ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនមេខ្យល់ម្នាក់ទៅតុលាការ ក្រោយពីនាំពលករឆ្លងដែនទៅប្រទេសថៃខុសច្បាប់ - សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ចុះចែកអំណោយជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់និង គ្រោះអគ្គិភ័យភ្លើងឆេះផ្ទះ - ជន​សង្ស័យម្នាក់ ពាក់ព័ន្ធ​ករណីរួម​ភេទ​ជាមួយអ​នីតិ​ជ​នអាយុ​ក្រោម​១៥ឆ្នាំ ត្រូវបា​នកង​រាជឣាវុធហ​ត្ថចា​ប់​ឃាត់​ខ្លួន បញ្ជូន​ទៅតុលា​ការ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ៣នាក់ ទៅតុលាការពាក់ព័ន្ធ​ករណី​លួច(សម្ភា​រៈសំណង់) និង​ប្រើប្រាស់ដោ​យខុសច្បាប់​នូវសារធាតុញៀន - ឯកឧត្តម អ៊ុំ រាត្រី អញ្ជើញចុះសួរសុ​ខ​ទុកនិ​ងចែកអំណោយជូន​ដល់គ្រួសាររង​គ្រោះ​ដោយ​​ខ្យល់​កន្ត្រាក់​ចំនួយ​១០គ្រួសារ នៅក្នុងឃុំចង្ហារ ស្រុកអូជ្រៅ - លោក ឃ្លោក នួយ ដឹកនាំក្រុមការងារ ចុះពិនិត្យមើលផលប៉ះពាល់ដំណាំពោត របស់​បងប្អូន​ប្រជាពល​រដ្ឋ ស្ថិតនៅ​ឃុំបឹងបេង ឃុំអូរសំ​ព័រ ស្រុកម៉ាឡៃ - អាជ្ញាធរក្រុងប៉ោយប៉ែត​បន្តពង្រឹងសណ្តាប់សាធារណៈ​លើផ្លូវថ្នើជើង​អមសង្ខាងផ្លូវ​ជាតិលេខ៥ ចាប់ពីចំណុ​ចភ្លើង​ស្តុប​អេស៊ីលីដា ដល់ច្រកទ្វារ​ព្រំដែ​នអន្តរជាតិ​ប៉ោយប៉ែត - អធិកា​រដ្ឋាននគរ​បាល​ក្រុងប៉ោ​យប៉ែត ចេញ​សេចក្តីបំភ្លឺ​ជុំវិញកា​រចុះផ្សាយព័ត៌​មានមិនពិតរ​បស់គណ​នីហ្វេ​សប៊ុកឈ្មោះ Na Det ចោទប្រកាន់ថា លោកវរសេនីយ៍ទោ កែវ ដូល បានស៊ីសំណូក​ពីឈ្មួញ​គ្រឿងញៀន កាងមិនបង្ក្រាប - ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំកម្លាំង​នគរបាលក្រោម​ឱវាទ ប្រជុំបូ​កសរុប​សភាពការណ៍ លទ្ធផ​លកិច្ចប្រ​តិបត្តិការប្រចាំ​ខែមេ​សា ឆ្នាំ២០២៥ និងដាក់​ចេញទិស​ដៅអនុវត្តកា​រងារសម្រាប់ខែ​បន្ទាប់ - អភិបាលក្រុងប៉ោយប៉ែត បានដឹកនាំក្រុមការងារ យកថ្មម៉េចមកចាក់លើកំណត់ផ្លូវជាតិលេខ ៥ ដែលរងការខូចខាតមួយចំនួន
0

អាជ្ញាធរព្រមានចាត់វិធានការក្តៅ លើការស៊ីណូ សណ្ឋាគារ ផ្ទះសំណាក់ យកផ្លូវថ្មើរ​ជើងចតរ​ថ​យន្តម៉ូតូ ផាសអាប់ បង្កការកកស្ទះ និងបាត់បង់​សណ្តាប់ធ្នាប់របៀបរៀបរ​យសាធារណៈ

អាជ្ញាធរព្រមានចាត់វិធានការក្តៅ លើការស៊ីណូ សណ្ឋាគារ ផ្ទះសំណាក់ យកផ្លូវថ្មើរ​ជើងចតរ​ថ​យន្តម៉ូតូ ផាសអាប់ បង្កការកកស្ទះ និងបាត់បង់​សណ្តាប់ធ្នាប់របៀបរៀបរ​យសាធារណៈ

បន្ទាយមានជ័យ៖ អាជ្ញាធរព្រមានចាត់វិធានការក្តៅ លើការស៊ីណូ សណ្ឋាគារ ផ្ទះសំណាក់ យកផ្លូវ​ថ្មើរ​ជើងចតរថយន្តម៉ូតូ ផាសអាប់ បង្កការកកស្ទះ និងបាត់បង់សណ្តាប់ធ្នាប់របៀបរៀបរ​យសា​ធារណៈ ដែល​ចុះអប់រំណែនាំនៅថ្ងៃទី៣០ ខែកក្តដា ឆ្នាំ២០២៤ នៅបណ្តោយផ្លូវជាតិលេខ៥ ចាប់ពីចំណុចសណ្ឋាគារស៊ីធី ទៅកាន់ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។

លោក វ៉ា ជឹម​ណារ៉េត ចៅសង្កាត់អូរជ្រៅ បានឲ្យដឹងថា៖ ជាការណែនាំរបស់លោក គាត ហ៊ុល អភិ​បាល​ក្រុងប៉ោយប៉ែត និងជាប្រធានគណៈបញ្ជាការឯកភាពក្រុង បានឲ្យកម្លាំងអាជ្ញាធរក្រុងសង្កាត់ រួមទាំងកងកម្លាំងនគរបាល កងរាជអាវុធហត្ថចុះធ្វើការណែនាំ ដល់ប្រជាពលរដ្ឋ ម្ចាស់ផ្ទះសំណាក់ សណ្ឋាគារ កាស៊ីណូ អ្នករត់តាក់ស៊ី ម៉ូតូកង់បី(ផាស់អាប់) មិនឲ្យមានលក់ដូរ ចតរថយន្ត ម៉ូតូកង់បី យាន្តជំនិះគ្រប់ប្រភេទ នៅលើផ្លូវសាធារណៈ ឬនៅលើផ្លូវថ្មើរជើងសំរាប់ភ្ញៀវទេសចរណ៍ដើរចេញចូល។

លោក វ៉ា ជឹមណា​រ៉េត បញ្ជាក់ថា៖ បន្ទាប់ពីអាជ្ញាធរធ្វើការសម្រ​បសម្រួលឲ្យប្រ​ជាពលរដ្ឋរុះរើសំ​យ៉ាបផ្ទះ តូប រហូតអាជ្ញាធរបា​នចាក់បេតុងធ្វើជាផ្លូវថ្មើជើងនៅ​តាមបណ្តោយផ្លូវ​ជាតិលេខ៥ ចាប់ពី​ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត មកទល់ផ្លូវចូលសណ្ឋាគារស៊ីធីប្រវែងជិត១គីឡូម៉ែត្រ។ សូមឲ្យប​ងប្អូនប្រជាពលរដ្ឋជួយសហការ កុំយកផ្លូវថ្មើរជើងចតយាន្តជំនៈ ដែលទុកសំរាប់​ភ្ញៀវប្រជា​ពលរដ្ឋធ្វើដំណើរថ្មើរជើង ដែលធ្វើឲ្យបាត់បង់សោភ័ណភាព ខូចសណ្តាប់ធ្នាប់សាធារណៈ ប៉ះពាល់​មុខមាត់ប្រទេស ដែលយើងមានច្រកទ្វារអន្តរជាតិប៉ោយប៉ែត មានភ្ញៀវជាតិ និងអន្តរជាតិចេញចូលជា​រៀងរាល់ថ្ងៃ

ជាមួយ​គ្នានេះ លោក វ៉ា ជឹមណារ៉ែត បានព្រមានខ្លាំងៗចំពោះកាស៊ីណូយីហោ ជី៩៩ ដែលយ​កផ្លូវសា​ធារណៈ ដាក់ចតម៉ូតូឡានភ្ញៀវដែលចូល​លេងកាស៊ីណូរបស់ខ្លួន ធ្វើឲ្យមានភាពរញ៉េរញ៉ៃ បង្កការលំបាកដល់ក្រុមការងារធ្វើអនាម័យបរិស្ថានប្រចាំថ្ងៃ មិនអាចចូលសំអាតទឹកដក់ទឹកមាន​ភក់ជ្រាំ ប៉ះពាល់នូវមុខមាត់ច្រកទ្វារព្រំដែនអន្តរជាតិ ទុកពេលឲ្យ២ថ្ងៃ បើនៅតែមិនស្តាប់ទេ និងយ​ករថយន្តមកស្ទូច អនុវត្តច្បាប់៕(ប៉ោយប៉ែត)

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !