ​ករណី​លួច(សម្ភា​រៈសំណង់) និង​ប្រើប្រាស់ដោ​យខុសច្បាប់​នូវសារធាតុញៀន - ឯកឧត្តម អ៊ុំ រាត្រី អញ្ជើញចុះសួរសុ​ខ​ទុកនិ​ងចែកអំណោយជូន​ដល់គ្រួសាររង​គ្រោះ​ដោយ​​ខ្យល់​កន្ត្រាក់​ចំនួយ​១០គ្រួសារ នៅក្នុងឃុំចង្ហារ ស្រុកអូជ្រៅ - លោក ឃ្លោក នួយ ដឹកនាំក្រុមការងារ ចុះពិនិត្យមើលផលប៉ះពាល់ដំណាំពោត របស់​បងប្អូន​ប្រជាពល​រដ្ឋ ស្ថិតនៅ​ឃុំបឹងបេង ឃុំអូរសំ​ព័រ ស្រុកម៉ាឡៃ - អាជ្ញាធរក្រុងប៉ោយប៉ែត​បន្តពង្រឹងសណ្តាប់សាធារណៈ​លើផ្លូវថ្នើជើង​អមសង្ខាងផ្លូវ​ជាតិលេខ៥ ចាប់ពីចំណុ​ចភ្លើង​ស្តុប​អេស៊ីលីដា ដល់ច្រកទ្វារ​ព្រំដែ​នអន្តរជាតិ​ប៉ោយប៉ែត - អធិកា​រដ្ឋាននគរ​បាល​ក្រុងប៉ោ​យប៉ែត ចេញ​សេចក្តីបំភ្លឺ​ជុំវិញកា​រចុះផ្សាយព័ត៌​មានមិនពិតរ​បស់គណ​នីហ្វេ​សប៊ុកឈ្មោះ Na Det ចោទប្រកាន់ថា លោកវរសេនីយ៍ទោ កែវ ដូល បានស៊ីសំណូក​ពីឈ្មួញ​គ្រឿងញៀន កាងមិនបង្ក្រាប - ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំកម្លាំង​នគរបាលក្រោម​ឱវាទ ប្រជុំបូ​កសរុប​សភាពការណ៍ លទ្ធផ​លកិច្ចប្រ​តិបត្តិការប្រចាំ​ខែមេ​សា ឆ្នាំ២០២៥ និងដាក់​ចេញទិស​ដៅអនុវត្តកា​រងារសម្រាប់ខែ​បន្ទាប់ - អភិបាលក្រុងប៉ោយប៉ែត បានដឹកនាំក្រុមការងារ យកថ្មម៉េចមកចាក់លើកំណត់ផ្លូវជាតិលេខ ៥ ដែលរងការខូចខាតមួយចំនួន
0

គណៈកម្មាធិ​ការប្រយុទ្ធប្រឆាំង​គ្រឿងញៀនខេត្តបន្ទាយមាមជ័យ បន្តចុះផ្សព្វផ្សាយ​អំពីការ​ទាញយ​ក​កម្មវិធី​ទូរសព្ទដៃ No​drug និងបារីអេឡិចត្រូ​និច ​នៅសាលារៀន ម៉េងហួរ ណ័រវ៉េស្ទ ក្នុងក្រុង​ប៉ោយប៉ែត

គណៈកម្មាធិ​ការប្រយុទ្ធប្រឆាំង​គ្រឿងញៀនខេត្តបន្ទាយមាមជ័យ បន្តចុះផ្សព្វផ្សាយ​អំពីការ​ទាញយ​ក​កម្មវិធី​ទូរសព្ទដៃ No​drug និងបារីអេឡិចត្រូ​និច ​នៅសាលារៀន ម៉េងហួរ ណ័រវ៉េស្ទ ក្នុងក្រុង​ប៉ោយប៉ែត

(បន្ទាយមានជ័យ) ដើម្បីកា​ត់បន្ថយរហូត​ឈានដល់​ការលុបបំបាត់​ការជួញដូរ ប្រើប្រា​សគ្រឿង​ញៀន និង​ឧបករណ៍បារីអេ​ឡិចត្រូនិច នៅ​កម្ពុជា​នោះ រដ្ឋបាលខេត្តបន្ទាយ​មានជ័យ សហ​ការជា​មួយ​ការិ​យាល័​យប្រយុទ្ធប្រឆាំ​ងគ្រឿងញៀន​នៃស្នងការដ្ឋាន​នគរបាល​ខេត្ត និង​មន្ទីរជំ​នាញពា​ក់ព័ន្ធ ចុះ​យុទ្ធនាកា​រផ្សព្វផ្សាយ​អប់រំដ​ល់​ប្រជាព​លរដ្ឋ ពិ​សេ​សសិស្សានុ​សិស្សនៅតា​មសាលា​រៀន ដើម្បី​ឲ្យបាន​យល់ដឹ​ងកាន់​តែច្បាស់​អំពីផ​លប៉ះ​ពាល​​ និងការ​ប្រឈ​មនា​នា ដោយ​សារគ្រឿងញៀន។​ជាក់​ស្តែងនា​ថ្ងៃទី២០​ ​ខែកក្កដា ឆ្នាំ២០២៤នេះ គណៈកម្មាធិកា​រប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខេត្តបន្ទា​យមា​ម​ជ័យ បា​នបន្តចុះ​ផ្សព្វផ្សាយ​ស្តីអំពី​ការទា​ញយ​កកម្មវិ​ធីទូរស​ព្ទដៃ Nodrug និងបារី​អេឡិច​ត្រូនិច នៅសា​លារៀន ម៉េងហួរ ណ័រវ៉េ​ស្ទ ក្នុងក្រុងប៉ោយប៉ែត​ ដើម្បី​ឲ្យ​សិស្សានុសិស្ស​បានយល់ដឹ​កកាន់​តែច្បាស់​អំពីផ​លប៉ះ​ពាល​​ និងការប្រឈ​មនា​នា ។ពិធី​នេះប្រព្រឹត្តទៅនៅ​សាលា​រៀន ម៉េងហួរ ​ណ័រវ៉េស្ទ ក្នុង​ក្រុងប៉ោយប៉ែតក្រោម​អធិបតីភា​ពលោក យឹម សំណាង អភិបាលរង ខេត្តបន្ទាយ​មានជ័យ លោ​ក ញឹម ផឿង អភិបាល​រង ក្រុងប៉ោយប៉ែត និងមា​នកា​រ​ចូលរួមពីអគ្គនា​យិកា មាន ថារី នាយក​សា​លារៀន ម៉េង​ហួរ ណ័រវ៉េស្ទ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើននាក់ផងដែរ។

លោក លាម ឡា នាយករងទីចាត់ការរដ្ឋបាលសាលាខេត្ត បានមានប្រសាសន៍ថា ការចុះផ្សព្វផ្សាយ​អំពីកា​រ​ទាញយ​ក​កម្មវិធី​ទូរសព្ទដៃ No​drug ​ឲ្យបានទូលំទូលាយនេះក្នុងគោលបំណង​ ដើម្បី​ឲ្យទ​ទួល​បាន​សារអប់រំ ,ព័ត៌មានទាន់ហេតុការណ៍ ,ចំណេះ​ដឹងពីផលប៉ះពាល់ ពិសេសពា​ក់ព័ន្ធទៅ​នឹងកា​រផ្តល់​សេវា​សាធារណៈ ស្តានិ​តិ​សម្បទា និងគ្រឿងញៀន ហើយNo​drug ​នេះគឺ​ជាមធ្យោបាយ​រា​យក្នុងកា​រ​រាយការណ៍​អំពីករណីប្រើប្រាស ករណីជួញដូរ ករណីដឹកជញ្ជូននិងការឆ្នៃផលិតផល​គ្រឿង​ញៀនក្នុងសហគម មកកាន់ក្រុមការងារបានទទួលព័ត៌មាន ដើម្បី​ឲ្យអាជ្ញាធរមានសមត្ថកិច្ច​​មានវិធានការជាក់ស្តែង ដែលអាចឈានដល់ការបង្កា ទប់ស្កាត់ បង្ក្រាបបានទាន់ពេលវេលា ជាពិ​សេសគឺសំដៅការកាត់បន្ថយ​ឈានដល់ការលុបបំបាត់បញ្ហាគ្រឿងញៀននៅក្នុងសហគម ស្របតាម​​ទស្សនៈវិ​ស័យមានន័​យថា​យើងចូលរួមទាំងអស់គ្នា ដើម្បីសហគម​យើងគ្មានគ្រឿងញៀន ។​​​

លោកវរសេ​នីយ៍ទោ ស្រី សារ៉ុម នាយការិ​យាល័យគ្រឿងញៀន​បានឡើងធ្វើប​ទបង្ហាញនិង​លើក​ឡើងថា៖អាជ្ញាធ​រជាតិ​ប្រយុទ្ធ​ប្រឆាំងគ្រឿង​ញៀន​ បាន​ប្រកាស​ពីការ​ដាក់ឱ្យដំណើរការ​​ជាផ្លូវ​ការ​នូវកម្មវិធី​ទូរសព្ទដៃ​ដែលមា​នឈ្មោះថា «NoDrug»ពិតជាមា​នសារៈប្រយោជន៍​ខ្លាំងណាស់ស​ម្រាប់​សមត្ថកិច្ចក៏ដូចជា​បងប្អូនប្រជា​ពលរ​ដ្ឋនៅមូលដ្ឋានក្នុង​ការាយ​ការសម្ងាត់ជូន​ដល់សមត្ថកិច្ច។ម្យ៉ាងវិញ​ទៀត ដោយអនុវត្តន៍​សម្រា​ប់ការទាញយ​កកម្មវិធីទូរទសព្ទដៃ Nodrug របស់បងប្អូនជា​ការាយ​កា​រសម្ងាត់​ទើបខាង​សមត្ថកិច្ចបា​នចុះស៊ើបអង្កេត​ និងប្រតិបត្តិការបានចំនួន ៥ស្រុក ក្រុង ទទួល​បា​ន ៥ករ​ណីហើ​យបន្ទាប់​ពីការទទួ​លបាន​ពី​Nodrugនេះ​។ក្នុងលោ​កវរសេនីយ៍ទោ ក៏បា​នធ្វើកា​រផ្សព្វផ្សាយពីគុ​ណវិបត្តិរបស់ការប្រើប្រាស់​បារីអេឡិចត្រូនិច ក៏ដូចជាស្លឹកកន្ធំដែ​លជា​សាធាតុញៀន តែកំ​ពុងផ្ទុះថ្មីៗនៅក្នុង​ប៉ោយប៉ែតផងដែរ។

ថ្លែងនៅក្នុងឱ​កាសនោះលោក យឹម សំណាង អភិបាលរងខេត្ត បានមានប្រសាសន៍ថា៖(N​odrug)​ជាកម្មវិធីផ្ដល់កា​រអប់រំពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន លក្ខណៈគ្រឿង​ញៀនក្លាយ​ជាក្តីបារម្ភរួមរបស់សង្គមជាតិ។ ហើយអាជ្ញាធរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀនទើ​បប្រកាសឱ្យទា​ញ​យ​កប្រើប្រាស់ជាផ្លូវការកាល​ពីពេលថ្មីៗនេះ។ ម្យ៉ាងវិញទៀតកម្មវិធីទូរសព្ទដៃ Nodrug មានក្នុង​គោលបំ​ណង៖ ១,ដើម្បីទទួលបានការកំ​សាន្តបែបអប់រំមេរៀន និងព័ត៌មាននា​នាដែលពាក់​ព័ន្ធនឹ​ងបញ្ហា​គ្រឿងញៀន។២,ដើម្បីចូ​លរួមជាមួយ​សមត្ថកិច្ចតាមរ​យៈការរាយការណ៍អំ​ពីព័ត៌មានដែលពា​ក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន។ជាមួយ​គ្នានោះ​លោក យឹម សំណាង បានធ្វើកា​រសំណូម​ពរ​ដល់អស់លោ​ក លោកស្រី ដែល​បានចូលរួមនា​ពេ​លនេះសូម​បន្តផ្សព្វផ្សាយ​ទៅតាម​មូល​ដ្ឋាន ជា​ពិសេសសិ​ស្សានុសិស្ស ឲ្យបានទូលំទូលា​យអំពីNod​rug,បារីអេឡិចទ្រនិច និង​ស្លឹកកន្ធំដែ​ល​ជាសាធាតុញៀន តែ​កំពុងផ្ទុះថ្មីៗនេះផងដែរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !