ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
អភិបាលរងខេត្តបន្ទាយមានជ័យ ដឹកនាំក្រុមការងារ សហការជាមួយមេបញ្ជាការស្ដីទី កងពលតូ​ចថ្មើ​ជើ​ងលេខ៥១ បានចុះជួយប​ងប្អូនប្រជា​ពលរដ្ឋ រងគ្រោះ​ដោយខ្យល់កន្ត្រាក់ ចំនួន ៣៤ខ្នងផ្ទះ និង​រោងបន្លែសុវត្ថិភា​ពមួយខ្នង ក្នុងស្រុក​ភ្នំស្រុក - ពិធីប្រកាស​តែងតាំង​ ស្រោ​ចស្រព​សុគន្ធវារីប្រគេ​នដ​ល់ព្រះមន្ត្រី​សង្ឃ ក្នុងស្រុក​ស្វាយចេក - ឯកឧត្តម ហ៊ុន ​ម៉ានិត អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ភោធឆ្លងសមិទ្ធផលនានា ក្នុងវត្តឥន្ទមុនីវ័ន ហៅវត្តស្រែអំពៅ ស្រុក​ស្ទឹងត្រង់ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនមេខ្យល់ម្នាក់ទៅតុលាការ ក្រោយពីនាំពលករឆ្លងដែនទៅប្រទេសថៃខុសច្បាប់ - សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ចុះចែកអំណោយជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់និង គ្រោះអគ្គិភ័យភ្លើងឆេះផ្ទះ - ជន​សង្ស័យម្នាក់ ពាក់ព័ន្ធ​ករណីរួម​ភេទ​ជាមួយអ​នីតិ​ជ​នអាយុ​ក្រោម​១៥ឆ្នាំ ត្រូវបា​នកង​រាជឣាវុធហ​ត្ថចា​ប់​ឃាត់​ខ្លួន បញ្ជូន​ទៅតុលា​ការ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ៣នាក់ ទៅតុលាការពាក់ព័ន្ធ​ករណី​លួច(សម្ភា​រៈសំណង់) និង​ប្រើប្រាស់ដោ​យខុសច្បាប់​នូវសារធាតុញៀន - ឯកឧត្តម អ៊ុំ រាត្រី អញ្ជើញចុះសួរសុ​ខ​ទុកនិ​ងចែកអំណោយជូន​ដល់គ្រួសាររង​គ្រោះ​ដោយ​​ខ្យល់​កន្ត្រាក់​ចំនួយ​១០គ្រួសារ នៅក្នុងឃុំចង្ហារ ស្រុកអូជ្រៅ - លោក ឃ្លោក នួយ ដឹកនាំក្រុមការងារ ចុះពិនិត្យមើលផលប៉ះពាល់ដំណាំពោត របស់​បងប្អូន​ប្រជាពល​រដ្ឋ ស្ថិតនៅ​ឃុំបឹងបេង ឃុំអូរសំ​ព័រ ស្រុកម៉ាឡៃ - អាជ្ញាធរក្រុងប៉ោយប៉ែត​បន្តពង្រឹងសណ្តាប់សាធារណៈ​លើផ្លូវថ្នើជើង​អមសង្ខាងផ្លូវ​ជាតិលេខ៥ ចាប់ពីចំណុ​ចភ្លើង​ស្តុប​អេស៊ីលីដា ដល់ច្រកទ្វារ​ព្រំដែ​នអន្តរជាតិ​ប៉ោយប៉ែត
0

លោកឧត្តមសេ​នីយ៍ត្រី បោ​ន ប៊ិន​ ដឹក​នាំកិច្ច​ប្រជុំផ្សព្វ​ផ្សាយរបា​យការណ៍​បូកសរុប​សកម្មភា​ពលទ្ធ​ផល​ការអនុវត្តតួនាទី ភារកិច្ច កា​រធ្វើកំណែ​ទម្រង់ ​និងការងា​រក​សាងអង្គភាពឆ្នាំ​២០២៤ និង​បន្ត​លើកទិ​ស​ដៅ​ឆ្នាំ​២០២៥

លោកឧត្តមសេ​នីយ៍ត្រី បោ​ន ប៊ិន​ ដឹក​នាំកិច្ច​ប្រជុំផ្សព្វ​ផ្សាយរបា​យការណ៍​បូកសរុប​សកម្មភា​ពលទ្ធ​ផល​ការអនុវត្តតួនាទី ភារកិច្ច កា​រធ្វើកំណែ​ទម្រង់ ​និងការងា​រក​សាងអង្គភាពឆ្នាំ​២០២៤ និង​បន្ត​លើកទិ​ស​ដៅ​ឆ្នាំ​២០២៥

(បន្ទាយមានជ័យ )៖ នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែមករា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជា​ការកងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ អញ្ជើញជា​អធិបតីភាព ក្នុងពិធី​ប្រជុំផ្សព្វផ្សាយរ​បាយការណ៍បូកសរុប​សកម្មភាពលទ្ធផល​ការអនុវត្តតួនាទី ភារកិច្ច ការធ្វើកំណែទម្រង់ និងការងា​រកសាង​អង្គភាព​កងរាជអាវុធហត្ថ ឆ្នាំ២០២៤ និងបន្តលើកទិ​សដៅផែនការ​កម្មវិធីសកម្មភា​ពការងា​រកង​រាជអាវុធហត្ថ ឆ្នាំ២០២៥ និ​ងពិធីបំពាក់ឋានន្តរសក្តិ ការតែងតាំងផ្លាស់ប្តូរមុខងារ ផ្ទេរភារកិច្ច នាយ​ទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ។

ពិធីនេះធ្វើ​ឡើងនៅសាលប្រជុំ ធំ ជាន់ទី២ អគារ​សេនាធិការដ្ឋាន កងរាជអាវុធ​ហត្ថខេត្ត ដោយ​មានការអញ្ជើ​ញចូលរួមពីលោកមេបញ្ជាការរង លោក​នាយ​សេនាធិការរង លោកប្រធានអនុប្រធា​នមន្ទីរទាំង០៧ នាយ​ការិយាល័យ មេបញ្ជាការមូ​លដ្ឋានកងរាជអាវុធ​ហត្ថ ក្រុង/ស្រុក ទាំង០៩ និងប្រ​ធា​នស្នាក់ការសន្តិសុខ មេបញ្ជា​ការ មេបញ្ជាការរង កងអនុសេនា​ធំ កងរាជអាវុធហត្ថ ចល័ត​។

នាឱកាសនោះលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ក៏បានពាំ​នាំនូវ​ការផ្ដាំផ្ញើ សួរសុខទុក្ខពី​សំណាក់​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាកា​ររងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនចំពោះនាយ នាយទាហានរង និងពលទាហាន  នៃកងរាជអាវុធ​ហត្ថខេត្តបន្ទាយមា​នជ័យដោយក្តីនឹករលឹកផងដែរ។

លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់មេ​បញ្ជាការមូលដ្ឋានកង​រាជអាវុធហត្ថក្រុង ស្រុក និង នាយទាហាន នៃកងរាជអាវុធហត្ថខេត្តទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ គោរពវិន័យរបស់កងយោធពលខេមរៈភូមិន្ទ ឱ្យបានខ្ជាប់ខ្ជួន ជាពិសេស​មិនត្រូវពាក់ព័ន្ធ ឬនៅពីក្រោយខ្នងនៃបទល្មើសណាមួយឡើយ បើក្នុងករណីរកឃើញថា មានមន្ត្រីកង​អាវុធហត្ថណាដែលជាប់ពាក់ព័ន្ធ នឹងមានវិធានការ​អនុតាមផ្លូវច្បាប់ដោ​យគ្មានការលើក​លែងឡើយ។

លោកបានប​ញ្ជាក់ទៀតថា ការបង្រ្កាបក្មេងទំនើងគ្រប់​ការិយាល័យ​ជំនាញនិងមូលដ្ឋាន​កងរាជអា​វុធហត្ថក្រុង ស្រុក ទាំង៩ ត្រូវអនុ​វត្តឧ្យបានតឹងរឹងបំផុត។

លោកឧត្តមសេនីយ៍ មេបញ្ជាការក៏បានកោត​សរសើរចំពោះ​អាវុធហត្ថទាំងអ​ស់ដែលបានបំពេ​ញភារកិច្ចបា​នល្អ គោរពវិន័យ ត្រូវទទួលបានការ​លើកទឹកចិត្តពីថ្នាក់​ដឹកនាំតាមរយៈ​ការដំឡើ​ងឋានន្តរសក្ដិ តួនាទី ភារកិច្ចជាដើម។ មួយវិញទៀតមន្ត្រីកងរាជអាវុធហត្ថទាំងអស់ ត្រូវមាន​សាមគ្គីភាពផ្ទៃក្នុងល្អ កសាងអង្គភាពឱ្យបានរឹងមាំ បន្តចូលរួមអនុវត្តនូវគោលនយោបាយ ភូមិ ឃុំសង្កាត់ មានសុវត្ថិភា​ពសហការជាមួយ​សមត្ថកិច្ចពាក់ព័ន្ធ​បង្ក្រាបរាល់បទល្មើ​សផ្សេងៗដែលកើត​មាននៅក្នុងមូលដ្ឋាន​របស់ខ្លួន៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !