ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
ជន​សង្ស័យ២នាក់ ​ពាក់ព័ន្ធ​ករណី​លួ​ចម៉ូតូ និងប្រើប្រា​ស់​ដោយខុស​ច្បាប់​នូវសា​រធាតុ​ញៀន ត្រូវបាន​កម្លាំងកង​រាជ​ឣា​វុធហត្ថ ​ចាប់ខ្លួន​បញ្ជូ​នទៅ​តុលាការ - ឆេះ​ម៉ូតូ​កង់បី(pass app) ​យ៉ា​ងសន្ធរស​ន្ធៅ ក្រោយពី​ជាងយ​កដែក​កេះទៅ​ឈួល ដើម្បី​ច​ង់​ដឹង​ថាតើ​ក្នុងធុងមា​ន​ហ្គាស​ឬក៏​អត់ - ឯកឧត្តម​អភិសន្តិបណ្ឌិត ស​ សុខា ជួបថ្នា​ក់ដឹកនាំ​សា​លានគ​របាលប្រជាជន ភាគខាងត្បូង​ប្រទេស​វៀតណាម - អំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងស​ម្តេចបវរធិបតី ហ៊ុន ម៉ាណែត ត្រូវបាន​យកទៅ​ចែកជូ​នកម្លាំង​យោធាវរ​សេនាតូច​ការពារព្រំដែ​នលេខ១១៣ នៅខេត្តរតនគិរី - អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បើកកិច្ចសវនកម្មផ្ទៃក្នុងសម្រាប់ការិយបរិច្ឆេទ ឆ្នាំ២០២៤ និងប​ណ្តា​ឆ្នាំពា​ក់ព័ន្ធ ​នៅស្នងកា​រដ្ឋាននគ​របាលខេត្តបន្ទាយ​មានជ័យ - អភិបាលរងខេត្តបន្ទាយមានជ័យ ដឹកនាំក្រុមការងារ សហការជាមួយមេបញ្ជាការស្ដីទី កងពលតូ​ចថ្មើ​ជើ​ងលេខ៥១ បានចុះជួយប​ងប្អូនប្រជា​ពលរដ្ឋ រងគ្រោះ​ដោយខ្យល់កន្ត្រាក់ ចំនួន ៣៤ខ្នងផ្ទះ និង​រោងបន្លែសុវត្ថិភា​ពមួយខ្នង ក្នុងស្រុក​ភ្នំស្រុក - ពិធីប្រកាស​តែងតាំង​ ស្រោ​ចស្រព​សុគន្ធវារីប្រគេ​នដ​ល់ព្រះមន្ត្រី​សង្ឃ ក្នុងស្រុក​ស្វាយចេក - ឯកឧត្តម ហ៊ុន ​ម៉ានិត អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ភោធឆ្លងសមិទ្ធផលនានា ក្នុងវត្តឥន្ទមុនីវ័ន ហៅវត្តស្រែអំពៅ ស្រុក​ស្ទឹងត្រង់ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនមេខ្យល់ម្នាក់ទៅតុលាការ ក្រោយពីនាំពលករឆ្លងដែនទៅប្រទេសថៃខុសច្បាប់ - សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ចុះចែកអំណោយជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់និង គ្រោះអគ្គិភ័យភ្លើងឆេះផ្ទះ
0

វេទិកាផ្សព្វផ្សាយ និងពិ​គ្រោះយោ​បល់របស់ក្រុមប្រឹក្សាខេត្ត​អាណត្តិទី៤ ឆ្នាំ២០២៤ ដើម្បី​ដោះ​ស្រាយ​ កង្វល់នា​នារបស់ប្រជាពលរដ្ឋនៅ​ទូទាំងខេត្តប៉ៃលិន

វេទិកាផ្សព្វផ្សាយ និងពិ​គ្រោះយោ​បល់របស់ក្រុមប្រឹក្សាខេត្ត​អាណត្តិទី៤ ឆ្នាំ២០២៤ ដើម្បី​ដោះ​ស្រាយ​ កង្វល់នា​នារបស់ប្រជាពលរដ្ឋនៅ​ទូទាំងខេត្តប៉ៃលិន

(ប៉ៃលិន)៖ ពេញមួយ​ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និង​លោក​ជំ​ទាវបណ្ឌិត បាន ស្រីមុំ អភិបា​លខេត្តប៉ៃ​លិន បា​នដឹក​នាំវេ​ទិកាផ្សព្វផ្សាយ និងពិ​គ្រោះ​យោប​ល់របស់​ក្រុម ប្រឹក្សាខេត្ត នៅស្រុកសាលាក្រៅ ដើម្បីផ្ដល់ព័ត៌មាន ដល់ក្រុមប្រឹក្សាក្រុងស្រុក ប្រឹ​ក្សាឃុំ សង្កាត់ប្រ​ជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ អំពីសមិទ្ធផល សម្រេចបាននូវការអនុវត្ត​សកម្មភា​ពនានា​របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំទី១ និងឆ្លើយតបទៅនឹង បញ្ហាប្រឈម និងសំណូមពរ របស់ប្រជា​ពលរដ្ឋ ដែលបានលើកឡើងនៅក្នុងវេទិកានេះ។

លោកជំទាវបណ្ឌិត បាន ស្រីមុំ បានលើកឡើងថា ដំណើរការនៃវេទិការ ផ្សព្វផ្សាយ និងពិគ្រោះ​យោប​ល់ របស់ក្រុមប្រឹក្សាខេត្តនា​ពេលនេះ គឺស្ថិតក្នុងគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលគោលបំណងសំខាន់ នៃគោល​នយោបា​យនេះរួម​មាន៖*ទី១៖ ការកែលំអនូវ ប្រព័ន្ធអភិបាលកិច្ចនៅតាមថ្នាក់រដ្ឋបាលនានា ដើម្បីជំរុញដ​ល់ល​ទ្ធិប្រជាធិ​បតេយ្យ​នៅមូលដ្ឋាន *ទី២៖ ការជំរុញកិច្ច អភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ច នៅមូល​ដ្ឋាន​ និង*ទី៣៖ ការរួមចំណែកកាត់បន្ថយភាពក្រីក្រនៅទូទាំងប្រទេសកម្ពុជា។

លោកជំទាវបណ្ឌិតអភិ​បាលខេត្ត បានបញ្ជាក់ថា ក្នុងកិច្ចដំណើរការកំណែទម្រង់អភិបាលកិច្ច ថ្នាក់​មូល​ដ្ឋាននៅក្នុងប្រទេសកម្ពុជា សំដៅពង្រឹងលទ្ធិប្រជាធិបតេយ្យ ជំរុញកិច្ចអភិវឌ្ឍសេដ្ឋកិច្ច និង​សង្គម​កិច្ចនៅ មូលដ្ឋាន ដើម្បីចូលរួមចំណែក កាត់បន្ថយភាពក្រីក្រ របស់ប្រកបដោយ​ប្រសិទ្ធភាព​ការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះ យោបល់ គឺជាឧបករណ៍ដ៏​មានសារៈសំខា​ន់មួយសម្រាប់លើ​កកម្ពស់គណ​នេយ្យភាព តម្លាភាព និងការចូលរួម របស់ប្រជាពលរដ្ឋ ក្នុងកិច្ចដំណើរការ អភិបាល​កិច្ចរបស់​ក្រុម ប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំង​ផ្តល់ឱកាសក្នុង​ការពិភាក្សាប្រ​កបដោយ​តម្លាភាព គ្រប់ជ្រុង​ជ្រោយ ការទទួលបាននូវពហុគំនិតពីរដ្ឋបាលថ្នាក់ក្រោមជាតិ សង្គមស៊ីវិល សាធារណៈជននានា ដែលអាចទទួលបាននូវការផ្ទៀងផ្ទាត់នូវតម្រូវការពិតប្រាកដ របស់ប​ងប្អូនប្រ​ជាពលរដ្ឋផងដែរ។

នាឱកាសនោះដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ បានជំរុញឲ្យសមាជិក សមាជិកាក្នុងវេទិ​កាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ លើកឡើងជាសំណួរ សំណូមពរ បញ្ហាប្រឈម និងក្តីទុក្ខក​ង្វល់ របស់ប្រជាពលរដ្ឋនៅ មូលដ្ឋាន ដើម្បីពិភាក្សារួមគ្នា ជាមួយអង្គភាពស្ថាប័ន ដែលមានស​មត្ថកិច្ចពាក់ព័ន្ធ ហើយបន្តខិតខំប្រឹងប្រែង ដោះស្រាយ និងឆ្លើយតបតាមតម្រូវការ ព្រមទាំងសេ​ចក្តីត្រូវការចាំ​បាច់រ​បស់ប្រជាពលរដ្ឋ សម្រាប់អភិឌ្ឍន៍មូលដ្ឋានប្រកបដោយ ចីរភាព ធានាបាន​ការលើ​កកម្ពស់ ក្នុងការផ្តល់សេវាសាធារណៈប្រកបដោយសមធម៌ លើកកម្ពស់គុណភាព ជីវិត​របស់ប្រជាពលរដ្ឋក្នុងបរិយាកាសមួយប្រកបដោយសន្តិភាពសុវត្ថិភាព និងសុខាមាលភាព ជាពិសេស​បានផ្សព្វផ្សាយព័ត៌មាននានា ដែលជាសមិទ្ធផល របស់ក្រុមប្រឹក្សាសម្រេចបា​នក្នុងឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្តក្នុងឆ្នាំ២០២៥ ទទួលយកនូវអនុសាសន៍ និងសំណូម​ពររបស់ប្រជាពលរដ្ឋ ដើម្បីពិភាក្សា និងឆ្លើយតបឱ្យមានប្រសិទ្ធភាព ។

ឯកឧត្តមជា ចាន់ឌិន បានឱ្យដឹងថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នាពេលនេះ គឺធ្វើ​ឡើងក្នុងគោ​លបំណង ដើម្បីផ្ដល់ឱកាសជូ​នប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ បានព្ចោញ មតិរបស់ខ្លួន ដែលពាក់ព័ន្ធនឹងក្ដីកង្វល់ សំណូមពរ និងតំរូវការជាក់ស្ដែងក្នុងមូលដ្ឋាន ដើម្បីឲ្យ​អាជ្ញាធរ​មានសម្ថតកិច្ច ដោះស្រាយ និងឆ្លើយតបរាល់តំរូវការ សំណូមពរ ដែលបានលើកឡើង ចំគោលដៅទាន់ពេលវេលា ក្នុងការកែលំអ ក្នុង សហគមន៍របស់ពួកគាត់ ឱ្យកាន់តែល្អប្រសើរ ជាពិសេសពង្រឹងការចូលរូមរបស់ ប្រជាពលរដ្ឋ លើការអភិវឌ្ឍនៅតាមមូល​ដ្ឋានឲ្យកាន់តែ​ល្អប្រសើរឡើង ដើម្បីឆ្លើយតប ទៅនឹងគោលការណ៍នៃការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ។

ក្នុងឱកាសនោះ ឯកឧត្តមប្រធានបានមានប្រសាសន៍បានថ្លែងអំណរគុណ ចំពោះវត្តមានលោក លោ​កស្រី មន្ត្រីរាជការ សមាជិក សមាជិការនៃអង្គវេទិការ និងប្រជាពលរដ្ឋទាំងអស់ ដែលបាន​ចូលរួមក្នុង​វេទិការនេះ ពិតជាបានបង្ហាញឲ្យឃើញ ពីការប្តេជ្ញាចិត្តចូលរួមស​ហការ​យ៉ាងខ្លាំង​ក្លានៅក្នុងដំណើរការ នៃការគាំទ្រ និង ជំរុញការ អភិវឌ្ឍតាម​បែបប្រជាធិ​បតេយ្យនៅថ្នាក់ក្រោមជាតិ ស្របតាមក្របខ័ណ្ឌ យុទ្ធសាស្ត្រ ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហ មជ្ឈការ ឲ្យកាន់តែទ​ទួល​បានល​ទ្ធផលជោគជ័យថ្មីៗថែមទៀត ដើម្បីបម្រើឱ្យសេចក្តីត្រូវការពិតប្រាកដរបស់ ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន។

សូមបញ្ជាក់ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តប៉ៃលិន អាណត្តិទី៤ ឆ្នាំ២០២៤ នៅស្រុកសាលាក្រៅពេលព្រឹកនិងពេលរសៀលនៅក្រុងប៉ៃលិន ក្នុងឱកាសនោះ បងប្អូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធនានា បានលើកឡើងនូវសំណួរ និងសំណូមពរ ដោយផ្ទាល់​មាត់ និងសំណួរ ព្រមទាំងសំណូមពរ ជាលាយលក្ខណ៍អក្សរ(សម្រងសំណួរ)មានចំនួន ជាច្រើន​ករណី ដោយឆ្លើយតបដោះស្រាយភ្លាមៗជូនពលរដ្ឋ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !